-
ធនាគារជាតិដកអាជ្ញាបណ្ណធនាគារផេនដា ហើយបញ្ជាឱ្យមានការជម្រះបញ្ជី
ធនាគារជាតិនៃកម្ពុជា បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានដកអាជ្ញាបណ្ណរបស់ ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក។ ស្ថាប័នឥណទាននេះ ត្រូវបានរាយការណ៍ថាមានទំនាក់ទំនងជាមួយក្រុមហ៊ុនមួយដែលស្ថិតក្រោមទណ្ឌកម្ម និងត្រូវបានចោទប្រកាន់ថា បានលាងលុយរាប់ពាន់លានដុល្លារឱ្យបណ្ដាញឆបោក។ ...
-
កម្ពុជា-ជប៉ុន ជួបប្រជុំគ្នាដើម្បីបង្កើនបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងជំរុញពាណិជ្ជកម្មទ្វេភាគី
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ជា វុទ្ធី បានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនជប៉ុនជានិច្ចកាលតែងតែគាំទ្រ និងនៅជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាគ្រប់ដំណាក់កាលនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ជប៉ុនបានវិវត្តន៍ពីប្រទេសផ្តល់ជំនួយដ៏ធំរហូតក្លាយជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ ...
-
សេដ្ឋីកសិកម្មជំរុញចក្ខុវិស័យកសិកម្មបរិយាប័ន្ន ពីរោងចក្រចំណីសត្វដល់ការនាំចេញជ្រូក និងការចម្រាញ់ប្រេងដូង
សមាជិកព្រឹទ្ធសភា និងជាមហាសេដ្ឋីកសិ-ឧស្សាហកម្ម ម៉ុង ឫទ្ធី កំពុងជំរុញទៅមុខជាមួយនឹងអ្វីដែលលោកហៅថាយុទ្ធសាស្ត្រដ៏ទូលំទូលាយ «មួយសម្រាប់ទាំងអស់គ្នា» នៅក្នុងវិស័យកសិកម្មរបស់កម្ពុជា ដោយភ្ជាប់ការផលិតចំណីសត្វ ការចិញ្ចឹមសត្វ ការផ្គត់ផ្គង់ស៊ុត និងការដាំដុះដូងប្រេងទ្រង់ទ្រាយធំ ខណៈកំពុងរៀបចំសម្រាប់រោងចក្រចម្រាញ់ប្រេងឆាក្នុងស្រុក ...
-
JBC កម្ពុជា ប្រឆាំងតវ៉ាការប្ដូរឈ្មោះផ្លូវជាតិលេខ៥៨ ការជីកប្រឡាយនិងការបំពានផ្សេងទៀតដោយយោធាថៃ
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពាននិង កាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ដោយបង្ហោះដ្រូន រាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ ជីកប្រឡាយ សាងសង់ផ្លូវនិងលេណដ្ឋាន ប្តូរឈ្មោះផ្លូវជាតិលេខ៥៨របស់កម្ពុជា។ ...
-
កម្ពុជាស្នើទៅភាគីថៃឲ្យមានកិច្ចប្រជុំពិសេស JBC នៅសប្ដាហ៍ទី២ខែមីនា ក្រោយថៃពន្យារពេល២ដង
ក្រោយភាគីថៃគេចវេសតាំងពីផ្ទុះសង្គ្រាមខែធ្នូមក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ បានស្នើទៅភាគីថៃជាថ្មី ឲ្យចុះមកធ្វើការជាមួយគ្នាដើម្បីបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១ ដល់ទី១៥ ខែមីនា នៅភូមិជោគជ័យ ព្រៃចាន់ តំបន់ថ្មដា និងរៀបចំកិច្ចប្រជុំ JBC។ ...
-
១៥ថ្ងៃ រាជធានីភ្នំពេញត្រួតពិនិត្យទីតាំងសង្ស័យ Online Scam ជាង ២.៧០០ទីតាំង រកឃើញជនបរទេសជាង២ម៉ឺននាក់
ត្រឹមតែ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបោសសម្អាតទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ២.៧០៩ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ២១.១០៤នាក់ ក្នុងនោះមានស្ត្រីចំនួន៦.៦៨៣នាក់។ ...
-
កំណែទម្រង់សាលាទំនើបកាន់តែមានល្បឿន ខណៈ ADB ពង្រីកការលើកកម្ពស់ STEM ទូទាំងប្រទេស
ការខិតខំរបស់កម្ពុជាក្នុងការធ្វើឱ្យការអប់រំថ្នាក់មធ្យមសិក្សាទុតិយភូមិមានភាពទំនើប កំពុងបោះជំហានទៅមុខបន្ថែមទៀត ខណៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងអប់រំ យុវជន និងកីឡា ពង្រីកការអនុវត្តកំណែទម្រង់ទូទាំងប្រទេស ដើម្បីពង្រឹងការសិក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងបង្រួមគម្លាតគុណភាពដែលមានជាយូរមកហើយ។ ...
-
កម្ពុជាតវ៉ាផ្លូវការចំពោះការចូលលុកលុយដែនសមុទ្រខុសច្បាប់របស់កងកម្លាំងថៃ ដោយទាមទារឲ្យដោះលែងអ្នកនេសាទ
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និងការអនុវត្តនីតិវិធីថៃដោយល្មើសច្បាប់ នៅក្នុងដែនសមុទ្រអធិបតេយ្យភាពរបស់កម្ពុជា ដោយទាមទារឲ្យដោះលែងជាបន្ទាន់នូវអ្នកនេសាទខ្មែរ ៣ នាក់ និងប្រគល់ទូកនេសាទវិញ។ ...
-
សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។គិតមកត្រឹមព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានពលរដ្ឋ៧៦.២១៧នាក់ទៀតពុំទាន់អាចវិលទៅលំនៅឋានបានវិញនៅឡើយទេ ក្នុងនោះមានស្រ្តី៤០.១២៥នាក់ និងកុមារ២៥.៩០៣នាក់។ ...
ក្រសួងមហាផ្ទៃ
-
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងការបរទេសកាណាដា
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងការបរទេសកាណាដា។នៅក្នុងក្របខណ្ឌពហុភាគី ភាគីទាំងពីរបានបញ្ជាក់ការប្តេជ្ញាចិត្តសាជាថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ រួមទាំងការគាំទ្រគ្នាទៅវិញទៅមកសម្រាប់បេក្ខភាពនៅក្នុងវេទិកាអង្គការអន្តរជាតិ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប។ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ដែលនៅទីនោះឯកឧត្តមគ្រោងនឹងជួបជាមួយប្រធានគណៈប្រតិភូមកពីប្រទេសមួយចំនួនផងដែរ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ











