-
ប្រទេសចិននៅតែជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជា
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ប្រទេសចិនគឺជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជា ដែលស្មើនឹងជិត ៥០ ភាគរយនៃចំនួនវិនិយោគសរុបកាលពីឆ្នាំមុន។ ...
-
ការនាំចេញរបស់កម្ពុជាទៅអាមេរិកកើនដល់ជិត ១០ ពាន់លានដុល្លារ
ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងដល់ជិត ១០ពាន់លានដុល្លារ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ កើនឡើង ១១ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍ថ្មីៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ...
-
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០ ដែលមានតម្លៃ ៨៥០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០ ដែលមានតម្លៃ ៨៥០ លានដុល្លារក្នុងឆ្នាំ ២០២៤ បង្កើតការងារបានប្រមាណ ៤០០០ កន្លែង។ ...
-
ការនាំចូលដែកថែបកើនឡើងប្រមាណ ៧០ភាគរយ ដោយសារការរីកចម្រើនផ្នែកសំណង់
ការនាំចូលដែកថែបរបស់កម្ពុជាបានកើនឡើងប្រមាណជិត ៧០ ភាគរយកាលពីឆ្នាំមុន ដែលជំរុញដោយវិស័យសំណង់ដែលកំពុងរីកចម្រើនលឿនបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ...
-
ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា កើនឡើងដល់ ១៣,៧៤ ប៊ីលានដុល្លារ
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញកាលពីថ្ងៃសុក្រសប្តាហ៍មុនថា កម្ពុជាបាននាំចេញទំនិញមានតម្លៃប្រមាណ ២៦,១៩ ប៊ីលានដុល្លារ កើនឡើង ១៥,៧ ភាគរយ ពី ២២,៦៤ ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៣។ ...
-
ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា កើនឡើងដល់ ១៣,៧៤ ប៊ីលានដុល្លារ
ទិន្នន័យពាណិជ្ជកម្មចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជា ទទួលបានចំណូល ១៣,៧៤ ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៤ កើនឡើង ២៣,៧៨ ភាគរយ បើធៀបនឹងរយៈពេល ...
-
កម្ពុជានាំចេញកសិផលចំនួន ១១,៦លានតោន រកចំណូលបាន ៤,៨ពាន់លានដុល្លារ
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញកាលពីថ្ងៃចន្ទថា កម្ពុជាទទួលបានបរិមាណផលិតកម្មដំណាំសរុបចំនួន៣៩ លានតោននៅទូទាំងប្រទេសក្នុងឆ្នាំ២០២៤ កើនឡើង ៧.៤ ភាគរយពី ៣៦.៣ លានតោនក្នុងឆ្នាំ២០២៣។ ...
-
រដ្ឋាភិបាលប្រមូលធាតុចូល ដើម្បីជំរុញវិស័យឧស្សាហកម្ម
រាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ដើម្បីប្រមូលធាតុចូលក្នុងការជំរុញឧស្សាហូបនីយកម្ម បង្កើនសមត្ថភាពប្រកួតប្រជែង និងគាំទ្រការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ។ ...
-
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំពិភាក្សាលើ “សេចក្ដីព្រាងរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ក្នុងឆ្នាំ២០២១-២០២៣”
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីអំពី លទ្ធផលនៃកិច្ចប្រជុំពិភាក្សាលើ“សេចក្ដីព្រាងរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ក្នុងឆ្នាំ២០២១-២០២៣” ដែលប្រព្រឹត្តិទៅ ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
-
ឱកាសអភិវឌ្ឍអាជីវកម្មរបស់អ្នក៖ ចូលរួមការបណ្ដុះបណ្ដាលរបស់យើងអំពីជំនាញឌីជីថលនិងការអភិវឌ្ឍអាជីវកម្មដើម្បីកំណើនប្រកបដោយចីរភាព
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានក្ដីសោមនស្សរីករាយសូមប្រកាសបើកទទួលការចុះឈ្មោះចូលរួមការបណ្ដុះបណ្ដាលរយៈពេលមួយថ្ងៃពេញ ស្ដីពី “ការពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា តាម ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
-
សេចក្តីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំត្រី-វិស័យលើកទី៣ ស្តីពីកសិកម្ម-ទឹក-ជនបទ
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីកិច្ចប្រជុំត្រី-វិស័យលើកទី៣ ស្តីពី កសិកម្ម-ទឹក-ជនបទ ដែលបានប្រព្រឹត្តទៅនៅ ...
ក្រសួងធនធានទឹក និងឧតុនិយម