ភាសាខ្មែរបកប្រែដោយអូឌីស៊ី
ក្រសួងបានប្រមូលផ្តុំបទល្មើសព្រៃឈើ
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកាលពីម្សិលមិញបាននិយាយថា កាលពីឆ្នាំមុនក្រសួងបានបង្ក្រាបបានជាង ១.០០០ករណី។ នៅក្នុងរបាយការណ៍ ក្រសួងបាននិយាយថា មានចំនួនសរុប ១.០៩៣ករណី កាលពីឆ្នាំមុនដោយកត់សម្គាល់ថា ៥៨២ ត្រូវបានពិន័យជាប្រាក់ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50575309/ministry-tallies-forestry-crimes/
ក្រសួងធនធានទឹកអនុវត្តគម្រោងធំៗពីរ
ក្រសួងធនធានទឹក និងធនាគារអភិវឌ្ឍន៍អាស៊ីនៅកម្ពុជានឹងអនុវត្តគម្រោងធំៗ២ ដែលមានទឹកប្រាក់សរុបចំនួន ៣៨០លានដុល្លារ ដើម្បីកែលម្អការគ្រប់គ្រងទឹកនៅកម្ពុជាក្នុងឆ្នាំនេះ។ យោងតាមសេចក្តីថ្លែងរបស់ក្រសួងបានឱ្យដឹងថា លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50575344/water-ministry-to-implement-two-mega-projects/
តំបន់គ្រប់គ្រងស្រែពកត្រូវបានកំណត់
រដ្ឋាភិបាលបានកំណត់ និងបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពក នៅខេត្តមណ្ឌលគិរី ដើម្បីធ្វើឱ្យព្រៃការពារអាចគ្រប់គ្រងបានច្រើនជាងមុន បន្ទាប់ពីអ្នកអភិរក្សព្រៃត្រូវបានបាញ់សម្លាប់។ កាលពីថ្ងៃសុក្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ...
ឃួន ណារីម
https://www.khmertimeskh.com/50575343/srepok-management-zones-designated/
បទល្មើសព្រៃឈើនៅព្រៃឡង់នៅតែបន្ត
កាលពីថ្ងៃអាទិត្យ សមាជិកបណ្តាញសហគមន៍ព្រៃឡង់ (PLCN) នៅឃុំធ្មា ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ បានអះអាងថា អាជ្ញាធរមិនអាចលុបបំបាត់បទល្មើសព្រៃឈើនៅក្នុងតំបន់បម្រុងធម្មជាតិ ដែលករណីទាំងនោះបានកើតឡើងអស់រយៈពេលជាច្រើនខែមកហើយ។ ...
ខន សាវិ
https://www.phnompenhpost.com/national/forest-crime-rife-prey-lang
អ្នកជំនាញថា ការស្នើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ជាយុទ្ធសាស្ត្រសម្រាប់រយៈពេលខ្លី
អ្នកពាក់ព័ន្ធនៅក្នុងវិស័យកសិកម្ម បានឲ្យដឹងថា ការស្នើឲ្យភាគីវៀតណាមជួយទិញស្រូវកសិករខ្មែរក្នុងតម្លៃសមរម្យមួយពីសំណាក់រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា គឺជាយុទ្ធសាស្ត្ររយៈពេលខ្លី ហើយថា កម្ពុជាត្រូវរៀបចំការគ្រប់គ្រងវិស័យនេះដោយខ្លួនឯង ...
ហ៊ឹន ពិសី
https://bit.ly/2HPUmji
ក្រសួងបង្កើនមណ្ឌលសុខភាពផ្លូវចិត្ត
ក្រសួងសុខាភិបាលបានចេញផ្សាយបញ្ជីនៃមណ្ឌលសុខភាពជាង ៤០០កន្លែង ដែលផ្តល់ការព្យាបាលសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន រួមជាមួយទីតាំង និងលេខទូរស័ព្ទផងដែរ។ ក្រសួងនេះបានពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត និង ...
សែន ដាវីត
https://www.khmertimeskh.com/50575069/ministry-ups-mental-health-centres-2/
ស្ថានទូតចិនអះអាងថា រដ្ឋប្រហារឆ្នាំ ១៩៧០ ជាប់ពាក់ព័ន្ធនឹង CIA
ស្ថានទូតចិនប្រចាំនៅកម្ពុជាបានអះអាងថា ការធ្វើរដ្ឋប្រហារនៅកម្ពុជាក្នុងឆ្នាំ ១៩៧០មិនជាប់ទាក់ទងអាមេរិកទេ តែថា ជាប់ពាក់ព័ន្ធនឹងក្រុមចារកម្មរបស់អាមេរិក (CIA) ខណៈក្រសួងការពារជាតិកម្ពុជាលើកឡើងថា អា ...
ម៉ិច ដារ៉ា
https://bit.ly/2G8fDCX
ប្រទេសកម្ពុជាបញ្ជាឱ្យមានការស៊ើបអង្កេតដ៏កម្រអំពីការបាញ់ប្រហារលើជម្លោះដីធ្លី
អាជ្ញាធរកម្ពុជាបានបញ្ជាឱ្យមានការស៊ើបអង្កេតលើការប៉ះទង្គិចដោយហឹង្សាលើបញ្ហាជម្លោះដីធ្លី ដែលបាតុករត្រូវបានគេបាញ់ បន្ទាប់ពីវីដេអូឃ្លីបនឧបទ្ទវហេតុបានបង្កឱ្យមានកំហឹងលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ បុរសម្នាក់ត្រូវបានបាញ់ ...
ការងារផ្លូវជនបទបន្តជួយបង្កើនជីវភាពរស់នៅ
កាលពីឆ្នាំមុន ក្រសួងអភិវឌ្ឍន៍ជនបទបានក្រាលផ្លូវប្រវែងជាង ៤០.០០០ គីឡូម៉ែត្រនៅតាមតំបន់ជនបទ ដើម្បីសម្រួលដល់ការធ្វើដំណើរអាជីវកម្ម។ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងនៅក្នុងឆ្នាំ២០១៨ មន្ត្រីក្រសួងបានធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីក្រាលផ្លូវថ្នល់ ៣៩.០៤៥ ...
សែន ដាវីត
https://www.khmertimeskh.com/50574457/rural-road-work-continues-to-boost-livelihoods/
សកម្មជនជម្រុញឱ្យរដ្ឋាភិបាលប្រយុទ្ធប្រឆាំងរាល់អំពើពុករលួយគ្រប់កម្រិត
កាលពីម្សិលមិញ សកម្មជនប្រឆាំងអំពើពុករលួយដ៏លេចធ្លោ បានជំរុញឱ្យរដ្ឋាភិបាល ដោះស្រាយអំពើពុករលួយនៅកម្ពុជាឱ្យបានត្រឹមត្រូវ។ កាលពីថ្ងៃអង្គារ អង្គការតម្លាភាពអន្តរជាតិបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាលេខរៀងទី ១៦១ ក្នុងចំណោមប្រទេសចំនួន ១៨០ ដែលបាន ...
តាំង វីដា
https://www.khmertimeskh.com/50574461/activist-urges-government-to-battle-all-levels-of-corruption/
គម្រោងថាមពលព្រះអាទិត្យធំជាងគេអាចនឹងទទួលការវិនិយោគចំនួនកន្លះពាន់លានដុល្លារ
ក្រុមហ៊ុន Gideon Group ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុលំដាប់អន្តរជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសពីបំណងរបស់ខ្លួនក្នុងការវិនិយោគ ៤៨៨ លានដុល្លារនៅក្នុងរោងចក្រថាមពលព្រះអាទិត្យ ១៣៥ មេហ្គាវ៉ាត់នៅខេត្តកណ្តាល។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ ...
សុខ ចាន់
https://www.khmertimeskh.com/50573860/biggest-solar-project-yet-gets-half-billion-in-funding/
NCMD ជម្រុញអភិបាលខេត្តទាំងអស់ចូលរួមការពារតំបន់ឆ្នេរ
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរបានជម្រុញរដ្ឋបាលខេត្តចំនួន៤ ឱ្យការពារតំបន់ឆ្នេរ និងទប់ស្កាត់ការឈូសឆាយដីខ្សាច់ខុសច្បាប់។ រដ្ឋបាលខេត្តទាំងនេះរួមមានខេត្តព្រះសីហនុ កំពត កែប និងកោះកុង។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50573898/ncmd-urges-provincial-governors-to-protect-zones/
រថយន្ត និងថវិកាត្រូវបានផ្ដល់ជូនសកម្មជនសត្វព្រៃ លោក បេន ដេវីស
កាកបាទក្រហមកម្ពុជាបានបរិច្ចាគរថយន្តមួយគ្រឿង ម៉ូតូពីរគ្រឿង និងសាច់ប្រាក់ដល់សកម្មជន លោក បេន ដេវីស (Ben Devis) និងសហគមន៍តាបស ដែលជាការលើកទឹកចិត្តមួយ សម្រាប់ចូលរួមការការពារ និងអភិរក្សធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃភ្នំត្នោត - ភ្នំពក ក្នុងខេត្តព្រះវិហារ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50573203/vehicles-money-given-to-wildlife-activist-ben-devis/
អង្គការមិនមែនរដ្ឋាភិបាលសម្ពោធគម្រោងអាហារូបត្ថម្ភ ដែលមានទឹកប្រាក់ចំនួន ១,៥ លានដុល្លារ
អង្គការភ្លែនអន្តរជាតិ កាលពីម្សិលមិញបានចាប់ផ្ដើមអនុវត្តគម្រោងអាហារូបត្ថម្ភ “១០០០ ថ្ងៃដំបូង” នៅខេត្តស្ទឹងត្រែង ដែលនឹងចំណាយប្រាក់អស់ ១,៥ លានដុល្លារអាមេរិក សម្រាប់រយៈពេលប្រាំឆ្នាំ ដើម្បីផ្តល់អាហារូបត្ថម្ភដល់កុមារ និងស្ត្រី។ ...
សែន ដាវីត
https://www.khmertimeskh.com/50573204/ngo-launches-1-5-million-nutrition-project/
យុទ្ធសាស្ត្រគ្រាប់ពូជដើម្បីជំរុញវិស័យកសិកម្ម
យុទ្ធសាស្ត្រថ្នាក់ជាតិសម្រាប់លើកកម្ពស់គុណភាព និងផលិតពូជត្រូវបានបង្ហាញជាសាធារណៈកាលពីសប្ដាហ៍មុន។ ផែនការនេះត្រូវបានបង្កើតឡើងដោយក្រសួងកសិកម្មសហការជាមួយវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងបានលើកឡើងអំពីគំនិតផ្តួចផ្តើមនានា ដើម្បីកែ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50570964/seed-strategy-to-boost-agriculture/
កម្ពស់ទឹកកើនឡើងនៅក្នុងខេត្តក្រចេះ
កាលពីម្សិលមិញសាលាខេត្តក្រចេះបាននិយាយថា កម្រិតទឹកទន្លេមេគង្គបានកើនឡើង បន្ទាប់ពីអាជ្ញាធរនៅក្នុងប្រទេសជិតខាងបានបើកទំនប់វារីអគ្គីសនី។ លោក ប៉ែន លីណាតអភិបាលរងខេត្តបានថ្លែងកាលពីម្សិលមិញថា យោងតាមនាយកដ្ឋានធនធានទឹក ទ្វារ ...
ឃួន ណារីម
https://www.khmertimeskh.com/50571026/river-level-rises-in-kratie-province/
ការព្រួយបារម្ភពីវិសមភាពយេនឌ័រក្នុងវិស័យក្រៅប្រព័ន្ធ
ស្ត្រី និងអង្គការមិនមែនរដ្ឋាភិបាលមានការព្រួយបារម្ភថា ស្ត្រីដែលធ្វើការនៅក្នុងវិស័យក្រៅប្រព័ន្ធ នៅតែទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីវិសមភាពយេនឌ័រ ហើយបានជំរុញឱ្យរដ្ឋាភិបាលបង្កើតនូវសេវាកម្មចាំបាច់ ដើម្បីបញ្ចប់និន្នាការកើនឡើងនេះ ...
សែន ដាវីត
https://www.khmertimeskh.com/50571052/concern-over-gender-inequality-in-informal-work-sector/
ចំនួនរោងចក្របើកដំណើរការកាលពីឆ្នាំមុន
យោងតាមក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឱ្យដឹងថា កាលពីឆ្នាំមុន មានការកើនឡើងគួរឱ្យកត់សម្គាល់នូវចំនួនរោងចក្រដែលបើកដំណើរការ ក្នុងនោះមានរោងចក្រថ្មីចំនួន ១៧៨ ដែលកើនឡើងចំនួន២៨ ច្រើនជាងឆ្នាំ២០១៧។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50569629/number-of-factory-openings-up-last-year/
ខេត្តព្រះសីហនុទទួលបានរថយន្តដឹកសំរាម និងអ្នកប្រមូលសំរាមបន្ថែម
អាជ្ញាធរខេត្តព្រះសីហនុបានផ្ដល់រថយន្តដឹកសំរាមចំនួន ៣០គ្រឿង និងបានដាក់ពង្រាយអ្នកប្រមូលសំរាមចំនួន ១៧១នាក់ នៅក្នុងសង្កាត់ចំនួនបួន ដើម្បីបង្កើនការប្រមូលសំរាម ការសម្អាត និងការដឹកសំរាម នៅក្នុងក្រុងព្រះសីហនុ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50569701/sihanoukville-gets-more-garbage-trucks-and-collectors/
ប្រទេសកម្ពុជានឹងបញ្ចប់ការត្រួតពិនិត្យព្រំដែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញយុទ្ធនាការថ្មីមួយ ដើម្បីជំរុញឯករាជ្យភាពសេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើស្ថានភាពពាណិជ្ជកម្ម ដែលអនុគ្រោះដោយប្រទេសជឿនលឿនដោយនិយាយថា រដ្ឋាភិបាលនឹងផ្តល់ការសម្របសម្រួលពាណិជ្ជកម្មប្រសើរជាងមុន និងលុបបំបាត់នីតិវិធីមិនចាំបាច់ ...
សេដ្ឋកិច្ចបានកើនឡើង ៧,៣ ភាគរយក្នុងឆ្នាំ ២០១៨
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា នៅក្នុងវិស័យកាត់ដេរ សំណង់ និងបដិសណ្ឋារកិច្ច កំណើនសេដ្ឋកិច្ចជាតិបានកើនឡើង ៧,៣ ភាគរយកាលពីឆ្នាំមុន។ ក្នុងការបង្ហាញពីរបាយការណ៍ចុងក្រោយរបស់ក្រសួង ក្នុងវេទិកាសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកា ...
ជា វណ្ណៈ
https://www.khmertimeskh.com/50569205/economy-grew-7-3-pct-in-2018-ministry/
ក្រុមហ៊ុនចិននឹងអភិវឌ្ឍដីក្រសួងដឹកជញ្ជូន
រដ្ឋាភិបាលបានយល់ព្រមអនុញ្ញាតឱ្យក្រុមហ៊ុនចិនមួយអភិវឌ្ឍដីជាង ១១ ហិកតានៅក្នុងខណ្ឌពោធិ៍សែនជ័យ ជាមួយលក្ខខណ្ឌដោយក្រុមហ៊ុនត្រូវសាងសង់អគារថ្មីចំនួន ៤ និងឃ្លាំងចំនួន ៥ សម្រាប់ក្រសួងដឹកជញ្ជូនលើផ្ទៃដី ៤ ហិកតាក្នុងខណ្ឌឫស្សីកែវ ...
រស់ ចាន់វាសនា
https://www.khmertimeskh.com/50568905/chinese-firm-to-develop-transport-ministry-land/
រដូវនេសាទលើកទីពីរចាប់ផ្តើម
រដូវនេសាទត្រីលើកទីពីរចាប់ផ្តើមនៅថ្ងៃនេះ ហើយនឹងដំណើរការរហូតដល់ថ្ងៃទី១៧ ខែមករា ដោយរដ្ឋបាលជលផលបានអំពាវនាវឱ្យអ្នកធ្វើប្រហុក និងផ្អកចាប់ផ្ដើមទិញត្រី នៅតាមតំបន់ដែលកំណត់ នាតាមបណ្តោយទន្លេសាប។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50568036/second-fishing-season-begins/
ផ្លូវល្បឿនលឿនខេត្តព្រះសីហនុជិតចាប់ផ្ដើមការសាងសង់
ក្រុមសំណង់ដែលមានកម្មករ ២០០នាក់ មកពីប្រទេសចិន បានមកដល់កម្ពុជា ដើម្បីចាប់ផ្តើមធ្វើការលើផ្លូវល្បឿនលឿនដែលនឹងភ្ជាប់រវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដោយពិធីបញ្ចុះបឋមសិលា ត្រូវបានរំពឹងទុកនឹងធ្វើមុន ...
ជា វណ្ណៈ
https://www.khmertimeskh.com/50568038/sihanoukville-expressway-nears-construction/