សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
គិតមកត្រឹមព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក៣.៤២៩នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជិត៥សែន៣ម៉ឺននាក់ ឬស្មើនឹង៨១% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១២១.៦៤៤នាក់ ក្នុងនោះស្រី្តមាន៦៣.៨១០នាក់ និងកុមារ៣៩.៨៤៥នាក់។
ក្រសួងមហាផ្ទៃ
