សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​ជំនួប​រវាង​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋ​មន្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ គី​ម​ ឆាង​យ៉ុ​ង​ (KIM​ Chang​ Yong)​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៦​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ជំនួប​រវាង​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋ​មន្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ គី​ម​ ឆាង​យ៉ុ​ង​ (KIM​ Chang​ Yong)​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ជំនួប​នេះ​ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ​។​ ភាគី​កម្ពុជា​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ការ​គាំទ្រ​និង​ភាព​ជា​ដៃគូ​បន្ត​របស់​សាធារណរដ្ឋ​កូរ៉េ​ ដែល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​ និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៅ​វិស័យ​ពាក់ព័ន្ធ​។

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf