ភាសាខ្មែរបកប្រែដោយអូឌីស៊ី
អង្គការមិនមែនរដ្ឋាភិបាល៖ កុមារកម្ពុជានៅតែងាយរងគ្រោះទៅនឹងការរំលោភបំពានផ្លូវភេទដោយជនបរទេស
លោក សំលៀង សិលា នាយកប្រតិបត្តិនៃអង្គការ APLE, កាលពីម្សិលមិញ ក្នុងអំឡុងពេលសិក្ខាសាលាមួយបានឱ្យដឹងថាប្រទេសកំពុងអភិវឌ្ឍន៍មិនទាន់មានមធ្យោបាយរឹងមាំដើម្បីកាត់បន្ថយ និងការពារការរំលោភបំពានផ្លូវភេទកុមារ។ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50563914/cambodian-children-still-vulnerable-to-sex-abuse-by-foreigners-ngo/
សារាចរណែនាំរួមដើម្បីផ្ដល់ប្រយោជន៍ដល់ជនពិការ
ក្រសួងរៀបចំដែនដី និងសង្គមកិច្ចកាលពីម្សិលមិញ បានចេញសារាចររួមមួយដែលតម្រូវឱ្យអគារទាំងអស់ដើម្បីសម្រួលដល់ជនពិការដោយសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជាការលើកទួលកៅអីរុញ និងរៀបចំចន្លោះចំណតរថយន្ត។ ...
សែន ដាវីត
https://www.khmertimeskh.com/50563916/joint-directive-to-benefit-disabled-persons-2/
ក្រសួងសាធារណការចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ដែលមានចំនួនទឹកប្រាក់ប្រមាណជាង ៦៣ លានដុល្លារ
ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញ បានចុះហត្ថលេខាលើកិច្ចសន្យាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ ជាមួយក្រុមហ៊ុន Dohwa Engineering របស់ប្រទេសកូរ៉េ។ ...
សែន ដាវីត
https://www.khmertimeskh.com/50563331/ministry-inks-63-million-water-treatment-project/
សត្វបក្សីតំបន់អភិរក្សសត្វស្លាបព្រែកទាល់កំពុងកើនឡើង
មន្ទីរបរិស្ថានខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា ចំនួនហ្វូងសត្វបក្សីនៅតំបន់អភិរក្សព្រែកទាល់ ដែលស្ថិតនៅលើផ្ទៃទន្លេសាប បានកើនឡើងចំនួន ៣០ ភាគរយនៅក្នុងឆ្នាំនេះ។ ...
មុំ គន្ធា
https://www.khmertimeskh.com/50564095/prek-toal-bird-sanctuary-in-upwind/
មានការឈូសឆាយនៅក្នុងឧទ្យាននានាក្នុងខេត្តព្រះវិហារ
មន្ត្រីអនុរក្សព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ (PLCN) បាននិយាយកាលពីថ្ងៃអង្គារថា ព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃព្រៃឡង់នៅខេត្តព្រះវិហារកំពុងត្រូវបានកាប់ឆ្ការដោយក្រុមជនល្មើសពីខេត្តកំពង់ធំ ខេត្តកំពង់ចាម សៀមរាប និងបាត់ដំបង ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/preah-vihear-parks-see-clearing
សកម្មជនព្រៃឈើនឹងប្រឈមមុខនឹងការស៊ើបអង្កេតពីបទ "ការញុះញង់"
កាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់របស់ក្រុមសិទ្ធិមនុស្សម្នាក់ និងសមាជិកសហគមន៍ជនជាតិភាគតិចចំនួនប្រាំបីនាក់ត្រូវបានចោទសួរដោយព្រះរាជអាជ្ញាតុលាការខេត្តរតនគិរីទាក់ទងនឹងការចោទប្រកាន់ថាញុះញង់ឧក្រិដ្ឋកម្មព្រៃឈើ។ ...
នៀម ឆេង
https://www.phnompenhpost.com/national/forest-activists-face-incitement-probe
សាលារាជធានីភ្នំពេញធ្វើការកំណត់តម្រូវការរបស់សហគមន៍ក្រីក្រ
សាលារាជធានីភ្នំពេញបានចេញផ្សាយលទ្ធផលនៃការសិក្សាដែលបានស្ទង់មតិពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ។ ការសិក្សានេះត្រូវបានធ្វើឡើងដោយសួរសមាជិកសហគមន៍ក្នុងឃុំចំនួនដប់មួយ ដែលមានប្រជាជនចំនួន ...
សែន ដាវីត
https://www.khmertimeskh.com/50562768/city-hall-identifies-needs-of-impoverished-communities/
មន្ត្រីនគរបាលកម្ពុជា និងវៀតណាមបានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីបទល្មើសព្រៃឈើ
មន្ត្រីនគរបាលកម្ពុជា និងវៀតណាមបានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យដើម្បីពិភាក្សាអំពីការបង្ការបទល្មើសព្រៃឈើនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរនៅក្នុងខេត្តមណ្ឌលគិរី។ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50562632/cambodian-vietnamese-police-meet-to-discuss-forestry-crimes/
ជម្លោះដីធ្លីនៅក្រោមការយកចិត្តទុកដាក់
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍ស្តីពីបទពិសោធន៍របស់សហគមន៍មូលដ្ឋាននៅទូទាំងខេត្តចំនួនបីដែលបានទទួលរងការរំលោភបំពានសិទ្ធិដែលជាលទ្ធផលនៃការជម្លោះដីធ្លីជាមួយក្រុមហ៊ុននានាដែលកំពុងប្រតិបត្ដិការនៅ ...
នៀម ឆេង
https://www.phnompenhpost.com/national/land-dispute-under-spotlight
ក្រុមអ្នកជំនាញអំពាវនាវឱ្យមានដំណើរការចុះបញ្ជីអាជីវកម្មលឿនជាងមុន និងតម្លៃសមរម្យ
ដើម្បីលើកទឹកចិត្តក្រុមយុវជនឱ្យកាន់តែច្រើនក្លាយជាសហគ្រិន រដ្ឋាភិបាលចាំបាច់ត្រូវផ្តល់អាទិភាពដល់ការកែលម្អដំណើរការនៃការចាប់ផ្តើម និងការចុះឈ្មោះអាជីវកម្ម ដែលកាត់បន្ថយតម្រូវការមូលធន និងពង្រីកការចូលទៅដំណើរការទៅហិរញ្ញវត្ថុ នេះបើយោងតាម ...
សុខ ចាន់
https://www.khmertimeskh.com/50562154/experts-call-for-faster-cheaper-business-registration-process/
អាជ្ញាធរដើរប្រមូលសំរាមសំភារៈសំណង់ពីចិញ្ចើមផ្លូវ
កាលពីថ្ងៃសៅរ៍អាជ្ញាធរខេត្តព្រះសីហនុ បានដើរប្រមូលចេញនូវសម្ភារៈសំណង់នៅលើចិញ្ចើមផ្លូវដែលរាយប៉ាយសេសសល់បន្ទាប់ពីមានក្រុមហ៊ុនជាច្រើនខកខានក្នុងការសំអាតតាមការកំនត់នៅថ្ងៃទី ២០ ខែធ្នូ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50562240/authorities-remove-construction-material-rubbish-from-sidewalks/
រដ្ឋាភិបាលមានបំណងយកក្មេងៗចេញពីពន្ធនាគារ
រដ្ឋាភិបាលកាលពីថ្ងៃសុក្របានបើកដំណើរការយុទ្ធសាស្ត្រជាច្រើនដើម្បីការពារជនល្មើសជាអនីតិជន ដោយរួមទាំងការបញ្ចូលពួកគេពីពន្ធនាគារទៅមណ្ឌលស្តារនីតិសម្បទាវិញ ដែលការផ្លាស់ប្តូរនេះក៏មានគោលបំណងដើម្បីកាត់បន្ថយការចង្អៀតណែននៅ ...
មុំ គន្ធា
https://www.khmertimeskh.com/50562268/government-aims-to-take-children-out-of-prisons/
អគ្គិសនីជាប្រភពជម្រុញវិស័យផលិតកម្ម
ការកាត់បន្ថយការចំណាយលើថាមពលអគ្គិសនីនាពេលខាងមុខរបស់ប្រទេសកម្ពុជានឹងទំនងជាបន្ថយការចំណាយលើការផលិត និងការប្រតិបត្ដិការសម្រាប់ប្រទេសដែលពឹងផ្អែកលើការនាំចេញមួយនេះ ដែលនឹងជម្រុញដល់វិស័យពាណិជ្ជកម្មខណៈពេល ...
ម៉ៃ គុណមករា
https://www.khmertimeskh.com/50561137/electricity-subsidy-to-boost-manufacturing/
ច្បាប់ស្តីពីកៅស៊ូនឹងដាក់ជូនគណៈរដ្ឋមន្ត្រីនៅឆ្នាំ ២០១៩
ឥឡូវនេះក្រសួងកសិកម្មកំពុងពិភាក្សាអំពីច្បាប់កៅស៊ូជាមួយនឹងក្រុមអ្នកដើរតួសំខាន់ក្នុងវិស័យនេះ និងគ្រោងផ្ញើសេចក្តីព្រាងច្បាប់មួយនេះដល់ទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីអនុម័តនៅឆ្នាំក្រោយ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់។ ...
សុខ ចាន់
https://www.khmertimeskh.com/50561136/draft-rubber-law-to-reach-council-of-ministers-in-2019/
ក្រសួងការងារ និង ILO សន្យារថានឹងធ្វើយ៉ាងណាឱ្យការគាំទ្រដល់ពលករចំណាកស្រុកកាន់តែប្រសើរឡើង
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការពលកម្មអន្តរជាតិ (ILO) បានចេញផ្សាយគោលនយោបាយរួមគ្នាស្តីពីពលកម្មចំណាកស្រុកកាលពីថ្ងៃអង្គារ ដែលគោលនយោបាយនេះមានបំណងដើម្បីកែលម្អលក្ខខណ្ឌសម្រាប់កម្មករចំណាកស្រុករបស់កម្ពុជានៅក្រៅប្រទេស។ ...
គង់ មេត្តា
https://www.phnompenhpost.com/national/mol-and-ilo-vow-improved-migrant-workers-support
លោក ហ៊ុន សែន ស្នើក្រសួងការងារកំណត់ប្រាក់ឈ្នួល ក្រៅពីវិស័យរោងចក្រ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានស្នើឲ្យក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈពិចារណាលើសំណើរបស់ក្រុមសហភាពសហព័ន្ធសហជីព និងសមាគមចំនួន ៦ ដែលបានស្នើឱ្យរាជរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករវិស័យសំណង់ និងសេវាកម្មនានាកាលពីថ្ងៃ ...
សុទ្ធ គឹមសឿន
https://bit.ly/2C8GDPE
លោក ស ខេង៖ មានកម្មកររាប់ម៉ឺននាក់នៅប្រទេស ថៃ ដែលមិនទាន់ស្របច្បាប់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ពីម្សិលមិញបានថ្លែងថា នៅមានកម្មករចំណាកស្រុកកម្ពុជាប្រមាណរាប់ម៉ឺននាក់ទៀតនៅក្នុងប្រទេសថៃ ដែលមិនទាន់ទទួលបានភាពស្របច្បាប់ពេញលេញ ដើម្បីការពារសុវត្ថិភាពពួកគេ បើទោះបីជាដំណោះស្រាយរាជរដ្ឋាភិបាលនៃប្រទេស ...
គង់ មេត្ដា
https://bit.ly/2EiUt3e
តុលាការកំពុងចាត់ការបុរស ៣ នាក់ពាក់ព័ន្ធការបំផ្លាញព្រៃឈើដែនជម្រកសត្វព្រៃ
មន្ត្រីតុលាការខេត្តព្រះវិហារអះអាងថា តុលាការកំពុងចាត់នីតិវិធីទៅលើសំណុំរឿងកាប់បំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែរ ដែលប្រព្រឹត្តដោយជនចំណាកស្រុកចំនួន ៣ នាក់មកពីខេត្តកំពង់ធំ ក្រោយពីទទួលបានពាក្យបណ្ដឹងពីមន្ត្រីបរិស្ថាន និងតំណាងប្រជា ...
ឃុត សុភចរិយា
https://bit.ly/2C7YUN5
លោក ហ៊ុន សែន៖ គ្មានការបែកបាក់ក្នុងជួរដឹកនាំបក្សដូចពាក្យចចាមអារ៉ាម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីម្សិលមិញបានបដិសេធពីការលើកឡើងថា «បែកបាក់» គ្នាក្នុងចំណោមមេដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា (CPP) និងច្រានចោលព័ត៌មានអំពីការដកតំណែងប្រធានព្រឹទ្ធសភាលោក សាយ ឈុំ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេ ...
បែន សុខហ៊ាន
https://bit.ly/2QsQRTD
BFC បានរកឃើញថាលក្ខខណ្ឌរោងចក្របានកែលម្អ
កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជាបានរកឃើញថា រោងចក្រកាន់តែច្រើននៅក្នុងប្រទេសកំពុងអនុវត្តតាមស្តង់ដាររបស់ខ្លួន នៅពេលដោះស្រាយបញ្ហាកម្មករដ៏សំខាន់ បន្ទាប់ពីខ្លួនបានចាប់ផ្តើមធ្វើការសិក្សាលើការអនុលោមទៅតាមរោងចក្រ។ បញ្ហា ...
សែន ដាវីត
https://www.khmertimeskh.com/50556414/factory-conditions-improving-bfc/
ក្រុមកសិករ និងអង្គការសង្គមស៊ីវិលចាប់ផ្តើមព្រឹត្តិការណ៍សិទ្ធិមនុស្ស
កសិករប្រហែល ៣០០នាក់ និងអង្គការសង្គមស៊ីវិលមួយចំនួនកាលពីម្សិលមិញ បានចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីអបអរសាទរទិវាសិទិ្ធមនុស្ សនៅខេត្តស្វាយរៀង ដែលពួកគេបានអំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីបំពេញសេចក្តីត្រូវការជាមូលដ្ឋានរបស់ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50556475/groups-begin-human-rights-day-events/
សញ្ញាវិជ្ជមាននៃគម្រោងដាក់គំនាបពន្ធអង្កររបស់សហភាពអឺរ៉ុប
សហភាពអឺរ៉ុបកាលពីម្សិលមិញមិនបានឈានដល់ការឯកភាពគ្នាមួយស្តីពី ការយកពន្ធអង្ករក្រអូប និងអង្ករសធ្វើឱ្យអ្នកដឹកនាំនៃវិស័យអង្ករក្នុងស្រុក មានពេលវេលាបន្ថែមទៀត ដើម្បីរៀបចំជំហានបន្ទាប់ ក្នុងការប្រយុទ្ធដើម្បីបញ្ឈប់សហភាពអឺរ៉ុបពី ...
សុខ ចាន់ និង Sangeetha Amarthalingam
https://www.khmertimeskh.com/50556403/positive-sign-in-eu-rice-tariff-saga/
វិនិយោគចិននៅក្នុងប្រទេសកម្ពុជានឹងធ្វើពិពិធកម្មក្នុងវិស័យហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម
លោក Peter Wong នាយកក្រុមប្រឹក្សាពាណិជ្ជកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី ខាងត្បូង នៅក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មទីក្រុងហុងកុង (HKTDC) បាននិយាយថា ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅក្នុងប្រទេសកម្ពុជាត្រូវបានគេរំពឹងថា នឹងធ្វើពិពិធកម្មទៅក្នុង ...
Sangeetha Amarthalingam
https://www.khmertimeskh.com/50555620/chinese-investment-in-cambodia-to-diversify-into-sme-finance/
កម្ពុជាពិនិត្យលើការហាមប្រាមចំពោះការជំទាស់បន្ទាប់ពីការគំរាមកំហែងពីទណ្ឌកម្មរបស់សហភាពអឺរ៉ុប
សភាកម្ពុជាកំពុងពិនិត្យលើការហាមឃាត់ ៥ឆ្នាំលើសមាជិកជាង ១០០នាក់ នៃគណបក្សប្រឆាំង ដែលអាចអនុញ្ញាតឱ្យពួកគេវិលត្រឡប់មកធ្វើនយោបាយវិញ ក្រោយពីការគំរាមកំហែងដោយសហភាពអឺរ៉ុបក្នុងការបដិសេធការធ្វើពាណិជ្ជកម្មដោយមិនគិតពន្ធ ...
ប្រាក់ ចាន់ធុល
https://www.reuters.com/article/us-cambodia-politics/cambodia-reviews-ban-on-opposition-after-eu-sanctions-threat-idUSKBN1O20XP