-
ក្រសួងពាក់ព័ន្ធកំពុងសម្របសម្រួលឱ្យកុមារប្រមាណ៥ម៉ឺននាក់ដែលទើបតែត្រឡប់ពីប្រទេសថៃ បានចូលរៀន
ក្រសួងពាក់ព័ន្ធកំពុងតែសហការគ្នា ដើម្បីសម្របសម្រួលឱ្យកុមារប្រមាណ៥ម៉ឺននាក់ដែលទើបតែត្រឡប់មកពីប្រទេសថៃជាមួយនឹងឪពុកម្ដាយបានចូលរៀន និងជំរុញការផ្ដល់ឯកសារអត្រានុកូលដ្ឋាន ដល់ពលរដ្ឋឱ្យមានភាពស្របតាមច្បាប់។ ...
-
ក្រុមអ្នកសង្កេតការណ៍អន្តរកាលពិនិត្យភូមិមួយក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបានកងទ័ពថៃរាយលួសបន្លាព័ទ្ធយក
អនុព័ន្ធយោធានៃបណ្តាប្រទេសអាស៊ាននៅថ្ងៃព្រហស្បតិ៍នេះ បានទៅបំពេញទស្សនកិច្ចនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃបានសាងសង់របងដោយប្រើលួសបន្លា និងសំបកកង់ឡានដោយខុសច្បាប់ ដើម្បីបិទផ្លូវ និងហ៊ុំព័ទ្ធផ្ទះប្រជាពលរដ្ឋនៅភូមិព្រៃចាន់។ នេះបើយោងតាមក្រសួងការពារជាតិកម្ពុជា។ ...
-
តម្រូវការកម្លាំងពលកម្មនឹងមានកាន់តែច្រើន ខណៈរោងចក្រ/សហគ្រាសក្នុងស្រុកមួយចំនួនចាប់ផ្តើមពង្រីកចង្វាក់ផលិតកម្ម
កំណើននៃតម្រូវការផលិតកម្មក្នុងស្រុក បានជំរុញឱ្យរោងចក្រ/សហគ្រាសនៅកម្ពុជាមួយចំនួនសម្រេចពង្រីកផលិតកម្មរបស់ខ្លួន ខណៈការពង្រីកផលិតកម្មនេះនឹងធ្វើឱ្យរោងចក្រ/សហគ្រាសមានតម្រូវការកម្លាំងពលកម្មកាន់តែច្រើន។ តម្រូវការកម្លាំងពលកម្មពីសំណាក់រោងចក្រ ...
-
កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃដែលថាកម្ពុជាបានដាក់មីនថ្មីប្រឆាំងមនុស្ស
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ថៃដែលបានលើកឡើងថា កម្ពុជាជាអ្នកបង្កប់គ្រាប់មីនថ្មីនៅតាមព្រំដែន។ ក្រសួងការបរទេសកម្ពុជាបានហៅការលើកឡើងនោះថា «គ្មានមូលដ្ឋានច្បាស់លាស់និង ...
-
ក្រសួងធនធានទឹកនិងឧតុនិយម ជំរុញឱ្យមានការគ្រប់គ្រងខ្សាច់ប្រកបដោយចីរភាពដើម្បីគាំទ្រកំណើនហេដ្ឋារចនាសម្ព័ន្ធ
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃពុធ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការគ្រប់គ្រងធនធានខ្សាច់ប្រកបដោយចីរភាព ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ខ្លួនក្នុងការធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាពនៃសម្ភារៈសម្រាប់ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ...
-
JBC របស់កម្ពុជាថ្កោលទោសថៃពង្រាយលួសបន្លាឈ្លានពានដីកម្ពុជាដោយគ្មានខ្លាចក្រែងអន្ដរជាតិ
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ធ្វើការតវ៉ាប្រឆាំងដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃម្ដងហើយម្ដងទៀតលើដែនអធិប្បតេយ្យភាពកម្ពុជានៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ...
-
ម៉ាឡេស៊ីស្នើឲ្យអ្នកសង្កេតការណ៍អាស៊ានអាចចូលតំបន់ជម្លោះព្រំដែនថៃ-កម្ពុជា
នាយឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar នៃកងកម្លាំងការពារជាតិ បាននិយាយថា លោកបានស្នើសុំនាយករដ្ឋមន្ត្រី Datuk Seri Anwar Ibrahim ដើម្បីទាក់ទងជាផ្លូវការជាមួយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា ដើម្បីអនុញ្ញាតឱ្យក្រុមម៉ាឡេស៊ី ចូលទៅកាន់ ...
-
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាគឺ ៥.២ភាគរយក្នុងឆ្នាំ២០២៥
កត្តាជំរុញកំណើនរបស់កម្ពុជា រួមជាមួយនឹងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចប្រកបដោយការប្រុងប្រយ័ត្ន នឹងជួយការពារសេដ្ឋកិច្ចប្រឆាំងនឹងការប៉ះទង្គិចពីខាងក្រៅ នេះបើយោងតាមរបាយការណ៍ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងទស្សនវិស័យសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលចេញផ្សាយកាលពីម្សិលមិញ។ ...
-
សេចក្តីថ្លែងការណ៍ស្តីពីការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃទាក់ទងនឹងការផ្ទុះគ្រាប់មីនថ្មីៗ និងការគំរាមកំហែងចំពោះអធិបតេយ្យរបស់កម្ពុជា
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃទាក់ទងនឹងការផ្ទុះគ្រាប់មីនថ្មីៗ និងការគំរាមកំហែងចំពោះអធិបតេយ្យរបស់កម្ពុជា។កម្ពុជាសូមបញ្ជាក់ជាថ្មីថា ការចោទប្រកាន់ទាំងនេះគឺជាការប្រឌិតឡើង ដោយគ្មានភ័ស្តុងតាងគួរឱ្យទុកចិត្ត សំដៅបង្វែរការយកចិត្តទុកដាក់ចេញពីការបំពានរបស់ថៃទៅលើបទឈប់បាញ់ និងច្បាប់អន្តរជាតិប៉ុណ្ណោះ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីថ្លែងការណ៍ស្តីពីការខកចិត្តយ៉ាងខ្លាំងចំពោះការប្រកាសគាំទ្ររបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីការខកចិត្តយ៉ាងខ្លាំងចំពោះការប្រកាសគាំទ្ររបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ។រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការប្រកាសគាំទ្ររបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ ចំពោះលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ ដែលបានចុះផ្សាយជាភាសាថៃនៅក្នុងគេហទំព័រ រដ្ឋសភានៃព្រះរាជាណាចក្រថៃ និងកាសែត The Nation កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ដែលលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសពីផែនការមុនចូលនិវត្តន៍របស់ខ្លួន ដែលនៅសល់ ៥១ ថ្ងៃទៀតដោយ ទី១) ដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងដោយស្របច្បាប់របស់កម្ពុជា ទី២) ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ ...
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
-
សេចក្តីប្រកាសព័ត៌មានស្តីពីគម្រោងវិនិយោគចំនួន៦៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤ លានដុល្លារអាម៉េរិក
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីគម្រោងវិនិយោគចំនួន៦៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤ លានដុល្លារអាម៉េរិក។ក្នុងខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦៧ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៥៧ ពាន់កន្លែង។ ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា