ឧស្សាហកម្មស្រូវអង្ករកម្ពុជា ហាក់បានដើរដល់ផ្លូវបំបែក
ឧស្សាហកម្មស្រូវអង្កររបស់កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលផ្លូវបំបែកដ៏សំខាន់មួយខណៈវិស័យនេះបន្តទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតរយៈពេលពីរឆ្នាំមកហើយជាមួយនឹងជីវភាពរស់នៅរបស់កសិករស្ថិតក្នុងស្ថានភាពហានិភ័យខ្ពស់ដោយសារតែតម្លៃស្រូវបន្តធ្លាក់ចុះ។ «នៅពេលនេះកសិករកំពុងប្រឈមនឹងហានិភ័យខ្ពស់។ ពួកគេបានបារម្ភថាប្រសិនបើតម្លៃស្រូវនៅតែទាបដូចនេះកសិករ ១០០ ភាគរយនឹងខាតបង់ទាំងស្រុងហើយនឹងមិនអាចសងបំណុលបានទេ»។ នេះជាការលើកឡើងរបស់អ្នកស្រី ដែន ស្រីលីម អនុប្រធានទទួលបន្ទុកផ្នែកអភិវឌ្ឍន៍សហករណ៍ចំរើនផលរាំងកេសីក្នុងខេត្តបាត់ដំបងកាលពីម្សិលមិញ។ …
ចេង សុខហ័ង និង Kali Kotoski
http://bit.ly/2d1rK6i