ការបំពុលបរិស្ថាន និងកាកសំណល់

Foul fowls, Siem Reap Province, Cambodia. Photograph by David Villa. Licensed under Creative Commons Attribution 2.0 Generic.

សម្រាម នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ រូបភាព ថតដោយ David Villa, ៣ មករា ២០០៨។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0

នៅកម្ពុជា កំណើនប្រជាជន និងការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស កំពុងបង្កឱ្យមានការបំពុល បរិស្ថាន។ សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច បានបង្កើតជាផលវិបាកផ្នែកបរិស្ថានសំខាន់ៗ រួមទាំងការបំពុល ខ្យល់ ការបំពុលទឹក ការបំពុលសំលេង និងបញ្ហាសំណល់រឹង។ ឧស្សាហកម្ម គឺជាវិស័យមួយដ៏សំខាន់ក្នុង ចំណោមវិស័យដទៃទៀតចំពោះសេដ្ឋកិច្ចកម្ពុជា។ ទោះជាយ៉ាងនេះក្តី ក្រុមអ្នកបរិស្ថានបានបង្ហាញ សកម្មភាពឧស្សាហកម្មចម្បង ៤ ដែលបណ្តាលឱ្យមានការបំពុលបរិស្ថាន ដូចជា ឧស្សាហកម្មកាត់ដេរ, ឡឥដ្ឋ, រោងម៉ាស៊ីនកិនស្រូវ និង ឧស្សាហកម្មកែច្នៃកៅស៊ូ។1

ការបំពុលខ្យល់ គឺជាបញ្ហាគ្រោះថ្នាក់មួយ ដែលខ្យល់មិនបរិសុទ្ធ និងមានសារធាតុពុល គំរាម​កំហែង​ដល់​ជីវិត​មនុស្ស​។ យោងតាម សន្ទស្សន៍ការអនុវត្តបរិស្ថាន ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី ១៦២ លើ ១៧៨ ប្រទេស​ ផ្អែកលើគុណភាពខ្យល់ នៅក្នុងឆ្នាំ២០១៤។2

ការបំពុលទឹក ធ្វើឱ្យមានការប៉ះពាល់ដោយផ្ទាល់ដល់បរិស្ថាន ហើយវាក៏ប៉ះពាល់ទាំងដោយផ្ទាល់ និងដោយ​ប្រយោល​​ដល់មនុស្ស​និង​សត្វផងដែរ។ ការប្រើប្រាស់ទឹកស្អាត និងប្រកបដោយនិរន្តរភាព នៅតែជាបញ្ហាប្រឈមមួយ ជាពិសេស​គ្រួសារ​នៅ​តាម​ជន​បទ​។ គួរ​ឱ្យ​កត់​សម្គាល់​ផងដែរ ទឹកទន្លេ ដែលរងការបំពុល នៅតែ​ជាប្រភព​ទឹក​សំខាន់​សម្រាប់​ការ​ប្រើ​ប្រាស់ប្រចាំ​ថ្ងៃ​របស់ប្រជាជន ដោយហេតុថា ហេដ្ឋារចនា​សម្ព័ន្ធ និងបរិក្ខាទឹក នៅមានកម្រិតនៅឡើយ។ ទឹកកខ្វក់ ឬរងការបំពុល ជា​លទ្ធផល​បណ្តាល​មកពី ឧស្សាហកម្មរ៉ែ និងសកម្មភាពឧស្សាហកម្មផ្សេងៗទៀត ដែលនាំឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​មនុស្ស​។3

នៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត បញ្ហាបរិស្ថានចម្បងមួយទៀតនោះគឺ ការចោល និង​ការ​គ្រប់​គ្រងសំណល់រឹង។ ការបញ្ចេញសំណល់ មានទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​នឹង​កំណើន​ប្រជាជន ដែល​វា​នាំឱ្យមាន​​ការព្រួយបារម្ភពីបញ្ហាបរិស្ថាន និងសុខភាពមនុស្ស។ ដោយសារកង្វះ​ខាតនៃការអនុវត្តការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ និង​ការ​យល់​ដឹង​ជា​សាធារណៈ នៅ​មានកម្រិត បញ្ហាសំណល់រឹងនៅតែជាសម្ពាធបរិស្ថានមួយដ៏ធំ។4

ក្រសួងបរិស្ថាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣  ទទួលបន្ទុកលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ការ​ធ្វើ​ផែន​ការ​បរិស្ថាន ការគ្រប់គ្រងនិងការអភិរក្សធនធានធម្មជាតិ ច្បាប់បរិស្ថាន និងការអប់រំបរិស្ថាន ជាដើម។5 ការ​បង្កើត​ក្រសួង​បរិស្ថាន ឡើងនេះ គឺជាជំហានដំបូងយ៉ាងសំខាន់ ឆ្ពោះទៅរកការគ្រប់គ្រងបរិស្ថាន នៅ​​កម្ពុជា​។ ទន្ទឹម​នឹង​នេះ​​ដែរ ច្បាប់ពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឆ្នាំ១៩៩៦ ក៏បាន បង្កើតនិង​កំណត់​ស្តង់​ដារ​មូលដ្ឋានសម្រាប់ការបំពុលខ្យល់។6ការគ្រប់គ្រងបញ្ហាការបំពុល និងសំណល់រឹង គឺស្ថិតក្រោម អនុក្រឹត្យ​ស្តីពី​កិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្នាំ ១៩៩៩ អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹងឆ្នាំ១៩៩៩ អនុក្រឹត្យ​ស្តីពីការ​ត្រួត​ពិនិត្យ​ការបំពុលខ្យល់និងនៅលើសម្លេងឆ្នាំ២០០០ និងអនុក្រឹត្យស្តីពីការត្រួត​ពិនិត្យការ​បំពុលទឹក​ឆ្នាំ១៩៩៩

មកដល់ពេលនេះ ក្រសួងបរិស្ថាន បានបង្កើតផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍបៃតងថ្នាក់ជាតិ ក្នុងគោល បំណងរាប់​បញ្ចូល​ការអភិវឌ្ឍ បៃតងចូលទៅក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តជាតិ។7 នៅក្នុងឆ្នាំ២០១៣ រាជរដ្ឋាភិបាលកម្ពុជា បាន​អនុម័ត​គោល​នយោ​​​បាយជាតិ និងផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍបៃតង សម្រាប់ឆ្នាំ២០១៣-២០៣០ ក្នុង​គោល​បំណង​លើក​កម្ពស់ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បៃតង តាម​រយៈការធ្វើ​ចីរភាព​បរិស្ថាន ការងារ​បៃតង​ បច្ចេកវិទ្យា​បៃតង ហិរញ្ញវត្ថុបៃតង ឥណទានបៃតង និងវិនិយោគទុន បៃតង។8

នៅក្នុង ខែវិច្ឆិកា ឆ្នាំ២០១៥ អនុក្រឹត្យថ្មីស្តីពីការគ្រប់គ្រងកាកសំណល់ ត្រូវបានបង្កើត និងដាក់ឱ្យអនុវត្ត។ អាជីវកម្ម សហគ្រាស និងប្រជាពលរដ្ឋ នឹងត្រូវពិន័យជាប្រាក់ពី ១០,០០០ ទៅ ២០០,០០០ រៀល (ប្រហែល ២,៥០ ទៅ ៥០ ដុល្លារអាមេរិក) ប្រសិនបើមានការបោះចោល ឬដុតសម្រាម នៅតាមទីសាធារណៈ និងមិនអនុវត្តន៍តាមគោលការណ៍ណែនាំអំពីការ​បែង​ចែក​ និងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ។9

បានធ្វើបច្ចុប្បន្នភាព៖ ១៧ វិច្ឆិកា ២០១៥

ទាក់ទងនឹងការបំពុលបរិស្ថាន និងកាកសំណល់

ឯកសារយោង

  1. 1. The Mirror. “ការបំពុលបរិស្ថានត្រូវតែកាត់បន្ថយនៅវិស័យឧស្សាហកម្មគោលដៅចំនួនបួន.” Expat Advisory Services. ២៣ កុម្ភះ ២០១០. ដកស្រង់ ១៨ ឧសភា ២០១៥. http://www.expat-advisory.com/articles/southeast-asia/cambodia/environmental-pollution-has-be-reduced-four-industrial-target-areas.
  2. 2. មជ្ឈមណ្ឌលយែលសម្រាប់ច្បាប់និងគោលនយោបាយបរិស្ថាន. សន្ទស្សន៍ការអនុវត្តបរិស្ថាន. ២០១៤. ដកស្រង់ ១៧ ឧសភា ២០១៥. http://epi.yale.edu/epi/issue-ranking/air-quality.
  3. 3. ប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជា. កម្រងព័ត៌មានបរិស្ថាននៅកម្ពុជា. ២០១២. ដកស្រង់ ១៧ ឧសភា ២០១៥. https://europa.eu/capacity4dev/public-environment-climate/documents/country-environmental-profile-cambodia
  4. 4. ដូចលេខយោងខាងលើ
  5. 5. ច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន. ១៩៩៣.
  6. 6. រាជរដ្ឋាភិបាលកម្ពុជា. “ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការ គ្រប់គ្រងធនធានធម្មជាតិ. ឆ្នាំ១៩៩៦” ចូលមើលនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥។http://bit.ly/1HHmZrL.
  7. 7. ក្រសួងបរិស្ថាន. គោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង. ភ្នំពេញ៖ ២០១៣.
  8. 8. “កម្ពុជាបង្កើតផែនការអភិវឌ្ឍន៍បៃតង ២០១៣-២០៣០.” Xinhua. ១ មិនា ២០១៣. ដកស្រង់ ១៨ ឧសភា ២០១៥. http://news.xinhuanet.com/english/world/2013-03/01/c_132201617.htm
  9. 9. ឃុត សុភចរិយា. “ប្រកាសថ្មីពីការពិន័យជាប្រាក់ចំពោះការល្មើសលើកូដការចោលសំរាម។.” កាសែត ឌឹ ភ្នំពេញ​ ប៉ុស្តិ៍, ចុះផ្សាយថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ ចូលមើលនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ http://www.phnompenhpost.com/national/new-fines-announced-trash-code-violators
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

JuE53
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!