សេចក្តី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​ការ​តវ៉ា​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើសកម្មភាពដោយ​ខុសច្បាប់​របស់​ភាគី​ថៃ​

នៅ​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញសេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​តវ៉ា​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើសកម្មភាពដោយ​ខុសច្បាប់​របស់​ភាគី​ថៃ​។

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​ប្រឆាំង​នឹង​ការ​បន្ត​រំលោភ​បំពាន​របស់​ភាគី​ថៃ​មក​លើ​អធិប​-​តេ​យ្យ​ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ នៅ​ក្នុង​តំបន់​ដែល​កងទ័ព​ថៃ​បាន​កាន់កាប់​ដោយ​ខុសច្បាប់​ ចាប់​ តាំងពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២៥​។​ ការ​តវ៉ា​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ព្រះពុទ្ធ​បដិមា​យ៉ាងតិច​ចំនួន​ ៣៦​អង្គ​ នៅ​ទីតាំង​មួយ​ចំនួន​ក្នុង​ខេត្តព្រះវិហារ​ និង​ឧត្តរមានជ័យ​ ព្រមទាំង​ការ​ដំឡើង​បង្គោល​ទង់ជាតិ​ចំនួន​២​ នៅ​ក្នុង​ខេត្តព្រះវិហារ​។​

 

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf