ODC English Site
លោក ហ៊ុន សែន ការពារការដំឡើងប្រាក់ឈ្នួលអប្បបរមាទាប
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យកម្មករ កម្មការិនីរោងចក្រកាត់ដេរ មានការយោគយល់ពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២០ មិនបានច្រើនដូចនឹងជាការដំឡើងប្រាក់ឈ្នួលអប្បបរមាកាលពីឆ្នាំមុន។ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលសម្រាប់ ...
មុំ គន្ធា
https://bit.ly/357ms0K
រដ្ឋបាលជលផល ប្រកាសបើករដូវនេសាទសម្រាប់ឆ្នាំ ២០១៩-២០២០
រដ្ឋបាលជលផលបានប្រកាសបើករដូវនេសាទសម្រាប់ឆ្នាំ ២០១៩-២០២០ ចាប់ពីថ្ងៃអង្គារម្សិលមិញដែលអាចឲ្យប្រជាពលរដ្ឋធ្វើការនេសាទក្នុងដែននេសាទទឹកសាប ដោយឧបករណ៍នេសាទជាលក្ខណៈគ្រួសារ និងបានណែនាំឲ្យការធ្វើអាជីវកម្មក្រៅពីលក្ខណៈគ្រួសារត្រូវសុំច្បាប់អនុញ្ញាត។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផលចុះ ...
ឡុង គីមម៉ារីតា
https://bit.ly/2oH1PrE
ហាមផ្សារទំនើបគ្រប់ទីតាំងលក់ឱសថគ្រប់ប្រភេទ បើរឹងទទឹងនឹងប្រឈមមុខច្បាប់
ក្រសួងសុខាភិបាលប្រកាសហាមម្ចាស់ផ្សារទំនើប ម៉ាត និងបេប៊ីម៉ាត នៅទូទាំងប្រទេសដាក់លក់ផលិតផលឱសថគ្រប់ប្រភេទនៅតាមផ្សារទំនើបទាំងឡាយដោយគ្មានច្បាប់អនុញ្ញាត ហើយបើក្នុងករណីមិនគោរពតាមបម្រាម ក្រសួងនឹងចាត់វិធានការតឹងរ៉ឹងទៅតាមច្បាប់ ដែលអាចនឹងរងពិន័យជាប្រាក់ដល់ទៅ ...
ឡុង គីមម៉ារីតា
https://bit.ly/2o07Srm
ជប៉ុនផ្តល់ជំនួយឥតសំណងជិត $២៦ លាន សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់
ជប៉ុននឹងផ្តល់ជំនួយឥតសំណងជិត ៣០០០ លានយ៉េន (ជិត ២៦ លានដុល្លារ) បន្ថែមទៀតដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ ខណៈដែលតំបន់មួយចំនួននៃរាជធានីតែងតែត្រូវទឹកជន់លិចនៅពេលដែលមានភ្លៀងខ្លាំងម្តងៗ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ ...
រី សុចាន់
https://bit.ly/2nZaZQc
សិក្ខាសាលាស្តីពី ការប្រមូលទិន្នន័យតាមទូរស័ព្ទដៃជាមួយនឹងកម្មវិធី Kobo Toolbox
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសិក្ខាសាលាស្តីពី “ការប្រមូលទិន្នន័យតាមទូរស័ព្ទដៃជាមួយកម្មវិធី Kobo Toolbox”។ សិក្ខាសាលានេះនឹង ផ្តោតលើ៖គោលការណ៍ និងរបៀប ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
សេចក្តីជូនដំណឹងស្តីពី ការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងស្ដីពី ការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក រយៈពេល៤៩ថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដល់ ថ្ងៃទី២៩ ខែវិចិ្ឆកា ...
ក្រសួងមហាផ្ទៃ
ជនជាតិដើម ៩ នាក់ ទៅចូលរួមសវនាការដល់បារាំងរឿងវិវាទដីធ្លី
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង ៩ នាក់ ក្នុងខេត្តមណ្ឌលគិរីកាលពីម្សិលមិញបានចូលរួមក្នុងសវនាការនៅតុលាការណង់ទែរ (the Tribunal of Nanterre) ប្រទេសបារាំង បន្ទាប់ពីបានដាក់ពាក្យប្តឹងក្រុមហ៊ុនដ៏ធំមួយរបស់បារាំងឈ្មោះ Bollore ទៅតុលាការនេះកាលពីឆ្នាំមុន ក្រោយរងគ្រោះពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ...
ឡុង គីមម៉ារីតា
https://bit.ly/2peycOL
សេចក្តីប្រកាសព័ត៌មានស្តីពី ការចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់២ប៊ីលាន៧៧៧លានយ៉េន
នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់២ប៊ី ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ខេត្តព្រះសីហនុ រំពឹងទទួលបានវិនិយោគិនចិនថ្មីៗ
ខេត្តព្រះសីហនុរំពឹងថានឹងអាចទាក់ទាញវិនិយោគិនចិនថ្មីៗដែលនឹងស្តារស្ថានភាពទីក្រុងទេសចរណ៍តំបន់ឆ្នេររបស់កម្ពុជាមួយនេះឲ្យល្អប្រសើរឡើងវិញ ខណៈការវិនិយោគធំៗ បច្ចុប្បន្នភាគច្រើនជាប្រភេទសណ្ឋាគារ និងកាស៊ីណូ។ ក្នុងជំនួបជាមួយមន្ត្រីស្ថានទូតចិនកាលពីខែសីហា អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឲ្យដឹងថា ដ្បិតការបិទ ...
ហ៊ឹន ពិសី
https://bit.ly/2ooMoUK
ក្រសួងមហាផ្ទៃ និង CCC នឹងធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ក្រសួងមហាផ្ទៃ និងអង្គការគណៈកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជា (CCC) នឹងចាប់ផ្តើមធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចាប់ពីថ្ងៃទី ១០ ខែ តុលា ទៅដល់ថ្ងៃទី ២៩ ខែ វិច្ឆិកា ដើម្បីពិនិត្យឡើងវិញនូវចំនួនពិតប្រាកដនៃអង្គការសមាគមដែលកំពុងបន្តធ្វើសកម្មភាព ខណៈដែលចាប់តាំងពីឆ្នាំ ១៩៩៣ មកមានអង្គការ សមាគម ...
សុទ្ធ គឹមសឿន
https://bit.ly/2p4tFhF
លោក ហ៊ុន សែន ធ្វើទស្សនកិច្ចផ្លូវការទៅប្រទេសវៀតណាមដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រំដែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមនៅថ្ងៃសៅរ៍នេះ ហើយគ្រោងនឹងជួបសមភាគីវៀតណាមគឺលោក Nguyen Xuan Phuc ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំណត់ព្រំដែនចំនួនពីរ។ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការ ...
តាំង វីដា
https://www.khmertimeskh.com/50647019/hun-sen-off-to-vietnam-to-sign-border-agreements/
លោក ឈាង វុន៖ កម្មករនិងគ្រូពេទ្យ ឃុបឃិតគ្នាកេងបន្លំប្រាក់ បសស
រដ្ឋសភាកំពុងធ្វើសេចក្តីព្រាងច្បាប់ដើម្បីចាត់វិធានការលើវេជ្ជបណ្ឌិត និងអ្នកជំងឺដែលឃុបឃិតគ្នាកេងបន្លំថវិការបេឡាជាតិរបបសន្តិសុខសង្គម ដោយការទូរទាត់ថ្លៃចំណាយលើការព្យាបាលក្លែងក្លាយ។ លោក ឈាង វុន ប្រធានគណៈកម្មការ ...
ឃួន ណារីម
https://bit.ly/2n5hKj3
កម្ពុជាបានស្នើឱ្យអាល្លឺម៉ង់ទិញឥណទានកាបូន
ប្រទេសកម្ពុជាបានស្នើឱ្យប្រទេសអាល្លឺម៉ង់ទិញឥណទានកាបូនមួយចំនួនដែលទទួលបានពីការការពារធនធានធម្មជាតិ។ សេចក្តីថ្លែងការណ៍របស់ក្រសួងបានកត់សម្គាល់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេងបានស្នើសុំនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50646972/carbon-credits-on-table-with-germany/
រដ្ឋបាលខេត្តសៀមរាប បញ្ជាឲ្យអាជ្ញាធរចាត់វិធានការអ្នករំលោភដីរដ្ឋ
រដ្ឋបាលខេត្តសៀមរាបបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការចំពោះជនខិលខូច ដែលកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដីព្រៃលិចទឹក និងដីតំបន់ការពារធម្មជាតិយកធ្វើជាកម្មសិទ្ធិ និងបានជំរុញឲ្យអង្គភាពជំនាញត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបញ្ជាក់លើលិខិតទិញ-លក់ដីរដ្ឋ ការផ្ទេរសិទ្ធិ ឬបញ្ជាក់លើ ...
សុទ្ធ គឹមសឿន
https://bit.ly/2oXcSgD
លោក ស ខេង៖ កម្ពុជានៅតែព្យាយាមបើកកិច្ចចរចាដើម្បីរក្សា EBA និង GSP
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេស អាល្លឺម៉ង់ បានថ្លែងថា កម្ពុជានៅតែព្យាយាមបើកកិច្ចចរចាដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបនិង GSP ពីសហរដ្ឋអាមេរិក។ ការថ្លែងរបស់លោក ស ខេង ធ្វើឡើងនៅក្នុងអំឡុងពេលដែលលោកកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី ២៤ កញ្ញា ដល់ថ្ងៃទី ...
ម៉ិច ដារ៉ា
https://bit.ly/2neDwkI
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី ១ រវាងកម្ពុជា និងអូស្ត្រាលី
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី ១ រវាងកម្ពុជា និងអូស្ត្រាលី។កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងការយោគយល់គ្នា ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
បទល្មើសនេសាទ មានការកើនឡើងក្នុងរដូវទឹកជំនន់
ខណៈជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គកំពុងហក់ឡើង និងជន់លិចចូលទៅក្នុងស្ទឹងព្រែក និងបឹងបួនានាដែលជាតំបន់វាលទំនាបព្រៃលិចទឹក និងជាជម្រកត្រីពងកូននារដូវវស្សានេះ បទល្មើសនេសាទក៏បានចាប់ផ្ដើមកើតមានជាថ្មីផងដែរ បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈ ពិសេសបណ្ដាខេត្តនៅជុំវិញបឹងទន្លេសាប ...
ឃុត សុភចរិយា
https://bit.ly/2m1YUbS
ប្រទេសកម្ពុជាត្រូវបានគំរាមកំហែង ខណៈពេលដែលទឹកទន្លេមេគង្គថយចុះដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ
នៅពេលដែលមេដឹកនាំពិភពលោកជួបគ្នានៅទីក្រុងញូវយ៉កចាប់ពីថ្ងៃច័ន្ទ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ប្រជាជននៅប្រទេសកម្ពុជាកំពុងដោះស្រាយជាមួយនឹងការផ្លាស់ប្តូរយ៉ាងខ្លាំងនៃប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេស រួមទាំងកម្រិត ...
Andrew Nachemson
https://www.aljazeera.com/news/2019/09/cambodia-lifeline-threatened-mekong-recedes-historic-190920072518567.html
សត្វព្រៃចម្រុះខុសច្បាប់ជាង ២០០គីឡូក្រាមត្រូវបានបង្ក្រាបតាមរថយន្តក្រុង
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពីថ្ងៃអាទិត្យនេះ បានបង្ក្រាបករណីដឹកជញ្ជូនសត្វព្រៃចម្រុះខុសច្បាប់ជាង ២០០គីឡូក្រាម តាមរថយន្តក្រុងរបស់ក្រុមហ៊ុនបូព៌ាអាស៊ី និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាអ្នកបើកបរថយន្តដើម្បីយកទៅសួរនាំផងដែរ។ ...
ប៉ិច សុធារី
https://bit.ly/2mtPG8r
ប្រាក់ឈ្នួល និងប្រាក់ផ្សេងៗរបស់កម្មករកើនដល់ជាង ២០០ ដុល្លារ
ប្រាក់ឈ្នួលអប្បបរមារបស់កម្មករសម្រាប់ឆ្នាំ ២០២០ ត្រូវឡើងដល់ ១៩០ ដុល្លារ ខណៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកាសថា ប្រាក់ឈ្នួលនេះបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗនឹងទទួលបានចន្លោះពី ២០៧ ទៅដល់ ២១៨ ដុល្លារ។ យ៉ាងណាចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីនេះ សហជីពមួយ ...
ឡុង គីមម៉ារីតា
https://bit.ly/2kuFQm9
រដ្ឋមន្ត្រីក្រសួងសុខាភិបាលណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទប់ស្កាត់ការព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំបន្ថែមទៀតដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវទប់ស្កាត់អ្នកប្រកបអាជីវកម្មព្យាបាលជំងឺនិងដើរចាក់ថ្នាំខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវជៀសវាងទៅព្យាបាលជំងឺនៅតាមពេទ្យឯកជនដែលគ្មាន ...
ប៉ិច សុធារី
https://bit.ly/2mnxFsf
ក្រសួងកំពុងស្រាវជ្រាវការដោះដូរដីរដ្ឋជាង ១០ ហិកតា ខណៈអាជ្ញាធរថាមិនដឹង
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានអះអាងកាលពីសប្តាហ៍មុនថា ក្រសួងទទួលបានដំណឹងអំពីការដោះដូរដីមន្ទីរកសិកម្មខេត្ដកំពង់ស្ពឺជាង ១០ ហិកតា ជាមួយក្រុមហ៊ុនឯកជន ប៉ុន្ដែមិនទាន់ទទួលបានព័ត៌មានលម្អិតទេ ដោយបច្ចុប្បន្នកំពុងបន្ដស្រាវជ្រាវលើរឿងនេះ។ ទោះបីយ៉ាងណាអាជ្ញាធរពាក់ព័ន្ធថាខ្លួនមិនបាន ...
វ៉ន ដារ៉ា
https://bit.ly/2muQVUU
តុលាការសម្រេចឃុំខ្លួនអតីតប្រធានសហគមន៍រ៉ែចុងផ្លាស់ ក្រោយពីចាប់ខ្លួនរឿងលាក់ឈើប្រណីត
សាលាដំបូងខេត្តមណ្ឌលគិរីកាលពីម្សិលមិញបានសម្រេចឃុំខ្លួនលោក តែ គឹមសាន អតីតប្រធានសហគមន៍រ៉ែមាសចុងផ្លាស់ពីបទការប្រមូលផលអនុផលព្រៃឈើ និងធ្វើរោងសន្និធិ (រោងកែច្នៃឈើ) បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ២០ ខែ កញ្ញា ដែលសង្ស័យពាក់ព័ន្ធការលួចលាក់ស្តុកឈើប្រណីតចំនួន ៦០០ កំណាត់ នៅក្នុងរោង ...
សុទ្ធ គឹមសឿន
https://bit.ly/2kZnVEa
ក្រសួងទទួលស្គាល់គណបក្សខ្មែរអភិរក្សនិយម
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃពុធនេះបានចេញលិខិតប្រកាសទទួលស្គាល់គណបក្សខ្មែរអភិរក្សនិយម ដែលមានអតីតតំណាងរាស្ត្រគណបក្សប្រឆាំង គឺលោក រៀល ខេមរិន្ទ្រ ជាប្រធាន។ ...
តាំង វីដា
https://www.khmertimeskh.com/50645044/ministry-recognises-khmer-conservative-party/



