សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ពាណិជ្ជកម្ម
វៀតណាមជោគជ័យក្នុងការដណ្តើមទីផ្សារអង្ករហុងកុងពីថៃ
ប្រទេសវៀតណាម បានទទួលចំណែកមួយដ៏សំខាន់នៃទីផ្សារអង្កររបស់ទីក្រុងហុងកុង ពីប្រទេសថៃ ដែលជាលទ្ធផលនៃការតស៊ូយ៉ាងស្វិតស្វាញក្នុងរយៈពេល ១០ឆ្នាំមកនេះ ។ ចំណែកទីផ្សាររបស់ប្រទេសថៃក្នុងទីក្រុងនេះបានកើនឡើងរហូតដល់ ...
Wichit Chaitrong
http://bit.ly/1xdk5Hd
ប្រទេសវៀតណាមនឹងចូលរួមក្រុមប្រឹក្សាកៅស៊ូអាស៊ាន
ប្រទេសវៀតណាមបានព្រមព្រៀងនឹងចូលរួមជាមួយប្រទេសថៃ ម៉ាឡេស៊ី និង ប្រទេសឥណ្ឌូនេស៊ី នៅក្នុងបណ្តាញពាណិជ្ជកម្មតំបន់ ក្នុងគោលបំណងពង្រឹងតម្លៃកៅស៊ូ។ ប្រទេសថៃបានបញ្ចុះបញ្ចូលប្រទេសផលិតកៅស៊ូផ្សេងទៀតនៅក្នុងតំបន់ រាប់បញ្ចូលទាំង ប្រទេសឡាវ ...
បុគ្គលិកសារព័ត៌មាន Bangkok Post
http://www.bangkokpost.com/business/news/499132/vietnam-to-join-sea-rubber-council
ពាណិជ្ជកម្មកម្ពុជាជាមួយនឹងបារាំងកើនឡើង២៩ភាគរយក្នុងឆ្នាំ២០១៤
យោងទៅតាមតួលេខដែលចេញផ្សាយកាលពីថ្ងៃពុធ ដោយស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសបារាំងកាលពីឆ្នាំមុន បានកើនឡើងរហូតដល់៥២០លានដុល្លារអាមេរិច ដែលស្មើនឹង២៩ភាគរយនៃកំណើនប្រចាំឆ្នាំ។ ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/150304/cambodias-trade-france-29-pct-2014
កំពង់ផែភ្នំពេញអនុគ្រោះលើតម្លៃស្តុកទំនិញក្នុងឃ្លាំង
ដើម្បីជំរុញការនាំចេញអង្ករដល់ ១ លានតោននៅ ឆ្នាំ២០១៥ នេះ កំពង់ផែស្វយ័តភ្នំពេញបានប្រកាសថា អនុគ្រោះតម្លៃអង្ករស្តុកក្នុងឃ្លាំងរបស់ខ្លួនរយៈពេល ១៨ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែ។ ...
Charles Rollet
http://bit.ly/1wXdLxJ
រដ្ឋាភិបាលនឹងបង្កើនការវិនិយោគឯកជននៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម
រដ្ឋាភិបាលរបស់លោកម៉ូឌី បានសម្រេចចិត្តបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (ហៅកាត់ជាភាសាអង់គ្លេសថាCLMV) តាមរយៈការបង្កើនការវិនិយោគក្នុងវិស័យឯកជននៅបណ្តាប្រទេសទាំងនោះ ដោយក្រុមហ៊ុនអភិវឌ្ឍគម្រោង ...
Dipanjan Roy Chaudhury
http://bit.ly/1AZyVz1
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានរំពឹងទុកកំណើនសេដ្ឋកិច្ចកាន់តែរឹងមាំក្នុងឆ្នាំ២០១៥
បណ្តារដ្ឋមន្ត្រីអាស៊ានរំពឹងទុកសេដ្ឋកិច្ចរបស់អាស៊ាននឹងកើនឡើង ក្នុងឆ្នាំ២០១៥ រហូតទៅដល់៥.១% ខ្ពស់ជាងការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកដែលមានតែ៣.៥% ដោយយោងទៅលើតម្រូវការកាន់តែច្រើនឡើងក្នុងបណ្តាប្រទេសសេដ្ឋកិច្ច ជឿនលឿន រួមផ្សំជាមួយនឹងការងើបឡើង ...
បុគ្គលិកសារព័ត៌មាន Channel News Asia
http://www.channelnewsasia.com/news/business/asean-economic-ministers/1687244.html
ក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាមPV Gas ត្រួតត្រាទីផ្សារកម្ពុជា
ក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាមPV Gas គឺជាក្រុមហ៊ុននាំចូលធំជាងគេបំផុតសម្រាប់ទីផ្សារឧស្ម័នកម្ពុជា ដោយកាន់កាប់ទីផ្សារកម្ពុជាច្រើនជាងពាក់កណ្តាល។ ក្នុង រវាងឆ្នាំ២០១០ និងឆ្នាំ២០១៣ ប្រទេសកម្ពុជាបាននាំចូលឧស្ម័នប្រេងរាវក្នុងបរិមាណចាប់ពី ...
បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/economy/266543/pv-gas-dominates-cambodian-market.html
វៀតណាមបង្កើនការនាំចេញវាយនភ័ណ្ឌនិងសម្លៀកបំពាក់
ប្រទេសវៀតណាមរំពឹងថានឹងបង្កើនការផលិតក្នុងវិស័យវាយនភ័ណ្ឌនិងសម្លៀកបំពាក់ ឲ្យបាន២០ភាគរយ ដើម្បីបង្កើនតម្លៃនៃការនាំចេញក្នុងវិស័យនេះពី ៤ពាន់លានដុល្លារអាមេរិច ទៅ២៨.៣ពាន់លានដុល្លារអាមេរិច ក្នុងឆ្នាំនេះ។ ដូច ...
បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/economy/266663/viet-nam-to-boost-textile-and-garment-exports.html
ក្រសួងពាណិជ្ជកម្មធ្វើវេទិកាតាមខេត្តជាមួយឯកជន
រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នឹងដឹកនាំធ្វើវេទិកាជាបន្តបន្ទាប់ជាមួយវិស័យឯកជននៅតាមខេត្តដើម្បីពិភាក្សាពីបញ្ហាប្រឈម និងឱកាសរបស់អាជីវករក្នុងការរៀបចំខ្លួនសម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (AEC) ចុង ឆ្នាំ២០១៥ នេះ។ វេទិកានឹងចាប់ផ្ដើមនៅ ខេត្តសៀមរាប នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ និងបន្ទាប់មក ...
ចាន់ មុយហុង
http://bit.ly/1L9gL0t
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី:អាស៊ាននឹងលេចឡើងជាមហាអំណាចសេដ្ឋកិច្ចថ្មីមួយ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីបរ៉ាហ្សាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការធ្វើសមាហរណកម្មនៅពេលខាងមុខទៅក្នងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) នឹងនាំឲ្យលេចឡើងមហាអំណាចសេដ្ឋកិច្ចថ្មីមួយក្នង ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://www.thecambodiaherald.com/cambodia/asean-will-emerge-as-new-economic-power:-malaysian-pm-8182
ការនាំចូលម្ហូបអាហាររបស់កម្ពុជាធ្លាក់ចុះ
តួលេខនៃការនាំចូលផលិតផលចំណីអាហារ និងភេសជ្ជៈរបស់កម្ពុជាដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក បង្ហាញការធ្លាក់ចុះជាលើកដំបូងចាប់តាំងពី ឆ្នាំ២០១១ មក។ នេះបើយោងតាមទិន្នន័យបានពីក្រសួងពាណិជ្ជកម្ម។ ប្រទេសកម្ពុជា បានចំណាយទឹកប្រាក់លើការនាំចូលផលិតផល ...
ចាន់ មុយហុង
http://bit.ly/1AdVdjx
ការនាំចេញកៅស៊ូរបស់កម្ពុជាកាលពីឆ្នាំមុនកើនឡើង៣៣ភាគរយ
យោងទៅតាមតួលេខរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសៅរ៍ ប្រទេសកម្ពុជាបានកត់ត្រាពីកំណើន៣៣ភាគរយនៃបរិមាណនាំចេញ កៅស៊ូស្ងួតក្នុងឆ្នាំ២០១៤ ប៉ុន្តែចំណូលពីការនាំចេញបានធ្លាក់ចុះ៨ភាគរយ ដោយសារការធ្លាក់ចុះតម្លៃកៅស៊ូពិភពលោក ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/150207/cambodias-rubber-exports-33-pct-last-year
កម្ពុជាមើលឃើញពីកំណើនក្នុងវិស័យពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិច
យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិចដែលបានបង្ហាញ កាលពីថ្ងៃសុក្រ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិចមានតម្លៃ ៣.១៧ពាន់លានដុល្លារសហរដ្ឋអាមេរិចក្នុងឆ្នាំ២០១៤ កើនឡើង៥ភាគរយពី៣.០១ពាន់ ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/business/2015-02/06/c_133975310.htm
រដ្ឋមន្ត្រីពាណិជ្ជកម្ម:ប្រទេសកម្ពុជាមិនទំនងសម្រេចបានការនាំចេញអង្ករ១លានតោននៅត្រឹមឆ្នាំ២០១៥ទេ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសកម្ពុជាមិនទំនងជាសម្រេចបានគោលដៅនៃការនាំអង្ករចេញឲ្យបាន ១លានតោននៅត្រឹមឆ្នាំ២០១៥ទេ ដោយសារកង្វះខាតលទ្ធភាពកិនស្រូវនិងការផ្តល់មូលនិធិ។ ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/business/2015-02/06/c_133976076.htm
ពាណិជ្ជកម្មកម្ពុជា-ថៃបានកើនឡើងដល់៥ពាន់លានដុល្លារសហរដ្ឋអាមេរិចកាលពីឆ្នាំមុន
មន្ត្រីពាណិជ្ជកម្មកម្ពុជាម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសថៃជិតខាងបានកើន ឡើងដល់ ៥ពាន់លានដុល្លារសហរដ្ឋអាមេរិចក្នុងឆ្នាំ២០១៤ កើនឡើង១១ភាគរយបើធៀបនឹងឆ្នាំមុនក្នុងទំហំ ៤.៥ ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=267098
ការនាំចេញប្រេងដូងឆៅកើនឡើង តែប្រាក់ចំណេញធ្លាក់ចុះខ្លាំង
ការនាំចេញប្រេងដូងឆៅរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី ដែលវិនិយោគលើចម្ការដូងប្រេង បានកើនឡើង ១៦ ភាគរយកាលពីឆ្នាំមុន តែប្រាក់ចំណេញបានថយចុះគួរឲ្យកត់សម្គាល់ ដោយសារតម្លៃប្រេងដូងឆៅធ្លាក់ចុះជាមធ្យម ២០០ ដុល្លារក្នុងមួយតោនធៀបនឹងតម្លៃ ឆ្នាំ២០១៣។ ...
ហ៊ គឹមសាយ
http://bit.ly/1DAiAAP
ផែនការនាំចេញអង្ករ ១ លានតោនបរាជ័យ
សំណួរដែលលើកឡើងជាច្រើនឆ្នាំមកហើយថា តើកម្ពុជាអាចសម្រេចបានតាមគោលដៅនាំចេញអង្ករ ១ លានតោនត្រឹម ឆ្នាំ២០១៥ ទេ ពេលនេះប្រមុខរដ្ឋាភិបាលដែលជាអ្នកប្រកាសគោលនយោបាយ ១ លានតោននេះកាលពីម្សិលមិញបានទទួលស្គាល់ថា ទិសដៅនាំចេញអង្ករឲ្យ ...
ចាន់ មុយហុង
http://bit.ly/1zThZL7
ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា មានកំណើន១៦ ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែ
ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ជាមួយបរទេស បានកើនឡើង១៦ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងរយៈពេល១១ខែដំបូង នៃឆ្នាំ២០១៤ យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃអង្គារ។ កម្ពុជា បាននាំចេញផលិតផលស្មើនឹង ៧.០៥ ពាន់លានដុល្លារ ...
បុគ្គលិកសារព័ត៌មាន EastDay.com
http://english.eastday.com/auto/eastday/business/u1ai8467542.html
ការនាំចេញអង្កររបស់កម្ពុជា ឈានដល់ជាង ៣៣៥,០០០ តោនក្នុងរយៈពេល១១ខែ
ប្រទេសកម្ពុជា បាននាំចេញអង្ករចំនួន ៣៣៥,៩២៥ តោនក្នុង ១១ខែដំបូងនៃឆ្នាំនេះ កើនឡើងពី ៣៣២,០០៩ តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
បុគ្គលិកសារព័ត៌មាន Bernama
http://www.bernama.com.my/bernama/v7/wn/newsworld.php?id=1090939
កម្ពុជា៖ ការលក់អនឡាញនៅប្រទេសចិន អំពាវនាវឱ្យមានការជំរុញការនាំចេញផ្លែឈើកាន់តែច្រើន
មន្ត្រីចិន បានអំពាវនាវដល់ប្រទេសកម្ពុជា ដើម្បីបង្កើនការនាំចេញផ្លែឈើ ឲ្យស្របទៅនឹងការរំពឹងទុកនៃការកើនឡើងតម្រូវការក្នុងស្រុកសម្រាប់ផលិតផល តាមរយៈការលក់លើអនឡាញ។ កាលពីសប្តាហ៍មុន លោក ហ្វឹង ...
បុគ្គលិកសារព័ត៌មាន FreshPlaza
http://www.freshplaza.com/article/131529/Cambodia-Online-sales-spur-China-calls-for-more-fruit
កម្ពុជា បាននាំចេញអង្ករជាង ៣០០,០០០ តោនចាប់ពីខែមករាដល់តុលា
ប្រទេសកម្ពុជា បាននាំចេញអង្ករចំនួន ៣០៤,៧៨៨ តោនក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៤ បានកើនឡើងពី ២៩៤,១៥៤ តោន ដែលបាននាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodia-exports-over-300000-tons-of-rice-in-during-january-october-7685
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើការបង្ហាញម៉ូតូអន្ដរជាតិ នៅដើមឆ្នាំក្រោយ
ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃការបង្ហាញម៉ូតូអន្តរជាតិពីថ្ងៃទី១២ដល់១៥ ខែកុម្ភះ ក្នុងគោលបំណងដើម្បីអភិវឌ្ឍឧស្សាហកម្មយានយន្ត និងទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើនឡើង យោងតាមព័ត៌មានផ្លូវការកាលពីថ្ងៃអង្គារ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/141111/cambodia-host-international-motor-show-early-next-year
កម្ពុជានាំមុខក្នុងតំបន់ក្នុងការនាំចេញទៅជប៉ុន
កម្ពុជាបានក្លាយជាប្រទេសនាំចេញទំនិញទៅជប៉ុន ដែលមានអត្រាកំណើនខ្ពស់ជាងគេនៅតំបន់អាស៊ានក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនជប៉ុនកាន់តែច្រើនឡើងបានបង្កើនទុនវិនិយោគនៅកម្ពុជា។ តាមទិន្នន័យពាណិជ្ជកម្មពីអង្គការពាណិជ្ជកម្ម ...
ហ៊ គឹមសាយ
http://bit.ly/10TTa37
កម្ពុជា ធ្វើការនាំចូលយានយន្ត តម្លៃប្រមាណ ៥៥៤លានដុល្លារ នៅរយៈពេល៩ខែ
ប្រទេសកម្ពុជា បានចំណាយ ៥៥៤ លានដុល្លារ ដើម្បីធ្វើការជាវរថយន្ត និងម៉ូតូ ពីបរទេសនៅក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំនេះ ដែលចំនួននេះ បានកើនឡើង ៨៥ភាគរយ ពី២៩៩ លានដុល្លារកាលពីឆ្នាំមុន យោងតាមក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសុក្រ។ ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/business/2014-10/31/c_133756588.htm