សុខ​ភាព​សា​ធា​រណៈ

ជំនួយអភិវឌ្ឍន៍សម្រាប់វិស័យសុខាភិបាល

លោកនាយករដ្ឋមន្រ្តីប្តេជ្ញាជួយមន្ទីរពេទ្យគន្ធបុប្ផាឲ្យនៅដំណើរការ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋាភិបាលរៀបចំផែនការផ្តល់មូលនិធិដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាដ៏ល្បីល្បាញនៅក្នុងប្រទេសនេះកាលពីម្សិលមិញ រយៈពេល៤ខែបន្ទាប់ពីប្រធានមូលនិធិដ៏យូរអង្វែងរូបនេះបានលាលែង។ ...

បែន សុខហ៊ាន
http://www.cambodiadailykhmer.com/38283

មូលនិធិពិភពលោកផ្តល់ជំនួយ៩៨លានដុល្លារទោះបីមានការអះអាងថាមានការប្រព្រឹត្តអំពើពុករលួយក័ដោយ

មន្ត្រីមួយរូបបានលើកឡើងកាលពីម្សិលមិញថា មូលនិធិពិភពលោកនឹងផ្តល់ប្រាក់៩៨លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ របេង និងជំងឺអេដស៍ចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០ ដោយម្ចាស់ជំនួយនេះហាក់បីដូចជាពឹងផ្អែកលើយន្តការទប់ស្កាត់ការកេងបន្លំ និងបក្ខពួកនិយមក្នុងចំណោមមន្ត្រីរដ្ឋាភិបាល ដែលមូលនិធិនេះលើកឡើងកាលពីខែមីនា។ ...

Ben Paviour
http://www.cambodiadailykhmer.com/38251

គម្រោងរបស់ប្រទេសបារាំងនឹងបង្កើតសេវាថែទាំសម្រាប់កម្មកររោងចក្រ

ស្ថានទូតបារាំងបានឱ្យដឹងកាលពីថ្ងៃពុធថា ប្រទេសបារាំងបានសន្យាផ្តល់ប្រាក់ជិត ៤០០.០០០ ដុល្លារដើម្បីបង្កើតសេវាសុខភាពមាតានិងទារក រួមទាំងមជ្ឈមណ្ឌលថែទាំកុមារនៅរោងចក្រកាត់ដេរមួយចំនួននៅទូទាំងប្រទេសកម្ពុជា។ ...

Hannah Hawkins
https://www.cambodiadaily.com/news/french-project-to-set-up-day-care-services-for-factory-workers-132702/

ការស្រាវជ្រាវបានរកឃើញវិធីសាស្រ្តថ្មី សម្រាប់ព្យាបាលជំងឺគ្រុនចាញ់

ការស្រាវជ្រាវមួយ ដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិជំងឺគ្រុនចាញ់ បានលើកឡើងថា ការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ និង វិធីសាស្រ្តនៃការគ្រប់គ្រង ចែក​ចាយ​ថ្នាំ​ការពារ​ជំងឺគ្រុនចាញ់ អាចនឹង​មានភាពជោគជ័យ ប្រសិនបើ ប្រធាន​សហគមន៍អនុវត្តតាមតួនាទី អោយ​មានប្រសិទ្ធិភាព ។ ...

Leonie Kijewski
http://www.phnompenhpost.com/national/new-methods-needed-malaria-treatment-study

មូលនិធិ​សកល ​​គាំទ្រ​នូវ​ការ​រក​​ឃើញ​អំពើ​ពុករលួយ​នៅ​ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់

របាយការណ៍​មួយ​ពី​ការិយាល័យ​អគ្គារធិការ​របស់​អង្គការ​មូលនិធិ​សកល​បាន​គាំទ្រ​ការ​អះអាង​អំពី​ការ​កើត​មាន​អំពើ​ពុករលួយ និង​សាច់ញាតិ​និយម​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ (CNM) ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ឆ្នាំ​មុន​។ ...

Shaun Turton
http://bit.ly/2pYGPHJ

មូល​និធិ​សកល​ ស្នើ​ឲ្យ​កម្ពុជា​ជួយ​បន្ថែម​ដល់​ការ​ប្រឆាំង អេដស៍

មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​បាន​ថ្លែង​ពី​ម្សិលមិញ​ថា៖ «កម្ពុជា​ត្រូវ​បាន​ស្នើ​ឲ្យ​​បង្កើន​ការ​រួម​ ចំណែក​ប្រចាំ​ឆ្នាំ​ដល់​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​មេ​រោគ​អេដស៍​/ជំងឺ​អេដស៍​យ៉ាង​តិច​ដល់ ៣,២ លាន​ដុល្លារ​ ក្នុង​ឆ្នាំ ២០១៨ ដល់ ២០២០។ ...

Yesenia Amaro
http://bit.ly/2pV771n

ប្រទេស​ស្វី​ស​នៅ​តែ​បន្ត​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​

​រដ្ឋាភិបាល​ប្រទេស​ស្វី​សបាន​សន្យា​រថា​នឹង​ជួយ​គាំទ្រ​ដល់​និរន្ត​ភាព​ហិរញ្ញវត្ថុ​រយៈពេល​យូរ​សម្រាប់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​ កាលពី​ស​ប្តា​ហ៍​មុន​លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ ជា​ស្ថាបនិក​ និង​ប្រធាន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ និង​ជា​អ្នក​ប្រឹក្សា​របស់​ក្រសួងសុខាភិបាល​ បាន​លាលែង ...

មុំ គន្ធា
http://www.khmertimeskh.com/news/37191/switzerland-to-keep-supporting-richner---s-hospitals/

ចិន ​ជួយ​សង់​មណ្ឌល​ប្រឆាំង​នឹង​ជំងឺ​ឆ្លង

កាលពី​ម្សិលមិញ​ប្រទេស​កម្ពុជា​ និង​ចិន បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពង្រីក​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ឆ្លើយតប​ឲ្យ​បាន​ទាន់​ពេលវេលា​ចំពោះ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ឆ្លង​មួយ​ចំនួន​ដូចជា ...

Yesenia Amaro
http://bit.ly/2mEgH7f

ការ​ស៊ីឈ្នួល​ពពោះ​នឹង​ក្លាយជា​ការ​អនុវត្ត​ស្របច្បាប់

​​អាជ្ញាធរ​កំពុង​រៀបចំ​សេចក្តីព្រាងច្បាប់​មួយ​ ដើម្បី​អាច​ផ្តល់​ការ​ស៊ីឈ្នួល​ពពោះ​ស្របច្បាប់​ជាមួយនឹង​ការ​ការពារ​ជា​ច្រើន​សម្រាប់​ស្ត្រី​ និង​ទារក​ដែល​ពាក់ព័ន្ធ​។​ ព័ត៌មាន​នៃ​ការ​នឹង​លេច​ចេញ​សេចក្តី​ព្រាង​កាលពី​ម្សិលមិញ​ គឺ​បន្ទាប់​ពី​ជំនួប​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​ការ​បរទេស ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/35333/surrogacy-to-be-legal/

ការ​ហូរចូល​នៃ NGOs ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​ខ្សោយ

ការ​សិក្សា​ថ្មី​មួយ​ដែល​ពិនិត្យ​ទៅ​លើ​ការ​អភិវឌ្ឍ​ការ​គាំពារ​សុខភាព​នៅ​ក្នុង​សង្គម​កម្ពុជា​នៅ​ក្រោយ​សង្គ្រាម​បង្ហាញ​ថា​ការ​ហូរចូល​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​ខ្សោយ​ដល់​វិស័យ​សុខាភិបាល​របស់​រដ្ឋាភិបាល។ ...

Andrew Nachemson
http://bit.ly/2jf5RCj

បក្ស​ប្រឆាំង​​ហៅ​លោក ម៉ម​ ប៊ុន​ហេង ​ទៅ​សួរ​នៅ​រដ្ឋសភា

សមាជិកសភា​គណបក្ស​ប្រឆាំង ​បាន​ចេញ​លិខិត​ស្នើ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​លោក ម៉ម ប៊ុនហេង ចូល​ទៅ​សភា​ដើម្បី​សាកសួរ នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​ ជុំវិញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ ដែល​ស្ថិត​នៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង ពាក់ព័ន្ធ​ទៅនឹង​ការ​បាត់​ជំនួយ​របស់​មូល​និធិសកល​.Global Fund ការ ...

មាស សុខជា
http://bit.ly/2hfQLsv

ផ្សារភ្ជាប់អ្នកភូមិទៅនឹងសេវាសុខភាព

នៅថ្ងៃដែលអ្នកស្រី តេង លាងគីម ត្រូវបានជ្រើសរើសជាអ្នកស្ម័គ្រចិត្តសុខភាពភូមិ គាត់មិនបានប្រាកដទេថាគាត់អាចធ្វើវាបាន។ ការងារនេះតម្រូវឱ្យគាត់អប់រំស្ត្រីស្តីពីសុខភាពមាតា និងទារក នៅក្នុងភូមិ សិរី សុខា ខេត្តក្រចេះ។ គាត់បានទទួលតួនាទីនេះ ខណៈពេលដែលគាត់មានអារម្មណ៍ថាគាត់មិនទាន់មានចំនេះដឹងគ្រប់គ្រាន់នៅឡើយ  ហើយសព្វថ្ងៃនេះ រយៈ២០ឆ្នាំក្រោយមក គាត់នៅតែបន្តបំពេញតួនាទីនេះ។ “អ្វីដែលជម្រុញឱ្យខ្ញុំនៅបន្តការងារនេះ គឺដើម្បីជួយដល់ស្ត្រីជាម្តាយអាចបង្កើតកូនដោយសុវត្ថិភាព ជាមួយនឹងទារកដែលមានសុខភាពល្អ” គាត់បានមានប្រសាសន៍។ អ្នកស្រី តេង លាងគីម ទទួលបានការបណ្តុះបណ្តាលពីមន្ត្រីសុខាភិបាល នៅមណ្ឌលសុខភាពកន្ទួត និងមន្ទីរសុខាភិបាលខេត្តក្រចេះ។ អ្នកស្រី គឺជាផ្នែកមួយនៃកិច្ចផ្តួចផ្តើមដែលគាំទ្រដោយអង្គការ Unicef ដើម្បីលើកទឹកចិត្តដល់ការអនុវត្តប្រកបដោយសុវត្ថិភាព និងការបង្ការជម្ងឺតេតាណូសម្តាយ និងទារក។ ...

ក្រុមការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/29910/linking-villagers-to-health-services/

ជប៉ុនផ្តល់ការជម្រុញដល់ប្រព័ន្ធថែទាំសុខភាពបឋម

រាជរដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​ផ្តល់​ថវិការ​ ១៣៤,៥២៦​ ដុល្លារ​អា​មេ​រិ​ក​ ដល់​អង្គការ​មូលនិធិ​ជប៉ុន​ PHJ-​ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ជប៉ុន​ធ្វើការ​លើ​ការ​លើកកម្ពស់​ប្រព័ន្ធ​ថែទាំ​សុខភាព​នៅ​កម្ពុជា​-​ការ​យល់ព្រម​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ឯ​ស្ថានទូត​ជប៉ុន​កាលពី​ម្សិលមិញ ...

ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/29496/japan-boosts-primary-healthcare/

ការ​សិក្សា​ថ្មី​រកឃើញ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ ចូលរួម​នៅ​ក្នុង​កម្មវិធី​គិតគូរ​ពី​សេដ្ឋកិច្ច

សាខាស្រាវជ្រាវរបស់អង្គការខាណាបានអះអាងនៅក្នុងការសិក្សាថ្មីមួយស្តីពីការត្រួតពិនិត្យកម្មវិធីរបរចិញ្ចឹមជីវិតនៃអ្នកផ្ទុកមេរោគអេដស៍ដោយបានរកឃើញថាពួកគាត់ដែលចូលរួមកម្មវិធីបានផ្ដោតការយកចិត្ដទុកដាក់លើផ្នែកសេដ្ឋកិច្ចច្រើនជាងតម្រូវការផ្នែកវេជ្ជសាស្រ្តហើយវាអាចជាគន្លឹះដ៏សំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាដែលបានប៉ាន់ប្រមាណថាមានចំនួន ៧៤ ០០០ នាក់កំពុងរស់នៅជាមួយនឹងមេរោគអេដស៍ប៉ុន្តែអង្គការនេះបារម្ភពីការចុះថយជំនួយខណៈដែលកម្ពុជាក្លាយជាប្រទេសមានចំណូលទាបមធ្យម។ ...

Cristina Maza
http://bit.ly/2bUecJn

រាជរដ្ឋាភិបាល​ ​យក​ថវិកា​២​ដុល្លារ​ពី​ភ្ញៀវ​ទេសចរ​ជូន​​ពេទ្យ​គន្ធបុប្ផា

រដ្ឋាភិបាលបានកំណត់យកថវិកាបន្ថែម ២ដុល្លារដែលបានមកពីការលក់សំបុត្រឲ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រាសាទអង្គរវត្តដើម្បីផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ចាប់ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។ យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជម្រាបជូនប្រធានស្ថាបនិកមន្ទីរពេទ្យលោក វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) កាលពីម្សិលមិញ បានឲ្យដឹងថា រាជរដ្ឋាភិបាលការសម្រេចផ្តល់ថវិកាបន្ថែមសម្រាប់មូលនិធិគន្ធបុប្ផាដោយយោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...

សន ប៊ុនស៊ីម​
http://bit.ly/2aGKgeA

អូស្ត្រាលីផ្តល់ថវិកា ៣៦លានដុល្លារសម្រាប់កែលម្អវិស័យសុខាភិបាល

ប្រទេសអូស្ត្រាលី និងកម្ពុជាបានព្រមព្រៀងគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសុខាភិបាល ជាមួយនឹងការសន្យារបស់អូស្ត្រាលីផ្តល់ប្រាក់ ៣៦លានដុល្លារសម្រាប់កែលម្អវិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជាបានប្រសើរឡើង។ ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង និងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំនៅកម្ពុជា លោកស្រី Angela Corcoran នៅទីស្តីការក្រសួងសុខាភិបាល។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/27702/australia-gives--36m-for-health-improvement/

សេវាសុខភាពឥតគិតថ្លៃផ្តល់សម្រាប់ប្រជាជនកម្ពុជាក្រីក្របំផុត

កម្ពុជាទទួលបានមូលនិធិថ្មីមួយពីធនាគារពិភពលោកប្រមាណ ១៣០លានដុល្លារកាលពីខែមុន ដែលមូលនិធិនេះផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងការធ្វើឱ្យជីរភាពរស់នៅរបស់ពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅកម្ពុជាបានប្រសើរឡើងវិញ ក្នុងយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការដែលបានកំណត់ក្នុងប្រទេសរបស់ក្រុមធនាគារពិភពលោក (CEN)។ ...

ទីន សុខាវុធ
http://www.khmertimeskh.com/news/26055/free-health-care-for-cambodia---s-poorest/

វិស័យសុខាភិបាលត្រូវបានកត់សម្គាល់

វិធានការតាមផ្លូវច្បាប់នឹងត្រូវបានអនុវត្តន៍ការប្រឆាំងនឹងវិទ្យាស្ថានសុខាភាពណាដែលផ្តល់ការថែទាំមិនមានគុណភាព នេះបើយោងតាមការប្រកាសដោយផ្ទាល់ដោយក្រសួងសុខាភិបាលកាលពីសប្តាហ៍មុន ដែលបានសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់នៃប្រព័ន្ធកត់ត្រាឌីជីថលដើម្បីរក្សាទិន្នន័យនៅក្នុងវិស័យសុខាភិបាល។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/26032/health-sector-on-notice/

អាល្លឺម៉ង់ផ្តល់ជំនួយឥតសំណង ៤៥លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍន៍

ប្រទេស​អា​លឺ្ល​ម៉​ង់​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​ប្រទេស​កម្ពុជា​ដែល​មាន​តម្លៃ​ប្រមាណ​ ៤៥,៧​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​លើកកម្ពស់​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​តាម​រយៈ​មា​គា​៌​ចំ​នួ​យ​ ៣​។​ ការ​ព្រមព្រៀង​ ៣ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/22537/germany-gives--45m-grant-for-development/

បច្ចេកវិទ្យាត្រូវបានប្រើប្រាស់សម្រាប់ការគ្រប់គ្រងជម្ងឺឆ្លង

អង្គការសុខភាពមិនមែនរដ្ឋាភិបាលអន្តរជាតិមួយបានសម្ភោធប្រព័ន្ធឃា្លំមើលដោយមហាជនថ្មីមួយដែលនឹងប្រើប្រាស់ដោយរដ្ឋាភិបាលដើម្បីគ្រប់គ្រងជម្ងឺឆ្លង។ ...

Brent Crane
http://www.phnompenhpost.com/national/disease-control-gets-tech-injection

ការ​ធ្វើតេស្ត​មេរោគ​អេ​ដស៍​ចល័ត​ផ្តោត​សំខាន់​លើ​អ្នក​ដើរ​លេង​តាម​មាត់ទន្លេ​

បន្ទាប់​ពី​ការ​ប្រណាំង​យ៉ាង​ប្រកួតប្រជែង​ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ស​ប្តា​ហ៍​នេះ​ កីឡាករ​អ៊ុំ​ទូក​លោក​ ស្នុ​ន​ ឆៃ​ បាន​ប្រារព្ធ​ការ​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នៃ​ពិធី​នេះ​ ដោយ​ការ​ដើរ​លេង​យប់​នៅ​ក្នុង​ទីក្រុង​។​ ​ ...

ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/mobile-hiv-testing-targets-riverside-revelers-101354/

រដ្ឋាភិបាល​នឹង​ចុះ​បង្ក្រាប​គ្លីនិក​ផ្តល់​សេវា​ពពោះ​

ដើម្បី​គេច​ចេញពី​ច្បាប់​ថ្មី​យ៉ាង​តឹង​រឹង​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​ ក្រុមហ៊ុន​ផ្តល់​សេវា​ពពោះ​បាន​ផ្លាស់​ប្តូរ​ទីតាំង​សេវា​«​ស្បូន​សម្រាប់​ជួល​»​របស់​ពួក​គេ​ ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​ ដែល​បណ្តាល​ឱ្យ​អ្នកវិភាគ​មួយ​ចំនួន​លើក​ឡើង​ពី ...

Chea Takihiro and Jonathan Cox
http://www.khmertimeskh.com/news/17745/gov---t-to-crack-down-on-surrogacy-clinics/

អ្នក​ម្តាយ​ថ្មីថ្មោង​នឹង​លែង​សម្រាក​លើ​​ឥដ្ឋ​ទៀត​ហើយ​

នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ជ័យ​វរ្ម័ន​ទី​ VII​ មាន​ទារក​ដែល​ទើបនឹង​ចាប់កំណើត​ចំនួន​៧៥​នាក់​ជា​រៀង​រាល់​យប់​ ដែល​មិនមែន​ជា​អត្រាកំណើត​ធ្លាក់​ចុះ​ដូចដែល​បាន​រំពឹង​ទុក​កាលពី​ពីរ​ឆ្នាំ​មុន​។​ ​ ...

Naomi Collett Ritz
http://www.khmertimeskh.com/news/17025/no-more-sleeping-on-the-floor-for-new-mums/

ករណីជំងឺគ្រុនឈាមកើនឡើងនៅខេត្តសៀមរាប

ជំងឺគ្រុនឈាមបានសម្លាប់មនុស្សចំនួន ២៤ នាក់នៅឆ្នាំនេះដែលភាគច្រើននៃអ្នកជម្ងឺជាកុមារ។ ករណីជំងឺគ្រុនឈាមបានបន្តកើនឡើង នៅក្នុងខេត្តសៀមរាបបង្ហាញតាមរយៈស្ថិតិមានលក្ខណៈគួរឱ្យខ្លាច។ ករណីស្លាប់ដោយសារជំងឺគ្រុនឈាមកើតឡើងញឹកញាប់បំផុត កើតចេញពីការឆ្លងមេរោគគួបផ្សំជាច្រើនជាមួយនឹងវីរុសជំងឺគ្រុនឈាម(DHF)ដែលមិនបានព្យាបាល។ ...

Naomi Collett Ritz
http://www.khmertimeskh.com/news/15953/dengue-cases-rising-in-siem-reap/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jkFxH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!