បណ្ដាញពហុវិស័យស្នើពន្លឿនដំណោះស្រាយបញ្ហាប្រឈម
បណ្តាញពហុវិស័យដែលជាបណ្តុំសហគមន៍ និងអង្គការសង្គមស៊ីវិលចំនួន ៤០ នៅ ១៨ រាជធានី-ខេត្ត កាលពីថ្ងៃម្សិលមិញបានស្នើដល់រាជរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ និងពន្លឿនការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានដូចជា បញ្ហាដីធ្លី ធនធានធម្មជាតិ កិច្ចគាំពារសង្គម កសិកម្ម និងនេសាទ ព្រមទាំងបញ្ហាសិទ្ធិមនុស្សផងដែរ។
ការស្នើនេះបានធ្វើឡើងនៅក្នុងសមាជប្រជាជនកម្ពុជាលើកទី ៥ ក្រោមប្រធានបទ «សមាហរណកម្មអាស៊ាន៖ កិច្ចសន្ទនារវាងរាស្ត្រ និងរដ្ឋដើម្បីទទួលបានដំណោះស្រាយ» នៅទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញដែលមានការចូលរួមពីសហគមន៍ដីធ្លី ព្រៃឈើ កសិករ គ្រូបង្រៀន ប្រជានេសាទ កម្មករ-កម្មការិនី អ្នកប្រកបរបរផ្លូវភេទ ក្រុមស្រឡាញ់ភេទដូចគ្នា និងជនជាតិដើមភាគតិចជិត ៧០០ នាក់ដោយមានការឃ្លាំមើលពីអាជ្ញាធររាប់សិបនាក់។ …
ប៉ិច សុធារី
http://bit.ly/1Myqxdx