អាជីវកម្មលក់គ្រឿងតុបតែងសែនចូលឆ្នាំចិន កាក់កបខ្លាំង ជាងឱកាសបុណ្យផ្សេងទៀត
ប្រជាពលរដ្ឋខ្មែរកាត់ចិនកំពុងមមាញឹកក្នុងការដើរទិញរណ្ដាប់សែននិងគ្រឿងលម្អតុបតែងផ្ទះដើម្បីអបអរ ចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ឆ្នាំរកា ដែលនឹងចូលមកថ្ងៃសុក្រ នេះ។ អាជីវកររលក់គ្រឿងរណ្ដាប់ប្រដាប់ប្រដាសែនព្រេន និងគ្រឿងតុបតែងផ្ទះ ផ្កាភ្ញី ម្ហូបអាហារ រីករាយក្នុងការលក់របស់ខ្លួន ខណៈការចំណាយរបស់អតិថិជនច្រើនជាងការរៀបចំពិធីផ្សេងទៀត។
នៅមុនមួយថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន តូបលក់គ្រឿងតុបតែងផ្ទះនិងគ្រឿងរណ្ដាប់សែន ត្រូវគេមើលឃើញថា មានអតិថិជនចេញចូលច្រើន សកម្មភាពមមាញឹកនៃលក់ផ្កាអង្គារសិល្ប៍ ដើមក្រូចតាំងផ្ទះ នៅក្បែរវត្តសំពៅមាស ដែលជាទីតាំងធំមួយនៅភ្នំពេញ ខណៈការកុម្ម៉ង់ទិញជ្រូកខ្វៃ ដែលជាអាហារសំខាន់បំផុតមួយនៃពិធីសែនចូលឆ្នាំចិន ក៏ឃើញថា មានកំណើនច្រើនជាងរាល់ដង។…
ជា វណ្ណៈ
http://bit.ly/2kqJ1pQ