ការបំពុលខ្យល់

ផ្សែង និងក្លិនស្អុយ ហោះហើរក្នុងខ្យល់ នៅកន្លែងចាក់សំរាមដ៏ធំមួយក្នុងរាជធានីភ្នំពេញ។ ថតដោយ អេឡែន ម៉រហ្គែន, ១៧ កញ្ញា ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

ផ្សែង និងក្លិនស្អុយ ហោះហើរក្នុងខ្យល់ នៅកន្លែងចាក់សំរាមដ៏ធំមួយក្នុងរាជធានីភ្នំពេញ។ ថត ដោយអេឡែន ម៉រហ្គែន, ១៧ កញ្ញា ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

ការបំពុលខ្យល់មានប្រភពចេញពីការដុតឥន្ធនៈ តួយ៉ាងប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងធ្យូងសម្រាប់ការដឹកជញ្ជូន ការប្រើប្រាស់តាមផ្ទះ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងថាមពល។ ការដុតឥន្ធនៈទាំងនេះបានបញ្ចេញផ្សែងពុលចូលទៅក្នុងបរិយាកាសដែលបង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ទៅលើគុណភាពខ្យល់ និងសុខភាពរបស់មនុស្ស។

ទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលមានឧស្សាហកម្មជឿនលឿនខ្លាំងក៏ដោយ កម្ពុជាស្ថិតក្នុងលំដាប់ទី១៦៤ ក្នុងចំណោម ១៨០ប្រទេស នៅក្នុងសន្ទស្សន៍នៃការអនុវត្តខាងបរិស្ថាន (EPI) សម្រាប់គុណភាពខ្យល់ ក្នុងឆ្នាំ២០១៨។1 សន្ទស្សន៍EPI សម្រាប់ការវាស់ស្ទង់គុណភាពខ្យល់ ដែលត្រូវបានបង្កើតឡើងដោយ សាកលវិទ្យាល័យ Yale (វិទ្យាស្ថាន Yale សម្រាប់គោលនយោបាយ និងច្បាប់បរិស្ថាន) និង សាកលវិទ្យាល័យ Columbia ((វិទ្យាស្ថានសម្រាប់បណ្ដាញនៃព័ត៌មានវិទ្យាសាស្ត្រផែនដីអន្តរជាតិ) ក្នុងកិច្ចសហប្រតិបត្តិការជាមួយ វេទិកាសេដ្ឋកិច្ចពិភពលោក បានរួមបញ្ចូលនូវសូចនាករចំនួន ៣៖

  • ការបំពុលខ្យល់ នៅកម្រិតប៉ះពាល់ជាមធ្យមស្មើ PM2.5 (ភាគល្អិតនិចល)
  • ការបំពុលខ្យល់ នៅកម្រិតលើសពី PM2.5
  • គុណភាពខ្យល់នៅតាមគេហដ្ឋាន។2

PM2.5 គឺជាភាគល្អិតនិចលតូចៗនៅក្នុងខ្យល់ ដែលមានអង្កត់ផ្ចិតតូចជាង ២,៥ មីក្រុង ឬប្រហែល ៣ ភាគរយនៃអង្កត់ផ្ចិតរបស់សក់មួយសរសៃ។ ភាគល្អិតទាំងនេះមានគ្រោះថ្នាក់ណាស់ ដែលអាចបង្កឱ្យមានការស្លាប់មុនអាយុពីជម្ងឺបេះដូង និងសួត ហើយភាគល្អិតនេះក៏អាចបង្កឱ្យកើតជម្ងឺហឺត រលាកទងសួត និងជម្ងឺដែលពាក់ព័ន្ធនឹងផ្លូវដង្ហើមផ្សេងៗទៀត។

អង្គការសុខភាពពិភពលោកបានកំណត់ការណែនាំគុណភាពខ្យល់សម្រាប់កម្រិត PM2.5 ជាមធ្យមប្រចាំឆ្នាំ ត្រឹម ១០ μg/m3។ ការបំពុលខ្យល់នៅកម្ពុជា មានកម្រិតខ្ពស់ជាង គឺ ២៦ μg/m3 ក្នុងឆ្នាំ ២០១៦។3 តួលេខរបស់ប្រទេសកម្ពុជាមានភាពល្អប្រសើរជាងមធ្យមភាគសកល ទោះបីជាយ៉ាងណាក៏ដោយក៏មាន ៥១ μg/m34

ក្រសួងបរិស្ថាន ជាអាជ្ញាធរទទួលបន្ទុកតាមឃ្លាំមើលគុណភាពខ្យល់ និងដោះស្រាយបញ្ហាបំពុលនៅប្រទេសកម្ពុជា។ ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ អនុក្រឹត្យស្តីអំពីការគ្រប់គ្រងការបំពុលខ្យល់ និងការរំខានដោយសម្លេង បានដាក់ចេញនូវស្តង់ដារសម្រាប់គុណភាពខ្យល់ក្នុងបរិយាកាសយ៉ាងជាក់លាក់។5 យោងទៅតាមច្បាប់ ប្រភពនៃការបំពុលខ្យល់ ត្រូវបានចែកជាប្រភពចល័ត (មានទីតាំងមិនអចិន្ត្រៃយ៍ ដូចជារថយន្ត) និងប្រភពអចល័ត (មានទីតាំងអចិន្ត្រៃយ៍ ដូចជារោងចក្រ)។6

និន្នាការថ្មី

វិស័យដឹកជញ្ជូន ផ្តល់ផលប៉ះពាល់ខ្លាំងទៅលើគុណភាពខ្យល់ ដោយសារកំណើននៃយានយន្ត និងការប្រើប្រាស់ប្រេងឥន្ធនៈ។ នៅក្នុងឆ្នាំ២០១៦ មានយានយន្ត ជាង ៣,២ លានគ្រឿងបានចុះបញ្ជី រួមបញ្ចូល ម៉ូតូចំនួន ២,៧ លានគ្រឿង ដែលការកើនឡើងនេះស្មើនឹង ១៤ភាគរយ បើធៀបនឹងឆ្នាំមុន។ស៊ន​ សា​រ៉ាត់​ ឆ្នាំ​២០១៦​។​ “​រថយន្ត​ និង​ម៉ូតូ​ជាង​ ៣,២​ លាន​គ្រឿង​ បាន​ចុះបញ្ជី​”,​ កាសែត​ភ្នំពេញ​បុ​ស្ដិ៍​,​ ៨​ មីនា​ ឆ្នាំ​២០១៦​។ http://www.phnompenhpost.com/business/32m-cars-motorbikes-registered ចូល​អាន​ ២៣​ កក្កដា​ ឆ្នាំ​២០១៧​។​[/ref] ការដឹកជញ្ជូនកាន់តែច្រើនមានន័យថា ប្រេងឥន្ធនៈកាន់តែច្រើនត្រូវបានប្រើប្រាស់ ហើយសារធាតុពុលកាន់តែច្រើនត្រូវបានបញ្ចេញទៅក្នុងបរិយាកាស។

រឺម៉កកង់បី និងរថយន្តដឹកអ្នកដំណើររាប់រយគ្រឿង ដែលកំពុងបន្តប្រតិបត្តិការនៅជុំវិញតំបន់ប្រាសាទអង្គរវត្ត បង្កជាការគម្រាមកំហែងដល់គុណភាពខ្យល់នៅទីនោះ។ ក្នុងឆ្នាំ២០១៤ សារព័ត៌មាន Global Post បានរាយកាណ៍ថា គុណភាពខ្យល់នៅប្រាសាទអង្គរវត្ត ដែលជាតំបន់បេតិកភ័ណ្ឌពិភពលោកទទួលស្គាល់ដោយអង្គការ យូណេស្កូ បានក្លាយជាបញ្ហាគួរឱ្យព្រួយបារម្ភ។ ប្រាសាទអាចប្រឈមនឹងការខូតខាត ដែលបណ្តាលមកពីភ្លៀងអាស៊ីត។ សារព័ត៌មានដដែលបានឱ្យដឹងថា នៅមួយទសវត្សរ៍មុន ការបំពុលខ្យល់នៅខេត្តសៀមរាប មានសភាពយ៉ាប់យឺនខ្លាំងជាងនៅទីក្រុងបាងកក ដែលជារាជធានីមានប្រជាជនរស់នៅជាង ៨លាននាក់។7

កាលពីឆ្នាំ២០១៤ កាសែតភ្នំពេញប៉ុស្តិ៍បានរាយការណ៍ថា បណ្តាញដឹកជញ្ជូនក្នុងខេត្តសៀមរាបនឹងមានភាពល្អប្រសើរឡើងក្នុងការឆ្លើយតបទៅនឹងបញ្ហាបរិស្ថាន ដោយដាក់ឱ្យដំណើរការ រថយន្តដឹកអ្នកដំណើរដើរដោយថាមពលព្រះអាទិត្យ ចំនួន ៥០គ្រឿង។ រថយន្តថ្មីទាំងនេះ មានតម្លៃ ២៣០០០ ដុលា្លរក្នុងមួយគ្រឿង។8 កិច្ចផ្តួចផ្តើមថ្មីនេះត្រូវបានគេរំពឹងថា នឹងដោះស្រាយបញ្ហាបំពុលខ្យល់ និងភ្លៀងអាស៊ីត។ យ៉ាងណាមិញ មកដល់ត្រឹមពាក់កណ្តាលឆ្នាំ២០១៥ រថយន្តទាំងនេះពុំទាន់ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងនៅឡើយទេ។9

បានធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ៧ ឧសភា ២០១៩

ទាក់ទងនឹងការបំពុលខ្យល់

ឯកសារយោង

  1. 1. សន្ទស្សន៍នៃការអនុវត្តខាងបរិស្ថាន។ កម្ពុជា៖ គុណភាពខ្យល់ ឆ្នាំ២០១៨។ ចូលអាន ៧ ឧ​ស​ភា ២០១៩។ http://epi.yale.edu/country/cambodia
  2. 2. ដូច​ឯកសារយោង​ខាងលើ​។
  3. 3. ​វិទ្យាស្ថាន​ផល​ប៉ះពាល់​សុខភាព​។​ ឆ្នាំ​២០១៨​។​ ស្ថានភាព​នៃ​គុណភាព​ខ្យល់​សកល​ ឆ្នាំ​២០១៨​។​ ​របាយការណ៍​ពិសេស​។​ បូ​ស្ដុ​ន​,​ រដ្ឋ​ម៉ាសា​ឈូ​សេត​៖ ​វិទ្យាស្ថាន​ផល​ប៉ះពាល់​សុខភាព​។ https://www.stateofglobalair.org/report ចូល​អាន​ ៣០​ មេ​សា​ ២០១៨​។
  4. 4. ដូចឯកសារយោងខាងលើ។
  5. 5. អនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលដោយខ្យល់និងការរំខានដោយសម្លេង។ ឆ្នាំ២០០០។
  6. 6. ដូច​ឯកសារយោង​ខាងលើ​។​
  7. 7. Denise Hruby. “នៅកម្ពុជា ខ្យល់មានជាតិពុលគម្រាមកំហែងដល់ប្រាសាទទ្រុឌទ្រោមមិនចេះចប់”។ សារព័ត៌មាន Global Post, ៧ កក្កដា ២០១៤។ ចូលអាន ១៦ កុម្ភៈ ២០១៦។http://www.globalpost.com/dispatch/news/regions/asia-pacific/cambodia/140630/cambodia-toxic-air-threatens-timeless-ruins.
  8. 8. De Carteret, Daniel. “រថយន្តប្រើថាមពលពន្លឺព្រះអាទិត្យនឹងធ្វើប្រតិបត្តិការនៅតំបន់ ប្រាសាទអង្គរ។” កាសែតភ្នំពេញប៉ុស្តិ៍, ០៦ កញ្ញា ២០១៤។ ចូលអាន ១៥ កុម្ភៈ ២០១៦។ http://www.phnompenhpost.com/post-weekend/solar-buses-temples-angkor.
  9. 9. Ayanna Runcie, ឆ្នាំ​២០១៥​។​ “​ហាង​លក់​ផលិតផល​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​ គ្រប់មុខ​។​”​ គេហទំព័រ​ Thailandchatter.com, ២៩​ សីហា​ ២០១៥​។​ ​ចូល​អាន​ ២៨​ កុម្ភៈ​ ២០១៦​។​ http://thailandchatter.com/showthread.php?6448-Cambodia-Star8-One-stop-solar-shop.
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Rfpzs
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!