ប្រជាជន និងជំរឿន
ជនជាតិវៀតណាមចំនួន៣២នាក់ត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការចុះបង្ក្រាបជនអន្តោប្រវេសន៍
កាលពីព្រឹកម្សិលមិញ ជនជាតិវៀតណាមចំនួន៣២នាក់ត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការចុះបង្ក្រាបជនអន្តោប្រវេសន៍មួយដោយនគរបាលក្នុងខណ្ឌទួលគោកនៃរាជធានីភ្នំពេញ បើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក កែវ វ៉ាន់ថន។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/32-vietnamese-arrested-phnom-penh-immigration-raids
៦ខែដើមឆ្នាំថៃ បញ្ជូនពលករខ្មែរ ចំណាកស្រុកខុសច្បាប់ជិត៣ម៉ឺននាក់មកកម្ពុជា វិញ
ក្នុងអំឡុងរយៈពេល៦ខែដើមឆ្នាំ២០១៦ពលករកម្ពុជាចំណាក់ស្រុកដែលទៅធ្វើការនៅប្រទេសថៃ ខុសច្បាប់ជិត៣ម៉ឺននាក់ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនត្រលប់មកកម្ពុជា វិញតាមច្រកព្រំដែននានានៅក្នុងខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់ពីលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងប្រាប់ការសែតខ្មែរថាមស៍ កាលពីម្សិលមិញ។ ...
រស់ ចាន់វាសនា
http://bit.ly/2aiE8fG
ក្រសួងមហាផ្ទៃនឹងដាក់ចេញប្រភេទទិដ្ឋាការចូលនិវត្តន៍ថ្មីឆាប់ៗនេះ
មន្ត្រីអន្តោប្រវេសន៍បានលើកឡើងថា ពួកគេនឹងដាក់ចេញប្រភេទទិដ្ឋាការថ្មី សម្រាប់ ជនបរទេសចូលនិវត្តន៍យ៉ាងយូរត្រឹមថ្ងៃច័ន្ទជាការជំរុញថ្មីបំផុតនៅក្នុងយុទ្ធនាការដើម្បីលើកទឹកចិត្តឲ្យជនបរទេសមករស់នៅប្រទេសកម្ពុជាកាន់តែច្រើន។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/33283
ប្រជាជនវៀតណាមដែលគ្មានសញ្ជាតិនៅកម្ពុជា
ប្រជាជនវៀតណាមប្រមាណ ៧៥០,០០០នាក់ ត្រូវបានគេជឿថាកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដែលចំនួននេះប្រហែលនឹង ៥%នៃចំនួនប្រជាជនសរុបក្នុងប្រទេសនេះ ប៉ុន្តែគ្មាននរណាម្នាក់ដឹងច្បាស់អំពីរឿងនេះទេ។ ប្រជាជនវៀតណាមទាំងនោះស្ទើរតែទាំងអស់ គឺមិនមានសញ្ជាតិទេ។ មានចំនួនតិចតួចប៉ុណ្ណោះដែលទទួលបានសញ្ជាតិជាពលរដ្ឋកម្ពុជា។ ...
Michele Penna
http://www.asiasentinel.com/society/cambodia-stateless-vietnamese/
នាយកដ្ឋានអន្តោប្រវេសន៍ចាប់ខ្លួនជនបរទេសខុសច្បាប់
នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃជាបណ្តោះអាសន្នបានចាប់ខ្លួនជនបរទេស ៣១ នាក់ ដែលក្នុងនោះរួមមានបុរសជនជាតិបារាំងម្នាក់កាលពីម្សិលមិញនៅរាជធានីភ្នំពេញ ដោយសង្ស័យថាកំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/27484/immigration-arrests-illegal-foreigners/
សមាជិកសភានៃគណៈបក្សប្រឆាំងជម្រុញរដ្ឋាភិបាលប្រើប្រាស់ពលករជំនាញដែលត្រឡប់មកមាតុប្រទេសវិញ
អ្នកតាក់តែងច្បាប់នៃគណៈបក្សប្រឆាំងបានជម្រុញរដ្ឋាភិបាលប្រើប្រាស់កម្មករជំនាញដែលត្រលប់មកពីបម្រើការនៅបរទេសឱ្យបានប្រសើរ ដើម្បីលើកទឹកចិត្តដល់ប្រជាជនកម្ពុជាជាច្រើនទៀតឱ្យនៅធ្វើការក្នុងស្រុក។ ...
ម៉ែន គឹមសេង
http://www.voacambodia.com/a/opposition-mp-urges-govt-to-use-returning-skilled-laborers/3418455.html
ថៃ ប្រកាសបង្រ្កាបលើក្រុមពលករខុសច្បាប់នៅខែសីហា
មន្រ្តីក្រសួងការងារថៃបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថាក្រសួងនេះនឹងមិនមានការពន្យារពេលបន្តទៀតក្នុងការចុះបញ្ជីស្របច្បាប់ដល់ពលករចំណាកស្រុកហើយអាជ្ញានឹងធ្វើការបង្រ្កាបលើពលករខុសច្បាប់ចាប់ពីខែសីហា ខាងមុខនេះផងដែរ។ ...
មុំ គន្ធា
http://bit.ly/29AAxr4
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានឹងធ្វើដំណើរទស្សនៈកិច្ចនៅទីក្រុងឡុងបិចនៅសប្តាហ៍ក្រោយ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានឹងធ្វើដំណើរទស្សនៈកិច្ចនៅទីក្រុងឡុងបិច ដែលជាតំបន់ដែលមានប្រជាជនកម្ពុជារស់នៅច្រើនជាងគេបង្អស់បន្ទាប់ពីប្រទេសកំណើតរបស់ពួកគេ ដែលភាគច្រើននៃពួកគេនៅតែបន្តទំនាក់ទំនងជាមួយមាតុប្រទេសរបស់ខ្លួន។ ...
Courtney Tompkins
http://www.presstelegram.com/government-and-politics/20160711/us-ambassador-to-cambodia-visits-long-beach-this-week
ខ្មែរក្រោម ស្នើក្រសួងមហាផ្ទៃ ផ្តល់អត្តសញ្ញាណប័ណ្ណដល់ពួកខ្លួនរស់នៅកម្ពុជា
អង្គការការពារសិទ្ធិជនជាតិភាគតិចនិងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍បានដាក់លិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសុំចេញសេចក្តីណែនាំដល់មន្ត្រីអាជ្ញាធរមូលដ្ឋានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មករស់នៅក្នុងប្រទេសកម្ពុជា ដោយសារអាជ្ញាធរមូលដ្ឋានពុំហ៊ានសម្រេចចិត្តក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/29AvEPs
ជំរឿនប្រជាជនកម្ពុជា៖ ការរួមបញ្ចូលជនគ្រប់រូប
ប្រទេសកម្ពុជានឹងបន្តធ្វើជំរឿនប្រជាជនតាមបទដ្ឋានទូលំទូលាយនិងរួមបញ្ចូលលើកទីបីនៅខែមីនាឆ្នាំ២០១៨។ ចំពោះប្រទេសនានា ជំរឿនប្រជាជនជាប្រភពដើមនៃព័ត៌មានដែលផ្តល់នូវព័ត៌មានពិតស្តីអំពីទំហំប្រជាជន ភាពខុសគ្នានៃប្រជាជនតាមក្រុមអាយុ របាយភូមិសាស្ត្រ ជនជាតិដើមភាគតិចនិងលក្ខណៈសង្គមសេដ្ឋកិច្ចរបស់ប្រជាជន។ ...
Derveeuw Marc GL
http://www.phnompenhpost.com/analysis-and-op-ed/cambodia-population-census-leaving-no-one-behind
សមត្ថកិច្ចអន្តោប្រវេសន៍ ចាប់ខ្លួនជនជាតិវៀតណាមខុសច្បាប់ ជិត១០០នាក់
ជនជាតិវៀតណាមជិត១០០នាក់ដែលកំពុងរស់នៅខុសច្បាប់ក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅត្រូវបានសមត្ថកិច្ចនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃសុក្រ និងកំពុងសាកសួរមុនពេលបញ្ជូនទៅកាន់ប្រទេសដើមវិញ។ ជនជាតិវៀតណាម ចំនួន៩៣នាក់ ក្នុងនោះស្រីចំនួន ៣៤ នាក់ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យនៅតាមបន្ទប់ជួល និងរកឃើញថា ជនអន្តោប្រវេសន៍វៀតណាម ទាំងនោះបានចូលមករស់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ មិនមានលិខិតស្នាមត្រឹមត្រូវ។ ពួកគេត្រូវបានបញ្ជូនទៅសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរបន្ថែមទៀត។ ...
មុំ គន្ធា
http://bit.ly/29ozGgU
ពលករខ្មែរ ប្តឹងក្រុមហ៊ុនអាហារសមុទ្រថៃ និងអាមេរិក ដើម្បីឲ្យបញ្ឈប់កេងប្រវ័ញ្ចកម្លាំងពលកម្ម
ស្ថិតនៅក្នុងភូមិដ៏ស្ងាត់ជ្រងំនៅក្នុងខេត្តពោធិ៍សាត់ផ្ទះធ្វើអំពីថ្មដែលមានដើមឈើនៅជុំវិញរបងធ្វើអំពីឫស្សីលោកកែវរដ្ឋាដែលជនរងគ្រោះនៃការជួញដូរមនុស្សធ្វើការឲ្យក្រុមហ៊ុនថៃឈ្មោះផាត់ថាណា ស៊ីហ៊្វូត អង្គុយសម្លឹងទូរស័ព្ទ SAMSUNG របស់ខ្លួន។ ការសម្លឹងមើលនេះមិនមែនទូរស័ព្ទគាត់ប្លែកនោះទេ តែគាត់កំពុងទន្ទឹងរង់ចាំក្រែងមានអ្នកទូរស័ព្ទមកប្រាប់អំពីលទ្ធផលដែលលោក និងជនរងគ្រោះនៃការជួញដូរមនុស្ស៦នាក់ផ្សេងទៀតបានដាក់ពាក្យប្ដឹងក្រុមហ៊ុនធំៗចំនួន៤ របស់អាមេរិក និងថៃ ពីបទជួញដូរមនុស្ស និងបង្ខំឲ្យពួកគាត់ធ្វើការនៅរោងចក្រផលិតអាហារគ្រឿងសមុទ្រមួយក្នុងប្រទេសថៃ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/28TgdDG
ពលករខ្មែរ ៦នាក់ត្រូវបានសង្គ្រោះពីប្រទេសម៉ាឡេស៊ី
ពលករខ្មែរ ៦នាក់ត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ី និងបានត្រលប់មកដល់ផ្ទះរបស់ពួកគេដោយសុវត្ថិភាពកាលពីចុងសប្តាហ៍មុន បន្ទាប់ពីត្រូវបានចាញ់បោកមេខ្យល់ អ្នកនាំពាក្យនៃក្រសួងការបរទេសបានប្រាប់ឱ្យដឹងកាលពីម្សិលមិញ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/26074/six-rescued-from-malaysia/
មន្ត្រីនគរបាលវៀតណាមចុះមកជួបក្រុមជនជាតិភាគតិចម៉ុងតាញ៉ានៅក្នុងរាជធានីភ្នំពេញ
សមាជិកម្នាក់នៃក្រុមជនជាតិភាគតិចម៉ុងតាញ៉ាបានឲ្យដឹង កាលពីម្សិលមិញថា នគរបាលវៀតណាមបានចុះមកជួបក្រុមរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារក្នុងការខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យត្រឡប់ទៅប្រទេសវៀតណាមវិញ ជាកន្លែងដែលអ្នកស្វែងរកសិទ្ធិជ្រកកោនអះអាងថា បានគេចពីការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធពីសំណាក់រដ្ឋាភិបាលនៃប្រទេសេនះ។ ...
ឃួន ណារិម និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/32036
សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម និងចិន ៦០នាក់ធ្វើការខុសច្បាប់នៅខេត្តកំពត
មន្ត្រីប៉ូលិសអន្តោប្រវេសន៍កាលពីថ្ងៃអង្គារម្សិលមិញបានឃាត់ខ្លួនកម្មករជនជាតិវៀតណាមនិងជនជាតិចិនចំនួន៦០នាក់ដែលបានឆ្លងដែនមកធ្វើការខុសច្បាប់នៅក្នុងខេត្តកំពត។ ...
ជាង សុខា
http://bit.ly/1WErDxI
ទីភ្នាក់ងារជ្រើសរើសពលករ៖ អ្នកបម្រើការតាមផ្ទះទំនងជាមិនទៅដល់ម៉ាឡេស៊ីមុនឆ្នាំ២០១៧
ទីភ្នាក់ងារជ្រើសរើសពលករបានលើកឡើងថា វាអាចនៅឆ្នាំ២០១៧ទើបកម្ពុជាចាប់ផ្ដើមបញ្ជូនអ្នកបម្រើការតាមផ្ទះទៅប្រទេសម៉ាឡេស៊ីតាមរយៈបណ្ដាញស្រប ច្បាប់ជាថ្មីម្ដងទៀត បើទោះជាមានការអនុម័តយល់ព្រមជាសាធារណៈលើកិច្ចព្រមព្រៀងបណ្តោះអាសន្នពីលោក ណាជីព រ៉ាហ្សាក់ (Najib Razak) នាយករដ្ឋមន្ត្រីម៉ាឡេស៊ីកាលពីសប្ដាហ៍មុនក៏ដោយ។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/32016
កម្ពុជាស្នើម៉ាឡេស៊ីទទួលយកពលករកម្ពុជាឲ្យច្រើន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យសមភាគីម៉ាឡេស៊ីបើកទទួលយកពលករពីកម្ពុជាឲ្យបានច្រើនថែមទៀតខណៈដែលប្រទេសកាន់សាសនាអ៊ិស្លាមមួយនេះត្រូវបានគេដឹងឮថាបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើពលករកម្ពុជារហូតដល់ពលករខ្លះត្រូវគេរំលោភបំពានរហូតដល់ពិការ និងបាត់បង់សតិក៏មាន។ ...
សែន ដាវីត
http://bit.ly/1PyMVdK
ក្រសួងឲ្យភ្នាក់ងារជ្រើសរើសពលករគ្រប់គ្រងពលករតាមប្រព័ន្ធអេឡិចត្រូនិក
រដ្ឋមន្ត្រីក្រសួងការងារបានសំណូមពរដល់សមាគមទីភ្នាក់ងារជ្រើសរើសពលករក្នុងប្រទេសនិងទីភ្នាក់ងារជាតិម៉ាឡេស៊ីរៀបចំការគ្រប់គ្រងពលករធ្វើការតាមផ្ទះតាមប្រព័ន្ធអេឡិចត្រូនិកទាំងពេលការចេញដំណើរ កំពុងបំពេញការងារ និងត្រលប់មកកាន់មាតុប្រទេសវិញ។ ...
មុំ គន្ធា
http://bit.ly/1TSPV3p
ជនភៀសខ្លួនម៉ុងតាញ៉ានឹងចាកចេញទៅប្រទេសហ្វីលីពីន
ជនភៀសខ្លួនម៉ុងតាញ៉ាច្រើនជាង១២រូបនឹងត្រូវចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសហ្វីលីពីននៅក្នុងថ្ងៃនេះ យោងតាមឧត្តមស្នងការអង្គការសហ ប្រជាជាតិទទួល បន្ទុកជនភៀសខ្លួន (UNHCR) ។ ...
Erin Handley
http://www.phnompenhpost.com/national/montagnard-refugees-set-their-course-philippines
រដ្ឋាភិបាលត្រៀមខ្លួនទៅជួបជនភៀសខ្លួននៅកោះណូរុ
ក្រសួងមហាផ្ទៃបានរៀបចំគម្រោងបណ្តោះអាសន្នមួយដើម្បីបញ្ជូនគណៈប្រតិភូខ្មែរចំនួនបីរូបទៅកាន់កោះណូរុដែឡស្ថិតនៅភាគខាងត្បូងនៃសមុទ្រប៉ាស៊ីហ្វិចនៅខែក្រោយក្នុងជំនួបជាមួយជនភៀសខ្លួនចំនួនពីររូបទៀតដែលបានស្មគ្រ័ចិត្តធ្វើការផ្លាស់ទីមកកាន់ប្រទេសកម្ពុជា។ ...
Zsombor Peter និងអូនភាព
https://www.cambodiadaily.com/news/government-readies-new-nauru-visit-to-meet-refugees-112947/
រដ្ឋាភិបាលនឹងធ្វើដំណើរទៅកាន់កោះណេរុដើម្បីទទួលយកជនផ្លាស់ទីរំពឹងទុក
មន្ត្រីទទួលបន្ទុកជនភៀសខ្លួននឹងធ្វើដំណើរទៅកាន់កោះណេរុក្នុងខែនេះ ដើម្បីធ្វើបទសម្ភាសន៍ជាមួួយជនភៀសខ្លួន សញ្ជាតិអ៊ីរ៉ាក់និងពិភាក្សាអំពីការបំលាស់ទីមកកាន់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចព្រមព្រៀងដ៏ចម្រុងចម្រាស់មួយរវាងកម្ពុជាជាមួួយរដ្ឋាភិបាលអូស្ត្រាលី។ ...
Erin Handley and Bun Sengkong
http://www.phnompenhpost.com/national/govt-headed-nauru-soon-over-potential-resettlements
ជនភៀសខ្លួនពីរនាក់ទៀតនៅកោះណូរូស្ម័គ្រចិត្តមកប្រទេសកម្ពុជា
មន្ត្រីអន្តោប្រវេសន៍ម្នាក់បាននិយាយកាលពីម្សិលមិញថា ជនភៀសខ្លួនពីរនាក់ទៀត ដែលឃាត់ទុក ...
អូន ភាព និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/31385/
រដ្ឋាភិបាលនឹងផ្អាកកម្មករចំណាកស្រុកទៅកាន់ប្រទេសថៃក្នុងរយៈពេលបួនខែខាងមុខ
រដ្ឋាភិបាលកម្ពុជាបានយល់ព្រមចំពោះសំណើរពីក្រសួងការងារថៃក្នុងការបង្អាកជាបណ្តោះអាសន្ននូវ លំហូរកម្មករធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃក្នុងរយៈពេលបួនខែបន្ទាប់ ខណៈពេលដែលរដ្ឋាភិបាលថៃរៀបចំធ្វើជំរឿនតួរលេខកម្មករចំណាកស្រុកនៅក្នុងប្រទេសរបស់គេ នេះបើយោង ...
សេក ឧត្តម and George Wright
https://www.cambodiadaily.com/news/governments-halt-migration-to-thailand-for-four-months-111634/
អាជ្ញាធរបានផ្តល់រយៈពេល ១០ថ្ងៃដើម្បីប្រមូលឯកសាររបស់ជនបរទេសនៅក្នុងរាជធានីភ្នំពេញ
ជនបរទេសដែលរស់នៅក្នុងតំបន់មួយចំនួននៃរាជធានីភ្នំពេញ មានរយៈពេល ១០ថ្ងៃដើម្បីបង្ហាញឯកសាររបស់ពួកគេទៅឱ្យប៉ូលិស ដើម្បីរដ្ឋាភិបាលអាចបំពេញការចុះឈ្មោះជនបរទេសនៅចុងឆ្នាំនេះ។ ចំពោះអ្នកទាំងឡាយណាដែលបានរកឃើញថាបាន ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/24040/authorities-given-10-days-to-collect-foreigners----papers-in-capital/