ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម
ស្រូវ
ធនាគារស្រូវឲ្យកសិករឈប់លក់ស្រូវក្នុងតម្លៃ ក្រោម៨៤០រៀល
ដោយមានកិច្ចសហការគាំទ្រហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយនិងទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវសែនក្រអូប នាពេលបច្ចុប្បន្ននេះ ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី បានប្រកាសជូនដំណឹងដល់ប្រជាកសិករទាំងអស់នៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ឈប់បន្តលក់ស្រូវសែនក្រអូបសើមនៅក្នុងតម្លៃក្រោម៨៤០រៀលក្នុងមួយគីឡូក្រាមមិនតែប៉ុណ្ណោះធនាគារស្រូវនឹងចុះទៅទិញស្រូវប្រជាកសិករនៅនឹងកន្លែងក្នុងតម្លៃ៨៤០រៀលក្នុងមួយគីឡូក្រាម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារស្រូវដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
សុខ ចាន់
http://bit.ly/2cBd9NU
ឧស្សាហកម្មស្រូវអង្ករកម្ពុជា ហាក់បានដើរដល់ផ្លូវបំបែក
ឧស្សាហកម្មស្រូវអង្កររបស់កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលផ្លូវបំបែកដ៏សំខាន់មួយខណៈវិស័យនេះបន្តទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតរយៈពេលពីរឆ្នាំមកហើយជាមួយនឹងជីវភាពរស់នៅរបស់កសិករស្ថិតក្នុងស្ថានភាពហានិភ័យខ្ពស់ដោយសារតែតម្លៃស្រូវបន្តធ្លាក់ចុះ។ «នៅពេលនេះកសិករកំពុងប្រឈមនឹងហានិភ័យខ្ពស់។ ពួកគេបានបារម្ភថាប្រសិនបើតម្លៃស្រូវនៅតែទាបដូចនេះកសិករ ១០០ ភាគរយនឹងខាតបង់ទាំងស្រុងហើយនឹងមិនអាចសងបំណុលបានទេ»។ នេះជាការលើកឡើងរបស់អ្នកស្រី ដែន ស្រីលីម អនុប្រធានទទួលបន្ទុកផ្នែកអភិវឌ្ឍន៍សហករណ៍ចំរើនផលរាំងកេសីក្នុងខេត្តបាត់ដំបងកាលពីម្សិលមិញ។ ...
ចេង សុខហ័ង និង Kali Kotoski
http://bit.ly/2d1rK6i
វិធានការទប់ស្កាត់ប្រមូលទិញកសិផលបន្ទាប់ពីថ្លៃធ្លាក់ចុះផ្ទួនៗ
ស្របពេលតម្លៃស្រូវអង្ករធ្លាក់ថ្លៃផ្ទួនៗក្នុងប៉ុន្មានសបា្តហ៍មកនេះ ដែលបានកំពុងតែញាំញីដល់ប្រជាកសិករកម្ពុជានាពេលថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ដាក់ចេញវិធានការព្រមៗគ្នាបន្ទាន់មួយក្នុងចូលរួមដោះស្រាយបញ្ហាជូនប្រជាកសិករ ដូចជាវិធានការទប់ស្កាត់ការប្រមូលទិញកសិផលស្រូវដោយបន្ទាបតម្លៃពីសំណាក់ឈ្មួញ និងក្រុមហ៊ុនធ្វើអាជីវកម្មផលិតផលកសិកម្ម និងពង្រឹងនីតិវិធីនៃការនាំចូលអង្ករពីបរទេសជាដើម។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសរសេរក្នុងប្រព័ន្ធសង្គម Facebook របស់លោកថា កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះ ក្រសួងកសិកម្ម បានចេញវិធានការបន្ទាន់មួយក្នុងការទប់ស្កាត់ការប្រមូលទិញកសិផលដោយបន្ទាបថ្លៃពីសំណាក់ឈ្មួញនិងក្រុមហ៊ុនធ្វើអាជីវកម្មផលិតផលកសិកម្មរបស់ក្រសួងបានផ្ញើទៅកាន់ប្រធានមន្ទីរកសិកម្មខេត្ត ទាំងអស់ក្នុងការអនុវត្ត។ មិនតែប៉ុណ្ណោះកាលពីម្សិលមិញលោករដ្ឋមន្ត្រីកសិកម្មក៏បានចាត់ឲ្យក្រុមការងារតាមដាននិងដោះស្រាយបញ្ហាប្រឈមលើផលិតកម្មកសិកម្ម និងការរកទីផ្សារកសិផល ត្រូវពិនិត្យ និងដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋដែលបានជួបប្រទះប៉ុន្មានថ្ងៃកន្លងមកនេះ។ ...
សុខ ចាន់
http://bit.ly/2cJKBDI
ក្រសួងកសិកម្ម ទប់ស្កាត់ឈ្មួញប្រមូលទិញស្រូវពីកសិករតម្លៃថោក
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចាប់ផ្តើមចាត់វិធានការទប់ស្កាត់ឈ្មួញប្រមូលទិញស្រូវពីកសិករក្នុងតម្លៃថោក ខណៈពីកសិករត្អូញត្អែរតម្លៃកសិផលរបស់ពួកគាត់ ត្រូវបានបន្ទាបតម្លៃថោកក្នុងដើមរដូវប្រមូលផល។ មន្ត្រីជំនាញថា គួររក្សាទុកស្រូវ ទុកបញ្ចេញលក់ពេលស្រូវឡើងថ្លៃ ប៉ុន្តែកសិករ និងរោងម៉ាស៊ីនកិនស្រូវ យល់ថា កង្វះឡសម្ងួត កង្វះថវិកាបង្វិលប្រមូលទិញ និងខ្វះទីផ្សារ ជាបញ្ហាប្រឈមខ្លាំង។ ក្រសួងកសិកម្ម ចេញសេចក្តីជូនដំណឹង ស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ការប្រមូលទិញផ្តាច់មុខពីឈ្មួញនៅតាមតំបន់ ដើម្បីធ្វើការចរចា ជាមួយសមាគមរោងម៉ាស៊ីនកិនស្រូវក្នុងតំបន់ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករឲ្យអស់លទ្ធភាពក្នុងតម្លៃសមស្រប។ បើតាមការអះអាងរបស់កសិករ ស្រូវប្រភេទសែនក្រអូបលក់ចេញក្នុងមួយតោនតម្លៃ ២០០ដុល្លារក្នុងពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំមុន ធ្លាក់ចុះពីជាង ៣០០ដុល្លារ។ ...
ជា វណ្ណៈ
http://bit.ly/2cq1TDb
នាយករដ្ឋមន្ត្រី៖ កម្ពុជា នឹងងាយស្រួលនាំផលិតផលទៅប្រទេសចិន
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃចន្ទ បានឲ្យដឹងថាប្រទេសកម្ពុជា នឹងទទួលបានភាពងាយស្រួលកាន់តែច្រើនបន្ថែមទៀតដើម្បីនាំចេញផលិតផលក្នុងស្រុកជាពិសេសផលិតផលកសិកម្មផ្សេងទៀតចូលទៅក្នុងទីផ្សារប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៃតំបន់អាស៊ី និងជាប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះបានធ្វើឡើងចំពេលដែលមានការព្រួយបារម្ភពីកសិករនិងអ្នកផលិតក្នុងស្រុកអំពីបញ្ហាកង្វះទីផ្សារការឡើងចុះតម្លៃក្នុងអំឡុងពេលប្រមូលផល និងកង្វះមូលនិធិដើម្បីគាំទ្រដល់អាជីវកម្មរបស់ខ្លួន។ ...
ម៉ៃ គុណមករា
http://bit.ly/2c6W92U
អ្នកក្នុងវិស័យស្រូវអង្ករបារម្ភការនាំចូលផ្តួលតម្លៃអង្ករក្នុងស្រុក
អ្នកនៅក្នុងវិស័យស្រូវអង្ករបានសម្ដែងការព្រួយបារម្ភជុំវិញការហូរចូលអង្ករតម្លៃថោកពីប្រទេសជិតខាងនៅតែបន្តផ្តួលតម្លៃអង្ករផលិតក្នុងស្រុកដែលកសិករផលិតចំណាយថ្លៃដើមផលិតខ្ពស់ ហើយស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់។ ការព្រួយបារម្ភជុំវិញចំពោះតម្លៃអង្ករក្នុងស្រុកមិនអាចប្រកួតប្រជែងនឹងអង្ករនាំចូលនេះធ្វើឡើងស្របពេលដែលបណ្តារោងម៉ាស៊ីនកិនស្រូវកំពុងខ្វះទុនបង្វិលដើម្បីប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលជិតចូលមកដល់។ ...
ជា វណ្ណៈ
http://bit.ly/2ciX3qs
ប្រទេសចិននឹងនាំចេញស្រូវអង្ករពីកម្ពុជាទ្វេដង
រដ្ឋាភិបាលចិននឹងនាំចូលអង្ករប្រមាណ ២០០,០០០ តោន ពីប្រទេសកម្ពុជានៅឆ្នាំក្រោយ ដែលជាចំនួនទ្វេដងនៃចំនួនបច្ចុបន្បន្ន ហើយចិននឹងជួយដល់ការស្តារប្រាសាទព្រះវិហារឡើងវិញផងដែរ នេះបើតាមការប្រកាសរបស់ខ្លួនកាលពីម្សិលមិញ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/29566/china-doubles-cambodian-rice-quota/
សហព័ន្ធស្រូវអង្កររំពឹងការផ្គត់ផ្គង់អង្ករនៅទីផ្សារឥណ្ឌូណេស៊ី
សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ការរំពឹងផ្គត់ផ្គង់អង្ករទៅទីផ្សារប្រទេសឥណ្ឌូណេស៊ីដែលជាទីផ្សារធំបំផុតមួយនៅក្នុងតំបន់។ហើយការផ្គត់ផ្គង់នេះរំពឹងថាត្រូវការអង្ករកម្ពុជា ប្រមាណជិត ២០ម៉ឺនតោន ស្របពេលភាគីទាំងពីរមានអនុស្សរណៈយោគយល់ស្ដីពីការនាំអង្ករចូលឥណ្ឌូណេស៊ី។ ការដាក់ការរំពឹងនាំចេញអង្ករកម្ពុជា ទៅក្នុងប្រទេសក្នុងតំបន់ បន្ទាប់ពីកម្ពុជា ទើបតែបរាជ័យជាថ្មីម្តងទៀតដណ្តើមទីផ្សារប្រទេសហ្វីលីពីន ដែលបញ្ជាទិញប្រភេទអង្ករសប្រមាណ ២៥ម៉ឺនតោន។ ការបរាជ័យនេះមិនមែនជាលើកទីមួយឡើយ ដែលកម្ពុជា មិនអាចដណ្តើមទីផ្សារនាំអង្កររបស់ខ្លួនទៅប្រទេសជិតខាងថៃ និងវៀតណាម។ លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ឥណ្ឌូណេស៊ី ជាទីផ្សារមួយធំក្នុងតំបន់ដែលនាំចូលអង្ករច្រើនពីបរទេស។ «ទាំងឥណ្ឌូណេស៊ី និងម៉ាឡេស៊ី នៅអាស៊ាន ជាទីផ្សារសក្ដានុពលធំ បើប្រទេសនីមួយៗអាចនាំចូលអង្ករក្នុងកម្រិតខ្ទង់សែនតោន»។ ...
ជា វណ្ណៈ
http://bit.ly/2cqiiqY
ឥណទានសង្គ្រោះលើវិស័យស្រូវអង្កររំពឹងធ្លាក់មុនរដូវប្រមូលផល
វាមានរយៈពេល៧ខែហើយបន្ទាប់ពីឥណទានសង្គ្រោះប្រមាណ៣០លានដុល្លារមិនទាន់ទម្លាក់ដល់ដៃរោងម៉ាស៊ីនកិនស្រូវនៅឡើយបន្ទាប់ពីខាងផ្នែកស្រូវអង្ករស្នើទៅរដ្ឋាភិបាលដើម្បីជួយទប់ស្កាត់ការដួលរលំនៅក្នុងវិស័យស្រូវអង្ករនៅក្នុងរដូវប្រមូលផលស្រូវឆ្នាំនេះ ប៉ុន្តែទាំងមន្ត្រី និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះ ជឿជាក់ថា ឥណទាននឹងសម្រេចបាននៅមុនរដូវប្រមូលផលស្រូវខាងមុខ។ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីខែមីនា កន្លងទៅ បានស្នើរដ្ឋាភិបាល ផ្តល់មូលនិធិ ប្រមាណ៣០លានដុល្លារ ទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់កម្ចីដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ជាទុនបង្វិលក្នុងការប្រមូលទិញស្រូវពីកសិករ នៅក្នុងរដូវប្រមូលផលស្រូវខាងមុខ ដោយសារតែភាគច្រើននៃបណ្តារោងម៉ាស៊ីនកិនស្រូវទាំងនោះ មិនអាចស្នើឥណទានគ្រប់គ្រាន់ពីធនាគារពាណិជ្ជ។ ...
ជា វណ្ណៈ
http://bit.ly/2cmOews
ធនាគារស្រូវត្រូវការទុនបន្ថែម $៧០ លាន
បន្ទាប់ពីដំណើរការបានរយៈពេលពីរឆ្នាំមកធនាគារស្រូវកម្ពុជាត្រូវការទុនបន្ថែម ៧០ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំទៅមុខទៀតដើម្បីឆ្លើយតបតម្រូវការកម្ចីនៅឧស្សាហកម្មស្រូវអង្ករ។ នេះបើតាមលោក ភូ ពុយ អគ្គនាយកធនាគារស្រូវ។ ធនាគារស្រូវកម្ពុជាដែលមានទីតាំងក្នុងខេត្តបាត់ដំបងបានបើកដំណើរការកាលពីខែសីហា ឆ្នាំ ២០១៤ ដោយចាប់ផ្តើមទុនដំបូង ៧ លានដុល្លារ និងទទួលបានស្រូវដាក់បញ្ចាំចំនួន ២០ ០០០ តោន។ នេះបើតាមលោក ភូ ពុយ។ ...
ចេង សុខហ័ង
http://bit.ly/2bV36ju
ដំណាំស្រូវ ៤ ម៉ឺនហិកតានៅខេត្តបាត់ដំបងប៉ះពាល់ពីការរាំងស្ងួត
គិតត្រឹមខែសីហានេះបាត់ដំបងជាខេត្តផលិតស្រូវធំជាងគេរបស់កម្ពុជាកំពុងទទួលរងភាពរាំងស្ងួតដែលប៉ះពាល់ដំណាំស្រូវជាង ៤ ម៉ឺនហិកតាខណៈមន្ត្រីកសិកម្មព្រមានថាទំហំនៃផលប៉ះពាល់នឹងកើនឡើងប្រសិនបើភាពរាំងស្ងួតនៅតែបន្ត។ លោក ព្រំ វឹក អនុប្រធានការិយាល័យផែនការ និងគណនេយ្យនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងកាលពីម្សិលមិញថាស្រុកចំនួន ៨ របស់ខេត្តបាត់ដំបងកំពុងទទួលរងដោយសារភាពរាំងស្ងួតដែលប៉ះពាល់ដំណាំស្រូវចំនួន ៤៨ ៩២១ ហិកតាគិតត្រឹមសប្ដាហ៍នេះ។ ...
ចេង សុខហ័ង
http://bit.ly/2bHWCYA
ក្រសួងនឹងដាក់ផលិតផល ១០ ប្រភេទដើម្បីលើកកម្ពស់កសិកម្មខ្នាតតូច
ក្រសួងសេដ្ឋកិច្ច និងសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃម្សិលមិញបានពិភាក្សាជាមួយគម្រោងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដើម្បីត្រួតពិនិត្យលើគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) រយៈពេល ៥ ឆ្នាំដែលគ្រោងនឹងប្រើប្រាស់ថវិកា ៨៥ លានដុល្លារក្នុងការលើកកម្ពស់ផលិតផលកសិកម្ម ១០ ប្រភេទ។ ...
ចេង សុខហ័ង
http://bit.ly/2bfWnCZ
គណៈកម្មាធិការនឹងដោះស្រាយបញ្ហាស្រូវ
សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញបានយល់ព្រមបង្កើតគណៈកម្មាធិការកម្រិតខេត្តដើម្បីផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់បញ្ហាប្រឈមនានាក្នុងវិស័យស្រូវអង្ករ ដែលថ្មីៗនេះកំពុងស្ថិតនៅក្នុងវិបត្តិដោយសារការនាំចេញធ្លាក់ចុះ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28624/committees-to-tackle-rice-woes/
CRF កែប្រែពន្យារអាណត្តិរហូតដល់ ៤ ឆ្នាំ
ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា CRF បានសម្រេចបង្កើនអាណត្តិដឹកនាំរបស់ CRF ពីរយៈពេល ២ ឆ្នាំទៅដល់ ៤ ឆ្នាំដោយលើកឡើងថាដើម្បីមានពេលវេលាក្នុងការអនុវត្តផែនការខណៈអ្នកនៅក្នុងឧស្សាហកម្មនេះចាត់ទុកថាជាការបាត់បង់ឱកាសសម្រាប់អ្នកផ្សេង។ ...
ចេង សុខហ័ង
http://bit.ly/2bmh12j
កម្ពុជាស្នើឲ្យប្រទេសទីម័រឡេស្តេ ធ្វើការនាំចូលអង្ករ និងស្ករ
កម្ពុជា ស្នើប្រទេសទីម័រឡេស្តេ នាំចូលអង្ករ និងស្ករពីកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្បែរខាងក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មទាំងពីរនេះ នៅទីម័រ ដែលកំពុងមានតម្រូវការច្រើន ហើយអ្នកនៅក្នុងវិស័យនេះយល់ឃើញថា បើទីម័រ សម្រេចនាំចូលអង្ករ និងស្ករពីកម្ពុជា នឹងជួយជំរុញការនាំចេញផលិតផលកសិកម្មសក្ដានុពលកម្ពុជា ទៅទីផ្សារខាងក្រៅបន្ថែមទៀត។ ...
ជា វណ្ណៈ
http://bit.ly/2bayVqn
ការបង្កបង្កើនផលស្រូវរដូវវស្សាខ្ពស់ជាងផែនការ តែបារម្ភបាតុភូតប្រែប្រួលអាកាសធាតុ
ការងារបង្កបង្កើនផលស្រូវវស្សាទូទាំងប្រទេសឆ្នាំ២០១៦ខ្ពស់ជាងផែនការនេះបើយោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប៉ុន្តែកសិករព្រួយបារម្ភពីបម្រែបម្រួលអាកាសធាតុអាចប៉ះពាល់ដល់ដំណាំស្រូវពួកគេ។ យោងតាមរបាយការណ៍នាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម ការងារបង្កបង្កើនផលស្រូវវស្សាសម្រេចបានលើផ្ទៃដី ២,៥៤លានហិកតារ គិតត្រឹមថ្ងៃទី៣ ខែសីហា ខ្ពស់ជាងផែនការសរុប ២,៤៧ហិកតារ ឆ្នាំ២០១៦ ប៉ុន្តែនៅទាបជាង ប្រមាណ ៩,៨១ភាគរយធៀបនឹងផ្ទៃដីបង្កបង្កើនផលស្រូវវស្សាឆ្នាំមុន។ ...
ជា វណ្ណៈ
http://bit.ly/2b2Ossb
កម្ពុជាស្នើរសុំចិនឱ្យបង្កើនកូតានាំចេញស្រូវអង្ករទ្វេរដង
កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក ប៉ាន សូរ៉ាស័ក្តិបានបញ្ចុះបញ្ចូលដៃគូភាគីចិន លោក កាវ ហ៊ូឆឹងក្នុងការពិចារណាបង្កើនទ្វេដងនៃកូតានាំចេញស្រូវអង្ករប្រចាំឆ្នាំរបស់កម្ពុជាទៅកាន់ប្រទេសចិន ក៏ដូចជាបានដាក់សំណើរក្នុងការធ្វើម្ចាស់ផ្ទះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មកសិកម្ម។ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/cambodia-asks-china-double-rice-quota
ការប៉ានស្មានទៅកាន់វិស័យស្រូវអង្ករថានឹងមានការធ្លាក់ចុះ
រង្វាយតម្លៃរបស់ក្រុមហ៊ុនមួយដែលបានធ្វើការប៉ានស្មានដ៏គួរឱ្យព្រួយបារម្ភទៅលើវិស័យស្រូវអង្កររបស់កម្ពុជា ដែលជាវិស័យត្រូវបានឱ្យតម្លៃក្នុងការធ្វើឱ្យប្រជាកសិករកម្ពុជាជាច្រើនលាននាក់ចាកផុតពីភាពក្រីក្រ និងសាកសមចំពោះកម្លាំងពលកម្មកសិករក្នុងស្រុកនោះ កំពុងស្ថិតនៅក្នុងឱនភាព។ ...
Cam McGrath និង ចេង សុខហុង
http://www.phnompenhpost.com/business/gloomy-forecast-cambodias-rice-sector
សភា ស្នើអឺរ៉ុប បង្កើនទីផ្សារនាំចូលអង្ករ និងសំលៀកបំពាក់ពីកម្ពុជា
ក្នុងជំនួបជាមួយក្រុមការងារបច្ចេកទេសរបស់សហភាពអឺរ៉ុបកាលពីម្សិលមិញបន្ទាប់ពីធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធទៅនឹងថវិកាជាតិនិងរបាយការណ៍សវនកម្មរួចមកគណៈកម្មការទី២នៃរដ្ឋសភាបានស្នើឲ្យសហភាពអឺរ៉ុប ពិនិត្យលទ្ធភាពពង្រីក និងបង្កើនទីផ្សារនាំចូលអង្ករ និងសំលៀកបំពាក់ពីកម្ពុជា។ ...
តាំង វីដា
http://bit.ly/2alcoYk
ការក្ស័យធនក្នុងវិស័យស្រូវអង្ករកាន់តែកើនឡើង
ប្រផ្នូរនៃការក្ស័យធនយ៉ាងច្រើននៅក្នុងអាជីវកម្មរោងកិនស្រូវនៅកម្ពុជាកាន់តែកើនឡើង ដោយសារតែមានការអន្តរាគមន៍ពីរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់កម្ចីសង្គ្រោះបន្ទាន់ដើម្បីជួយស្រោចស្រង់វិស័យនេះ ដែលបច្ចុប្បន្ននេះ វិស័យនេះកំពុងមានភាពមិននឹងនរបន្ទាប់ពីរងឥទ្ធិពលនៃគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរមក រួមទាំងការប្រឈមនឹងការប្រកួតប្រជែងដ៏តឹងតែងដោយសារការហូរចូលនូវអង្ករដែលមានគុណភាពអន់ពីប្រទេសវៀតណាមក្នុងទីផ្សារនៅប្រទេសកម្ពុជា។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27470/insolvency-looms-in-rice-sector/
មានការភ័ណ្ឌច្រឡំច្រើនអំពីឈ្មោះស្រូវ
ការភ័ណ្ឌច្រឡំពីឈ្មោះនៅក្នុងវិស័យឧស្សាហកម្មស្រូវអង្ករបានកំពុងបន្ត។ បន្ទាប់ពីការដាក់ឈ្មោះប្រភេទអង្ករផ្ការំដួល និងផ្កាច័ន្ទសែនស ជាឈ្មោះស្តង់ដារសម្រាប់អង្ករដែលមានក្លិនក្រអូប និងលំដាប់លេខមួយនៃព្រះរាជាណាចក្រកម្ពុជាកាលពីសប្តាហ៍មុន ក្រុមប្រឹក្សាស្តង់ដាជាតិបាននិយាយកាលពីម្សិលមិញថា មិនមានការដាក់បញ្ជូលប្រភេទអង្ករ “អង្គរម្លិះ” ជាឈ្មោះស្តង់ដារអង្ករកម្ពុជានោះទេ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27410/more-rice-name-confusion/
សហភាពអឺរ៉ុបឱ្យកម្ពុជាស្វែងរកទីផ្សារអង្ករផ្សេងទៀត
ឧស្សាហកម្មស្រូវអង្កររបស់កម្ពុជាត្រូវបានផ្តល់ដំបូន្មានដោយសភាពអឺរ៉ុប ក្នុងការស្វែងរកទីផ្សារផ្សេងទៀត នឹងមិនគួរផ្តោតតែលើការនាំចេញមកអឺរ៉ុបតែមួយនោះទេ ដោយសារប្រទេសកម្ពុជាបានផ្លាស់ពីប្រទេសដែលមានចំណូលទាបក្នុងចំនោមបណ្តាប្រទេសដែលមានស្ថាភាពអភិវឌ្ឍតិចតួចមកប្រទេសដែលមានជីវភាពរស់នៅលើបន្ទាត់ នៃភាពក្រីក្ររបស់ពិភពលោក ហើយនេះក៏ដើម្បីកាត់បន្ថយកូតានាំចេញមិនគិតពន្ធទៅកាន់អឺរ៉ុបផងដែរ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27318/eu--seek-other-rice-markets/
កម្ពុជា សម្រេចដាក់ឈ្មោះឲ្យអង្ករ ពីរប្រភេទជាអង្ករស្តង់ដាររបស់ជាតិ
ក្រុមប្រឹក្សាស្តង់ដារជាតិកម្ពុជា បានសម្រេចគាំទ្រស្តង់ដារជាតិនៃអង្ករផ្ការំដួល និងផ្កាសែនស ជាឈ្មោះស្តង់ដារអង្ករជាតិកម្ពុជា ក្នុងគោលបំណងជំរុញការនាំចេញ តាមរយៈភ្ជាប់ទៅនឹងការកំណត់អត្តសញ្ញាណជាតិ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2a1nZuB
រដ្ឋាភិបាលយល់ព្រមផ្តល់ប្រាក់កម្ចីសម្រាប់ស្រូវ
រដ្ឋាភិបាលបានចូលមកជួយសង្គ្រោះដល់ក្រុមអ្នកផលិត និងអ្នកនាំចេញអង្ករ ដែលពេលថ្មីៗនេះពួកគេជាប់គាំងដោយវិបត្តហិរញ្ញវត្ថុ ជាមួយនឹងការផ្តល់ប្រាក់កម្ចីដល់សហព័ន្ធស្រូវងអង្ករកម្ពុជាចន្លោះពី ២០ ទៅ ៣០ លានដុល្លារ។ ការផ្តល់ប្រាក់កម្ចីនេះនឹងជួយជាដើមទុនសម្រាប់ការទិញស្រូវពីប្រជាកសិករ បន្ទាប់ពីការប្រមូលផលនៅខែវិច្ឆិកានេះ ដើម្បីស្ទុកទុកនៅក្នុងឃ្លាំង និងកែច្នៃស្រូវទាំងនោះសម្រាប់នាំចេញ នេះបើឱ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26615/govt-approves-rice-loans/