-
ពីខែមករាដល់ខែសីហា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរមានលើសពី១០ពាន់លានដុល្លារ
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) មានតម្លៃ ១០,៦ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៥ កើនឡើង ១៨,៥ ភាគរយពីចំនួន ៨,៩៤ ពាន់លានដុល្លារ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ...
-
ការនាំចេញរបស់កម្ពុជាកើនលើស២០ពាន់លានដុល្លារក្នុងរយៈពេល៨ខែ
ការនាំចេញរបស់កម្ពុជាមានលើសពី២០ពាន់លានដុល្លារក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៥ កើនឡើង ១៤.៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយកាលពីថ្ងៃពុធ។ តួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានបង្ហាញថា ចាប់ពីខែមករា ដល់ខែសីហា ការនាំចេញរបស់កម្ពុជាឈានដល់ ២០,១៨ ពាន់លានដុល្លារ កើនឡើងពី ១៧,៥៧ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ...
-
ក្រសួងមុខងារសាធារណៈកំណត់ស្តង់ដាសម្រាប់ជំរឿនមន្ត្រីរាជការ
ក្រសួងមុខងារសាធារណៈបានកំណត់ស្ដង់ដាសម្រាប់ជំរឿនមន្ត្រីរាជការតាមគោលដៅនីមួយៗ ដែលនឹងប្រព្រឹត្តទៅបីដំណាក់កាល គឺដំណាក់កាលមុនថ្ងៃចុះប្រតិបត្តិការជំរឿនមន្ត្រី ដំណាក់កាលថ្ងៃចុះប្រតិបត្តិការជំរឿនមន្ត្រីរាជការតាមគោលដៅ និងដំណាក់កាលក្រោយថ្ងៃចុះប្រតិបត្តិការជំរឿនមន្ត្រីរាជការ ដើម្បីទិន្នន័យរួមមួយដែលច្បាស់លាស់ ឯកភាពគ្នា ហើយប្រើប្រាស់បានរួមគ្នា។ ...
-
ក្រសួងជនបទទទួលស្គាល់សហគមន៍ជនជាតិដើមជាង២១០ និងចុះបញ្ជីក្រសួងមហាផ្ទៃជាង១៥០
របាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញឱ្យដឹងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ក្រសួងបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន ២១៣ បានចុះបញ្ជីជានីតិបុគ្គលពីក្រសួងមហាផ្ទៃចំនួន ១៥៥ និងបានចេញបណ្ណកម្មសិទ្ធិដីសមូហភាពចំនួន ៤២សហគមន៍។ ...
-
ធនាគារជាតិនៃកម្ពុជានិងអង្គការសហប្រជាជាតិ ពិនិត្យឡើងវិញនូវវិធានការចំនួន២២ ដើម្បីជំរុញកិច្ចការពារអ្នកប្រើប្រាស់
ធនាគារជាតិនៃកម្ពុជា (NBC) និងអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារបានសហការរៀបចំ “កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធលើកទី៣ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ដើម្បីពិនិត្យឡើងវិញនូវសកម្មភាពអាទិភាពចំនួន២២ ដើម្បីពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ លើកកម្ពស់ការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ និងជំរុញបរិយាបន្នហិរញ្ញវត្ថុប្រកបដោយចីរភាព។ ...
-
ការនាំចេញកសិផលកើនឡើង៣៦ភាគរយក្នុងរយៈពេល៨ខែដំបូង
ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញកសិផលប្រមាណ ១០.៤ លានតោនទៅកាន់គោលដៅចំនួន៨៤ ដែលមានការកើនឡើង ៣៥.៦៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤និងបង្កើតប្រាក់ចំណូលបានចំនួន ៣.៦២១ ប៊ីលានដុល្លារ។ ...
-
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញកសិ-ពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយហ្វីលីពីន
កាលពីថ្ងៃអង្គារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីឆន្ទៈសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការបើកទីផ្សារផលិតផលកសិកម្ម ការពង្រឹងសន្តិសុខស្បៀង និងការលើកកម្ពស់ពាណិជ្ជកម្មកសិផលរវាងកម្ពុជា និងហ្វីលីពីន ជាពិសេសតាមរយៈការជំរុញការនាំចេញអង្ករក្រអូបគុណភាពខ្ពស់របស់កម្ពុជា។ ...
-
ផលិតកម្មអង្កររបស់កម្ពុជាបានកើនឡើង ៤០០% ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០
របាយការណ៍ស៊ើបការណ៍ទំនិញ (Commodity Intelligence Report) ដែលចេញផ្សាយនាពេលថ្មីៗនេះដោយសេវាកសិកម្មបរទេសនៃក្រសួងកសិកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា ផលិតកម្មស្រូវរបស់ព្រះរាជាណាចក្រកម្ពុជាបានកើនឡើង ៤០០ ភាគរយ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ មក ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យាទំនើប ហេដ្ឋារចនាសម្ព័ន្ធកាន់តែ ...
-
សេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិល និងក្រុមអ្នកជំនាញចាប់ផ្តើមការវាយតម្លៃរហ័សលើហេតុប៉ះពាល់បរិស្ថាននៃការប្រើប្រាស់អាវុធគីមីនៅតាមព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិល និងក្រុមអ្នកជំនាញចាប់ផ្តើមការវាយតម្លៃរហ័សលើហេតុប៉ះពាល់បរិស្ថាននៃការប្រើប្រាស់អាវុធគីមីនៅតាមព្រំដែនកម្ពុជា-ថៃ។សម្ព័ន្ធនៃអង្គការសង្គមស៊ីវិលកម្ពុជា រួមមាន អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិករួមជាមួយនឹងក្រុមចម្រុះនៃអ្នកឯកទេស/អ្នកការពារបរិស្ថាន មេធាវី អ្នកតស៊ូមតិ និងអ្នកជំនាញសិទ្ធិមនុស្ស និងអ្នកឯកទេសសង្គម នឹងធ្វើការវាយតម្លៃរហ័សរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមតំបន់សំខាន់ៗនៃប្រទេសកម្ពុជា។ ...
អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិក
-
សេចក្តីប្រកាសព័ត៌មានស្តីពីប្រធានាធិបតីហ្វីលីពីននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីប្រធានាធិបតីហ្វីលីពីននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីថ្លែងសារព័ត៌មានស្តីពីកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃសន្និសីទលើកដំបូង កម្មវិធីសមហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីដែលមានការចូលរួមពីប្រទេសចំនួន២០
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចេញសេចក្តីថ្លែងសារព័ត៌មានស្តីពីកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃសន្និសីទលើកដំបូង កម្មវិធីសមហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីដែលមានការចូលរួមពីប្រទេសចំនួន២០។អង្គការអភិរក្សអន្តរជាតិកម្ពុជា រួមជាមួយកម្មវិធីសហប្រជាជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន បានរៀបចំសន្និសីទប្រចាំឆ្នាំលើកទី១ កម្មវិធីសមាហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីនៅក្នុងខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ៨០នាក់មកពី ២០ប្រទេស ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារប្រព័ន្ធអេកូឡូស៊ីជុំវិញពិភពលោក។ ...
ក្រសួងបរិស្ថាន