សៀមរាប

កម្ពុជាស្នើរៀបចំកិច្ចប្រជុំពិសេស JBC កម្ពុជា–ថៃ នៅសៀមរាបជាថ្មី

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានជូនដំណឹងថា ភាគីកម្ពុជាបានស្នើជាថ្មីទៅភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា–ថៃ នៅសប្តាហ៍ទី២ ឬទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប បន្ទាប់ពីកិច្ចប្រជុំដែលគ្រោងធ្វើនៅសប្តាហ៍ទី១ ខែមករា ត្រូវបានភាគីថៃស្នើលើកពេល កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-5-2016-264322

ថវិកាជាង១ម៉ឺនដុល្លារ និងសម្ភារសិក្សាត្រូវបានផ្តល់ជូនសិស្ស និងក្រុមគ្រួសារ ដែលប៉ះពាល់ពីសង្រ្គាមឈ្លានពាន

ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃអាទិត្យ ទី១៤ ខែធ្នូនេះ បានផ្តល់ថវិកាជាង១ម៉ឺនដុល្លារអាមេរិក សម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗដល់សិស្សានុសិស្ស គ្រួសារ និងបុគ្គលិកអប់រំនៅក្នុងខេត្តចំនួន៥ ដែលកំពុងតែទទួលរងផលប៉ះពាល់ពីសង្រ្គាមឈ្លានពានថៃ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-14-1912-264140

Five nations establish regional dolphin, biodiversity conservation network

Five regional countries — including China — have agreed to establish a “Regional Network for the Conservation and Management of Freshwater Dolphins and Biodiversity” to strengthen sustainable management and protection of freshwater dolphins across the region. ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-4-1624-264020

ភ្ញៀវទេសចរកាន់តែច្រើនជិះកង់ទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា (ANA) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសុក្រថា ចំនួនភ្ញៀវទេសចរដែលជ្រើសរើសរុករកប្រាសាទនានាក្នុងឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជាដោយការជិះកង់បានកើនឡើងជាលំដាប់ចាប់តាំងពីស្ថានភាពកូវីដ-១៩ បានធូរស្រាល។ ...

បុគ្គលិកខ្មែរថាមស៍
https://shorturl.at/Styao

ខេត្តសៀមរាបអំពាវនាវឱ្យមានការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព និងភាពធន់

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់វិស័យទេសចរណ៍ ផ្តោតលើនិរន្តរភាព ការការពារបរិស្ថាន និងភាពធន់ ដោយគូសបញ្ជាក់ថា ទេសចរណ៍គឺជាកម្លាំងដ៏មានឥទ្ធិពលសម្រាប់ការផ្លាស់ប្តូរ តាមរយៈការបង្កើតការងារ ជំរុញសេដ្ឋកិច្ចក្នុងស្រុក និងជំរុញការផ្លាស់ប្តូរវប្បធម៌។ ...

មុំ គន្ធា
https://shorturl.at/crWA5

ទឹកធ្លាក់ភ្នំគូលែនត្រូវបានបិទជា​បណ្ដោះ​អាសន្ន ដោយសារជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង

តំបន់ទឹកធ្លាក់ភ្នំគូលែន ត្រូវបានបិទមិនឱ្យភ្ញៀវទេសចរចូលលេងកម្សាន្ត ជា​បណ្ដោះ​អាសន្ន ខណៈដែលទឹកស្ទឹងយ៉ាងហោចណាស់២បានឡើងលើសកម្រិតប្រកាសអាសន្ននៅថ្ងៃចន្ទ ទី១៥ ខែកញ្ញានេះ។ អាជ្ញាធរមូលដ្ឋានបានសម្រេចប្រកាសបិទតំបន់ទឹកធ្លាក់ភ្នំគូលែន ជាបណ្ដោះអាសន្ន មិន​ឱ្យភ្ញៀវ​ទេស​ចរ​ចូល​លេ​ងក​ម្សា​ន្ត ដោយសារស្ថានភាពជំនន់ទឹកភ្លៀងកំពុងហក់ឡើងខ្លាំង គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៥ ខែ​កញ្ញា​។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។  ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-15-152-263270

ទោះចំនួន​សណ្ឋាគារ​កើនឡើង ​វិស័យ​ទេសចរណ៍ក្នុង​ខេត្ត​សៀមរាបនៅតែជួបប្រទះបញ្ហាប្រឈម

គម្រោង​សណ្ឋាគារ​សរុប​ចំនួន ៥៨៧ កំពុង​ដំណើរការ​ក្នុង​ខេត្ត​សៀមរាប។ នេះ​បើ​តាម​របាយការណ៍​ថ្មី​មួយ។ ខណៈពេលដែលតួលេខនេះបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចរយៈពេលវែង អ្នកជំនាញទេសចរណ៍មានសុទិដ្ឋិនិយម ដោយលើកឡើងពីការងើបឡើងវិញបន្តិចម្តងៗនៃវិស័យទេសចរណ៍ និងតម្រូវការបន្ទាន់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើង និងសកម្មភាពចម្រុះបន្ថែមទៀតដើម្បីទាក់ទាញអ្នកធ្វើដំណើរសម័យទំនើប។​ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/despite-hotel-growth-siem-reaps-tourism-faces-challenges

ភ្ញៀវ​ទេសចរ​បរទេស​ចំនួនប្រមាណ៦៧ម៉ឺន​នាក់​បានមក​ទស្សនា​អង្គរ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​សីហា

រមណីយដ្ឋានអង្គរដ៏ទាក់ទាញបំផុតនៅកម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦៦៩.៦១៩នាក់ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ កើនឡើង ២.៧២ភាគរយ នេះបើយោងតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរដែលបានបង្ហាញកាលពីថ្ងៃចន្ទ។ ...

ជា វណ្ណយុទ្ធ
https://surl.li/hcudpo

យ៉ាងហោចណាស់ឃុំជាង១០ ក្នុងខេត្តចំនួន៤ទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង

យ៉ាងហោចណាស់ឃុំជាង១០ ក្នុងខេត្តចំនួន៤បានកំពុងតែទទួលរងការជនន់លិចដោយសារតែជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃមកនេះ ក្នុងនោះក៏មានផ្ទះពលរដ្ឋជាង៣០០គ្រួសារក្នុងខេត្តសៀមរាប ប៉ុន្តែមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-1-1629-263132

អ្នកសារព័ត៌មាន​អាស៊ី​​ស្វែង​យល់​ពី​​ការគ្រប់គ្រង​ហានិភ័យ​ក្នុងការ​រាយការណ៍​អំពី​ជម្លោះ​

អ្នកសារព័ត៌មានជាង​៣០នាក់​​មក​ពី​ទូទាំង​តំបន់​អាស៊ី​បាន​ចូលរួម​សិក្ខាសាលាថ្នាក់​តំបន់​ដ៏​សំខាន់​មួយ​​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី ២៨​ ខែសីហា​​​ ​ដែល​ផ្តោតលើ​សុវត្ថិភាព និង​ការគ្រប់គ្រង​ហានិភ័យ​ក្នុងការ​រាយការណ៍​អំពីបញ្ហា​​ជម្លោះ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-28-1129-263094

ការបង្កាត់ពូជអណ្តើកទឹក និងអណ្តើកគោកដែលជាប្រភេទជិតផុតពូជ ទទួលលទ្ធផលជោគជ័យ

ការ​បង្កាត់​ពូជ​អណ្តើក​ទឹក​ និង​អណ្តើក​គោក​ ទទួល​បានកូន​ណ្តើ​ក​២១១​ក្បាល​ បន្ទាប់​ពី​កែសម្រួល​បច្ចេកទេស​ជា​ច្រើន​ឆ្នាំ​ ដែល​ជា​ជោគជ័យ​មួយ​ អាច​ជួយ​បង្កើន​ចំនួន​សត្វ​អណ្តើក​នៅ​ក្នុង​ជម្រក​ធម្មជាតិ​។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-19-1035-262992

អ្នក​សម្រប​សម្រួល​​​អង្គការ​សហ​ប្រជាជាតិ​ស្ដីទី​អំពាវនាវ​ឱ្យ​មាន​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា​និងថៃ​

លោក សាដា អ៊ូម៉ាអាឡាម អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្តីទីប្រចាំកម្ពុជា តំណាងអង្គការយូណេស្កូ បានអំពាវនាវឱ្យទាំងកម្ពុជា និងថៃ គោរព​បទឈប់បាញ់នាសំដៅសម្រេចបាននូវសន្តិភាពដែលស្ថិតស្ថេរយូរអង្វែង។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-8-924-262900

តំណាង UNDP អាសូ​រជនភៀសសឹក​៖ ស្ដ្រី​ត្រូវ​សម្រាក​លើកន្ទេល​ផ្ទាល់​ដី​ និងកុមារ​​​មិនបានទៅសាលា

លោក Shakeel Ahmed តំណាង​រង​នៃ​កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) បាន​សម្តែងអាណិតអាសូ​​យ៉ាងខ្លាំង បន្ទាប់ពី​បានឃើញ​ស្ថានភាព​ដ៏​លំបាក​​របស់​គ្រួសារ​ជនភៀសសឹក​ ក្នុង​ដំណើរ​ទស្សនៈកិច្ច​មនុស្ស​ធម៌​រយៈពេល​ពីរ​ថ្ងៃ​ទៅកាន់ជំរំ​ជនភៀសខ្លួន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-7-1357-262892

កម្ពុជា​នឹង​​លើក​ប្រធានបទព័ត៌មានបំផ្លើស​ បំភ្លៃ​ ក្នុង​កិច្ច​ប្រជុំប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ ​នៅសៀមរាប ​ដោយ​ថៃមិនចូលរួ​ម

កម្ពុជា​នឹង​​លើក​ប្រធានបទព័ត៌មានក្លែងក្លាយ បំផ្លើស​ និង​បំភ្លៃ ខណៈ​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​កម្ពុជាក៏​ឆ្លៀត​​សំដៅ​​ទៅលើ​ការ​ផ្សព្វ​ផ្សាយរបស់​ប្រព័ន្ធ​សារព័ត៌មានថៃ​​ប្រាកចាក​ការពិត​ដើម្បី​បំភាន់​ពិភពលោក ក្នុង​កិច្ចប្រជុំ​កំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ The 20th AMS 2025 នៅថ្ងៃទី​២២ ខែកក្កដា​ស្អែកនេះ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-21-1610-262719

ការប្រើប្រាស់បច្ចេកវិទ្យាទំនើបជួយមន្រ្តីឧទ្យានុរក្ស រកឃើញផ្ទៃដីកាប់ទន្ទ្រានជិត៨០០ហិកតា

ផ្ទៃដីព្រៃកាប់ទន្ទ្រាន និងដំណាំផ្សេងៗក្នុងតំបន់ការពារ នៃខេត្តសៀមរាបជិត៨០០ហិកតាត្រូវបានរកឃើញ តាមរយៈការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងឧបករណ៍ទំនើបនៅក្នុងឆ្នាំ២០២៤ និង២០២៥នេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-17-936-262681

​​មគ្គុទេ្ទសក៍ទេសចរ​ដើរតួនាទីសំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យទេសចរណ៍​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​​​ជំរុញ​​​​មគ្គុទេ្ទសក៍ទេសចរទាំង​អស់​ឱ្យ​ខិតខំ​​បង្កើន​ការ​ប្តេជ្ញាចិត្ត​​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ប្រជាពលរដ្ឋ​គ្រប់​ជាតិ​សាសន៍​​​​លើ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-24-1439-262441

អ្នកធ្វើការក្នុងវិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ជួបការលំបាកក្នុងរដូវភ្លៀងខ្សត់ភ្ញៀវ ដោយអះអាងរឿងព្រំដែនជា​មូលហេតុចម្បង

ទោះបីជាកម្ពុជាបានកំណត់គោលដៅស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៧,៥លាននាក់នៅឆ្នាំ២០២៥ នេះក៏ដោយ ក៏អ្នកធ្វើការក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបកំពុងប្រឈមនឹងការខាតបង់សម្រាប់អាជីវកម្មរបស់ពួកគេ នាំឱ្យមានការធ្វើចំណាកស្រុកកាន់តែច្រើន និងជំរុញឱ្យពលរដ្ឋរកម្ហូបអាហារទទួលទានតិចតួចជាងមុនផងដែរ។ ...

ថាង ស៊ីណន
https://kiripostkhmer.com/stories/tourism-workers-in-siem-reap-hit-by-low-season-drop-citing-border-tensions

កូនសត្វត្រដក់ធំ២ក្បាល ត្រូវបានចិញ្ចឹមថែទាំ រហូតដល់ចេះហើរដោយជោគជ័យ

ខណៈពេលដែលកម្ពុជាមានចំនួនសត្វត្រដក់​ធំ​នៅសល់​ប្រហែ​ល​ជាជា​ង​៧​០០​ក្បា​ល​ប៉ុណ្ណោះ នាពេល​ប​ច្ចុប្បន្ននេះ កូនត្រដក់ធំចំនួន២ក្បាលត្រូវបានចិញ្ចឹមថែទាំ និងចេះហើរដោយជោគជ័យ​នៅ​មជ្ឈម​ណ្ឌ​លអ​ង្គរស​ម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)ក្នុងខេត្តសៀមរាប។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-6-1531-262287

ឃាតករសម្លាប់អ្នកសារព័ត៌មានបរិស្ថាននៅខេត្តសៀមរាបត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ១២ឆ្នាំ

សាលាដំបូងខេត្តសៀមរាបបានផ្តន្ទាទោសកម្មករកាប់ឈើខុសច្បាប់ម្នាក់ឈ្មោះ ស៊ី លឿយ ឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ពីបទបាញ់សម្លាប់អ្នកសារព័ត៌មានបរិស្ថាន គឺលោក ឈឿង ឈឹង កាលពីខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ សាលក្រម​នេះ​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ប៉ុន្តែ​មិនធ្លាប់បាន​រាយការណ៍​​នៅឡើយ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/environmental-journalist-chhoeung-chhoengs-killer-gets-12-years/

បង្គន់​ខ្ពស់ផុត​ផ្ទៃទឹក​របស់ iDE ផ្ដល់ទឹកស្អាត គាំពារ​សុខុមាលភាព​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប

ប្រជាពលរដ្ឋ​ប្រហែល ៦០០ គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត រស់នៅក្នុង​តំបន់​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់​ជុំវិញ​បឹង​ទន្លេសាប រួមទាំង​សហគមន៍​ដាច់ស្រយាល ឥឡូវនេះ មាន​បង្គន់​អនាម័យ ធន់​នឹង​អាកាសធាតុ តម្លៃ​សមរម្យ និង​អាច​ប្រើប្រាស់​បាន​ពេញ​មួយឆ្នាំ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-4-1440-262257

គ្រឹះ​​ស្ថាន​អង្គរ រកចំណូល​បាន​ជិត ២៦លាន​ដុល្លារ​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវបរទេស​

ភ្ញៀវទេសចរបរទេស​ជិត ៥៣ ម៉ឺននាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនារមណី​យដ្ឋាន​អង្គរ នៅ​ក្នុង​រយៈ​ពេល ៥ខែ​ដើម​ឆ្នាំ​២០២៥ ដែល​ធ្វើ​ឱ្យ​​​គ្រឹះ​​ស្ថាន​អង្គរ (Angkor Enterprise) ​ប្រមូល​ប្រាក់​ពី​ការ​លក់​សំបុត្របាន​ជាង ២៤ លាន​ដុល្លារ កើន​ជាង ១០​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៤។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-2-1447-262235

អ្នក​នាំ​ពាក្យ​អាជ្ញាធរជាតិអប្សរា៖ «គ្មាន​ពេល​ណា​មួយ​ ដែល​អង្គរ​ត្រូវ​បាន​បោះ​បង់​ចោល​នោះ​ទេ»

អាជ្ញាធរជាតិអប្សរា​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ៣០​ឆ្នាំ អាជ្ញាធរជាតិ​អប្សរា សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​ក្នុង​កិច្ច​អភិរក្ស​ប្រាសាទ​អង្គរ និង​ប្រាសាទ​នានា​នៅ​តំបន់​អង្គរ​ ហើយ​គ្មាន​ពេល​ណា​មួយ​ដែល​អង្គរ​ត្រូវ​បាន​បោះ​បង់​ចោល​នោះ​ឡើយ។ ...

សួស យ៉ាមី
https://www.postkhmer.com/national/2025-5-28-1332-262193

អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម ទីសង្គ្រោះ អភិរក្ស និងសិក្សាពីសត្វ

លើសពីទីតាំងកម្សាន្ត អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife & Aquarium) បានក្លាយជាទីតាំងសម្រាប់សិក្សាស្រាវជ្រាវ សង្គ្រោះ និងអភិរក្សសត្វជាច្រើនប្រភេទ។ ...

សួស យ៉ាមី
https://www.postkhmer.com/national/2025-5-27-1646-262186

រដ្ឋមន្ត្រី​ថា ក្រ​សួង​ដែនដីស្នើផែនការថ្មីមួយ​សម្រាប់ដោះស្រាយជម្លោះ និង​ការប្រើប្រាស់​ដីតំបន់​អង្គរ

ក្រ​សួង​ដែន​ដី បាន​ស្នើ​វិធានការ​ថ្មី​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​រ៉ាំរ៉ៃ​ដែល​មិន​ទាន់​ដោះស្រាយបញ្ចប់​នៅ​តំបន់​អង្គរ​។ ​កន្លង​មក​ក្រ​សួង​មួយ​នេះ​ក៏​បាន​ចូល​រួម​ក្នុង​ការ​ប្ដូរទីតាំង​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​អង្គរ ...

ឃួន ណារីម​
https://khmer.cambojanews.com/land-ministry-involved-in-angkor-evictions-proposes-new-plan-to-resolve-land-use-disputes-minister-says/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

p57cW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!