ការការពារព្រៃឈើ

តំបន់​ការពារ

Disney ចុះ​កិច្ចព្រមព្រៀង​ឥណទាន​កាបូន​ជាមួយ​កម្ពុជា

ការលក់ឥណទានកាបូនវិស័យឯកជនទ្រង់ទ្រាយធំលើកដំបូងរបស់កម្ពុជាបានសម្រេចកាលពីម្សិលមិញដែលមន្ដ្រីរដ្ឋាភិបាល និងក្រុមអភិរក្សជឿជាក់ថាវានឹងនាំមកនូវរលកថ្មីនៃភាពជាដៃគូសាធារណៈឯកជនដែលអាចផ្ដល់មូលនិធិតម្លៃរាប់លានដុល្លារ។ ស្ថិតក្រោមកម្មវិធីការកាត់បន្ថយការបំភាយឧស្ម័នដោយសារការកាប់បំផ្លាញព្រៃឈើ និងការខូចខាត ឬ REDD+ ដែលគាំទ្រដោយអង្គការសហប្រជាជាតិក្រុមហ៊ុន Walt Disney បានទិញជាផ្លូវការនូវឥណទានកាបូនតម្លៃ ២,៦ លានដុល្លារនៅក្នុងព្រៃក្នុងខេត្តមណ្ឌលគិរីដែលស្មើនឹងតម្លៃការបំភាយកាបូន ៣៦០ ០០០ តោន។  ...

Kali Kotoski
http://bit.ly/2blPyRq

គម្រោងសម្រាប់ការសាងសង់ផ្លូវនៅខេត្តមណ្ឌលគិរីនឹងត្រូវផ្អាក

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានមានប្រសាសន៍ប្រាប់លោកឯកអគ្គរដ្ឋទូត George Edgar កាលពីថ្ងៃអង្គារ ថាគម្រោងសាងសង់ផ្លូវចម្រូងចម្រាសមួយ និងច្រកព្រំប្រទល់នឹងត្រូវឆ្លងកាត់តាមតំបន់ព្រៃការពារមណ្ឌលគិរីត្រូវបានផ្អាកដំណើរការ។ ...

អូន ភាព
https://www.cambodiadaily.com/news/plans-mondolkiri-road-hold-minister-tells-eu-116533/

WWF ស្តីបន្ទោសការអនុគ្រោះដល់អ្នកចាប់សំពោចធ្វើអាហារ

ក្រុមអ្នកការពារបរិស្ថាន WWF ត្រូវបានរិះគន់ពីការលើកលែងទោសដល់បងប្អូនប្រុស ៣នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងខេត្តមណ្ឌលគិរីកាលពីសប្តាហ៍មុនដោយបានរកឃើញសត្វព្រៃជាច្រើនោក្នុងរថយន្តដូចជា សត្វអណ្តើក បង្គួយ ពស់ ស្វា និងសត្វសំពោច ដែលសត្វទាំងអស់នោះនឹងត្រូវយកទៅធ្វើអាហារសម្រាប់ពិធិជប់លៀង។ ...

ផាន សូមី
https://www.cambodiadaily.com/news/wwf-slams-lenience-civet-caterers-116537/

សត្វព្រៃជាច្រើនត្រូវបានរំដោះនោក្នុងខេត្តមណ្ឌលគិរី

ក្រុមអ្នកការពារនៅក្នុងដែនជម្រកសត្វព្រៃស្រែពកនៅក្នុងខេត្តមណ្ឌលគិរីបានឃាត់ខ្លួនបុរសពីរនាក់ ហើយបានរឹបអូសបានសត្វព្រៃជាង ៥០ក្បាលកាលពីថ្ងៃសៅរ៍ នេះបើយោងតាមអង្គការ (WWF) និងមន្ត្រីប៉ូលីសស្រុកកោះញែក។ ...

Cristina Maza និង ប៊ុន សេងគង់
http://www.phnompenhpost.com/national/load-wildlife-busted-mondulkiri

សត្វដំរីជាប់អន្ទាក់ត្រូវបានស្លាប់ដោយសាររបួសនៅក្នុងប្រទេសកម្ពុជា

ប្រភេទសត្វដំរីអាស៊ីដែលប្រឈមនឹងការជិតផុតពូជមួយក្បាលបានស្លាប់នៅភាគខាងកើតនៃប្រទេសកម្ពុជា បន្ទាប់ពីរងរបួសជើងយ៉ាងធ្ងន់ធ្ងរដោយសារវាបានជាប់នឹងអន្ទាក់ចាប់សត្វមួយ នេះបើតាមការរៀបរាប់ពីមន្ត្រីមូលដ្ឋានកាលពីថ្ងៃច័ន្ទ។   ...

The Gulf Today Team
http://gulftoday.ae/portal/e1650b9b-2e56-4057-8f0d-d7b86cef2577.aspx

បើក​សម្ភោ​ធ​ស​ន្ទា​នុ​ក្រម​សត្វព្រៃ​ដើម្បី​បញ្ឈប់​ការ​ប្រ​ម៉ា​ញ់​

កាលពីម្សិលមិញ មូលនិធិសត្វព្រៃពិភពលោក (WWF) សម្រាប់ប្រទេសកម្ពុជានិងក្រសួងបរិស្ថានបានបើកសម្ភោធកម្រងសៀវភៅសន្ទានុក្រមរូបភាពដែលមានចំនួន៧៦សន្លឹកស្តីអំពីតំបន់អភិរក្សសត្វព្រៃភ្នំព្រិចក្នុងខេត្តមណ្ឌលគិរី ក្នុងគោលបំណងផ្តល់ចំនេះដឹងទៅកាន់ប្រជាជនទូទៅស្តីអំពីគុណប្រយោជន៍នៃការអភិរក្សសត្វព្រៃនិងប្រឆាំងនឹងការប្រម៉ាញ់។ ...

ប៊ុន សេងគង់
http://www.phnompenhpost.com/national/wildlife-book-looks-put-dent-poaching

សត្វ​ទោច​មកុដ​កម្រ​ បង្ហាញ​ខ្លួន​នៅ​តំបន់​អង្គរ

សត្វទោចមកុដដ៏កម្រ និងជិតផុតពូជក្នុងលោកកំពុងបង្ហាញវត្តមាននៅក្នុងតំបន់រមណីយដ្ឋានអង្គរជាមួយនឹងសមាជិកថ្មីរបស់ពួកវាមួយក្បាលទៀតដែលទើបតែកើតបានមួយខែកន្លងមកនេះ។ នេះបើតាមគេហទំព័ររបស់អាជ្ញាធរអប្សារាដែលបានចេញផ្សាយក្នុងពេលថ្មីៗនេះ។ ...

ឃុត សុភចរិយា
http://bit.ly/29yt0JX

សត្វខ្ទីងពីរក្បាលត្រូវបានជាប់អន្ទាក់ព្រានព្រៃបណ្តាលឱ្យស្លាប់នៅក្នុងតំបន់ឧទ្យាន

មេ និងកូនសត្វខ្ទីងពីរក្បាលត្រូវបានស្លាប់បន្ទាប់ពីបានរកឃើញថាបានជាប់អន្ទាក់ព្រានព្រៃនៅតំបន់ការពារមួយនៃជួរភ្នំក្រវ៉ាញ នេះបើយោងតាមឧទ្យានុរក្ស និងមន្ត្រីមកពីមូលនិធិ Maddox Jolie-Pitt (MJP) ដែលជាអង្គការសត្វព្រៃមិនមែនរដ្ឋាភិបាលមួយឧបត្ថម្ភដោយអ្នកនាង Angelina Jolie។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26899/two-trapped-gaurs-die-in-sanctuary/

ព្រៃឡង់នៅតែមានការចូលកាប់ឈើ៖ សហគមន៍

ការកាប់ព្រៃឈើនៅតែបន្តរាលដាលនៅក្នុងព្រៃឡង់ ជាភស្តុតាងដែលបង្ហាញថាការជម្រុញដើម្បីដាក់ដី ៤០០,០០០ហិកតា ទៅក្នុងតំបន់ការពាររបស់រដ្ឋាភិបាលគឺ មិនមានប្រសិទ្ធិភាព នេះបើយោងតាមសកម្មជនានាក៏ដូចជាបណ្តាញសហគមន៍ព្រៃឡង់ចេញសេចក្តីរាយការណ៍កាលពីម្សិលមិញ។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26693/prey-lang-still-logged--community/

ហ្វូងដំរីត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃ

ក្រុមអ្នកស្រាវជ្រាវបានបញ្ចេញរូបភាពថ្មីៗដែលផ្តល់តាមរយៈការប្រទះឃើញហ្វូងដំរីដែលជិតផុតពូជដ៏កម្រកំពុងធ្វើដំណើរជាមួយកូនៗឆ្លងកាត់ដែនជម្រកសត្វព្រៃស្រែពកនៅក្នុងខេត្តមណ្ឌលគិរីកាលពីដេើមខែមិថុនា។ រូបភាពទាំងនេះ ជាផ្នែកមួយនៃគម្រោងគ្រប់គ្រងការអភិរក្សអនុវត្តន៍ដោយអង្គការវីនរ៉កអន្តរជាតិ និងមូលនិធិសត្វព្រៃពិភពលោកក្នុងនាមជាដៃគូជាមួយគម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ។ ...

សាហ្វីយ៉ា ឆាល
http://www.khmertimeskh.com/news/26631/elephant-herds-spotted--in-wildlife-sanctuary

របាយការណ៍​៖​ សត្វ​ខ្លារខិន​ឥណ្ឌូចិន​របស់​កម្ពុជា​នឹង​ត្រូវ​ផុត​ពូជ​ក្នុង​ឆ្នាំ​២០១៨

សត្វខ្លារខិនឥណ្ឌូចិនរបស់កម្ពុជានឹងត្រូវផុតពូជក្នុងឆ្នាំ២០១៨ ប្រសិនជាមិនមានចំណាត់ការលើ”វិបត្តិអន្ទាក់”ក្នុងខេត្តមណ្ឌលគិរី ដែលជាជម្រករបស់សត្វខ្លារខិនដែលនៅសេសសល់ នេះបើយោងតាមអ្នកនិពន្ធលើអត្ថបទពាក់ព័ន្ធនឹងប្រធានបទនេះដែលគ្រោងនឹងចេញផ្សាយក្នុងពេលឆាប់ៗ។ ...

Peter Ford
https://www.cambodiadaily.com/news/cambodias-leopards-facing-extinction-by-2018-expert-113182/

រដ្ឋាភិបាលបន្ថែមតំបន់ការពារក្នុងព្រៃឡង់ដោយរួមបញ្ចូលខេត្តព្រះវិហារ

រដ្ឋាភិបាលបានធ្វើការសម្រេចចិត្តសារជាថ្មីទៅលើសេចក្តីសម្រេចមុនដែលកាត់បន្ថយព្រំដែនសំណើរនៃតំបន់ការពារសម្រាប់ព្រៃឡង់ ដែលជាព្រៃស្តុកធំជាងគេដែលនៅសេសសល់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ...

អូនភាព និង Zsombor Peter
https://www.cambodiadaily.com/news/govt-expands-sanctuary-in-prey-lang-adds-preah-vihear-112723/

ក្រសួង​​ស្នើចុះ​បញ្ជី​ដី​រដ្ឋ​លើ​តំបន់​ការពារ​ចំនួន​៤១​ដើម្បីកាត់បន្ថយ​ជម្លោះ​

រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយសំអាល់បានដាក់លិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំចុះបញ្ជីដីរដ្ឋលើតំបន់ការពារធម្មជាតិដែលមានស្រាប់ និងទើបបង្កើតថ្មីសរុបចំនួន ៤១ តំបន់ លើផ្ទៃដី ៥៨៧៤៥០៣ ហិកតារ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន បន្ទាប់ពីរដ្ឋាភិបាល បានបង្កើតតំបន់ការពារធម្មជាតិចំនួន ១៨ បន់កាលពីពេលថ្មីៗ។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1skXO8A

លោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាលើតំបន់ព្រៃការពារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹតស្តីពីការដាក់តំបន់ការពារចំនួន ១៨ ដែលមានទំហំដីជិត ៣លានហិកតានៃព្រៃឡង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៃក្រសួងបរិស្ថានកាលពីម្សិលមិញ។ ...

ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/24817/pm-signs-off-on-protected-forests/

កម្ពុជា​នឹង​អង្កេត​សត្វ​ខ្លា​ក្នុង​ព្រៃរបស់​គេ​មុន​ពេល​នាំ​ចូល​សត្វ​ខ្លា​ជា​ថ្មី​មក​ពី​ប្រទេស​ឥណ្ឌា​

មុនពេលដែលប្រទេសកម្ពុជាចាប់ផ្តើមយុទ្ធនាការនាំចូលសត្វខ្លាជាថ្មីពីប្រទេសឥណ្ឌា រដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា នឹងមានបេសកម្មពិសេសមួយ ត្រួតពិនិត្យមើលសត្វខលាក្នុងព្រៃរបស់ប្រទេសគេ បើទោះបីជាមានរបាយការណ៏ថា សត្វខ្លាបានដាច់ពូជទៅហើយ។ ...

Ians team
http://www.thehansindia.com/posts/index/Environment/2016-05-09/Cambodia-scouts-for-tigers-before-relocating-big-cats-from-India/226945

នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ពី​ការ​អភិរក្ស​សត្វព្រៃ​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានប្រាប់ប្រជាជនកម្ពុជាឱ្យឈប់ធ្វើការបរបាញ់និងការបំពុលសត្វព្រៃ ដែលតួរលេខសត្វព្រៃទាំងនេះត្រូវបានធ្លាក់ចុះដោយសារកត្តាគ្រោះរាំងស្ងួតនិងភ្លើងឆេះព្រៃ។ ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/pm-calls-bird-preservation

កម្ពុជាបានប្រកាសតំបន់ជម្លោះដ៏ក្តៅគគុកព្រៃឡង់ជាតំបន់ការពារ

សេចក្តីសម្រេច​ចិត្តជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​ដែល​មាន​អត្រា​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ ទៅ​លើ​ការ​កំណត់​ឡើង​វិញ​នូវ​ដី​ព្រៃ​ជិត​មួយ​លាន​ហិ​កតា​ ជា​តំបន់​ការពារ ...

Daniel Pye
https://news.mongabay.com/2016/05/cambodia-protected-areas/

ព្រៃ​ឡង់​ត្រូវ​បាន​ដាក់​ប​ញ្ជូ​ល​ក្រោម​តំបន់​ការពារ​

​ព្រៃ​សំខាន់​បំផុត​ក្នុង​ចំណោម​ព្រៃ​រង​ការ​កាប់​បំផ្លាញ​និង​ជា​ព្រៃ​សំខាន់​ជាងគេ​របស់​កម្ពុជា​-​ព្រៃ​ឡង់​-​ត្រូវ​បាន​ដាក់​ប​ញ្ជូ​ល​ជា​ ផ្លូវការ​ក្នុង​តំបន់​ការពារ​នៅ​ស​ប្តា​ហ៍​នេះ​បន្ទាប់​ពី​មានការ​ធ្វើ​យុទ្ធនាការ​អស់​រយៈពេល ...

គុច ណារ៉េន
https://www.cambodiadaily.com/news/prey-lang-shorted-in-new-protected-areas-111963/

ក្រុមហ៊ុន​ដំរី​អង្គរ​បេ្ត​ជ្ញា​កាត់​បន្ថយ​ម៉ោង​ជិះ​ដំរី​

​ក្រុមហ៊ុន​ដំរី​អង្គរ​បាន​បេ្ត​ជ្ញា​កាត់​បន្ថយ​”​ម៉ោង​ធ្វើការ​”​របស់​សត្វ​ដំរី​ បន្ទាប់​ពី​ការ​ស្លាប់​របស់​សត្វ​ដំរី​ឈ្មោះ​សំបូរ​ កាលពី​ ថ្ងៃ​សុក្រ​កន្លង​ទៅ​ ដែល​ជា​សត្វ​ដំរី​ក្នុង​ចំណោម​ដំរី​ទាំង​១៤​ក្បាល​ដែល​ដឹក​អ្នកទេសចរ​ជុំវិញ​សួនឧទ្យាន ...

ប៊ុន សេងគង់
http://www.phnompenhpost.com/national/angkor-wat-tourist-elephant-firm-pledges-trim-hours

ដើមឈើដែលអាចនឹងបង្កគ្រោះថ្នាក់ត្រូវបានយកចេញពីបរិវេណប្រាសាទអង្គរ

អាជ្ញាធរ​អប្សរា​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ខ្លួន​កំពុង​ពិចារណា​ការ​ដក​យក​ចេញ​ដើមឈើ​មួយ​ចំនួន​ដែល​បាន​ជ្រើសរើស​នៅ​ខាងក្នុង​បរិវេណ​ ៤០១​គីឡូ​ម៉ែត្រការ៉េ​នៃ​ឧទ្យាន​អង្គរ​ ដោយ​និយាយ​ថា​មាន​តែ​ដើមឈើ​ដែល​បង្ក​ឱ្យ​មាន​ហានិភ័យ​ដល់​ភ្ញៀវ​ទេសចរណ៍​ និង​ប្រាសាទ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/24254/dangerous-trees-to-be-removed-from-angkor/

ក្រសួង​ដាក់តំបន់​ការពារ​ធម្មជាតិ៥ ប៉ុន្តែ​ដក​ខេត្ត​ព្រះវិហារ​ចេញពី​ព្រៃឡង់​

ក្រសួងបរិស្ថាន​បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី​ការ​រៀបចំ​ដាក់​ព្រៃ​ចំនួន​៥​កន្លែង​ដែល​មាន​ផ្ទៃដី​ចំនួន​ជិត​១​លាន​ហិ​កតារ​ទៅ​ជា​តំបន់ការពារធម្មជាតិ​ ប៉ុន្តែ​បាន​សម្រេច​កាត់​ខេត្តព្រះវិហារ​ ចេញពី​តំបន់ការពារធម្មជាតិ​ព្រៃ​ឡង់​ ដោយសារ​តែ​ជា​តំបន់​ព្រៃ​រិច​រិល ...

ម៉ៃ​ ទិត្យថារ៉ា
http://www.khmertimeskh.com/news/24212/preah-vihear-excluded-from-protection-plan/

បុរសមួយក្រុមត្រូវបានចាប់ខ្លួនបន្ទាប់ពីបានសម្លាប់គោព្រៃមួយក្បាល

កសិករ​បួន​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ និង​ដាក់ទោស​កាលពី​ម្សិលមិញ​ពី​បទល្មើស​ សម្លាប់សត្វ​ទន្សោង​ដែល​ជិត​ផុត​ពូជ​មួយ​ក្បាល​ ដែល​វា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រភេទ​សត្វ​គោព្រៃ​ដែល​ស្អាត​ជាងគេ​ នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ក្នុង​ខេត្តមណ្ឌលគិរី​ នេះ​បើ​ឱ្យ​ដឹង ...

ប៊ុត រស្មីគង្គា
http://www.khmertimeskh.com/news/24152/men-detained-after-killing-endangered-ox/

សំណើរ​គម្រោង​ព្រៃ​ការពារ​ទ​ទូល​បានការ​អនុញ្ញាតិ​ហើយ​

ក្រសួងបរិស្ថាន​បាន​អនុញ្ញាតិ​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ពីរ​អនុវត្ត​សំណើរ​គម្រោង​របស់​ពួក​គេ​ស្តី​អំពី​កិច្ច​គាំពារ​សហ​គម​ព្រៃ​ការពារ​ចំនួន​ប្រាំ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្តបាត់ដំបង​និង​ពោធិ៍សាត់​ មាន​វិសាលភាព​ គ្រប់​ដណ្តប​ទៅ​លើ​១,០៦៤​គ្រួសារ​លើ​ផ្ទៃដី​ ២,៧៦១​ហិ​កតា ...

គង់ មេត្តា
http://www.phnompenhpost.com/national/green-light-protected-forest-plans

មន្ត្រី៖ ព្រៃឈើ​នៅ​សល់​ជាង ៣០ ម៉ឺន​ហិកតា​នៅ​តំបន់​ព្រៃឡង់​នឹង​ត្រូវ​ដាក់​ជា​តំបន់​អភិរក្ស

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ បាន​​​ឲ្យ​ដឹង​ថា​ទំហំ​ព្រៃឈើ​​ចុង​ក្រោយ​​នៅ​តំបន់​ព្រៃឡង់​មាន​ប្រមាណ​ជាង ​ ៣០ ​​ម៉ឺន​​​ហិកតា​ដែល​​គ្រោង​នឹង​​ដាក់​ជា​តំបន់​អភិរក្ស​ក្នុង​ពេល​​ឆាប់ៗ​ នេះ​ខណៈ​ដែល​ការ ...

ប៉ិច សុធារី
http://bit.ly/23HJwje

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Mz6RD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!