ODC English Site

យុទ្ធនាការគ្រប់គ្រងគុណភាពខ្យល់ក្នុងរដូវប្រាំងកំពុងធ្វើឡើងក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

ការគ្រប់គ្រងគុណភាពខ្យល់តាមរយៈការបង្កើនការផ្សព្វផ្សាយ និងវិធានការទប់ស្កាត់និងបញ្ឈប់ ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះត្រូវបានពង្រីកទៅដល់ប៉ៃលិន ជាខេត្តជាយដែន។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-24-179-264516

អ្នក​ជំនាញ​ផ្នែកច្បាប់​ថា ថៃ​នឹង​រក​លេស​ពន្យារ JBC ខណៈដែល​យន្តការ​អង្គការ​​សហប្រជាជាតិ​យូរ​ជាង​ធ្វើ​សង្គ្រាម

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ថ្លែង​ថា មាន​តែ​យន្តការ​អង្គការ​សហប្រជាជាតិ​ទេ​ដែល​អាច​ដោះស្រាយ​ទឹកដីដែល​ថៃ​កាន់កាប់មក​វិញ​ដោយ​សន្តិវិធី ​ប៉ុន្តែ​វា​ស៊ីពេល​យូរ ហើយសេណារីយ៉ូ​ចុងក្រោយ​មាន​តែ​ធ្វើ​សង្គ្រាម​ដណ្ដើម​យក​វិញ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-25-1128-264517

សេចក្ដីប្រកាសព័ត៌មាន៖ ការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មនិងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចុះកិច្ចព្រមព្រៀងដើម្បីបើកច្រកដឹកជញ្ជូនថ្មីមួយទៀតសម្រាប់ការនាំចេញកសិផលកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។ ...

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ការការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ (Nipah virus)

នៅ​ថ្ងៃ​ទី​២៥ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ (Nipah virus)។ សេចក្តីប្រកាសព័ត៌មានបានលើកឡើងពីប្រវត្តិនៃវីរុសនីប៉ាសហ៍ របៀបចម្លង រោគសញ្ញា និងរបៀបបង្ការ ដែលមានព័ត៌មានលម្អិតនៅក្នុងឯកសារភ្ជាប់។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​២៥ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។មានពលរដ្ឋភៀសសឹក ​១.៥០២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន៣ម៉ឺននាក់ ឬស្មើនឹង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១១៥.២៧៧នាក់ ក្នុងនោះស្រី្តមាន​៦០.៦៥១នាក់ និងកុមារ​ ៣៨.២៣០នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​២៤ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹកដែលបន្តស្នាក់នៅជំរំមាន​ចំនួន​​១១៦.៧៧៩នាក់​ ក្នុងនោះស្រី្តមាន៦១.៤៥៥នាក់ និងកុមារ៣៨.២៣០នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​២៣ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ ក្នុងចំណោមពលរដ្ឋភៀសសឹក​​ជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​៥សែន៣ម៉ឺន​​នាក់ ឬ​ស្មើនឹង​៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ​។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd.

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាការងារជាមួយ លោក KOJIMA Masanobu ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd.។ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយក្រោមភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន រួមទាំងកាលានុវត្តភាពដែលកើតចេញពីសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា និងកញ្ចប់សហបង្កើតសេដ្ឋកិច្ចជប៉ុន-កម្ពុជា។ ...

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ទាញយក៖ pdf

ប្អូនប្រុសរបស់លោក ជា វិជ្ជា សន្យាថានឹងរកយុត្តិធម៌ក្នុងរយៈពេលមួយសប្តាហ៍ បើបក្សប្រឆាំងឈ្នះការបោះឆ្នោតសកល

លោក ជា មុនី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា មេដឹកនាំកម្មករដែលត្រូវបានសម្លាប់ក្នុងឆ្នាំ២០០៤ បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា លោកនឹងកំណត់អត្តសញ្ញាណឃាតកក្នុងរយៈពេលមួយសប្តាហ៍ ប្រសិនបើគណបក្សប្រឆាំងរបស់លោកឈ្នះការបោះឆ្នោតសកលនៅឆ្នាំ២០២៨។ ...

ឃួន ណារីម​
https://khmer.cambojanews.com/chea-vicheas-brother-vows-justice-if-opposition-wins-election/

ក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជា កើនដល់ ២៧ក្រុមហ៊ុន

វត្តមានរបស់ក្រុមហ៊ុន ដូនពេញ អាហ្រ្គីកូ(Daun Penh Agrico Co., Ltd) បានធ្វើឱ្យចំនួនក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) កើនដល់ ២៧ និងអាចប្រមូលមូលធនពីផ្សារហ៊ុនបានសរុបជាង ៧០០ លានដុល្លារ ខណៈតាមការរំពឹងទុកនៅចុងឆ្នាំ២០២៦ នេះ ការប្រមូលមូលធននឹងអាចកើនឡើងដល់ ១ ពាន់លានដុល្លារ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-22-132-264495

ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-កាណាដា​នឹង​រីក​កាន់​តែ​ធំ ខណៈ​ឆ្នាំ​២០២៥ សម្រេចបាន​ជាង ១,៣ ពាន់លាន​ដុល្លារ

ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​-កាណាដា ក្នុង​ឆ្នាំ​២០២៥ មាន​​ទឹក​ប្រាក់​ប្រមាណជាង ១,៣ ពាន់​លាន​ដុល្លារ កើន​ឡើង​ ១៤% បើ​ធៀប​នឹងឆ្នាំ​២០២៤ ខណៈ​មន្ត្រី​ជាន់​ខ្ពស់​នៃ​​រដ្ឋាភិបាល​​ប្រទេស​ទាំង ២ បាន​ប្ដេជ្ញានឹងខិតខំ​ជំរុញ​​​ទំហំពាណិជ្ជកម្មទ្វេភាគី និងកិច្ច​សហប្រតិបត្តិការក្នុងវិស័យអាទិភាពជា​ច្រើន​ទៀត​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-21-1530-264484

ក្រសួងធម្មការ​​កម្ពុជា​តវ៉ា​ការ​​ដំឡើង​ព្រះពុទ្ធ​ប្បដិមារបស់​​ថៃជំនួសព្រះ​វិស្ណុ​​ រំលោភបូរណភាព​ទឹកដីកម្ពុជា

​ក្រសួង​ធម្មការ និង​សាសនា​​​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​តវ៉ា​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់​​ថៃ ដែល​បាន​ដំឡើង​​ព្រះពុទ្ធប្បដិមា​​នៅកន្លែងតម្កល់​រូបសំណាក​ព្រះ​វិស្ណុ​នៅ​ភូមិ​អានសេស ខេត្តព្រះវិហារ ដែលត្រូវបាន​កងទ័ព​ថៃ​បំផ្លិច​បំផ្លាញ​អំឡុង​សង្គ្រាម​ឈ្លាន​ពាន​កម្ពុជា។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-22-1742-264499

UNODC៖ គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហា​​ឆបោក​តាម​អនឡាញ​ដោយ​ខ្វះកិច្ចសហប្រតិបត្តិការ​ឡើយ

តំណាង​ UNODC គាំទ្រ​កិច្ច​សហ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​អនឡាញ​ជាមួយ​កម្ពុជា និង​ពិភាក្សា​ជាមួយ​កម្ពុជា​ក្នុង​ការ​បន្ត​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​សមត្ថកិច្ច​កម្ពុជា​លើការ​បង្ក្រាប និង​លើក​ម្ពស់​ការ​យល់​ដឹង​លើ​​បទ​ល្មើស​នេះ។​ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-22-167-264498

បទល្មើស ​៥ យ៉ាង​ដែល​សញ្ជាតិ​ខ្មែរ​​នឹង​ត្រូវ​ដក​ហូត​ពី​ជន​បរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ

ជន​បរទេស​ដែល​ទទួលបាន​​សញ្ជាតិខ្មែរ នឹង​ត្រូវ​ដក​ហូត​សញ្ជាតិ​នេះ​វិញ​ ប្រសិន​បើ​ពួក​គេ​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​ក្នុង​ចំណោម​បទ​ល្មើស​ចំនួន​ ៥ ដែល​រួមបញ្ចូល​ទាំង​ការ​ទទួល​បាន​សញ្ជាតិ​នេះ​ដោយ​ខុស​ច្បាប់ ដូចករណី ចេន ហ្ស៊ី។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-22-1126-264493

តំណាង​អង្គការ​យូណេស្កូថ្មី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ប៉ុន្តែ​មិន​បាន​លើកឡើង​ពី​រឿង​ប្រាសាទព្រះវិហារ

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ជួបជាមួយ​លោក​ Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មី​ប្រចាំកម្ពុជា ប៉ុន្តែ​មិន​មាន​ការ​លើក​ឡើង​ពី​វិធានការ​ទៅលើ​ករណី​ថៃ​បាញ់​បំផ្លាញ​ប្រាសាទ​ព្រះវិហារ​។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-22-943-264489

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​២២ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។គិតមកត្រឹមព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ មាន​ពលរដ្ឋ​ភៀសសឹក​​៣.៤២៩នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​ជិត៥សែន៣ម៉ឺន​​នាក់ ឬ​ស្មើនឹង​៨១% បានវិលត្រឡប់ទៅលំនៅឋានវិញ​។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន​​១២១.៦៤៤នាក់​ ក្នុងនោះស្រី្តមាន៦៣.៨១០នាក់ និងកុមារ៣៩.៨៤៥នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍៖ ប្រឆាំងចំពោះគ្រប់សកម្មភាពរបស់ប្រទេសថៃនៅប្រាសាទតាក្របី

នៅ​ថ្ងៃ​ទី​២២ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ ស្ដីពី ការប្រឆាំងចំពោះគ្រប់សកម្មភាពរបស់ប្រទេសថៃនៅប្រាសាទតាក្របី។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់យោធាថៃក្នុងការឈ្លានពានកាន់កាប់ប្រាសាទតាក្របី និងគម្រោងនានាដែលធ្វើឱ្យប្រែប្រួលស្ថានភាពតំបន់នោះ។ ...

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ទាញយក៖ pdf

កម្មករ​អះអាងថា ​ការនាំចេញក្នុងវិស័យកាត់ដេរកើនឡើង ប៉ុន្តែ​ការ​លើក​កម្ពស់ជីវភាពកម្មករនៅមានកម្រិត

វិស័យ​កាត់​ដេរសម្លៀកបំពាក់ ដេរស្បែកជើង និង​ផលិត​ផល​​ធ្វើ​ដំណើរ​របស់​កម្ពុជា (GFT) មាន​តួលេខនាំចេញ​ក្នុង​កំណត់ត្រា​ដ៏​ខ្ពស់​សម្រាប់​ឆ្នាំ​២០២៥ បើ​គិត​ជា​ទឹក​ប្រាក់មាន​ទំហំជិត​១៦​ពាន់​លាន​ដុល្លារ និង​មានការកើន​ឡើង​ជាង​ពាក់កណ្ដាល​​ធៀប​នឹង​ផលិត​ផល​នាំចេញ​សរុប​របស់​កម្ពុជា ប៉ុន្តែ​ការ​កើន​ឡើង​ទំហំនាំចេញ​នេះ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/cambodias-garment-export-boom-fails-to-lift-living-standards-workers-say/

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្នើ​តំណាង​ OHCHR ជួយរក​វិធី​ឲ្យពលរដ្ឋ​កម្ពុជា​ត្រឡប់​ទៅលំនៅឋានវិញ​នៅទីតាំងដែលថៃកាន់កាប់

លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបង្ហាញការព្រួយបារម្ភ​ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជានៅតំបន់ដែលខ្លួនឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-21-1758-264487

ធ្វើ​អំណោយ​ ៣ លាន​ដុល្លារចូលថវិកាជាតិ ជនបរទេស​អាច​ស្នើសុំសញ្ជាតិ​ខ្មែរ​បាន ឬ មាន​គម្រោងវិនិយោគ​ ១ លានដុល្លារ

ជនបរទេស​ដែល​ចំណាយ​ទុន​ផ្ទាល់​ខ្លួន​សម្រាប់​គម្រោង​វិនិយោគ​ត្រឹមត្រូវ ក្នុង​ទឹកប្រាក់​ ៤ ប៊ីលាន​រៀល ឬ​១ ​លាន​ដុល្លារ និង ​ជន​បរទេស​ដែល​ធ្វើ​អំណោយជាសាច់ប្រាក់ដល់ថវិកាជាតិឬវិស័យមនុស្សធម៌ ១២ ប៊ីលានរៀល​ ឬ ៣ ​លាន​ដុល្លារ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​បានស្រប​​​តាម​នីតិវិធី។ នេះ​បើ​តាម​អនុក្រឹត្យស្ដីពី​ការអនុវត្តច្បាប់ស្តីពីសញ្ជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-21-1656-264486

ជិត​មួយ​ខែ​នៃ​បទ​ឈប់បាញ់ ​សកម្មភាព​ដាក់ទូរកុងតឺន័រ​របស់​យោធាថៃ​នៅតែ​បន្ត

ជិតមួយខែហើយចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយបានចូលជាធរមាន ហើយ​កម្ពុជានៅតែបង្ហាញការព្រួយបារម្ភចំពោះសកម្មភាពរបស់យោធាថៃ ដែលហាក់ដូចជាកំពុងអនុវត្តផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងនោះ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-21-1345-264482

ក្រុម AOT ចុះទៅពិនិត្យ​​មន្ទីរពេទ្យ​និង​លំនៅឋាន​ពលរដ្ឋ​ដែល​រងការ​វាយប្រហារ​របស់​ថៃ​នៅ​ខេត្ត​បាត់ដំបង

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែមករា​នេះ បាន​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបង ដែល​នៅ​ទីនេះ ទីតាំង​ស៊ីវិល​ជា​ច្រើន​ត្រូវ​បាន​ថៃ​ទម្លាក់​គ្រាប់​បែក​បំផ្លាញ​កាល​ពី​ខែ​ធ្នូ កន្លង​ទៅ។​ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-21-1238-264481

កម្ពុជា​ប្ដេជ្ញាកាត់ក្បាល​និង​បំបែកសម្បុកក្រុមឧក្រិដ្ឋជន​ឆបោក​​ឱ្យដល់ឬសគល់

មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​បង្ក្រាប​​និង​បោស​សម្អាត​ការ​ឆបោក​តាមបច្ចេកវិទ្យា​ បាន​ថ្លែង​ប្រាប់​មន្ត្រីការទូត​ចិន​ថា កម្ពុជា​នឹង​ធ្វើ​កិច្ច​សហការ​ជាមួយ​ប្រទេស​ដៃ​គូ ដើម្បី«ធ្វើយ៉ាងណាកាត់ក្បាល និងបំបែកសម្បុកក្រុមឧក្រិដ្ឋជនឱ្យដល់ឬសគល់»។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-20-178-264474

ហេតុអ្វីបានជាថៃព្រួយបារម្ភអំពីខ្សែភាពយន្ត «ភ្នំខ្មោច៖ វាលពិឃាតទី២»?

អ្នកវិភាគជឿថា ប្រទេសថៃ​មិនសប្បាយចិត្តក្នុងការប្រឈមមុខនឹងការពិតដែលបានបង្ហាញនៅក្នុងភាពយន្តឯកសារដែលមានចំណងជើងថា «Ghost Mountain: The Second Killing Fields of Cambodia» ឬ «ភ្នំខ្មោច៖ វាលពិឃាតទី២នៃកម្ពុជា» ដែលបង្ហាញពីទង្វើ​របស់​ទាហានថៃបង្ខំជនភៀសខ្លួនខ្មែរឱ្យត្រឡប់ចូលទៅក្នុងចម្ការមីន។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-20-175-264473

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

T9r9R
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!