ក្រសួងកសិកម្ម ទប់ស្កាត់ឈ្មួញប្រមូលទិញស្រូវពីកសិករតម្លៃថោក
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចាប់ផ្តើមចាត់វិធានការទប់ស្កាត់ឈ្មួញប្រមូលទិញស្រូវពីកសិករក្នុងតម្លៃថោក ខណៈពីកសិករត្អូញត្អែរតម្លៃកសិផលរបស់ពួកគាត់ ត្រូវបានបន្ទាបតម្លៃថោកក្នុងដើមរដូវប្រមូលផល។ មន្ត្រីជំនាញថា គួររក្សាទុកស្រូវ ទុកបញ្ចេញលក់ពេលស្រូវឡើងថ្លៃ ប៉ុន្តែកសិករ និងរោងម៉ាស៊ីនកិនស្រូវ យល់ថា កង្វះឡសម្ងួត កង្វះថវិកាបង្វិលប្រមូលទិញ និងខ្វះទីផ្សារ ជាបញ្ហាប្រឈមខ្លាំង។ ក្រសួងកសិកម្ម ចេញសេចក្តីជូនដំណឹង ស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ការប្រមូលទិញផ្តាច់មុខពីឈ្មួញនៅតាមតំបន់ ដើម្បីធ្វើការចរចា ជាមួយសមាគមរោងម៉ាស៊ីនកិនស្រូវក្នុងតំបន់ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករឲ្យអស់លទ្ធភាពក្នុងតម្លៃសមស្រប។ បើតាមការអះអាងរបស់កសិករ ស្រូវប្រភេទសែនក្រអូបលក់ចេញក្នុងមួយតោនតម្លៃ ២០០ដុល្លារក្នុងពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំមុន ធ្លាក់ចុះពីជាង ៣០០ដុល្លារ។ …
ជា វណ្ណៈ
http://bit.ly/2cq1TDb