-
ប្រធានាធិបតីវៀតណាមនឹងមកបំពេញទស្សនកិច្ចនៅបរទេសជាលើកទីពីររបស់លោកនៅកម្ពុជា
ប្រធានាធិបតីវៀតណាមនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងសប្តាហ៍នេះ ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកទីពីររបស់លោក ចាប់តាំងពីត្រូវបានជាប់ឆ្នោតក្នុងខែមិថុនា ដោយមានអ្នកវិភាគព្យាករណ៍ថាករណីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ព្រែកជីកហ្វូណនតេជោ និងរឿងព្រំដែននឹងត្រូវលើកយកមកជជែក។ ...
-
រដ្ឋាភិបាលពិនិត្យផែនការមេក្រុងព្រះសីហនុ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង (IMCC) កាលពីថ្ងៃអង្គារ បានពិនិត្យលើសេចក្តីព្រាងចុងក្រោយនៃផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណង (MP-SEZ) មុនពេលដាក់ស្នើទៅរាជរដ្ឋាភិបាលកម្ពុជា (RGC)ដើម្បីអនុម័ត។ ...
-
សមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) កើនឡើងដល់ជាង ២ លាននាក់
ចំនួនសមាជិកសរុបដែលបានចុះឈ្មោះក្នុងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងដល់ជាង ២លាននាក់។ ...
-
មូលនិធិរូបិយវត្ថុអន្តរជាតិបណ្តុះបណ្តាលមន្ត្រីគយកម្ពុជាស្តីពីបច្ចេកទេសស៊ើបអង្កេត
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្តល់វគ្គបណ្តុះបណ្តាលផ្នែកស៊ើបអង្កេតដល់មន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...
-
ពលករចំណាកស្រុកកម្ពុជា ១.៣ លាននាក់កំពុងធ្វើការនៅក្រៅប្រទេស ជាពិសេសថៃ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ មានពលករកម្ពុជាប្រមាណ ១.៣លាននាក់ ដែលកំពុងរស់នៅនិងធ្វើការឯក្រៅប្រទេស ដែលភាគច្រើននៅក្នុងប្រទេសថៃ ...
-
ក្រសួងបរិស្ថានកំពុងចែកកូនឈើជាង ៤ម៉ឺនដើមដល់ពលរដ្ឋយកទៅដាំ ដោយឥតគិតថ្លៃក្នុងរយៈពេល ៣ថ្ងៃ
ក្រសួងបរិស្ថាន អង្គការដៃគូ និងវិស័យឯកជនកំពុងតែចែកកូនឈើជាង ៤ម៉ឺនដើមដល់ពលរដ្ឋយកទៅដាំ ដោយឥតគិតថ្លៃក្នុងរយៈពេល ៣ថ្ងៃ នៅក្នុងពិធីពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅទីស្តីការក្រសួង។ ...
-
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃច័ន្ទបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារនៅរាជធានីភ្នំពេញ។ ...
-
ក្រសួងអប់រំណែនាំសាលាបឋម និងមធ្យមសិក្សាបណ្ដុះបណ្ដាលបំណិនជីវិតតាមមូលដ្ឋាន
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីការបណ្ដុះបណ្ដាលបំណិនជីវិតតាមមូលដ្ឋាននៅសាលាបឋមនិងមធ្យមសិក្សាសាធារណៈ ដើម្បីជួយសិស្សទទួលជោគជ័យក្នុងជីវិតតាមរយៈការបង្រៀនពួកគេដោះស្រាយបញ្ហាពិតជាក់ស្ដែង ដែលគេជួបប្រទះឬឱកាសអភិវឌ្ឍ ...
-
សេចក្តីប្រកាសព័ត៌មានស្តីពី ការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិពីឆ្នាំ២០០០ ទៅឆ្នាំ២០១៤
នៅថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៤ ក្រសួងផែនការបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិពីឆ្នាំ២០០០ទៅឆ្នាំ២០១៤នៅលើគេហទំព័របណ្តាញសង្គមផ្លូវការរបស់ខ្លួន។យោងតាមសេចក្ដីប្រកាស ក្រសួងផែនការបានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរៀបចំសិក្ខាសាលាប្រកាសផ្សព្វផ្សាយលទ្ធផលការផ្លាស់ប្ដូរឆ្នាំគោលគណនេយ្យជាតិពីឆ្នាំ២០០០ ទៅឆ្នាំ២០១៤។ ...
ក្រសួងផែនការ
-
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group
នៅថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៤ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group នៅលើគេហទំព័របណ្តាញសង្គមផ្លូវការរបស់ខ្លួន។យោងតាមសេចក្ដីប្រកាសព័ត៌មាន លោក Lee Q. Shim បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចធិបតី និងបានគោរពជម្រាបជូនអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ក៏ដូចជា គោលបំណងនៃ ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា។ ...
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
-
សេចក្តីប្រកាសព័ត៌មាន៖ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីរដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។យោងតាមសេចក្តីប្រកាស តាមការអញ្ជើញរបស់ឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ដ្រី និងជា រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ដ្រីការបរទេសជប៉ុននឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ ...
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ