-
ក្រសួងប្រកាសបិទមហាវិថី ស៊ី ជីនពីង រយៈពេល៣ឆ្នាំដើម្បីសង់ស្ពានឆ្លងទន្លេមេគង្គ
មហាវិថី ស៊ី ជីនពីង ក្នុងរាជធានីភ្នំពេញ នឹងត្រូវបានបិទរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៨ ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គប្រវែង ៣,៧គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញជាមួយខេត្តកណ្តាល ដោយតម្រូវឱ្យបង្វែរការចរាចរណ៍របស់ប្រជាពលរដ្ឋទៅផ្លូវផ្សេងទៀត ក្នុងគម្រោងរយៈពេល៣ឆ្នាំនេះ។ ...
-
ចូលរួមពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ ស្វែងយល់ពីចំណេះដឹង ចូលរួមជួយកងទ័ពជួរមុខ
សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វូលប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក (FUSAAC) បានប្រកាសថា ពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ ជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយក្នុងវិស័យអប់រំ និងអាជីពការងាររបស់ប្រទេស។ ...
-
រដ្ឋាភិបាលជំរុញឱ្យពង្រីកវិសាលភាពនៃកម្មវិធីអក្ខរកម្ម ដើម្បីឱ្យពលរដ្ឋក្លាយជា ពលរដ្ឋឌីជីថល
រាជរដ្ឋាភិបាលណែនំាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំគោលនយោបាយចាំបាច់ ក្នុងការពង្រីកវិសាលភាពនៃកម្មវិធីអក្ខរកម្ម ដើម្បីឱ្យពលរដ្ឋក្លាយទៅជាពលរដ្ឋឌីជីថល បើទោះបីជាអក្ខរកម្មនាពេលបច្ចុប្បន្ននេះ បានពង្រីកវិសាលភាពហួសពីការអាន និងការសរសេរតាមបែបប្រពៃណី។ ...
-
កម្ពុជានាំចូលអង្ករដំណើបឡាវដើម្បីបំពេញតម្រូវការក្នុងស្រុក
អង្ករដំណើបប្រមាណ ៨០តោន ត្រូវបាននាំចូលពីប្រទេសឡាវដើម្បីបំពេញតម្រូវការរបស់កម្ពុជាខណៈកសិករក្នុងស្រុកមិនព្រមដាំដោយសារតម្រូវការទាប។ កសិករបានងាកមកដាំដុះពូជស្រូវរយៈពេលខ្លីវិញ ព្រោះទទួលបានទិន្នផលខ្ពស់ជាង។ ...
-
Travelex ដាក់បញ្ចូលប្រាក់រៀលទៅក្នុងតារាងជួញដូររូបិយបណ្ឌនៅបញ្ជរប្តូរប្រាក់ ក្នុងទីក្រុងមែលប៊ន
ឥទ្ធិពល និងចរាចរណ៍ប្រាក់រៀលកម្ពុជាលើទីផ្សារអន្តរជាតិនឹងមានកាន់តែច្រើន បន្ទាប់ពីក្រុមហ៊ុនមានមូលដ្ឋាននៅចក្រភពអង់គ្លេស Travelex បានដាក់បញ្ចូលប្រាក់រៀលទៅក្នុងតារាងជួញដូររូបិយប័ណ្ណនៅតាមបញ្ជរប្តូរប្រាក់របស់ខ្លួនក្នុងទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី។ ...
-
សន្និធិបំណុលសាធារណៈរបស់កម្ពុជាស្ថិតក្នុងភាពអាចគ្រប់គ្រង
សន្និធិបំណុលសាធារណៈរបស់កម្ពុជាគិតត្រឹមចុងឆមាសទី១ ឆ្នាំ ២០២៥ មានប្រមាណជាង ១២ ប៊ី(ពាន់)លានដុល្លារអាមេរិក ដែលចំនួននេះស្ថិតក្នុងភាពអាចគ្រប់គ្រងបាន គឺនៅតែមាន«ចីរភាព» និង«ហានិភ័យកម្រិតទាប»។ ...
-
រាជរដ្ឋាភិបាលច្រានចោលការចោទប្រកាន់ប្រធានព្រឹទ្ធសភា លោកហ៊ុន សែន ថាចង់ទិញភាគហ៊ុនក្រុមហ៊ុនថាមពលថៃ Bangchak
រាជរដ្ឋាភិបាលបានប្រកាសបដិសេធចោលទាំងស្រុង នូវព័ត៌មានមិនពិតដែលផ្សាយលើគណនី ហ្វេសប៊ុកឈ្មោះ Sam Rainsy ដោយបានចោទប្រកាន់ទាំងបំពានថា ប្រធានព្រឹទ្ធសភា លោកហ៊ុន សែនមានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន២៤% នៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ពាន់លានដុល្លារ តាមរយៈឈ្មួញកណ្តាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែ មូលនិធិសន្តិសុខសង្គមថៃបដិសេធមិនព្រមលក់ឱ្យ។ ...
-
សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺរបេងធ្លាក់ចុះ ខណៈជំនួយកម្មវិធីអប់រំត្រូវបានបាត់បង់ និងការស្វែងរកជំនួយថ្មីកំពុងបន្ត
លោក ទឹម ស្រ៊ឺ អាចងើបដើរបានឡើងវិញ បន្ទាប់ពីជាសះស្បើយពីជំងឺរបេង។ កសិករវ័យកណ្ដាលរូបនេះរស់នៅខេត្តកំពង់ចាម។ លោកថាពេលនេះ លោកអាចធ្វើការងារផ្ទះប្រចាំថ្ងៃបានវិញហើយ ដែលកន្លងមកលោកបានដេកឈឺនៅលើគ្រែអស់ពេលជាច្រើនឆ្នាំដោយសារតែមិ ...
-
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកម្មវិធី "តស៊ូមតិរបស់យុវជនស្ដីពីសិទ្ធិមនុស្សរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស"
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកម្មវិធី “តស៊ូមតិរបស់យុវជនស្ដីពីសិទ្ធិមនុស្សរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស”។តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីតស៊ូមតិរបស់យុវជនស្តីពីសិទ្ធិមនុស្សរបស់អាយឆា នាថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥នៅសណ្ឋាគារ FairField by Marriot Phnom Penh និងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
-
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ ខែសីហា និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ ខែសីហា និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ បានជួបពិភាក្សាការងារទ្វេរភាគីជាមួយថ្នាក់ដឹកនាំវៀតណាមមួយចំនួន រួមមានអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី។ ...
ព្រឹទ្ធសភា
-
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសមញ្ញ នីតិកាលទី៥ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសមញ្ញ នីតិកាលទី៥ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។ព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ ...
ព្រឹទ្ធសភា