ការអភិវឌ្ឍសង្គម
សិទ្ធិមនុស្ស
អ្នកអង្កេតការណ៍ឃើញថាកម្ពុជាកំពុងចាកចេញពីលទ្ធិប្រជាធិបតេយ្យ
អ្នកអង្កេតការណ៍នៅក្នុងប្រទេសកម្ពុជានិយាយថា ការបំភិតបំភ័យ ការបង្ក្រាបការបញ្ចេញមតិផ្នែកនយោបាយ និងការរឹតបន្តឹងលើសេរីភាពនៃការជួបជុំប្រមូលផ្តុំបានធ្វើឱ្យលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់កម្ពុជាស្ថិតនៅក្រោមការគំរាមកំហែង។ ...
ឌី កំបូលី
http://www.voacambodia.com/a/observers-see-cambodia-democracy-in-retreat/3343728.html
Amnesty International នឹងដាក់ញាត្តិទៅកាន់រដ្ឋាភិបាលចំពោះករណីមន្រ្តីអាដហុក
មន្ត្រិសិទ្ធិមនុស្សចំនួន៤រូប របស់អង្គការ Amnesty International និងមន្ត្រីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១រូបត្រូវបានជាប់ពន្ធនាគារកាលពីដើមខែនេះក្នុងនាមជា”អ្នកទោសមនសិការ” ដែលអង្គការនេះកំពុងកោះហៅប្រជាជនចំនួនរាប់លាននាក់ទូទាំងពិភពលោកដើម្បីដាក់ញាត្តិទៅកាន់រដ្ឋាភិបាលទាមទារឱ្យមានការដោះលែងពួកគេ។ ...
Colin Meyn
https://www.cambodiadaily.com/second2/amnesty-mobilizes-for-adhoc-five-112985/
សមត្ថកិច្ចឃុំខ្លួនមន្ត្រីគណបក្សប្រឆាំងរឿងដើរប្រមូលស្នាមមេដៃពលរដ្ឋ
សមត្ថកិច្ចបានឃុំខ្លួនមន្ត្រីគណបក្សប្រឆាំងនៅក្នុងខេត្តកំពតដែលបាននាំខ្លួនមកសាកសួរបន្ទាប់ពីបដិសេធការកោះហៅតាមទូរស័ព្ទឲ្យចូលខ្លួនបំភ្លឺទាក់ទងទៅនឹងការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីធ្វើញត្តិថ្វាយព្រះមហាក្សត្រប្រទានព្រះរាជអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្ស និងអ្នកនយោបាយកំពុងជាប់ឃុំ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1OMrrEB
នគរបាលបានបញ្ឈប់ការជួបជុំគ្នារបស់កសិករក្នុងខេត្តព្រៃវែង
នគរបាលដែលបានបញ្ឈប់ការជួបជុំគ្នារបស់កសិករចំនួន៣០នាក់ក្នុងគេហដ្ឋានឯកជនមួយនៅខេត្តព្រៃវែងកាលពីម្សិលមិញបានអះអាងថា អ្នករៀបចំកម្មវិធីប្រមូលផ្តុំនេះមិនបានជូនដំណឹងទៅកាន់អភិបាលស្រុកជាលាយលក្សអក្សរជាមុននោះឡើយ។ ...
Niem Chheng
http://www.phnompenhpost.com/national/police-put-end-gathering-farmers-prey-veng
UN ច្រានចោលការជាប់ពាក់ព័ន្ធមិនឲ្យជនពិការច្រៀងតាមផ្លូវ
អ្នកនាំពាក្យអង្គការសហប្រជាជាតិបានច្រានចោលការប៉ុនប៉ងរបស់ រដ្ឋាភិបាលដែលប្រើអនុសញ្ញាអង្គការសហប្រជាជាតិក្នុងការសំអាង ហេតុផលការពារការហាមប្រាមមនុស្សពិការមិនឲ្យច្រៀងនៅតាម ចិញ្ចើមផ្លូវ។ ...
Erin Handley
http://bit.ly/1OjSgFi
ភាពតានតឹងបង្កឡើងមុន "ថ្ងៃចន្ទព័ណខ្មៅសប្តាហ៍ក្រោយ"
កាលពីថ្ងៃអង្គារ កងកម្លាំងសន្តិសុខរួមមានកម្លាំងនគរបាលភារវកម្មត្រូវបានដាក់ចេញល្បាតក្នុងសហគមបូរីកីឡា ដើម្បីត្រួតពិនិត្យលើសកម្មភាពសកម្មជននៅក្នុងតំបន់នេះ ដែលសកម្មភាពនេះកើតឡើងបន្ទាប់ពីមានការចាប់ខ្លួន បាតុករចំនួន៨នាក់កាលពីថ្ងៃចន្ទ ដោយនឹងចាប់ផ្តើមសកម្មភាពបាតុកម្មនៅសប្តាហ៍ក្រោយ។ ...
ប៉ែន សុខហ៊ាន និងGeorge Wright
https://www.cambodiadaily.com/news/tension-builds-before-next-black-monday-112432/
មនុស្សប្រាំបីនាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញពាក់ព័ន្ធការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ”
មន្ត្រីអង្គការសិទ្ធិមនុស្ស និងសកម្មជនប្រាំបីនាក់ដែលស្លៀកពាក់ពណ៌ខ្មៅ ត្រូវបានចាប់ ខ្លួនកាលពីម្សិលមិញ អំឡុងការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ក្នុងរាជធានីភ្នំពេញ ជាការតវ៉ាដំបូងក្នុងយុទ្ធនាការមួយដើម្បីទាមទារឲ្យដោះលែង មន្ត្រីអង្គការសិទ្ធិមនុស្សបួនរូប និងមន្ត្រី គ.ជ.ប. មួយរូបដែលត្រូវបានដាក់ពន្ធនាគារកាលពីចុងខែមុនតាមបទចោទ ប្រកាន់ដែលមជ្ឈដ្ឋានទូទៅជឿថាជាហេតុផលនយោបាយ។ ...
បែន សុខហ៊ាន និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/31438/
ប្រធានថ្មីនៃគណៈកម្មាធិការសិទ្ធិមនុស្សការពាររដ្ឋាភិបាលខណៈពេលមានបាតុកម្ម
ខណៈពេលដែលមានការចាប់ខ្លួនបាតុករក្នុងចលនាបាតុកម្មអហឹង្សានៅរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃចន្ទ ប្រធានថ្មីនៃ គណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលបានបើកសន្និសិទ្ធិសារព័ត៌មានមួយដើម្បីធានាទៅកាន់សាធារជនសាជាថ្មីថា ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមានសភាពនឹងនរ។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/new-human-rights-czar-defends-government-against-darkness-112386/
រដ្ឋាភិបាលព្រមានអ្នកតវ៉ាប្រឆាំង អង្គភាព AC U ដោយចាត់ទុកវាថាជា ”ការបះបោរនៅក្នុងទីក្រុង”
កាលពីម្សិលមិញ រដ្ឋាភិបាលបានព្រមានបង្ក្រាបសកម្មជន និងក្រុមតស៊ូមតិដែលរៀប ចំការតវ៉ាប្រឆាំងការចាប់ខ្លួនមន្ត្រីអង្គការសិទ្ធិមនុស្សបួន រូប និងមន្ត្រី គ.ជ.ប.មួយរូប ដោយចាត់ទុកការតវ៉ាដែលមានការគ្រោងទុកនេះថាជាទង្វើ “បះបោរក្នុងទីក្រុង”។ ...
ហ្សមប៊រ ភីធឺរ៍ និង បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/31421/
សកម្មជននឹងធ្វើក្បួនដង្ហែបាតុកម្មទោះបីគ្មានការអនុញ្ញាតិពីសាលាក្រុង
សកម្មជនដែលបានរៀបចំក្បួនដង្ហែបាតុកម្មទៅកាន់ទីស្នាក់ការកណ្តាលរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅទីក្រុងភ្នំពេញបានឱ្យដឹងថា ពួកគេនឹងបន្តជាមួយគម្រោងបាតុកម្មនេះ បើទោះបីជាសាលាក្រុងបានបដិសេធសំណើររបស់ពួកគេក៏ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/protesters-to-march-on-acu-despite-city-hall-ban-112240/
សកម្មជនស្នើសុំការអនុញ្ញាតដើម្បីហែរក្បួនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ
កាលពីម្សិលមិញ សកម្មជនដីធ្លីមកពីសហគមន៍ចំនួន ១០នៅក្នុងរាជធានីភ្នំពេញ បានដាក់សំណើមួយទៅសាលារាជធានីដើម្បីស្នើសុំការអនុញ្ញាត ដើរក្បួនទៅកាន់ទីស្នាក់ការកណ្តាលអង្គភាពប្រឆាំងអំពើពុករលួយ និងដើម្បីដាក់ញត្តិនៅក្នុងការគាំទ្រដល់ ...
ឆាយ ច័ន្ទនីដា និង អានាត់ បាលីហ្គា
http://www.phnompenhpost.com/national/activists-request-march-acu-hq
ព្រះអង្គម្ចាស់បាននាំមកនូវ"រាជានិយម"ថ្មី
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ដែលជាព្រះរាជបុត្រាមួយអង្គនៃរាជ្យវង្ស ទ្រង់បានដឹកនាំគណបក្សថ្មីមួយដែលបានចាប់ផ្តើមជាគណៈបក្សខ្នាតតូច ឈ្មោះថា គណបក្សសេរីភាពរបស់កម្ពុជា។ ...
នៀម ឆេង
http://www.phnompenhpost.com/national/prince-made-new-head-civilised-royalists
បេសកកម្មការទូតបរទេសនឹងឃា្លំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
បេសកកម្មការទូតបរទេសនៅរាជធានីភ្នំពេញបាននិយាយថាពួកគេនឹងឃ្លាំមើលយ៉ាងដិតដល់ចំពោះការដោះស្រាយករណីសិទ្ធិមនុស្សនិងមន្ត្រីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលត្រូវបានចោទប្រកាន់និងជាប់ឃុំកាលពីថ្ងៃចន្ទនៅក្នុងការត ...
Alex Willemyns
https://www.cambodiadaily.com/news/embassies-keep-wary-eye-cases-rights-workers-112137/
ច្បាប់ព័ត៌មានខិតជិតចូលមកដល់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសកាលពីម្សិលមិញថា រដ្ឋាភិបាលគឺកំពុងឈានជិតដល់ការបង្កើតច្បាប់ព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងសំណើរសម្រាប់ឱ្យរដ្ឋាភិបាលកាន់តែមានតម្លាភាព និងការឆ្លើយតប។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/24538/information-law-a-step-closer/
នគរបាលបានកំណត់អត្តសញ្ញាណមេខ្លោងរកស៊ីផ្លូវភេទនៅភ្នំពេញ
នគរបាលជាតិបានកំណត់អត្តសញ្ញាណជនសង្ស័យថាជាមេខ្លោងរកសុីជួញដូរផ្លូវភេទជាប្រព័ន្ធ ដោយក្លែងបន្លំ ជាស្ថាប័នបង្វឹកការម៉ាស្សា និមានស្ត្រីកាន់សញ្ជាតិខ្មែរ-ថៃក្នុងវ័យ៤០ឆ្នាំមួយរូបជាម្ចាស់អាជីវកម្មនេះដែលជាជន ...
លោក ហ៊ុន សែន លើកឡើងថា សន្តិភាពប្រសើរជាងសេរីភាពនៃការបញ្ចេញមតិ
មួយថ្ងៃបន្ទាប់ពីគណបក្សកាន់អំណាចបានដាក់ពាក្យ ប្តឹងអ្នកអត្ថាធិប្បាយម្នាក់ក្នុង ...
Taylor O'Connell និង កង សុធា
http://www.cambodiadailykhmer.com/news/31259/
CPP ដាក់ពាក្យប្តឹងលោក អ៊ូវីរៈ និងគំរាមប្តឹងអ្នកផ្សេងទៀត
ប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យរៀបចំដាក់ពាក្យបណ្តឹងប្តឹងអ្នកវិភាគមួយចំនួនគណបក្សប្រជាជន ដែលតំណាងដោយលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សបានដាក់ពាក្យប្តឹងលោក អ៊ូ វីរៈ អ្នកវិភាគម្នាក់ទៅសាលាដំបូងរាជធានីកាលពីម៉ោងជិត ៥ ល្ងាចម្សិលមិញដោយ ...
មាស សុខជា and Ananth Baliga
http://bit.ly/24iZpd2
សេរីភាពសារព័ត៌មានស្ថិតនៅកំរិតទាបប៉ុន្តែកំពុងឡើងចំណាត់ថ្នាក់
កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១២៨នៃចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅក្នុងរបាយការណ៍គ្មានព្រំដែន (RSF)នៅឆ្នាំ ២០១៥ ក្នុងចំណោមប្រទេសនានានៅទូទាំងពិភពលោក អង្គការឃ្លាំមើលបានឱ្យដឹងកាលពីម្សិលមិញនៅលើគេហទំព័ររបស់ខ្លួន។ ...
Jonathan Greig
http://www.khmertimeskh.com/news/24031/press-freedom-ranking-low-but-rising/
ព្រះសង្ឃដែលជាសកម្មជនប្រឆាំងរដ្ឋាភិបាលសុំសិទ្ធិជ្រកកោននៅស៊ុយអែត
សឹង ហៃ ដែលជាអតីតព្រះសង្ឃប្រឆាំងរដ្ឋាភិបាលនិងដែលរដ្ឋាភិបាល តាមចាប់ខ្លួននោះ បាននិយាយកាល ...
បែន សុខហ៊ាន និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/31137/
ក្រសួងវប្បធម៌មិនអនុញ្ញាតិឱ្យមានការដាក់បញ្ចាំងខ្សែភាពយន្តឯកសារអំពីសកម្មជនព្រៃឈើឈុត វុទ្ធី
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការហាមឃាត់មិនឱ្យមានការដាក់បញ្ចាំងខ្សែភាពយន្តឯកសារស្តីអំពីឃាតកម្មនៃសកម្មជនព្រៃឈើលោក ឈុត វុទ្ធី ក៏ដូចជាបានធ្វើការព្រមានអំពី “ការចាត់វិធានការយ៉ាង ធ្ងន់ធ្ងរ” ប្រសិនបើភាពយន្តនេះនៅតែបន្តបញ្ចាំងដោយមិន ...
Alessandro Marazzi Sassoonនិង ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/culture-ministry-bans-film-forest-activist-chut-wutty
មេបក្សប្រឆាំងថា អភ័យឯកសិទ្ធិគ្មានន័យ
មេដឹកនាំគណបក្សប្រឆាំងបានរិះគន់អង្គនីតិប្បញ្ញត្តិរដ្ឋសភា និងព្រឹទ្ធសភាដែលបានអនុញ្ញាតឲ្យអង្គនីតិប្រតិបត្តិចាប់ខ្លួន សមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ និងតំណាងរាស្រ្តលោក អ៊ុំ សំអាន ដោយបានហៅការចាប់ខ្លួននេះជាការបង្ហាញឲ្យឃើញថាអភ័យឯកសិទិ្ធ របស់តំណាងរាស្ត្រគ្មានន័យ ...
មាស សុខជា
http://bit.ly/22Go0G2
អង្គការសហប្រជាជាតិត្រូវបានអំពាវនាវឱ្យជួយដល់សហកម្មជនសិទ្ធិមនុស្សជាប់ឃុំ
Alex Gonzalez-Davidson នាយកប្រតិបត្តិអង្គការមាតាធម្មជាតិ បានសរសេរលិខិតទៅកាន់ប្រេសិតអង្គការ សហប្រជាជាតិទាក់ទិននឹងស្ថានភាពអ្នកការពារសិទ្ធិមនុស្សដោយទាមទារឱ្យរដ្ឋាភិបាលដោះលែងសកម្មជនមាតាធម្មជាតិចំនួន៣រូបដែលត្រូវបានជាប់ឃុំពាក់ការធ្វើ បាតុកម្មប្រឆាំងនឹង ...
គុច ណារ៉េន និងGeorge Wright
https://www.cambodiadaily.com/news/111370-111370/
របាយការណ៍សហរដ្ឋអាមេរិករិះគន់ពីសកម្មភាពរបស់រដ្ឋាភិបាលទៅកាន់គណបក្សប្រឆាំង
ក្នុងរបាយការណ៍សិទ្ធិមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបានចេញផ្សាយនៅថ្ងៃពុធបានរៀបរាប់អំពីសកម្មភាពរបស់រដ្ឋាភិបាលទៅកាន់គណបក្សប្រឆាំងក្នុងឆ្នាំ២០១៥ និងលើកឡើងពីបញ្ហា ទាក់ទងទៅនឹងការបកស្រាយរបស់តុលាការជុំវិញបទញុះញង់ក្នុងបរិបទនយោបាយ។ ...
ភីធឺរ៍ ហ្វត
https://www.cambodiadaily.com/news/us-report-critical-of-governments-treatment-of-opposition-111340/
អ្នកបង្ក្រាបនយោបាយកម្ពុជាជួបជាមួយអ្នកផ្នែកច្បាប់សិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកនៅទីក្រុង Long Beach
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រធាននៃគណបក្សប្រជាជនកម្ពុជ ដែលជាគណបក្សកាន់អំណាចតាំងពីឆ្នាំ១៩៧៩។ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពេលដែលគណបក្សសង្គ្រោះជាតិកម្ពុជា ដែលជាគណបក្សប្រឆាំង បានចាប់ផ្តើមទទួលបានសន្ទុះ និងបានទទួលការគាំទ្រច្រើន ធ្វើឱ្យរដ្ឋាភិបាលរបស់លោកហ៊ុនសែនបានស្វែងរកការឆ្លើយតបយ៉ាងមានប្រសិទ្ធិភាព។ ការនាំមុខមួយពីប្រទេសចិន បានកំណត់នយោបាយជា “អបគមន៍” បានធ្វើឱ្យវាក្លាយជាបទឧក្រិដ្ឋ ហើយបានចាប់គណបក្សប្រឆាំងដាក់គុក។ គ្មាននរណាម្នាក់ពិតជាបានយកចិត្តទុកដាក់ច្រើននោះទេ។ យ៉ាងហោចណាស់ពួកគេមិនមានវាលពិឃាត។ ...
Mary Wald
http://www.huffingtonpost.com/mary-wald/cambodian-political-repre_b_9657752.html