សៀមរាប​ នៅ​តែ​ជា​តំបន់​ទេសចរណ៍​ទាក់ទាញ​ខ្លាំង​នៅ​ កម្ពុជា

ចំនួនភ្ញៀវទេសចរសរុបមកទស្សនាខេត្តដែលជាតំបន់ទេសចរណ៍វប្បធម៌ធំជាងគេរបស់កម្ពុជានៅឆមាសទី ១ កើនឡើង ៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈទេសចរបរទេសសរុបធ្លាក់ចុះតិចតួច។ នេះបើតាមទិន្នន័យពីប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។ ...

ចេង សុខហ័ង
http://bit.ly/2aN417B

រាជរដ្ឋាភិបាល​ ​យក​ថវិកា​២​ដុល្លារ​ពី​ភ្ញៀវ​ទេសចរ​ជូន​​ពេទ្យ​គន្ធបុប្ផា

រដ្ឋាភិបាលបានកំណត់យកថវិកាបន្ថែម ២ដុល្លារដែលបានមកពីការលក់សំបុត្រឲ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រាសាទអង្គរវត្តដើម្បីផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ចាប់ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។ យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជម្រាបជូនប្រធានស្ថាបនិកមន្ទីរពេទ្យលោក វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) កាលពីម្សិលមិញ បានឲ្យដឹងថា រាជរដ្ឋាភិបាលការសម្រេចផ្តល់ថវិកាបន្ថែមសម្រាប់មូលនិធិគន្ធបុប្ផាដោយយោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...

សន ប៊ុនស៊ីម​
http://bit.ly/2aGKgeA

រដ្ឋាភិបាល​​​គ្រោង​​​ដំឡើង​​​ថ្លៃសំបុត្រ​ចូលទស្សនាប្រាសាទអង្គរ​វត្ត

កាលពីម្សិលមិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា លោកមិនជឿថា ការដំឡើងតម្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរវត្តនៅពេលខាងមុខសម្រាប់ជនបរទេស នឹងបណ្ដាលឱ្យភ្ញៀវទេសចរដែលចូលមកប្រទេសកម្ពុជាធ្លាក់ចុះនោះទេ ដោយតាមការស្ទាប់ស្ទង់មតិបង្ហាញថា ភ្ញៀវទេសចរភាគច្រើនដែលមកទស្សនាប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការបង់ប្រាក់បន្ថែម។ ...

កង សុធា
http://www.cambodiadailykhmer.com/33509

ការមកដល់នៃភ្ញៀវទេសចរណ៍ចិន ថៃចាប់ផ្តើមកើនឡើង

ចំនួនភ្ញៀវទេសចរណ៍មកពីប្រទេសចិន និងប្រទេសថៃបានកើនឡើងនៅក្នុងរយៈពេល៦ខែដំបូងឆ្នាំនេះ ខណៈដែលភ្ញៀវមកពីប្រទេសវៀតណាម កូរ៉េខាងត្បូង និងឡាវបានធ្លាក់ចុះ នេះបើយោងតាមប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍។ ...

សុខ ចាន់
http://www.khmertimeskh.com/news/28092/china--thailand-tourist-arrivals-start-rising/

ពេល​​​នេះ​​​ បទបញ្ជាដ៏​​​​​​តឹង​​​រឹុង​​​​ស្តីពីសម្លៀកបំពាក់ចូលទស្សនាតំបន់អង្គរ​វត្ត​​​ចូលជាធរមាន​​ហើយ

នៅម៉ោង៨ព្រឹកម្សិលមិញ លិន សំផូ បានទៅទទួលភ្ញៀវទេសចរជនជាតិអូស្ត្រាលីម្នាក់ពី សណ្ឋាគារមួយក្នុងក្រុងសៀមរាបដើម្បីនាំគាត់ទៅកាន់ឧទ្យានបុរាណអង្គរសម្រាប់ការដើរទស្សនាប្រាសាទបុរាណនានា នៅក្នុងតំបន់នេះអំឡុងពេលព្រឹក។ ...

ផាន់ ស៊ូមី និង ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/33457

លោក ហ៊ុន សែន ​ព្រមាន​ក្រុម​ហ៊ុន​​​អភិវឌ្ឍន៍​កោះ​​ឱ្យ​ដក​ខ្លួន​ចេញ​​​ បើ​មិន​​ធ្វើ​សកម្មភាព​​អភិវឌ្ឍ​ន៍​​

នៅសប្ដាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោកដើម្បីបញ្ជាឱ្យរដ្ឋាភិបាលដកហូតអាជ្ញាប័ណ្ណគម្រោងរបស់ក្រុមហ៊ុននានា ដែលមិនធ្វើសកម្មភាពអភិវឌ្ឍបណ្ដាកោះនៅឯនាយឆ្នេរសមុទ្ររបស់កម្ពុជា ឬដែលព្យាយាមលក់អាជ្ញាប័ណ្ណទាំងនោះបន្តឱ្យទៅអ្នកផ្សេង។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/33452

កម្ពុជា​រៀបចំ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​វ័យ​ចំណាស់

កម្ពុជាកំពុងរៀបចំគោលនយោបាយទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរវ័យចំណាស់ ខណៈចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជាដែលមានអាយុលើសពី ៦៥ ឆ្នាំកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កាលពីម្សិលមិញ។ ...

ហ៊ គឹមសាយ
http://bit.ly/2aJCzc5

ក្រុមហ៊ុន​អាមេរិក ​វិនិយោគ​១២០​លាន​ដុល្លារ​​នៅ​តំបន់​ឆ្នេរទសចរណ៍

ក្រុមហ៊ុនធំមួយរបស់អាមេរិក គ្រោងនឹងវិនិយោគប្រាក់ចំនួន ១២០ដុល្លារលើការអភិវឌ្ឍសណ្ឋាគារ និងរមណីយដ្ឋានទេសចរណ៍នៅខេត្តព្រះសីហនុ។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2au8D2z

កម្ពុជា រំពឹង​នឹង​​សម្រេច​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន ២​លាន​នាក់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងឲ្យដឹងថាគោលដៅទាក់ទាញភ្ញៀវទេសចរចិនចំនួន២លាននាក់នៅក្នុងឆ្នាំ២០២០មកកម្ពុជានឹងទទួលបានជោគជ័យស្របពេលដែលក្រសួងទេសចរណ៍និងវិទ្យាស្ថានខុងជឺនៅកម្ពុជា កាលពីម្សិលមិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពីការផ្តល់វគ្គបណ្តុះបណ្តាលភាសាចិន ដល់មន្ត្រីទេសចរណ៍ និស្សិតផ្នែកទេសចរណ៍ និងអ្នកនាំភ្ញៀវទេសចរ។ ...

សុខ ចាន់
http://bit.ly/29GpsUh

ការ​រីកចម្រើន​ទេសចរណ៍​ជំរុញ​កំណើន​សេវា និង​អាជីវកម្ម

ការកើនឡើងក្នុងវិស័យទេសចរណ៍របស់កម្ពុជាដែលបានទាក់ទាញទេសចរបរទេសកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំក៏បានជំរុញឲ្យមានការកើនឡើងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផងដែរដូចជារមណីយដ្ឋាន និងកន្លែងស្នាក់នៅជាដើម។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍។ ...

ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​នឹង​តម្រូវ​ឱ្យ​ស្លៀកពាក់​សមរម្យ​

កាលពីម្សិលមិញ អាជ្ញាធរអប្សរាបានប្រកាសថា ភ្ញៀវទេសចរដែលចូលទៅទស្សនាប្រាសាទអង្គរវត្តនឹងតម្រូវឱ្យស្លៀកពាក់តាមបទប្បញ្ញត្តិចាប់ពីខែក្រោយទៅ។ ...

Thik Kaliyann
http://www.phnompenhpost.com/national/angkor-wat-tourists-have-new-dress-code

ឆ្នេរ​ខេត្ត​ព្រះសីហនុ​កាន់​តែ​ផ្តល់​ភាព​ទាក់ទាញ

ចំនួនភ្ញៀវទេសចរសរុបមកទស្សនាខេត្តព្រះសីហនុនៅឆមាសទី ១ ឆ្នាំនេះកើនឡើង ១៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលធ្វើឲ្យឆ្នេររបស់កម្ពុជាមួយនេះមានភាពទាក់ទាញកាន់តែខ្លាំង។ នេះបើតាមមន្ដ្រីទេសចរណ៍ខេត្ត។ ...

ចេង សុខហ័ង
http://bit.ly/29xNzH1

អង្គរវត្ត​បន្ត​ទាក់ទាញ​ភ្ញៀវ​ទេសចរ​

ថវិការដែលបានមកពីការលក់សំបុត្រចូលទស្សនាតំបន់ឧទ្យានជាតិអង្គរនៅខេត្តសៀមរាប និងអង្គរតូចបានកើនឡើងបន្តិចក្នុងរយៈពេលពាក់កណ្តាលនៃដើមឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដដែលកាលពីឆ្នាំ២០១៥។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/angkor-wat-continues-lure-foreign-tourists

ពិធី​បុណ្យ​ទេសចរណ៍​ទន្លេ​មេគង្គ​ឆ្នាំ​២០១៦ ​នឹង​ធ្វើ​ឡើង​នៅខេត្ត​​ព្រះសីហនុ

ពិធីបុណ្យទេសចរណ៍ទន្លេមេគង្គឆ្នាំ២០១៦ដែលនឹងត្រូវធ្វើឡើងនៅខេត្តព្រះសីហនុដែលជាខេត្តមួយនៃទិសដៅទាក់ទាញទេសចរណ៍បំផុតរបស់ប្រទេសកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរចូលរួមច្រើននៅខេត្តនេះ។ ...

ជា វណ្ណៈ
http://bit.ly/29eFzgi

វេទិកាទេសចរណ៍ផ្តោតទៅលើការបើកចំហបទពិសោធន៍នានានៅតំបន់ទន្លេមេគង្គ

ប្រធានបទនៅឆ្នាំនេះនឹងផ្តោតទៅលើ “ការបើកចំហបទពិសោធន៍នានាតាមបណ្តោយទន្លេមេគង្គ”។ នេះបើយោងតាមលោក Jens Thraenhart នាយកប្រតិបត្តិនៃ MTCO, “អ្នកធ្វើដំណើរទាំងឡាយចង់ទទួលបានបទពិសោធន៍ពិតប្រាកដនៅក្នុងប្រទេសដែលពួកគេទៅទស្សនា និងចង់ចាកចេញជាមួយការកោតសរសើរពិតៗពីបទពិសោធន៍ក្នុងតំបន់។ ...

Logan Connor
http://sea-globe.com/mekong-tourism-forum/

ទូក​ដែល​គេ​ប្រទះ​ឃើញ​គឺជា​ទូក​ពី​សម័យ​អង្គរ

ទូកដែលបានប្រទះឃើញកាលពីខែមេសាកន្លងមកនៅការដ្ឋានមួយស្ថិតនៅស្រុកអង្គរធំ ខេត្តសៀមរាបត្រូវបានមន្ទីរពិសោធន៍នៅប្រទេសនូវែលសេឡង់បង្ហាញថាគឺជាទូកបុរាណមានកាលបរិច្ឆេទនៅឆ្នាំ ១២០៧ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧។ ...

សែន ដាវីត
http://bit.ly/293N0aR

ជើងហោះហើរផ្ទាល់អន្តរជាតិពីក្រុងព្រះសីហនុ

អាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ បានសម្ភោធជាផ្លូវការកាលពីថ្ងៃសុក្រនូវកាលវិភាគសេវាហោះហើររបស់ខ្លួនដែលភ្ជាប់ពីទីក្រុងហូជីមិញ ប្រទេសវៀតណាម មកកាន់រមនីយដ្ឋានតំបន់ឆ្នេរក្រុងព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ដែលនេះជាការបោះជំហានថ្មីមួយទៀតដើម្បីជម្រុញការអញ្ជើញមកដល់របស់ភ្ញៀវទេសចរណ៍។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/26274/direct-international-flights-from-sihanoukville/

កម្ពុជា ​ជាប់​ជា​ប្រទេស​មាន​ទិសដៅ​ទេសចរណ៍​ល្អ​បំផុត​ក្នុង​ពិភពលោក

ប្រទេសកម្ពុជាត្រូវបានបោះឆ្នោតនៅថ្ងៃពុធ ដោយក្រុមប្រឹក្សាអឺរ៉ុបនៅលើវិស័យទេសចរណ៍និងពាណិជ្ជកម្ម European Council on Tourism and Trade (ECTT)ថាជាប្រទេសដែលមានទិសដៅទេសចរណ៍ល្អបំផុតក្នុងពិភពលោកជាមួយនឹងការទាក់ទាញរបស់ខ្លួនដ៏សម្បូរបែបនៃវប្បធម៌ ប្រវត្តិសាស្ត្រអរិយធម៌ ប្រាង្គប្រាសាទបុរាណ និងសម្រស់ធម្មជាតិដ៏ល្អផូរផង់។ ការឈ្នះរបស់ប្រទេសកម្ពុជា នេះបានជំនួសអ្នកឈ្នះពានរង្វាន់កាលពីឆ្នាំមុន គឺប្រទេសក្នុងទ្វីបអាហ្រ្វិក អេត្យូពី។ ...

ម៉ៃ គុណមករា
http://bit.ly/1ttSjVv

ការសិក្សាស្រាវជ្រាវដែល​ប្រើ​បច្ចេកវិទ្យា​ស្គែន​តាម​ឡាស៊ែរ​​​ពី​​​អាកាស​ផ្តល់​​ពន្លឺ​ថ្មី​លើ​ប្រវត្តិ​អង្គរ​​

ការសិក្សាស្រាវជ្រាវចេញនៅក្នុងថ្ងៃនេះក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្របុរាណវិទ្យា (Journal of Archaeological Science) ប្រហែលជាអាចនាំឲ្យមានការសរសេរឡើងវិញនូវប្រវត្តិសាស្ត្រទាំងមូលរបស់ប្រទេសកម្ពុជា។ ...

មីសែល វ៉ាសង
http://www.cambodiadailykhmer.com/32110

ចំណូល​ពី​ការ​ទស្សនា​អង្គរ​កើនឡើង ១%

ប្រាក់ចំណូលបានពីការលក់សំបុត្រប្រាសាទអង្គរនៅរយៈពេល ៥ ខែដំបូងកើនឡើងតិចតួចត្រឹមតែជាង ១ ភាគរយប៉ុណ្ណោះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខបានពីអាជ្ញាធរអប្សរា។ ...

ចេង សុខហ័ង
http://bit.ly/1OfYTsE

ពិព័រណ៍​ CAMFOOD​នឹង​កើតឡើង​នៅ​ខែតុលា​

ពិព័រណ៍ CAMFOOD និង CAMHOTELប្រចាំឆ្នាំលើកទី៥ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែតុលានិងមាន ក្រុមហ៊ុនបរទេសជាច្រើនចូលរួម ដែលផ្តល់ជាឱកាសដល់ ក្រុមហ៊ុនក្នុងស្រុកក្នុងការសិក្សាពីក្រុមហ៊ុនបរទេសនូវការអនុវត្តអាជីវកម្មនិងបង្ហាញពីផលិតផល របស់ខ្លួន នេះបើយោងតាមការប្រកាសរបស់ម្ចាស់ឧស្សាហកម្ម កាលពីម្សិលមិញ។ .. ...

Ayanna Runcie
http://www.phnompenhpost.com/business/camfood-expo-set-bring-foreign-goods

ក្រសួង​ទេសចរណ៍ និង​ក្រុង​ម៉ាកាវ រួម​គ្នា​បណ្តុះ​បណ្តាល​​ធនធាន​មនុស្ស​លើ​វិស័យ​ទេសចរណ៍

ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើអនុស្សរណៈក្រោមការយោគយល់ជាមួយភាគីម៉ាកាវ ដើម្បីជំរុញវិស័យទេសចរណ៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍សម្រាប់កម្ពុជា។ ...

ស៊ុំ ម៉ាណេត
http://bit.ly/1U9gazS

ហ៊ុនសែន៖ ការប្រណាំងទូកងនឹងប្រារព្ធធ្វើឡើងវិញក្នុងឆ្នាំ២០១៦

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសឡើងកាលពីថ្ងៃពុធថា ប្រទេសកម្ពុជានឹងប្រារព្ធពីធីបុណ្យអ៊ុំទូកដែលមានរយៈពេលបីថ្ងៃឡើងវិញក្នុងឆ្នាំនេះ បន្ទាប់ពីផ្អាកការប្រារព្ធពិធីប្រចាំឆ្នាំនេះបួនដងក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។ ...

គុច ណារ៉េន
https://www.cambodiadaily.com/brief/113056-113056/

ការ​​​បង្កើត​​​ផាប់​​​ស្ទ្រីត​​​​​​ថ្មី​ក្នុង​ក្រុង​​​ព្រះសីហនុ​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​

មិនដល់ពីរខែផង បន្ទាប់ពីអាជ្ញាធរក្រុងព្រះសីហនុបានបណ្តេញអាជីវករជាច្រើននៅតាមឆ្នេរអូរឈើទាលដោយសារមានភាពរញ៉េរញ៉ៃនោះក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនមួយបានចាប់ផ្តើមបង្កើត “ផាប់ស្ទ្រីត” ថ្មីមួយចម្ងាយត្រឹមតែ៥០ម៉ែត្រ ប៉ុណ្ណោះពីឆ្នេរដដែលនេះ។ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/31727

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6yJzt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!