-
ទស្សនកិច្ចរបស់លោក Marcos Jr ប្រធានាធិបតីហ្វីលីពីននឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ហ្វីលីពីន
លោក Ferdinand R Marcos Jr ប្រធានាធិបតីហ្វីលីពីន នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី៧ ខែកញ្ញា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន (PNA)។ ...
-
សហគ្រាសទេសចរណ៍ធំៗនៅចិនចាប់អារម្មណ៍សក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា
សហគ្រាសក្នុងវិស័យទេសចរណ៍ធំៗ ចំនួន ១០ នៅក្នុងប្រទេសចិន បានបង្ហាញការចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍របស់កម្ពុជា ខណៈឆ្នាំ២០២៥ នេះក៏ជា«ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»ផងដែរ។ ...
-
ក្រសួងអប់រំជំរុញការសាងសង់ និងជួសជុលអគារសិក្សា ជាង៦០០កន្លែង ដែលប៉ះពាល់ពីសង្រ្គាមព្រំដែន
មន្រ្តីក្រសួងអប់រំ យុវជន និងកីឡានឹងចុះពិនិត្យទីតាំងជាក់ស្តែង នូវសាលាជាង៦០០កន្លែងដែលទទួលរងការប៉ះពាល់ពីសង្រ្គាមព្រំដែន ដើម្បីធ្វើការជួសជុល និងសាងសង់ថ្មី ក្នុងនោះរួមមានទាំងការស្វែងរកអន្តរាគមន៍ដោះមីនផងដែរ។ ...
-
មេដឹកនាំកម្ពុជាស្នើអគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញឲ្យភាគីថៃកុំប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន ជាពិសេសតំបន់មានពលរដ្ឋរស់នៅ
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយលោកបានស្នើឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញទៅភាគីថៃកុំយកកម្លាំងមកដោះស្រាយព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសជៀសវាងការប្រើកម្លាំងនៅតំបន់មានជនស៊ីវិលរស់នៅ។ ...
-
យ៉ាងហោចណាស់ឃុំជាង១០ ក្នុងខេត្តចំនួន៤ទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង
យ៉ាងហោចណាស់ឃុំជាង១០ ក្នុងខេត្តចំនួន៤បានកំពុងតែទទួលរងការជនន់លិចដោយសារតែជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃមកនេះ ក្នុងនោះក៏មានផ្ទះពលរដ្ឋជាង៣០០គ្រួសារក្នុងខេត្តសៀមរាប ប៉ុន្តែមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ ...
-
ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ
អង្គប្រជុំព្រឹទ្ធសភា បានឯកភាពទាំងស្រុងទៅលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ក្រោយពីបានធ្វើការពិនិត្យ និងឱ្យយោបល់ នាថ្ងៃចន្ទ ទី១ ខែកញ្ញានេះ ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ...
-
ប្រែក្លាយវិបត្តិទៅជាឱកាសវិនិយោគនៅកម្ពុជា
ជាមួយនឹងកម្លាំងពលកម្មវ័យក្មេង បរិយាកាសអំណោយក្នុងការវិនិយោគ និងការរីកចម្រើនជាលំដាប់ កម្ពុជាកំពុងលេចចេញយ៉ាងឆាប់រហ័សជាទិសដៅសំខាន់ក្នុងការរួមបញ្ចូលខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក។ ...
-
ដំរី«ឡាក់គី» ស្លាប់ដោយសារតែជំងឺខ្ទុះក្នុងស្បូន ក្នុងវដ្តរដូវត្រៀមបន្តពូជ
លទ្ធផលនៃការធ្វើកោសល្យវិច័យ និងការធ្វើតេស្តសំណាកបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័របានបង្ហាញថា ការស្លាប់របស់ដំរីឈ្មោះ «ឡាក់គី» កាលពីថ្ងៃទី២៤ ខែសីហាកន្លងមកនោះ គឺបណ្តាលមកពីជំងឺខ្ទុះក្នុងស្បូន (Pyometra)។ ...
-
សេចក្តីប្រកាសព័ត៌មានស្តីពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ាង ហូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ាង ហូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានផ្តល់កិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចដ៏ល្អចំពោះគណៈប្រតិភូកម្ពុជា។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីប្រកាសព័ត៌មានស្តីពីការគាំទ្រថ្មីរបស់ធនាគារពិភពលោកក្នុងការលើកកម្ពស់ការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ធនាគារពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការគាំទ្រថ្មីរបស់ធនាគារពិភពលោកក្នុងការលើកកម្ពស់ការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា។សហហិរញ្ញប្បទានដោយឥណទាន ១០០ លានដុល្លារពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក និងជំនួយចំនួន ៥ លានដុល្លារពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី គម្រោងនេះនឹងជួយពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។ ...
ធនាគារពិភពលោក
-
សេចក្តីជូនដំណឹងស្តីពីការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”។ដើម្បីគាំទ្រដល់ដំណើរការកសាងមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល ក៏ដូចជាបំពេញបន្ថែមលើការអនុវត្ត “កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ដែលជាកម្មវិធីផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (ជំនួយហិរញ្ញវត្ថុ) មិនមែនជាអាហារូបករណ៍ (Financial Aid without Interest)។ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍