សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ជំនួប​រវាង​សម្ដេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​ Rabab​ Fatima​ អគ្គលេខាធិការ​រង​ អង្គការសហប្រជាជាតិ​ និង​ជា​តំណាង​ជាន់ខ្ពស់​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ប្រទេស​កំពុង​អភិវឌ្ឍន៍​ គ្មាន​ព្រំដែន​ជាប់​សមុទ្រ​ និង​ប្រទេស​ដី​កោះ​កំពុង​អភិវឌ្ឍន៍​តូចៗ​

​នៅ​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០២៦​ ខុទ្ទកាល័យ​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ លទ្ធផល​ជំនួប​រវាង​សម្ដេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ និង​លោក​ជំទាវ​ Rabab​ Fatima​។​

​សេចក្ដី​ប្រកាស​នេះ​បាន​បញ្ជាក់​ថា​ ជំនួប​បាន​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការសហប្រជាជាតិ​ ការ​គាំទ្រ​ដល់​ដំណើរការ​ចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ (LDC)​ និង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ រួម​ទាំង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ និង​ការ​កសាង​ភាព​ធន់​ជាតិ​។​

ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ទាញយក៖ pdf