ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
ព័ត៌មានអំពីទីក្រុង
អ្នកជ្រោយចង្វារ ដាក់ញត្តិតវ៉ាមកសាលាក្រុង
ពលរដ្ឋដែលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារប្រមាណ ៧០ នាក់កាលពីម្សិលមិញបានប្រមូលផ្តុំគ្នានៅមុខសាលារាជធានីដើម្បីដាក់ញត្តិជំទាស់នឹងការសម្រេចរបស់សាលារាជធានីកាលពីចុងខែមុនដែលផ្តល់ដី ...
ទូច សុខា
http://bit.ly/2mQ8cH2
អ្នកអភិវឌ្ឍអចលនទ្រព្យ សម្លឹងឃើញសក្ដានុពលតំបន់មាត់សមុទ្រ
ក្រុមអ្នកអភិវឌ្ឍនៅក្នុងវិស័យអចលនទ្រព្យជំរុញឲ្យវិនិយោគលើការសាងសង់លំនៅឋានសណ្ឋាគារនិងកន្លែងកម្សាន្តនៅតំបន់មាត់សមុទ្រភាគខាងត្បូងប្រទេសកម្ពុជា ជាពិសេសក្រុងព្រះសីហនុ ដោយសារតំបន់នេះ មានសក្ដានុពលខ្លាំងផ្នែកទេសចរណ៍ ធៀបនឹងក្រុងភ្នំពេញ និងខេត្តសៀមរាប។ ...
ជា វណ្ណៈ
http://bit.ly/2n46Qob
សាលាក្រុងឱ្យអ្នកជ្រោយចង្វារ មកទទួលដីគោលនយោបាយជាថ្មី
សាលារាជធានីភ្នំពេញជាថ្មីម្តងទៀតបានចេញលិខិតជូនដំណឹងដល់ពលរដ្ឋដែលមានដីក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារឲ្យមកទទួលយកដីគោលនយោបាយចំនួន ១០ ភាគរយនៃផ្ទៃដីរបស់ខ្លួនដោយបានទុកពេលត្រឹម ១ ខែប៉ុណ្ណោះ ...
ទូច សុខា
http://bit.ly/2mgKRNO
សាលាក្រុង គ្រោងដាក់កប៉ាល់លឿន២០គ្រឿងដឹកអ្នកដំណើរ
សាលារាជធានីភ្នំពេញ គ្រោងនឹងរៀបចំសេវាកប៉ាល់ល្បឿនលឿនចំនួន ២០គ្រឿង សម្រាប់ដឹកជញ្ជូនអ្នកដំណើរតាមដងទន្លេចម្ងាយជិត២៥គីឡូម៉ែត្រពីចំណុចស្ពានព្រែកព្នៅរហូតទៅដល់ក្រុងតាខ្មៅដើម្បីជួយរំដោះបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ...
ប៉ិច សុធារី
http://bit.ly/2k4ZcwG
JICA បន្តសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលនៅភ្នំពេញ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចៃកា (JICA) នឹងចាប់ផ្តើមសិក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលមួយបន្ថែមទៀតនៅរាជធានីភ្នំពេញ ដើម្បីកសាងផែនការមេនៃអភិវឌ្ឍន៍ផ្លូវរថភ្លើងរាជធានីភ្នំពេញ ដែលនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង។ ...
ជា វណ្ណៈ
http://bit.ly/2liCIIJ
អាជីវកម្មលក់គ្រឿងតុបតែងសែនចូលឆ្នាំចិន កាក់កបខ្លាំង ជាងឱកាសបុណ្យផ្សេងទៀត
ប្រជាពលរដ្ឋខ្មែរកាត់ចិនកំពុងមមាញឹកក្នុងការដើរទិញរណ្ដាប់សែននិងគ្រឿងលម្អតុបតែងផ្ទះដើម្បីអបអរ ចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ឆ្នាំរកា ដែលនឹងចូលមកថ្ងៃសុក្រ នេះ។ អាជីវកររលក់គ្រឿងរណ្ដាប់ប្រដាប់ប្រដាសែនព្រេន និងគ្រឿងតុបតែងផ្ទះ ផ្កាភ្ញី ម្ហូបអាហារ រីករាយក្នុងការលក់របស់ខ្លួន ខណៈ ...
ជា វណ្ណៈ
http://bit.ly/2kqJ1pQ
ទីក្រុងមិត្តភាពកម្ពុជា-ចិន គ្រោងនឹងសាងសង់នៅរាជធានីភ្នំពេញ
ទីក្រុងមិត្តភាពកម្ពុជា-ចិន ដែលមានចំណាយទុនសាងសង់ចំនួន ១,៥ពាន់លានដុល្លារអាមេរិក គ្រោងសាងសង់នៅក្នុងទីក្រុងរណបលីយ៉ុងផាត់នៅភាគខាងជើងជាយភ្នំពេញ ដែលជាកិច្ចសហប្រតិបត្តិការរួមគ្នា រវាងក្រុមហ៊ុនក្នុងស្រុក លី យ៉ុងផាត់ គ្រុប និងក្រុមហ៊ុនចិន CIMG (Zhong Ming Tou)។ នេះបើយោងតាមទូរទស្សន៍ PNN របស់លោក លី យ៉ុងផាត់ កាលពីពេលថ្មីនេះ។ ...
ជា វណ្ណៈ
http://bit.ly/2fUZ283
ភ្នំពេញនឹងប្រឈមគ្រោះថ្នាក់ នៃការប្រែប្រួលអាកាសធាតុ
អង្គការសង្គមស៊ីវិលនិងសហគមន៍អន្តរជាតិបានព្រមានពីការកើនឡើងនៅមុខសញ្ញាគ្រោះថ្នាក់និងគ្រោះមហន្តរាយនៃការប្រែប្រួលអាកាសធាតុនៅទីក្រុងភ្នំពេញនាពេលខាងមុខ ដោយសារកំណើនប្រជាជនចំណាកស្រុកមកទីក្រុងកាន់តែច្រើនឡើងបញ្ហាប្រែប្រួលអាកាសធាតុការទប់ទឹកដើម្បីបម្រើវិស័យអគ្គិសនីនិងកង្វះខាត ...
ប៉ិច សុធារី
http://bit.ly/2gDJA11
លោក ជា សុផារ៉ា៖ លោកស្រី ស៊ុយ សាផាន ជាអ្នកធ្វើឲ្យពលរដ្ឋបាត់ជំនឿលើរដ្ឋាភិបាល
)រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់គ្រោងនឹងសើរើដោះស្រាយករណីវិវាទដីធ្លីជាង១០០រឿង ដែលលោកស្រី ស៊ុយ សាផាន ម្ចាស់ក្រុមហ៊ុនផានអុីម៉ិច កំពុងមានវិវាទជាមួយប្រជាពលរដ្ឋ ដោយថា ម្ចាស់ក្រុមហ៊ុនរូបនេះ មិនបានគោរពទៅតាមការសន្យាជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍនៅតំបន់បុរីកីឡា និងទីតាំងមួយចំនួនទៀត ធ្វើ ...
ប៉ិច សុធារី
http://bit.ly/2fg7Sg2
ក្រសួងរៀបចំដែនដី បង្កើតគណៈកម្មការពិនិត្យលើគម្រោងអភិវឌ្ឍន៍អគារប៊ូឌិ
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បង្កើតគណៈកម្មការដើម្បីរៀបចំផែនការ និងពិនិត្យលើគម្រោងអភិវឌ្ឍន៍អគារប៊ូឌិញ«ស»ដ៏វ័យចំណាស់ខណៈដែលអគារនេះត្រូវបានបង្កកមិនឲ្យមានការលក់ដូរឬផ្ទេរកម្មសិទ្ធិជាបណ្ដោះអាសន្ន ដើម្បីឲ្យគណៈកម្មការចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលកាន់កាប់ជាក់ស្តែង។ ...
ប៉ិច សុធារី
http://bit.ly/2elzd14
ទីផ្សារអចលនទ្រព្យអាស៊ានកំពុងស្វែងរកអ្នកវិនិយោគ
លោក Aliwassa Pathnadabutr នាយកគ្រប់គ្រងនៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យថៃ CBRE បានមានប្រសាសន៍ថា វិស័យអចលនទ្រព្យលំនៅឋានសម្រាប់ជួលក្នុងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលលទ្ធផលខ្ពស់បំផុតក្នុងចំនោមវិស័យផ្សេងទៀត ដែលមានចំនួន ៨ ភាគរយក្នុងមួយឆ្នាំ។ ...
Kanana Katharangsiporn
http://www.bangkokpost.com/business/news/1124901/asean-property-markets-beckon-investors
OCIC ជីកដីដាំបង្គោលរបងលើដីជម្លោះជាថ្មី ទោះពលរដ្ឋជំទាស់
កម្មកររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ OCIC កាលពីម្សិលមិញបានជីកដីដាំបង្គោលរបងលើដីភូមិសាជាថ្មីទៀតដែលជនរងគ្រោះចាត់ទុកថាជាការបំពានមកលើសិទ្ធិកាន់ទ្រព្យសម្បត្តិរបស់ពួកគាត់ខណៈជម្លោះកំពុងតែបន្តដោយមិនទាន់មានការ ...
ទូច សុខា
http://bit.ly/2eT2Vd5
ពលរដ្ឋបដិសេធចំពោះការដាក់កំហិត ទទួលយកប័ណ្ណដីពីសាលារាជធានី
ពលរដ្ឋប្រហែល ៤០ នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC នៅទីក្រុងរណបជ្រោយចង្វារពីម្សិលមិញច្រានចោលឱសានវាទសាលារាជធានីភ្នំពេញដែលដាក់កំហិត ២ ខែសម្រាប់ការទទួលយកប័ណ្ណគោលនយោបាយ ១០ ភាគរយនៃដីពួកគាត់ និងទាមទារឲ្យមានដំណោះស្រាយសមរម្យចំពោះអ្វី ...
ទូច សុខា
http://bit.ly/2f2Pju6
វិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ កំពុងតែអភិវឌ្ឍខ្លាំង
វិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងដោយមានការអភិវឌ្ឍគម្រោងថ្មីការរីកចម្រើនវិស័យទេសចរណ៍ខណៈខេត្តនេះត្រូវបានជ្រើសរើសរៀបចំជាកន្លែងមួយដើម្បីជាគំរូកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2eBv3RM
អាគារប៊ូឌិញ «ស» ដែលមានវ័យចំណាស់ នឹងអភិវឌ្ឍឡើងវិញ
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃម្សិលមិញ បានជួបពិភាក្សាជាលើកដំបូង ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងអាគារប៊ូឌិញ «ស» រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការអភិវឌ្ឍអាគារដែលមានវ័យចំណាស់នេះឡើងវិញ ដោយក្រសួងបានផ្តល់នូវជម្រើសពីរសម្រាប់ប្រជាពលរដ្ឋ គឺការអភិវឌ្ឍនៅនឹង ...
ប៉ិច សុធារី
http://bit.ly/2dNtOzA
ប្រជាជនមូលដ្ឋានអំពាវនាវឲ្យរដ្ឋាភិបាល និងវិនិយោគិន នៅតំបន់ជាយក្រុងត្រូវគិតគូរអំពីផ្លូវថ្នល់ និងផ្លូវទឹក
ខណៈពេលដែលមានទឹកជំនន់កំពុងគំរាមកំហែងនៅតាមបណ្តាខេត្តនានា និងជាពិសេសនៅជាយរាជធានីភ្នំពេញ ប្រជាជននៅតាមមូលដ្ឋានជាច្រើនបានអំពាវនាវឲ្យរដ្ឋាភិបាល គួរពិនិត្យរាល់គម្រោងសាងសង់បុរី រោងចក្រ ឬគម្រោងផ្សេងៗ នៅតាមជាយទីក្រុងនេះគួរមានប្រព័ន្ធផ្លូវទឹក និងផ្លូវឲ្យ ...
មឿន ញាណ
http://bit.ly/2enCA4K
កំពង់ផែភ្នំពេញបង្កើតកន្លែងជួសជុលកុងតឺន័រផ្ទាល់
កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សាមូលបត្រកម្ពុជាបានប្រកាសកាលពីថ្ងៃអង្គារថាខ្លួនបានធ្វើដៃគូជាមួយក្រុមហ៊ុន វៀត សាក់ ផត សឺវីស (ខេមបូឌា) ខូអិលធីឌី របស់ប្រទេសវៀតណាមដើម្បីបង្កើតកន្លែងដើម្បីផ្ដល់សេវាកម្មថែទាំ និង ...
ហ៊ គឹមសាយ
http://bit.ly/2dTO0hn
អ្នកជំនាញមានសុទិដ្ឋិនិយមអំពីតំបន់ស្វាយជ្រុំ ខណៈការសាងសង់បុរីបានចាប់ផ្តើមនៅតំបន់នេះ
តំបន់ស្វាយជ្រុំ ជាទីកន្លែងដែលរដ្ឋាភិបាលគ្រោង សាងសង់ស្ពានពីត្រើយខាងលិចនៃទន្លេមេគង្គ ឆ្ពោះទៅកាន់ត្រើយខាងកើតគឺនៅចំតំបន់នេះផ្ទាល់កំពុងស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគ ដែលធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នេះបានចាប់កញ្ជ្រោល ...
ស៊ីវ ម៉េង
http://bit.ly/2cMzWZL
ជនសង្ស័យច្រើននាក់ត្រូវបានឃាត់ខ្លួនរឿងបំផ្ទុះគ្រាប់បែកនៅភ្នំពេញ
ពីរសប្តាហ៍បន្ទាប់ពីមានការវាយប្រហារគ្រាប់បែកនៅក្នុងរាជធានីភ្នំពេញដែលធ្វើឲ្យមនុស្ស ៤ នាក់រងរបួសនោះត្រូវបានមន្រ្តីនគរបាលបញ្ជាក់ថាមានជនសង្ស័យយ៉ាងហោច ៥ នាក់ត្រូវបានឃាត់ខ្លួនគិតចាប់តាំងពីថ្ងៃអង្គារ ...
ម៉ិច ដារ៉ា និង ឃុត សុភចរិយា
http://bit.ly/2diG7kc
រោងចក្រផលិតអគ្គិសនីពីរទៀតត្រូវបានគ្រោងទុក
រោងចក្រផលិតអគ្គិសនីថ្មីចំនួន ២ កំពុងត្រូវបានគ្រោងទុកសម្រាប់កម្ពុជា ក្នុងនោះដែរ រោងចក្រអគ្គិសនីដើរដោយថាមពលបំលែងពីការដុតសំរាម ដែលមានតម្លៃ ១៦៧ លានដុល្លារ នឹងត្រៀមសម្រាប់ទីក្រុងភ្នំពេញ ហើយរោងចក្រអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ នឹងត្រៀមសម្រាប់ខេត្តសៀមរាប នេះបើយោងតាមការប្រកាសរបស់ក្រសួងទេសចរណ៍។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងតាមគេហទំព័រហ្វេសបុកកាលពីម្សិលមិញ ក្រសួងបានបង្ហាញថា គម្រោងសម្រាប់រោងចក្រថ្មីនេះ នឹងដំណើរការដោយក្រុមហ៊ុន Quadran International ដែលជាក្រុមហ៊ុនថាមពលបៃតងរបស់បារាំង ក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Shanghai SUS Environment ដែលជាក្រុមហ៊ុនចិន ជំនាញខាងឡដុតសំរាម។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29970/two-new-power-plants-planned/
សាលាក្រុងរកវិធីដោះស្រាយបញ្ហាសំរាមជិតផ្សារដើមគ
សាលារាជធានីកាលពីម្សិលមិញបានប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីរកដំណោះស្រាយលើបញ្ហាសំរាមនៅលើផ្លូវមុនីរ៉េតក្បែរផ្សារដើមគក្រោយពេលទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ ...
នៀម ឆេង
http://bit.ly/2csXaBa
បុណ្យអុំទូកឆ្នាំនេះនឹងធ្វើឡើង បើទោះបីទឹកសល់កម្ពស់ ២ម៉ែត្រ
បន្ទាប់ពីបានផ្អាកពិធីបុណ្យអុំទូកកាលពីឆ្នាំមុនដោយសារទឹកមិនគ្រប់គ្រាន់លោកនាយករដ្ឋមន្ត្រីបានប្រកាសនៅថ្ងៃម្សិលមិញថាយ៉ាងណាក៏ដោយព្រះរាជពិធីបុណ្យនេះនឹងប្រារព្ធធ្វើឡើងនៅក្នុងឆ្នាំនេះ បើទោះបីជាទឹកនៅក្នុងទន្លេសល់កម្ពស់ ២ម៉ែត្រក៏ដោយ។ លោក ហ៊ុន សែន បានថ្លែងដូចនេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាជាតិ នៅថ្ងៃចន្ទ ម្សិលមិញនេះ ដោយលោកបានបញ្ជាក់ថា៖«ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំនេះត្រូវតែធ្វើពិធីអុំទូកហើយ។ ទឹកនៅសល់តែ ២ម៉ែត្រក៏អុំដែរ»។ ...
មុំ គន្ធា
http://bit.ly/2czhYV7
ទឹកប្រាក់មិនបានបង់ថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ កើនឡើងដល់ជិត ២០ លានដុល្លារ
ទឹកប្រាក់ដែលពលរដ្ឋ និងក្រុមហ៊ុនអាជីវកម្មផ្សេងៗមិនបានបង់ជូនក្រុមហ៊ុនស៊ីនទ្រីដែលជាក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញបានកើនឡើងជិតដល់ ២០ លានដុល្លារហើយគិតមកដល់ពេលនេះ។ នេះបើតាមអ្នកចាត់ការក្រុមហ៊ុនស៊ីនទ្រីដែលបានលើកឡើងក្នុងជំនួបជាមួយគណៈអភិបាលរាជធានីភ្នំពេញកាលពីម្សិលមិញ។ ...
នៀម ឆេង
http://bit.ly/2cCQBsW
សាលាក្រុង កំពុងសិក្សាសង់ស្ពានអាកាសនៅចោមចៅ
សាលារាជធានីកំពុងសិក្សាពីគម្រោងសាងសង់ស្ពានអាកាស ឬផ្លូវក្រោមដីនៅត្រង់ចំណុចរង្វង់មូលចោមចៅដើម្បីបញ្ចៀសការកកស្ទះចរចរណ៍ដែលកំពុងកើតមានសព្វថ្ងៃ។ ...
ទូច សុខា
http://bit.ly/2cwNojw