សុខ​ភាព​សា​ធា​រណៈ

បញ្ហាសុខភាពជាអាទិភាព

លោកនាយករដ្ឋមន្រ្តីប្តេជ្ញាជួយមន្ទីរពេទ្យគន្ធបុប្ផាឲ្យនៅដំណើរការ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋាភិបាលរៀបចំផែនការផ្តល់មូលនិធិដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាដ៏ល្បីល្បាញនៅក្នុងប្រទេសនេះកាលពីម្សិលមិញ រយៈពេល៤ខែបន្ទាប់ពីប្រធានមូលនិធិដ៏យូរអង្វែងរូបនេះបានលាលែង។ ...

បែន សុខហ៊ាន
http://www.cambodiadailykhmer.com/38283

ប្រទេសកម្ពុជា​​​​​​ឈានមុខ​​​គេ​​​ក្នុង​​​តំបន់​​​ក្នុងការ​​​​សម្រេច​​​បានគោល​​​ដៅ​​​​​​​​​ការ​​​ព្យាបាល​​​​​មេរោគ​​​អេដស៍

យោងតាមរបាយការណ៍អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា ប្រទេសកម្ពុជាមានការវិវឌ្ឍគួរឲ្យកត់សម្គាល់ក្នុងការព្យាបាលមេរោគអេដស៍ដោយឈានមុខគេក្នុងតំបន់ ដោយសម្រេចបានគោលដៅ៨០ភាគរយនៃអ្នកដែលផ្ទុកមេរោគនេះ ហើយក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតែ៧ប៉ុណ្ណោះក្នុងពិភព ដែលសម្រេចបានតាមគោលដៅព្យាបាល។ ...

ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/38253

មូលនិធិពិភពលោកផ្តល់ជំនួយ៩៨លានដុល្លារទោះបីមានការអះអាងថាមានការប្រព្រឹត្តអំពើពុករលួយក័ដោយ

មន្ត្រីមួយរូបបានលើកឡើងកាលពីម្សិលមិញថា មូលនិធិពិភពលោកនឹងផ្តល់ប្រាក់៩៨លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ របេង និងជំងឺអេដស៍ចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០ ដោយម្ចាស់ជំនួយនេះហាក់បីដូចជាពឹងផ្អែកលើយន្តការទប់ស្កាត់ការកេងបន្លំ និងបក្ខពួកនិយមក្នុងចំណោមមន្ត្រីរដ្ឋាភិបាល ដែលមូលនិធិនេះលើកឡើងកាលពីខែមីនា។ ...

Ben Paviour
http://www.cambodiadailykhmer.com/38251

គម្រោងរបស់ប្រទេសបារាំងនឹងបង្កើតសេវាថែទាំសម្រាប់កម្មកររោងចក្រ

ស្ថានទូតបារាំងបានឱ្យដឹងកាលពីថ្ងៃពុធថា ប្រទេសបារាំងបានសន្យាផ្តល់ប្រាក់ជិត ៤០០.០០០ ដុល្លារដើម្បីបង្កើតសេវាសុខភាពមាតានិងទារក រួមទាំងមជ្ឈមណ្ឌលថែទាំកុមារនៅរោងចក្រកាត់ដេរមួយចំនួននៅទូទាំងប្រទេសកម្ពុជា។ ...

Hannah Hawkins
https://www.cambodiadaily.com/news/french-project-to-set-up-day-care-services-for-factory-workers-132702/

ជោគជ័យ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនឈាម

​​ក្រសួង​កាលពី​ម្សិលមិញ​បាន​ប្រកាស​នៅ​ក្នុង​ទិវា​យុទ្ធនាការ​ជាតិ​ប្រឆាំង​ជំងឺគ្រុនឈាម​ ថា​មាន​ករណី​ជំងឺគ្រុនឈាម​ ១,១៣៣​ ត្រូវ​បាន​រាយការណ៍​ក្នុង​ ២៤​ ស​ប្តា​ហ៍​ដំបូង​នៃ​ឆ្នាំ​នេះ​ និង​មាន​តែ​មួយ​ករណី​ស្លាប់​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​នៅ​ក្នុង ...

មុំ គន្ធា
http://www.khmertimeskh.com/news/39932/winning-the-war-on-dengue/

កម្មវិធី​កុំព្យូទ័រ​នឹង​ជួយ​ដល់​ការ​បញ្ឈប់​ការ​រាលដាល​នៃ​ជំងឺរបេង​

​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​បាន​ផ្តល់​ជំនួយ​ថវិកា​ ៥០,០០០​ ដុល្លារ​សម្រាប់​គម្រោង​មួយ​ដើម្បី​ជួយ​បញ្ឈប់​ការ​រាលដាល​នៃ​ជំងឺរបេង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ក្នុងអំឡុងពេល​ស​ន្នី​សិ​ទ​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់រោគ​របេង​ និង​ហង់​សិន​ (CENAT)​ កាលពី​ថ្ងៃ​សុក្រ​ ប្រធាន ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/38802/software-to-help-stop-spread-of-tb/

ការស្រាវជ្រាវបានរកឃើញវិធីសាស្រ្តថ្មី សម្រាប់ព្យាបាលជំងឺគ្រុនចាញ់

ការស្រាវជ្រាវមួយ ដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិជំងឺគ្រុនចាញ់ បានលើកឡើងថា ការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ និង វិធីសាស្រ្តនៃការគ្រប់គ្រង ចែក​ចាយ​ថ្នាំ​ការពារ​ជំងឺគ្រុនចាញ់ អាចនឹង​មានភាពជោគជ័យ ប្រសិនបើ ប្រធាន​សហគមន៍អនុវត្តតាមតួនាទី អោយ​មានប្រសិទ្ធិភាព ។ ...

Leonie Kijewski
http://www.phnompenhpost.com/national/new-methods-needed-malaria-treatment-study

ការ​រួម​ភេទ​មិន​មាន​សុវត្ថិភាព​ជាមួយ​ដៃគូ​ផ្ទាល់ខ្លួន​កំពុង​មាន​គ្រោះថ្នាក់​ដល់​អ្នក​ស៊ី​ផ្លូវភេទ​

​ច្រើន​ជាង​ ៨៦​ ភាគរយ​នៃ​អ្នក​រកស៊ី​ផ្លូវភេទ​ចំនួន​ ៣,១៥១​ ដែល​ត្រូវ​បាន​ស្ទាបស្ទង់​មតិ​នៅ​ទូ​ទាំង​ខេត្ត​ចំនួន​ ១៨​ បាន​និយាយ​ថា​ពួក​គេ​ប្រើប្រាស់​ស្រោមអនាម័យ​ជា​ទៀងទាត់​ជាមួយ​អតិថិជន​របស់​គេ​ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​ដែល​បាន​ចេញផ្សាយ ...

Janelle Retka
https://www.cambodiadaily.com/news/unsafe-sex-personal-partners-endangering-sex-workers-130245/

មូលនិធិ​សកល ​​គាំទ្រ​នូវ​ការ​រក​​ឃើញ​អំពើ​ពុករលួយ​នៅ​ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់

របាយការណ៍​មួយ​ពី​ការិយាល័យ​អគ្គារធិការ​របស់​អង្គការ​មូលនិធិ​សកល​បាន​គាំទ្រ​ការ​អះអាង​អំពី​ការ​កើត​មាន​អំពើ​ពុករលួយ និង​សាច់ញាតិ​និយម​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ (CNM) ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ឆ្នាំ​មុន​។ ...

Shaun Turton
http://bit.ly/2pYGPHJ

មូល​និធិ​សកល​ ស្នើ​ឲ្យ​កម្ពុជា​ជួយ​បន្ថែម​ដល់​ការ​ប្រឆាំង អេដស៍

មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​បាន​ថ្លែង​ពី​ម្សិលមិញ​ថា៖ «កម្ពុជា​ត្រូវ​បាន​ស្នើ​ឲ្យ​​បង្កើន​ការ​រួម​ ចំណែក​ប្រចាំ​ឆ្នាំ​ដល់​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​មេ​រោគ​អេដស៍​/ជំងឺ​អេដស៍​យ៉ាង​តិច​ដល់ ៣,២ លាន​ដុល្លារ​ ក្នុង​ឆ្នាំ ២០១៨ ដល់ ២០២០។ ...

Yesenia Amaro
http://bit.ly/2pV771n

ការ​ប្រយុទ្ធ​ជាមួយ​ជំងឺគ្រុនចាញ់​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាវ​នាង​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ថ្មី​ ដើម្បី​កំចាត់​ឱ្យ​អស់​នៅ​ជំងឺ​គ្រុ​ន​ចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រឹម​ឆ្នាំ​ ២០២៥​ នៅ​ក្នុង​សារ​មួយ​ក្នុង​ឱកាស​ទិវា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុ​ន​​ចាញ់​ពិភពលោក​កាលពី ...

មុំ គន្ធា
http://www.khmertimeskh.com/news/37826/pm-backs-war-against-malaria/

UN​ កាត់​បន្ថយ​ការ​ផ្តល់​មូលនិធិ​លើ​វិស័យ​សុខភាព​ដល់​ UN​ Women

​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ទាញ​មូលនិធិ​នានា​សម្រាប់​ពេល​អនាគត​ពី​មូលនិធិ​ប្រជាជន​នៃ​អង្គការសហប្រជាជាតិ​ (UNFPA)​ ដែល​ជា​ស្ថាប័ន​មួយ​ផ្តោត​ទៅ​លើ​សិទ្ធិ​បន្ត​ពូជ​សម្រាប់​ស្ត្រី​ និង​កុមារី​ ដោយ​អះអាង​ថា​ខ្លួន​បាន​អនុវត្តន៍​មូលនិធិ​ទាំងនេះ​ជួយ​ដល់​ការ​រំលូតកូន​ដោយ​បង្ខិតបង្ខំ​ និង ...

Mark Tilly
http://www.khmertimeskh.com/news/37230/us-cuts-funding-to-un-women---s-health-fund/

វេជ្ជបណ្ឌិត Richner លាលែង​ពី​ប្រធាន​​ពេទ្យ​គន្ធបុប្ជា​ ខណៈ​លោក​ឈឺ​ធ្ងន់

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​លោក​វេជ្ជបណ្ឌិត ​Beat Richner បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​មន្ទីរពេទ្យ​នេះ​ ខណៈ​លោក​កំពុង​ឈឺ​ធ្ងន់​ជា​ដំណឹង​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខែ្មរ​​រន្ធត់​ចិត្ត​​ពេល​នឹក​ឃើញ​ពី​ឈ្មោះ​លោក​។ ...

នៀម ឆេង
http://bit.ly/2niqgoY

រាជ​រដ្ឋាភិបាល​ ប្រកាស​ឲ្យ​បញ្ឈប់​ការ​នាំចេញ​ទឹកដោះ​ម្តាយ​ទៅ​សហរដ្ឋ​អាមេរិក

រដ្ឋាភិបាល​កម្ពុជាកាល​ពី​ម្សិលមិញបាន​សម្រេច​ឲ្យ​ក្រសួង​សុខាភិបាល​ទប់ស្កាត់​ការ​ប្រមូល​ទិញនិង​នាំចេញ​ទឹកដោះ​ម្តាយ​ពី​កម្ពុជាដើម្បី​យក​ទៅ​លក់​លើ​ទីផ្សារ​សហរដ្ឋ​អាមេរិកក្រោយ​ពី​ក្រសួង​សុខាភិបាលបាន​ស្នើ​សុំ​ការ​សម្រេច​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2ntsbc3

ការ​សិក្សា​៖​ ឧបករណ៍​រោគវិនិច្ឆ័យ​ជំងឺរបេង​ហួស​សម័យ​

​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ ការ​ខ្វះខាត​សំភារៈ​ធ្វើ​រោគវិនិច្ឆ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​កំពុង​បណ្តាល​អោយ​កើត​មាន​ករណី​ជំងឺរបេង​លើ​កុមារ​។​ ​ ...

Erin Handley
http://www.phnompenhpost.com/national/tb-diagnoses-lag-study

ក្រសួង​ អំពាវនាវ​ឲ្យ​ពលរដ្ឋ យក​ចិត្ត​ទុក​ដាក់​សុវត្ថិភាព​ចំណី​អាហារ

មន្ត្រី​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព ដោយ​មិន​ត្រូវ​ទិញ​អាហារ​ដែល​សង្ស័យ​មាន​ដាក់​ជាតិ​គីមីឬ​អាហារ​ដែល​មាន​តម្លៃ​ទាប​ខុស​ធម្មតាដែល​អាច​ជា​អាហារ​ខូច​គុណភាពនិង​ដាក់​ជាតិ​គីមី ក្រោយ​ពី​មាន​ករណី​សិស្ស​សាលា​នៅ​ខេត្ត ...

ប៉ិច សុធារី
http://bit.ly/2lKsIat

អាហារព្យាបាលកុមារត្រូវបានផលិត

​រដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​ Unicef​ កាលពី​ម្សិលមិញ​បាន​ចេញផ្សាយ​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ស្តី​ពី​អាហារ​ព្យាបាល​ផលិត​ក្នុងស្រុក​ ដើម្បី​ព្យាបាល​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ស្រួច​ស្រាវ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ប្រទេស​នេះ​។​ ​ ...

Yesenia Amaro
http://www.phnompenhpost.com/national/kids-supplement-results-mixed

ការ​រាតត្បាត​ជំងឺផ្តាសាយបក្សី​ត្រូវ​បាន​បញ្ឈប់​

​មន្ត្រី​សុខាភិបាល​នៅ​ក្នុង​ខេត្តស្វាយរៀង​ ដែល​ត្រូវ​បាន​រាតត្បាត​ដោយ​ជំងឺផ្តាសាយបក្សី​ (H5N1)​ កាលពី​ដើមខែ​នេះ​ បាន​និយាយ​ថា​ វី​រ៉ុ​ស​នេះ​ត្រូវ​បាន​បញ្ឈប់​ និង​មិន​មាន​សញ្ញា​អ្វី​នៃ​ការ​បន្ត​រាលដាល​នោះ​ទេ​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/35658/bird-flu-outbreak-halted/

កាកបាទ​ក្រហម​អំពាវនាវ​ពង្រឹង​ចំណេះ​ដឹង​កាត់​បន្ថយ​ការ​ស្លាប់​​មាតា និង​ទារក

ក្នុង​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​ថ្ងៃ​អង្គារ​ នេះ ប្រធាន​កាកបាទក្រហម​កម្ពុជា ​បាន​អំពាវនាវ​ទៅ​ដល់​មន្ត្រី​រាជការ បុគ្គលិក​សុខាភិបាល ត្រូវ​ពង្រឹង​នូវ​ចំណេះ​ដឹង និង​សមត្ថភាព​ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់​របស់​មាតា ទារក និង​កុមារ​ឲ្យ​បាន​សម្រេច​តាម​គោលដៅ​ដែល​បាន​កំណត់។​ ...

មុំ គន្ធា
http://bit.ly/2m2mTqb

កម្ពុជា​នៅ​តែ​មាន​កង្វះ​ខាត​ក្នុង​ការ​គាំពារ​ទារក

បើ​ទោះបី​ជា​អត្រា​ស្លាប់​ទារក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល ១៥ ឆ្នាំ​នេះ​ក៏ដោយ ក៏​របាយការណ៍​ថ្មី​មួយ​នៅ​ក្នុង​ទិនានុប្បវត្តិ​គាំពារ​សុខភាព​បាន​កំណត់​នូវ​ការ​ខ្វះខាត​ការ​យល់​ដឹង​សំខាន់ៗ​ក្នុង​ការ​ថែទាំ​ទារក និង​កង្វះ​សម្ភារ​នៅ​ក្នុង​ការ​គាំពារ​ទារក​ដែល​ទើប ...

Cristina Maza
http://bit.ly/2k5YI4s

ការ​សិក្សា៖ ទូរស័ព្ទ​ដៃ​អាច​ជួយ​ទប់​ស្កាត់​ជម្ងឺ​អេដស៍

បច្ចេកវិទ្យា​ទូរស័ព្ទ​ដៃ​អាច​នឹង​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​លើក​កម្ពស់​សកម្មភាព​ផ្លូវភេទ​របស់​នារី​ដែល​ធ្វើ​ការ​ក្នុង​សេវាកម្ម​កម្សាន្ត​របស់​ប្រទេស​កម្ពុជា និង​ជួយ​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​មេរោគ​អេដស៍។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ត្រូវ​បាន ...

Cristina Maza
http://bit.ly/2klPmFg

ការ​យល់​ខុស​របស់​បុរស​ធ្វើ​ឲ្យ​រីក​រាល​ដាល​អេដស៍

យោង​តាម​ការសិក្សា​មួយ របស់​ទស្សនា​វដ្តី​សុខភាព​បុរស​នៅ​សហរដ្ឋ​អាមេរិក បាន​រកឃើញថា វប្បធម៌​យល់​ខុស​ដែលថា ទាល់តែ​ចេះ​មាន​ស្រី​នៅ​ខាងក្រៅ ទើប​ជា​បុរស​ពិត នៅក្នុង​ប្រទេស​កម្ពុជា បានរួម​ចំណែក​ដល់​ការ​រីក​រាលដាល​នៃ​មេរោគ​អេដស៍​ពី​ប្តី​ទៅ​ប្រពន្ធ​។ ...

Cristina Maza
http://bit.ly/2k7sqcw

សត្វ​ប​សុ​បក្សី​រាប់រយ​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ខេត្តស្វាយរៀង​បន្ទាប់​ពី​ការ​រាលដាល​នៃ​ជំងឺផ្តាសាយបក្សី​

​សត្វ​មាន់​ទា​ជា​ច្រើន​រយ​ក្បាល​ដែល​បាន​ឆ្លង​នូវ​វីរុស​ផ្តាសាយ​បក្សី​ H5N1​ ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ខេត្តស្វាយរៀង​ បន្ទាប់​ពី​មានការ​រាលដាល​នៃ​វីរុស​នេះ​កាលពី​ស​ប្តា​ហ៍​មុន​ ដែល​នេះ​គឺជា​ករណី​ដែល​បាន​រាយការណ៍​ដំបូង​តាំងពី​ខែវិច្ឆិកា​ ឆ្នាំ ...

សេក ឧត្តម
https://www.cambodiadaily.com/news/hundreds-of-poultry-culled-in-svay-rieng-after-bird-flu-outbreak-124457/

អង្គការក្រៅរដ្ឋាភិបាល​បំភ្លេច​ជំនួយ​អា​មេ​រិច​ក្នុង​ការ​បន្ត​សេវា​ពន្យា​កំណើត​

អង្គការ​ម៉ា​រី​ស្តុ​ប​ អន្តរជាតិ​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ ស្ថាប័ន​នេះ​មាន​គម្រោង​នឹង​បង្កើន​ភាព​ជា​ដៃគូ​ ចៀស​ជាង​ទទួលយក​មូលនិធិ​សហព័ន្ធ​អា​មេ​រិច​ បន្ទាប់​ពី​អង្គការ​នេះ​ បាន​បោះបង់​សិទ្ធិ​ទទួល​មូលនិធិ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក ...

ម៉ាយូរី ម៉ីលីន
http://www.khmertimeskh.com/news/34754/ngo-forgoes-us-funding-to-continue-contraceptive-services/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6NSXU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!