ភាសាខ្មែរបកប្រែដោយអូឌីស៊ី
GDT សម្រួលការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ចកម្មតាមប្រព័ន្ឋអេឡិចត្រូនិក
អគ្គនាយកដ្ឋានពន្ឋដារនៃក្រសួងសេដ្ឋកិច្ចបានចេញសេចក្តីណែនាំស្តីពីការសម្រួលការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ចកម្មតាមប្រព័ន្ឋអេឡិចត្រូនិក។ ...
កង សុធា
https://bit.ly/3wFlzLU
អាជីវកម្មថ្មីជាង ១០.៧០០ ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ ២០២២ កើនឡើង ៣៩ ភាគរយ
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានចេញផ្សាយកាលពីថ្ងៃចន្ទថា កម្ពុជាបានចេញអាជ្ញាប័ណ្ណប្រតិបត្តិការដល់ក្រុមហ៊ុនថ្មីចំនួន ១០,៧០១ ក្នុងឆ្នាំ២០២២ កើនឡើង៣៩ ភាគរយពីក្រុមហ៊ុនចំនួន ៧,៦៧៧ ក្នុងឆ្នាំ២០២១។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3HIlXj4
កំណើនចូលចតនាវាទេសចរណ៍ ផ្តល់សញ្ញាវិជ្ជមានដល់វិស័យទេសចរណ៍
ក្រោយពីនាវាទេសចរណ៍ខ្នាតធំ ១ គ្រឿងទៀតមានឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចនៅខេត្តព្រះសីហនុ អ្នកជំនាញលើកឡើងថា នេះជាពន្លឺថ្មីមួយ សម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍។ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-30-0906-246424.html
ក្រុមហ៊ុនធុរកិច្ចកម្ពុជា និងកូរ៉េ ចុះអនុស្សរណៈយោគយល់គ្នា សំដៅពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំង ២
នៅក្នុងវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-កូរ៉េ ដែលបានប្រារព្ធធ្វើទ្បើងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ វិស័យឯកជន ក្រុមហ៊ុនធុរកិច្ច និងវិនិយោគសំខាន់ៗនៃប្រទេសកម្ពុជា និងកូរ៉េប្រមាណ ១៥០ ក្រុមហ៊ុន បានសម្រេចចុះអនុស្សរណៈយោគយល់គ្នាចំនួន ៥ ដើម្បីពង្រីកកាលានុវត្តភាព និងការបង្កើតបណ្តាញធុរកិច្ចនិងវិនិយោគ នៃប្រទេសទាំង ២។ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-28-1121-246381.html
ពលរដ្ឋដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ស្នើជាថ្មីដល់ក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់វិវាទដីធ្លី
ប្រជាសហគមន៍ប្រមាណ ១០០នាក់ ដែលមានបញ្ហាដីធ្លី មកពីឃុំចំនួន៣ នៅខេត្តកំពង់ស្ពឺ បាននាំគ្នាទៅប្រមូលផ្តុំនៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញដល់ក្រសួងពន្លឿនការដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់។ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2023/01/26/citizens-request-the-mol-to-resolve-land-disputes/
ពលរដ្ឋជាង៧០០គ្រួសារនៅខេត្តឧត្ដរមានជ័យ ស្នើក្រសួងផ្ដល់ដីឱ្យពួកគាត់វិញ ក្រោយក្រុមហ៊ុនក្ស័យធននិងចេញពីដីជម្លោះ
ពលរដ្ឋមានជម្លោះដីធ្លីជាមួយអតីតក្រុមហ៊ុនស្ករអំពៅ នៅខេត្តឧត្ដរមានជ័យ បានជំរុញទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះស្រាយវិវាទដីធ្លី ដោយប្រគល់ដីជូនពួកគាត់វិញ និងផ្តល់បណ្ណកម្មសិទ្ធិ ក្រោយក្រុមហ៊ុននេះក្ស័យធន និងដកខ្លួនចេញពីដីសម្បទានសេដ្ឋកិច្ចដែលមានជម្លោះជិត១០ឆ្នាំ។ ...
ការថយចុះអតិផរណា មិនអាចកាត់បន្ថយបន្ទុកចំណាយលើការរស់នៅបានទេ
ទោះបីជាមានការព្យាករណ៍ថាអតិផរណានឹងធ្លាក់ចុះពី ៦,២ ភាគរយនៅឆ្នាំ២០២២ មកត្រឹម ២,៥ ភាគរយនៅឆ្នាំនេះក៏ដោយ ក៏ប្រជាជនកម្ពុជានៅតែបន្តប្រឈមមុខនឹងការលំបាកក្នុងការចិញ្ចឹមជីវិតនៅក្នុងខែដំបូងនៃឆ្នាំ២០២៣ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-slowing-inflation-fails-to-ease-cost-of-living-burden
អំពាវនាវឲ្យចក្រភពអង់គ្លេសវិនិយោគលើវិស័យកសិកម្មកម្ពុជា
កម្ពុជាបានអំពាវនាវឱ្យចក្រភពអង់គ្លេសពិចារណាលើការវិនិយោគលើការកែច្នៃផលិតផលកសិកម្ម បន្ទាប់ពីបានកត់សម្គាល់ថាវាជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលកសិកម្ម និងផលិតកម្មរបស់កម្ពុជា។ ...
ឆន រស្មី
https://kiripost.com/stories/call-for-uk-to-invest-in-cambodias-agriculture-sector
ក្រុមនិស្សិតសកលវិទ្យាល័យ Salford បានមកទស្សនាដំរីកម្ពុជាដែលមានជើងសិប្បនិម្មិត
អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតមកពីសកលវិទ្យាល័យ Salford បានត្រឡប់មកពីដំណើរទស្សនកិច្ចផ្សព្វផ្សាយទៅកាន់ប្រទេសកម្ពុជា ជាទីដែលពួកគេបានជួបជាមួយអ្នកប្រើប្រាស់ជើងសិប្បនិម្មិតជាច្រើន រួមទាំងដំរីផងដែរ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3JttS5c
ក្រសួងវប្បធម៌ ជំរុញក្រសួងពាក់ព័ន្ធឱ្យជួយទប់ស្កាត់រាល់ការវាយបំផ្លាញសំណង់បេតិកភណ្ឌ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញដល់សមត្ថកិច្ច និងអាជ្ញាធរ ដែលស្ថិតក្នុងសេនាធិការរបស់ក្រសួងចំនួនបី ចូលរួមការពារវត្ថុបុរាណ និងសំណង់បេតិកភណ្ឌ ជាពិសេស នៅតាមវត្តអារាមទូទាំងប្រទេស ដើម្បីបង្ក្រាប ព្រមទាំងទប់ស្កាត់រាល់ការរំលោភបំពាន និងវាយ ...
ហង្ស ពណ្ណរាយ
https://bit.ly/40aCio1
ក្រុមហ៊ុនយន្តហោះពីររបស់ឥណ្ឌូនេស៊ីត្រៀមបើកជើងហោះហើរត្រង់មកកម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ីយ៉ាងហោចណាស់ ២ បានត្រៀមជើងហោះហើរត្រង់ ដែលអាចនឹងចាប់ផ្តើមជាមួយនឹងជើងហោះហើរដែលបានគ្រោងទុកក្នុងមួយសប្តាហ៍ពីប្រទេសឥណ្ឌូនេស៊ីទៅកាន់ទីក្រុងភ្នំពេញក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ...
គង់ អារៃ
https://bit.ly/3Hk0gEQ
ស៊ីម៉ាក់ ចាប់ផ្តើមបញ្ជូនកងកម្លាំងប្រតិបត្តិការបោសសម្អាតមីន ក្នុងខេត្តគោលដៅទាំងប្រាំ
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ CMAC បានចាប់ផ្ដើមបញ្ជូនកងកម្លាំងចុះប្រតិបត្តិការបោសសម្អាតមីន ទៅកាន់បណ្ដាខេត្តគោលដៅចំនួនប្រាំ ដើម្បីរំដោះផ្ទៃដីមានគ្រាប់មីនក្នុងឆ្នាំ២០២៣ ឱ្យបានជាង ១ម៉ឺនហិកតា ដើម្បីឈានទៅប្រកាសភូមិ ...
ហង្ស ពណ្ណរាយ
https://bit.ly/3Y3UVIq
កម្ពុជាចម្រាញ់រ៉ែមាសបាន ៥,៣ តោនក្នុងឆ្នាំ ២០២២
យោងតាមរបាយករណ៍របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកាលពីម្សិលមិញ ក្រុមហ៊ុនចំនួន ៤ របស់កម្ពុជាបានចម្រាញ់មាស ៥,៣០០ គីឡូក្រាម ដោយក្រុមហ៊ុនបានបង់ចំណូលសួយសារចូលថវិការជាតិជាង៨លានដុល្លារ និង ចំណូលពន្ឋបាន ១,៥ លានដុល្លារ ...
ជា វណ្ណយុទ្ធ
https://bit.ly/3XFv6OV
ការជួសជុលរានហាលរបស់ប្រាសាទបុរាណបន្ទាយសំរែត្រូវបានចាប់ផ្តើមហើយ
អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការអង្គការ GIZ នៃប្រទេសអាឡឺម៉ង់ បានចាប់ផ្តើមជួសជុលរានហាលប្រាសាទបន្ទាយសំរែ ក្នុងខេត្តសៀមរាប។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3wymYE9
បារាំងលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនមកវិនិយោគនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់បារាំងបានលើកទឹកចិត្តឱ្យវិនិយោគិន និងធុរជនរបស់ខ្លួនបង្កើនការវិនិយោគ និងបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដោយសារតែការរីកលូតលាស់យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច និងការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាជនខ្មែរ គួបផ្សំនឹងបរិយាកាសវិនិយោគដែលមានលក្ខណៈល្អប្រសើរ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-26-1032-246284.html
រដ្ឋបានអនុម័តក្រុមហ៊ុនចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាក្នុង ១ សប្តាហ៍ នៃខែមករានេះ មានចំនួន ២២២
ក្រុមហ៊ុន ២២២ បានទទួលជោគជ័យ (Approved) ក្នុងការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ (Progress of Online Business Registration System via IT Platform phase 1) នារយៈពេល ១ សប្តាហ៍ គិតចាប់ពីរសៀលថ្ងៃទី ១៦ ដល់រសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ ដែលធ្វើឱ្យចំនួនក្រុមហ៊ុនទទួលជោគជ័យក្នុងការចុះបញ្ជីតាម «Single Portal» កើនឡើងដល់ ២១ ១៣៧។ នេះបើយោងតាមសេវាកម្ម Online Business Registration Service។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-01-26-1331-246302.html
កម្ពុជាប្រគល់តំណែងប្រធាន UNCTAD ដល់ឥណ្ឌា
កម្ពុជាបានប្រគល់តួនាទីប្តូរវេនជាប្រធានសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) ទៅកាន់ប្រទេសឥណ្ឌា ដើម្បីដឹកនាំកិច្ចប្រជុំក្រុមការងារលើកទី៨៥ របស់ស្ថាប័ននេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3kMakPk
ប្រជាសហគមន៍មានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនចម្ការអំពៅ ក្នុងខេត្តកំពង់ស្ពឺ មកស្នើសុំឱ្យក្រសួងដែនដីពន្លឿនការដោះស្រាយ
ប្រជាសហគមន៍មានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនចម្ការអំពៅ លី យ៉ុងផាត់ ក្នុងខេត្តកំពង់ស្ពឺ បានលើកគ្នា ជិត ១០០ នាក់ មកប្រមូលផ្ដុំគ្នានៅមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣ ដើម្បីស្នើសុំឱ្យក្រសួងនេះ ពន្លឿននីតិវិធី ដោះស្រាយលើសំណុំរឿងដីធ្លីរបស់ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2023-01-26-1931-246327.html
គម្រោងបីបន្ថែមទៀតដែលមានតម្លៃ១៨លានដុល្លារត្រូវបានអនុម័ត
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ ដែលមានដើមទុនសរុប ១៨ លានដុល្លារ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញកាលពីម្សិលមិញថា គម្រោងថ្មីទាំងនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន New Target ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3R9YvOR
រដ្ឋមន្ត្រីកសិកម្មគ្រោងបង្កើតសារមន្ទីរកៅស៊ូ និងដាក់ដើមកៅស៊ូមានអាយុជាង ១០០ ឆ្នាំ ជាសម្បត្តិបេតិកភណ្ឌជាតិ
លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបង្កើតសារមន្ទីរកៅស៊ូនៅខេត្តត្បូងឃ្មុំ ដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍដំណាំកៅស៊ូនៅកម្ពុជា និងបានលើកឡើងពីការគួរដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិ ចំពោះដើមកៅស៊ូជិត ៥០០ ដើម ដែលមានអាយុកាលជាង ១០០ ឆ្នាំ។ ...
ឃុត សុភចរិយា និង យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-01-26-1344-246303.html
នាយករដ្ឋមន្ត្រីអំពាវនាវឱ្យសាកលវិទ្យាល័យទាំងអស់យកចិត្តទុកដាក់លើគុណភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់សាកលវិទ្យាល័យទាំងអស់ ទាំងសាធារណៈ និងឯកជន ខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់គុណភាពអប់រំ ឱ្យស្របតាមសមត្ថភាព និងសញ្ញាបត្ររបស់និស្សិត។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3WFi6ry
លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម ណែនាំមិនឱ្យមានការនេសាទតាមអន្លង់ផ្សោតដាច់ខាត
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំឱ្យរដ្ឋបាលជលផលត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាព និងមិនត្រូវអនុញ្ញាតឱ្យមានការនេសាទគ្រប់ប្រភេទនៅតាមអន្លង់សត្វផ្សោតជាដាច់ខាត ទាំងនៅរដូវប្រាំង និងវស្សា ព្រោះវាជាទីតាំងស្នូលសម្រាប់ការបង្កបង្កើនផលនេសាទ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-01-26-0902-246298.html
មកទល់ពេលនេះ រាជរដ្ឋាភិបាលចំណាយថវិកាអស់ជាង $៩៣០ លាន ជួយជនងាយរងគ្រោះដោយសារកូវីដ
គិតត្រឹមថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ៩៣០ លានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែលក្នុងនោះមានប្រជាពលរដ្ឋជិត ២,៨ លាននាក់បានទទួលពីការឧបត្ថម្ភនេះ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2023-01-26-1033-246292.html
ស្ដ្រីជនជាតិដើម អំពាវនាវឱ្យដាក់បញ្ចូលក្ដីកង្វល់ទៅក្នុងវិសោធនកម្មច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ស្តីពីព្រៃឈើ
សហគមន៍ជនជាតិដើមភាគតិចជាស្ត្រីបានបង្ហាញបញ្ហាប្រឈម និងអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យទទួលយកក្ដីកង្វល់របស់ពួកគាត់ដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ស្តីពីព្រៃឈើ ខណៈអ្នកនាំពាក្យក្រសួងបរិស្ថានថា កុំឱ្យមានការបារម្ភហួសហេតុពេក។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-01-25-1855-246279.html