ផ្សារភ្ជាប់អ្នកភូមិទៅនឹងសេវាសុខភាព
នៅថ្ងៃដែលអ្នកស្រី តេង លាងគីម ត្រូវបានជ្រើសរើសជាអ្នកស្ម័គ្រចិត្តសុខភាពភូមិ គាត់មិនបានប្រាកដទេថាគាត់អាចធ្វើវាបាន។ ការងារនេះតម្រូវឱ្យគាត់អប់រំស្ត្រីស្តីពីសុខភាពមាតា និងទារក នៅក្នុងភូមិ សិរី សុខា ខេត្តក្រចេះ។ គាត់បានទទួលតួនាទីនេះ ខណៈពេលដែលគាត់មានអារម្មណ៍ថាគាត់មិនទាន់មានចំនេះដឹងគ្រប់គ្រាន់នៅឡើយ ហើយសព្វថ្ងៃនេះ រយៈ២០ឆ្នាំក្រោយមក គាត់នៅតែបន្តបំពេញតួនាទីនេះ។ “អ្វីដែលជម្រុញឱ្យខ្ញុំនៅបន្តការងារនេះ គឺដើម្បីជួយដល់ស្ត្រីជាម្តាយអាចបង្កើតកូនដោយសុវត្ថិភាព ជាមួយនឹងទារកដែលមានសុខភាពល្អ” គាត់បានមានប្រសាសន៍។ អ្នកស្រី តេង លាងគីម ទទួលបានការបណ្តុះបណ្តាលពីមន្ត្រីសុខាភិបាល នៅមណ្ឌលសុខភាពកន្ទួត និងមន្ទីរសុខាភិបាលខេត្តក្រចេះ។ អ្នកស្រី គឺជាផ្នែកមួយនៃកិច្ចផ្តួចផ្តើមដែលគាំទ្រដោយអង្គការ Unicef ដើម្បីលើកទឹកចិត្តដល់ការអនុវត្តប្រកបដោយសុវត្ថិភាព និងការបង្ការជម្ងឺតេតាណូសម្តាយ និងទារក។ …
ក្រុមការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/29910/linking-villagers-to-health-services/