ODC English Site

លោក​ ហ៊ុន ម៉ាណែត សុំ​«អន្តរាគមន៍​បន្ទាន់» ពី​ប្រធាន​អាស៊ាន​កុំ​ឲ្យ​ថៃបន្ត​រាយ​បន្លា​លួស និងពង្រីក​វិសាលភាពនៃ​ជម្លោះ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សុំ​«អន្តរាគមន៍​បន្ទាន់» ពី​ប្រធាន​អាស៊ាន ដោយ​លោក​​ស្នើ​ឲ្យ​ប្រធាន​អាស៊ាន​ធ្វើ​យ៉ាង​ណា​​កុំ​ឲ្យ​ភាគី​ថៃ​​រាយ​បន្លា​លួស​នៅ​ភូមិ​ព្រៃ​ចាន់ឬ​តំបន់​ផ្សេង​ទៀត​​ និង​ស្នើ​ឲ្យ​​រក្សា​ស្ថានភាព​បច្ចុប្បន្ន ទុក​បញ្ហា​ឲ្យ​ JBC ដោះស្រាយ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-18-1841-263323

សមត្ថកិច្ចឃាត់ខ្លួនជនបរទេសចំនួន១៤នាក់ នៅខណ្ឌចំការមននិងខណ្ឌច្បារអំពៅ ករណី online scam

កម្លាំងសម្ថកិច្ចចម្រុះ​នៃ​គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន និង ខណ្ឌច្បារអំពៅ និងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងចំនួន ២កន្លែង ដែល​សង្ស័យ​ប្រព្រឹត្ត Online Scam និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​បរទេស ១៤​នាក់នៅថ្ងៃ​ទី១៧ កញ្ញា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-18-1228-263318

ប្រាក់​ចំណូល​របស់​កំពង់ផែស្វយ័តភ្នំពេញ កើនឡើងជិត ២០%

ប្រាក់​ចំណូល​បាន​ពី​ប្រតិបត្តិការ​អាជីវកម្ម​របស់​កំពង់ផែស្វយ័តភ្នំពេញ(PPAP) ​​ក្នុង​រយៈ​ពេល ៨ខែ ​​ឆ្នាំ​២០២៥ មាន​ប្រមាណ​ជាង ៣២ លាន​ដុល្លារ កើន​​ជិត ២០% ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​អ្នក​ជំនាញ​និយាយ​ថា ចំនួននេះ​​នឹងហក់​ឡើង​ខ្លាំង​​នៅ​ពេល​គម្រោង​ព្រែកជីក​ហ្វូណនតេជោ​ដែល ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-18-1415-263319

ការប្រើប្រាស់អំពើហិង្សារបស់យោធាថៃលើពលរដ្ឋកម្ពុជា«ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចាត់ទុក ការប្រើប្រាស់អំពើហិង្សារបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជាថា «ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ» ហើយអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ និងជំរុញភាគីថៃឱ្យគោរពតាមច្បាប់តំបន់ និងច្បាប់អន្តរជាតិជាធរមាន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-18-120-263317

​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​ប្រើប្រាស់​អំពើ​ហិង្សា​របស់​យោធា​ថៃ​មក​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ គឺជា​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​

​នៅ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២៥​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​របស់​ទាហាន​ប៉ា​រ៉ា​ និង​កងកម្លាំង​តាម​ព្រំដែន​របស់​ប្រទេស​ថៃ​ ដែល​បាន​បន្ត​រាយ​បន្លា​លួស​ ប្រើប្រាស់​អាវុធ ...

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​គឃ្លើន​ និង​បង្កហេតុ​ ដែល​ប្រព្រឹត្ត​ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ​នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ក្នុងភូមិ​ព្រៃ​ចាន់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សម្តេច​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ សុំ​ការ​គាំទ្រ​ពី​ ប្រធាន​អាស៊ាន​ និង​ថ្នាក់ដឹកនាំ​ពិភពលោក​ដើម្បី​ ជំរុញ​ការ​អនុ​វត្តបទ​ឈប់​បាញ់​ និង​រាល់​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​ និង​ថៃ​ឲ្យ​បាន​ពេញលេញ​ និង​មាន​ប្រសិទ្ធភាព​

​នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៥​ សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ផ្ញើ​សារលិខិត​ជូន​ ឯកឧត្តម​ អាន់​វ៉ា​ អ៊ី​ប្រា​ហ៊ី​ម​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ និង​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​ ព្រមទាំង​ថ្នាក់ដឹកនាំ​ពិភពលោក ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ប្រាក់ឈ្នួលកម្មកររោងចក្រឡើងបាន២ដុល្លារក្រោយប្រជុំចរចាសរុប២៣ដង

នៅឆ្នាំ២០២៦ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង វាយនភណ្ឌ និងទំនិញធ្វើដំណើរ (GFT) នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២១០ដុល្លារ បន្ទាប់អង្គការ និយោជក សហជីព និងភាគីពាក់ព័ន្ធទាំងអស់របស់រដ្ឋាភិបាលបានចរចារគ្នាអស់ជាច្រើនដង។ ...

វុធ ច័ន្ទតារា
https://kiripostkhmer.com/stories/garment-workers-to-see-2-minimum-wage-increase-in-2026

អភិបាល​ខេត្ដ​បន្ទាយ​មានជ័យ​ និងស្រះកែវ​ចរចា​ ខណៈកងកម្លាំងថៃប្រើហឹង្សា​លើ​ជនស៊ីវិល​កម្ពុជា​

លោក​ អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ជួបប្រជុំ​ជាមួយ​អភិបាលខេត្ត​ស្រះកែវ នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ពិភាក្សា​សម្របសម្រួល​ស្វែងរក​ដំណោះស្រាយ​ល្អ​ជូន​ប្រជាពលរដ្ឋ​នៃ​ខេត្ត​ទាំងពីរ​។ ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥នេះ​ លោក​ រាត្រី ​បាន​លើកសំណើ​ទៅ​ភាគី​ថៃ​ចំនួន ៤ ចំណុច។​​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-17-184-263309

ពាណិជ្ជកម្មរបស់កម្ពុជាជាមួយអាស៊ានកើនឡើងដល់ជិត ១១ ពាន់លានដុល្លារ

របាយការណ៍ពីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃពុធបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសជាសមាជិកអាស៊ានឈានដល់ ១០,៩៦ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៥ កើនឡើង ៤,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៣.៩៨ ពាន់លានដុល្លារទៅកាន់ប្រទេសសមាជិកអាស៊ានផ្សេងទៀតក្នុងអំឡុងខែមករាដល់ខែសីហាឆ្នាំនេះ កើនឡើង ១៦ ភាគរយ ខណៈការនាំចូលសរុបមានចំនួន ៦.៩៨ ពាន់លានដុល្លារ ធ្លាក់ចុះ ១.១៦ ភាគរយ។  ...

ជា វណ្ណយុទ្ធ
https://shorturl.at/01LMR

កម្ពុជា-ចិន ឯកភាពគ្នាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងលោក វ៉ាង អ៊ី (Wang Yi) រដ្ឋមន្ត្រីក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារ បានពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រទាក់ទាញការវិនិយោគចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា សំដៅជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចរយៈពេលវែង។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/JJLpP

សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជាចូលជាសមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈ

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្ពុជាចូលជាសមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈ។ សម្ព័ន្ធភាពថ្នាលសាធារណៈនេះ គឺជាគំនិតផ្តួចផ្តើមដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ការកំណត់អត្តសញ្ញាណ និងការអនុវត្តបច្ចេកវិទ្យាបើកចំហ។ ...

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយក៖ pdf

ឧបករណ៍ Starlink នៅតែឃើញមានលក់តាមអនឡាញ ទោះបីជាមានការហាមឃាត់ក៏ដោយ

ឧបករណ៍ Starlink រួមទាំងស្ថានីយអតិថិជន (customer terminals) និងអង់តែន នៅតែឃើញមានដាក់លក់នៅលើថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ទោះបីជានិយ័តករទូរគមនាគមន៍កម្ពុជា (TRC) ចេញបម្រាមយ៉ាងតឹងរ៉ឹងកាលពីពីរសប្តាហ៍មុនក៏ដោយ។ Starlink មិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជាទេ ហើយសេវាកម្មនានារបស់ខ្លួនត្រូវបានអាជ្ញាធរចាត់ទុកថាខុសច្បាប់។ ...

Sreekanth Ravindran
https://shorturl.at/Ehs9U

នគរបាល​កម្ពុជា-ថៃឯកភាពគ្នាបង្កើតក្រុមការងាររៀបចំផែនការសកម្មភាពទប់ស្កាត់និងបង្ក្រាប online scam និង​គោរព​ដែន​អធិបតេយ្យរៀងៗខ្លួន

នគរបាល​កម្ពុជា-ថៃ បានឯកភាពគ្នាបង្កើតក្រុមការងាររៀបចំផែនការសកម្មភាពទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន online scam និងការជួញដូរមនុស្ស នៅ​ក្នុង​កិច្ច​ប្រជុំ​មួ​យ​ថ្ងៃ​ពេញនៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាល​ពី​ថ្ងៃទី១៦ កញ្ញា។ នគរបាលជាតិកម្ពុជា​ដឹកនាំដោយ ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានជួបប្រជុំជាមួយនគរបាលភូមិន្ទថៃដែលដឹកនាំដោយលោក​ Thatchai Pitaneelaboot អគ្គាធិការជាន់ខ្ពស់នៃនគរបាលភូមិន្ទថៃ ដោយ​កិច្ច​ប្រជុំ​ចាប់​ផ្ដើម​នៅម៉ោង​១០​ព្រឹក រហូត​ដល់​ម៉ោង ៨យប់។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-17-84-263296

កម្ពុជា-ចិន ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត

កម្ពុជា និងចិនកាលពីថ្ងៃច័ន្ទបានប្តេជ្ញាចិត្តចំពោះផែនការសកម្មភាពដ៏ទូលំទូលាយ និងលម្អិតមួយ ក្នុងការជំរុញកំណើនទេសចរណ៍ និងការតភ្ជាប់ផ្លូវអាកាសឱ្យបានច្រើនរវាងប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំយន្តការត្រីភាគីលើកទី២ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ឈានមុខរបស់ចិន តាមរយៈប្រព័ន្ធអនឡាញ។ ...

ជា វណ្ណយុទ្ធ
https://shorturl.at/vfiEu

ការ​ដោះ​មីន​នៅ​ព្រំដែន​នៅ​តែបន្តដោយ​ផ្ដោត​អាទិភាព​លើតំបន់មានការខណ្ឌសីមាច្បាស់​លាស់​និង​ទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម

អាជ្ញាធរមីន​បានគូសបញ្ជាក់ប្រាប់​ទៅ​សហភាព​អឺរ៉ុប​ថា ការ​ដោះ​មីន​នៅ​តាម​ព្រំដែន​ថៃ នៅ​តែបន្ត​ធ្វើ​​ដោយ​ផ្តោតសំខាន់ជាអាទិភាពលើតំបន់មានការខណ្ឌសីមាច្បាស់លាស់ ទីកន្លែងដែលមានប្រជាជនរស់នៅ និងទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម។ ការ​ថ្លែង​បែប​នេះ​ធ្វើ​ឡើង​ដោយ​លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្នុង​ជំនួប​ជាមួយ លោក Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា នៅ​ថ្ងៃទី១៦ កញ្ញា​នេះ ដែល​ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​ការ​បោស​សម្អាត​មីន​នៅ​តាម​ព្រំដែន។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-16-1650-263292

កងទ័ព​ជើង​ទឹកថៃចោទ​​ថាកម្ពុជា​ទន្ទ្រាន​ដីថៃ ខណៈ​ដែល​កម្ពុជា​បញ្ជាក់​ថាទីតាំង​ទាំង​នោះ​ត្រូវ​បាន​បក​ស្រាយ​ច្បាស់​លាស់​ហើយ​នៅឆ្នាំ​២០២២

លោកស្រី ម៉ាលី សុជាតា អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​បំភ្លឺ​ថា ចំណុច​​ដែល​​កង​ទ័ព​ជើង​ទឹកថៃបាន​លើក​ឡើង​ថា​កម្ពុជា​បំពាន​ដីថៃ​​ តាម​ពិត​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​តាំង​ពី​ឆ្នាំ២០២២ ចំណែក​ចំណុច​នៅ​សេសសល់​គួរ​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​កិច្ច​ការ​របស់ គណៈកម្មាធិការចម្រុះព្រំដែន (JBC)។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-16-1827-263294

រដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់ព្រមព្រៀងបន្ថែមលើសន្ធិសញ្ញាតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

ដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដើម្បីលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់និងពិភពលោក។ រដ្ឋសភាពីម្សិលមិញបានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងវត្តមានសមាជិកចូលរួមចំនួន១០៧នាក់ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដែលស្នើដោយរាជរដ្ឋាភិបាល។ ...

តន វិបុល
https://shorturl.at/MIr3R

ការនាំចេញទៅប្រទេសសមាជិក RCEP កើនដល់ ៦.៦ ប៊ីលានដុល្លារ ក្នុងអំឡុងខែមករាដល់ខែសីហា

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញកាលពីថ្ងៃចន្ទថា កម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ ៦,៦២៨ លានដុល្លារទៅកាន់ប្រទេសភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចន្លោះខែមករាដល់ខែសីហាឆ្នាំនេះ កើនឡើងជិត១០ភាគរយ ពី ៦,០៥០លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

ជា វណ្ណយុទ្ធ
https://shorturl.at/dHvKa

MTS៖ ការ​នាំ​ចេញ​មាសពី​ថៃ​តម្លៃ ២.១ ប៊ី​លាន​ដុល្លារ​ចូល​កម្ពុជាគឺស្រប​ច្បាប់

Mae Thong Suk (MTS) Gold Group ដែលជាក្រុមហ៊ុនពាណិជ្ជកម្មមាសឈានមុខគេរបស់ប្រទេសថៃកាលពីថ្ងៃសុក្របានការពារភាពស្របច្បាប់នៃការនាំចេញមាសរបស់ប្រទេសថៃមកកម្ពុជាដោយសង្កត់ធ្ងន់ថាប្រតិបត្តិការទាំងអស់ចំនួន ២.១៥ ប៊ីលានដុល្លារគោរពតាមបទប្បញ្ញត្តិអន្តរជាតិ។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/WDlSr

និយតករ​ទូរគមនាគមន៍​កម្ពុជា ព្រមាន​ពី​ការកើនឡើង​នៃ​សកម្មភាព​ក្លែងបន្លំ​​លើ​​ Telegram

និយតករ​ទូរគមនាគមន៍​កម្ពុជា (ន.ទ.ក) បានប្រកាសឱ្យមានការប្រុង​ប្រយ័ត្ន​ខ្ពស់​​ជុំវិញ​ការកើនឡើង​នៃ​សកម្មភាព​ក្លែងបន្លំ​នៅលើថ្នាល​​ផ្ញើ​សារ​ដ៏​ពេញនិយមតេឡេក្រាម (Telegram)​។ យោងតាម (ន.ទ.ក) បាន​ឱ្យ​ដឹងថា ជន​បោកប្រាស​​​​បាននិងកំពុង​ចែកចាយ​សារ​បោកប្រាស់​តាមរយៈ Telegram ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេងៗ​​​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-15-1819-263278

សេចក្ដីជូនដំណឹង៖ ការកើនឡើងនៃការឆបោកតាមរយៈថ្នាលតេឡក្រាម (Telegram)

នៅថ្ងៃទី១៥ ខែកញ្ញា ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការកើនឡើងនៃការឆបោកតាមរយៈថ្នាលតេឡក្រាម (Telegram)។ដើម្បីការពារសុវត្ថិភាពពីការឆបោកទាំងនេះ សូមសាធារណ​​ជនធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានដែលទទួលបាន កុំចែករំលែកលេខសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ កុំចុចលើតំណភ្ជាប់ដែលមានការសង្ស័យ និងអនុវត្តវិធីសាស្ត្រពាក់ព័ន្ធនឹងមុខងាររបស់តេឡេក្រាម។ ...

និយ័តករទូរគមនាគមន៍កម្ពុជា

ទាញយក៖ pdf

​ការ​ពង្រឹង​សហគមន៍​នេសាទ​តាម​រយៈ​អក្ខរកម្ម​ទិន្នន័យ​

នៅ​ថ្ងៃ​ទី​៣​ និង​ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០២៥​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ពីរ​ថ្ងៃ​ស្តី​ពី​ អក្ខរ​កម្ម​​ទិន្នន័យ​សម្រាប់​សមាជិក​សហគមន៍​នេសាទ​នៅ​ខេត្តកំពត​។​ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម ...

សារធាតុពុលដែលបន្សល់ទុកពីសង្រ្គាមព្រំដែន កំពុង​បង្ក​ហានិ​ភ័​យដ​ល់​សុខភាពមនុស្ស និង​បរិ​ស្ថាន​

​សម្ព័ន្ធអង្គការសង្គមស៊ីវិលកម្ពុជាជិត១០ និងក្រុមអ្នកជំនាញបានរកឃើញ​សញ្ញា​យ៉ា​ងខ្លាំង​នៃវត្ត​មាន​សារ​ធាតុ​គី​មី​ពុល​ ដែល​​ត្រូវ​បានប្រើប្រាស់​ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ហើយ​វា​កំពុង​តែ​បង្ក​ហានិ​ភ័​យដ​ល់​សុខភាពមនុស្ស និងបរិស្ថាននៅសហគមន៍តាម​តំបន់ព្រំដែន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-15-1054-263265

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HVvRb
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!