គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
គោលដៅទី១ ពុំមានភាពក្រីក្រ
នាយករដ្ឋមន្ត្រីបង្កើតអនុគណៈកម្មាធិការជំនួយសង្គម ដើម្បីជួយពលរដ្ឋក្រីក្
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបង្កើតអនុគណ:កម្មាធិការជំនួយសង្គមដែលជាសេនាធិការរបស់គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គមក្នុងការគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីជួយដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះដែលរហូតមកដល់បច្ចុប្បន្នមានស្ត្រីជាង ៥ ម៉ឺននាក់ ទទួលបានផលប្រយោជន៍ពីក្រុមប្រឹក្សាជាតិ ...
ឡុង គីមម៉ារីតា
https://bit.ly/2FJhnQW
បញ្ហាប្រឈមធំនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
នៅក្នុងខែសីហា អង្គការក្នុងស្រុកចំនួនពីរគឺ អង្គការលីកាដូ និងសមាគមធាងត្នោត បានចេញផ្សាយ ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលជារបាយការណ៍អំពីការរីកចម្រើនប្រកបដោយគ្រោះថ្នាក់នៃ ...
David Hutt
https://thediplomat.com/2019/10/the-macro-challenges-in-cambodias-microfinance-sector/
អាល្លឺម៉ង់ផ្តល់ជំនួយជិត៦៦លានដុល្លារដល់កម្ពុជាដោយភ្ជាប់លក្ខខណ្ឌសិទ្ធិមនុស្ស
រដ្ឋាភិបាលអាល្លឺម៉ង់សម្រចផ្តល់ជំនួយដល់កម្ពុជាជិត ៦៦ លានដុល្លារអាមេរិកដើម្បីចូលរួមលុបបំបាត់ភាពក្រីក្រ ដោយភ្ជាប់លក្ខខណ្ឌឲ្យប្រទេសកម្ពុជាគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែល VOA ទទួលបាន។ សេចក្តី ...
កាន់ វិច្ឆិកា
https://khmer.voanews.com/a/German-govt-gives-fund-to-eradicate-poverty-in-Cambodia/4920049.html
រដ្ឋាភិបាលខ្មែរថា UN «សុំទោស» ខ្លួនជុំវិញភាពខុសគ្នានៃរូបមន្តគណនាអត្រាក្រីក្រ
អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ប្រចាំនៅប្រទេសកម្ពុជា ត្រូវបានគេរាយការណ៍ថា បានសម្ដែងការ «សុំទោស» ចំពោះរដ្ឋាភិបាលកម្ពុជា ជុំវិញការចេញផ្សាយនូវស្ថិតិនៃអ្នកក្រីក្រនៅកម្ពុជា ដែលគណនាតាមទស្សនទានរូបមន្តថ្មី រកឃើញថា ...
UNDP និយាយថាភាពក្រីក្រកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស
មន្ត្រីជាន់ខ្ពស់នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បាននិយាយថា ភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ហើយបន្តធ្លាក់ចុះក្នុងល្បឿនលឿនមួយ។ បន្ទាត់ភាពក្រីក្រទាំងអស់ដែលផ្អែកលើប្រាក់ចំណូល ...
Kazi Mahmood
https://www.khmertimeskh.com/50539134/poverty-falling-at-rapid-pace-says-undp/
ពលរដ្ឋកម្ពុជា ៣៥% ត្រូវបានរកឃើញថានៅមានភាពក្រីក្រ
ពលរដ្ឋកម្ពុជា ៣៥ ភាគរយត្រូវបានរកឃើញថាកំពុងរស់នៅក្នុងភាពក្រីក្រដែលភាគច្រើនរស់នៅតាមទីជនបទ។ នេះបើតាមសន្ទស្សន៍សកលពីភាពក្រីក្រពហុសមាសភាគ (Multidimensional P-overty Index (MPI) ដែលចេញផ្សាយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ...
វ៉ន ដារ៉ា
https://bit.ly/2Ds33ho
ចិនសន្យាជួយកម្ពុជាសម្រេចឲ្យបានការកាត់បន្ថយភាពក្រីក្រ
សន្និសីទអាស៊ាន‑ចិន‑UNDP រយៈពេល ២ ថ្ងៃបានបញ្ចប់កាលពីម្សិលមិញដោយប្រទេសចិនបានសន្យាជួយកម្ពុជាសម្រេចឲ្យបាននូវការកាត់បន្ថយភាពក្រីក្រ និងការរួមចំណែករបស់ចិនដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ចីរភាពរបស់អង្គការសហប្រជាជាតិនៅអាស៊ាន។ ...
នៀម ឆេង
https://bit.ly/2OWqnEZ