-
អតីតពលករខ្មែរនៅប្រទេសថៃប្រមាណ២២ម៉ឺននាក់ ក្នុងចំណោមជិត១លាននាក់ទទួលបានឱកាសការងារ
អតីតពលករខ្មែរ ដែលត្រឡប់មកពីថៃប្រមាណ ២២ម៉ឺននាក់ បានទទួលឱកាសការងារធ្វើនៅក្នុងស្រុក តាមរយៈយន្ដការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការជួយសម្របសម្រួលពីវិស័យឯកជន និងមេដឹកនាំសហជីព គិតត្រឹម១០ ខែកញ្ញានេះ។ នេះបើយោងតាមក្រសួងការងារនេះថ្ងៃសុក្រ ទី១២ ខែកញ្ញានេះ។ ...
-
អន្តរជាតិសាទរលទ្ធផលវិជ្ជមាននៃការរកដំណោះស្រាយជម្លោះកម្ពុជា-ថៃ ប៉ុន្តែសំណើសុំបើកព្រំដែនឡើងវិញមិនទទួលបានការគាំទ្រ
មន្ត្រីការទូតបរទេសបានសាទរចំពោះការវិវឌ្ឍជាវិជ្ជមានលើជម្លោះព្រំដែនកម្ពុជា-ថៃ ការអនុវត្តបទឈប់បាញ់ ប៉ុន្តែសំណើបើកព្រំដែនឡើងវិញពីសំណាក់ប្រទេសជប៉ុនដើម្បីសម្រួលដល់ច្រវ៉ាក់ផលិតកម្ម នៅតែជាបញ្ហាចម្រូងចម្រាស។ ...
-
ពីខែមករាដល់ខែសីហា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរមានលើសពី១០ពាន់លានដុល្លារ
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) មានតម្លៃ ១០,៦ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៥ កើនឡើង ១៨,៥ ភាគរយពីចំនួន ៨,៩៤ ពាន់លានដុល្លារ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ...
-
ការនាំចេញរបស់កម្ពុជាកើនលើស២០ពាន់លានដុល្លារក្នុងរយៈពេល៨ខែ
ការនាំចេញរបស់កម្ពុជាមានលើសពី២០ពាន់លានដុល្លារក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៥ កើនឡើង ១៤.៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយកាលពីថ្ងៃពុធ។ តួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានបង្ហាញថា ចាប់ពីខែមករា ដល់ខែសីហា ការនាំចេញរបស់កម្ពុជាឈានដល់ ២០,១៨ ពាន់លានដុល្លារ កើនឡើងពី ១៧,៥៧ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ...
-
ក្រសួងមុខងារសាធារណៈកំណត់ស្តង់ដាសម្រាប់ជំរឿនមន្ត្រីរាជការ
ក្រសួងមុខងារសាធារណៈបានកំណត់ស្ដង់ដាសម្រាប់ជំរឿនមន្ត្រីរាជការតាមគោលដៅនីមួយៗ ដែលនឹងប្រព្រឹត្តទៅបីដំណាក់កាល គឺដំណាក់កាលមុនថ្ងៃចុះប្រតិបត្តិការជំរឿនមន្ត្រី ដំណាក់កាលថ្ងៃចុះប្រតិបត្តិការជំរឿនមន្ត្រីរាជការតាមគោលដៅ និងដំណាក់កាលក្រោយថ្ងៃចុះប្រតិបត្តិការជំរឿនមន្ត្រីរាជការ ដើម្បីទិន្នន័យរួមមួយដែលច្បាស់លាស់ ឯកភាពគ្នា ហើយប្រើប្រាស់បានរួមគ្នា។ ...
-
ក្រុមសង្កេតការណ៍អន្ដរកាលអាស៊ានចាប់ផ្ដើមចុះទៅកាន់ទីតាំងតាមបណ្ដាខេត្តជាប់ព្រំដែន
ក្រសួងការពារជាតិនៅថ្ងៃព្រហស្បតិ៍នេះ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន (IOT) ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ដើម្បីចាប់ផ្តើមត្រួតពិនិត្យនៅនឹងកន្លែងនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ។ ...
-
ការស៊ើបអង្កេតបឋមរកឃើញថា ជម្លោះព្រំដែនមានប្រើ«ផ្សែងពុល» ជំរុញឱ្យមានការឆ្លើយតបបន្ទាន់
សម្ព័ន្ធអង្គការការពារសិទ្ធិមនុស្សមួយដែលមានសមាជិកចំនួនប្រាំពីរស្ថាប័នបានចេញរបាយការណ៍បឋមរបស់ខ្លួនក្រោយពីបានធ្វើការសិក្សារហ័សមួយ។ ការសិក្សានេះបានបង្ហាញពីកង្វល់ដែលថាអាចមានការប្រើប្រាស់ផ្សែងគីមីអំឡុងពេលប៉ះទង្គិចគ្នា ...
-
Air Cambodia ចុះកិច្ចព្រមព្រៀងទិញយន្តហោះពាណិជ្ជកម្មចិន C909 ចំនួន ២០គ្រឿង
ក្រុមហ៊ុនអាកាសចរណ៍ជាតិ (Air Cambodia) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនចិន Commercial Aircraft Corporation of China Ltd. (COMAC) អំពីការគ្រោងនឹងទិញយន្តហោះផលិតដោយប្រទេសចិន C909 regional ចំនួន ២០ គ្រឿង ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការក្នុង ...
-
សេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិល និងក្រុមអ្នកជំនាញចាប់ផ្តើមការវាយតម្លៃរហ័សលើហេតុប៉ះពាល់បរិស្ថាននៃការប្រើប្រាស់អាវុធគីមីនៅតាមព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិល និងក្រុមអ្នកជំនាញចាប់ផ្តើមការវាយតម្លៃរហ័សលើហេតុប៉ះពាល់បរិស្ថាននៃការប្រើប្រាស់អាវុធគីមីនៅតាមព្រំដែនកម្ពុជា-ថៃ។សម្ព័ន្ធនៃអង្គការសង្គមស៊ីវិលកម្ពុជា រួមមាន អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិករួមជាមួយនឹងក្រុមចម្រុះនៃអ្នកឯកទេស/អ្នកការពារបរិស្ថាន មេធាវី អ្នកតស៊ូមតិ និងអ្នកជំនាញសិទ្ធិមនុស្ស និងអ្នកឯកទេសសង្គម នឹងធ្វើការវាយតម្លៃរហ័សរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមតំបន់សំខាន់ៗនៃប្រទេសកម្ពុជា។ ...
អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិក
-
សេចក្តីប្រកាសព័ត៌មានស្តីពីប្រធានាធិបតីហ្វីលីពីននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីប្រធានាធិបតីហ្វីលីពីននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីថ្លែងសារព័ត៌មានស្តីពីកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃសន្និសីទលើកដំបូង កម្មវិធីសមហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីដែលមានការចូលរួមពីប្រទេសចំនួន២០
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចេញសេចក្តីថ្លែងសារព័ត៌មានស្តីពីកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃសន្និសីទលើកដំបូង កម្មវិធីសមហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីដែលមានការចូលរួមពីប្រទេសចំនួន២០។អង្គការអភិរក្សអន្តរជាតិកម្ពុជា រួមជាមួយកម្មវិធីសហប្រជាជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន បានរៀបចំសន្និសីទប្រចាំឆ្នាំលើកទី១ កម្មវិធីសមាហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីនៅក្នុងខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ៨០នាក់មកពី ២០ប្រទេស ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារប្រព័ន្ធអេកូឡូស៊ីជុំវិញពិភពលោក។ ...
ក្រសួងបរិស្ថាន