ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

​ថ្លៃ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ត្រូវ​បាន​គេ​រិះគន់​

​អ្នកតំណាង​វិស័យ​ឯកជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អសមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​ ហើយ​ពួក​គេ​បាន​ព្រមាន​ថា​ ប្រទេស​នឹង​ចាប់ផ្តើម​បាត់បង់​វិនិយោគិន​ ប្រសិនបើ​ស្ថានភាព​មិន​មាន​ភាព​ប្រសើរ ...

ភ្នំពេញប៉ុស្តិ៍ និង Asia News Network
http://www.nationmultimedia.com/detail/asean-plus/30338850

សមាជិក​រដ្ឋសភា​ទាំងអស់​ ១២៣ ​រូប​បោះឆ្នោត​គាំទ្រ​ច្បាប់​តាម​សំណើ​រដ្ឋាភិបាល

សមាជិក​រដ្ឋសភា​ទាំងអស់​ចំនួន​ ១២៣ រូប​ដែល​ភាគច្រើន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ម្សិលមិញ​បាន​បោះឆ្នោត​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​វិសោធនកម្ម​ច្បាប់​ចំនួន ៤ ដែល​ស្នើ​ដោយ​រាជរដ្ឋាភិបាល ជា​ច្បាប់​ដែល​អង្គការ​ជាតិ និង​អន្តរជាតិ​ចាត់ទុក​ថា​ជា​ការ​ «​គំរាម​កំហែង​ធ្ងន់ធ្ងរ និង​ជា​គ្រោះមហន្តរាយ​សម្រាប់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ...

សុទ្ធ គឹមសឿន និង Leonie Kijewski
http://bit.ly/2F3xMhY

ការ​បង្កាត់​ពូជ​សត្វ​ឆ្កែ​ សម្រាប់​ហិត​មីន​ទទួល​បាន​ជោគជ័យ​

សត្វ​ឆ្កែ​ហិត​រក​គ្រាប់​មីន​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ បាន​កើតកូន​ឆ្កែ​បាន​ជាង​ ២០​ ក្បាល​ជា​លើក​ដំបូង​ សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្កាត់​ពូជ​របស់​មជ្ឈមណ្ឌល​នេះ​។​​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50108638/breeding-success-for-landmine-dogs/

​ការ​សម្លាប់​មិន​អាច​រារាំង​ WCS

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​បាន​និយាយ​ថា​ ខ្លួន​ប្តេជ្ញា​បន្ត​ធ្វើការ​ជាមួយ​អាជ្ញាធរ​ និង​ដៃគូ​ដទៃ​ទៀត​ដើម្បី​ការពារ​ជម្រក​សត្វព្រៃ​កែវ​សីមា​ បន្ទាប់​ពី​ក្រុម​អ្នក​អភិរក្ស​ចំនួន​ ៣​ នាក់​ក្នុង​នោះ​មាន​សមាជិក​បុគ្គលិក​ម្នាក់​របស់​អង្គការ​ WCS​ ត្រូវ​បាន​សម្លាប់​កាលពី ...

មុំ គន្ធា
http://www.khmertimeskh.com/50108637/killings-fail-to-deter-wcs/

​ពិធីបុណ្យ​ព្រៃ​ឡង់​នឹង​ត្រូវធ្វើ​ឡើង​នៅ​ខែ​ក្រោយ​

​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ជិត​ ៤០០​ នាក់​នឹង​រៀបចំ​ពិធីបុណ្យ​ព្រៃ​ឡង់​ប្រចាំឆ្នាំ​នៅ​ចុងខែ​មីនា​ដើម្បី​រំលឹក​ និង​ថែរក្សា​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ និង​លើកកម្ពស់​សក្តានុពល​របស់​ព្រៃឈើ​។​ ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុម​សកម្មជន​ព្រៃ​ឡង់​បាន​អះអាង​ថា​ ការ​កាប់ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50108639/prey-lang-ceremony-due-next-month/

​ទីតាំង​គ្រាប់បែក​គីមីជា​ច្រើន​ទៀត​ត្រូវ​បាន​រក​ឃើញ​

​ទីតាំង​គ្រាប់បែក​គីមី​ចំនួន​១១​ត្រូវ​បាន​រក​ឃើញ​ដោយ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​នៅ​ខេត្តព្រៃវែង​។​ តំបន់​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​មួយ​ដែល​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​ខេត្តស្វាយរៀង​ មុន​ពេល​ផ្ទេរ​ទៅ​ខេត្តព្រៃវែង​កាលពី​ឆ្នាំ​ ២០១៣​។​ លោក​ តូច​ ប៉ូ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50108643/more-chemical-bomb-sites-found/

​ចិន​នឹង​ផ្តល់​គ្លីនិក​សុខភាព​ចល័ត​ចំនួន​ ៤០​ កន្លែង​

​មន្ទីរពេទ្យ​ចល័ត​ចំនួន​ ៤០​ កន្លែង​ និង​ឧបករណ៍​ដទៃ​ទៀត​នឹង​មក​ដល់​ព្រះរាជាណាចក្រ​នៅ​ខែមេសា​ និង​ខែតុលា​ បន្ទាប់​ពី​កិច្ចព្រមព្រៀង​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​ក្រសួងសុខាភិបាល​ និង​ស្ថានទូត​ចិន​នៅ​កម្ពុជា​។​ យោង​តាម​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានឱ្យ​ដឹង ...

មុំ គន្ធា
http://www.khmertimeskh.com/50108640/china-to-provide-40-mobile-health-clinics/

គណៈកម្មាធិការ​ដើម្បី​ស៊ើបអង្កេត​ការ​ដួល​សន្លប់​របស់​រោងចក្រ​

គណៈកម្មាធិការ​ជាតិ​សុខភាព​ និង​សុវត្ថិភាព​ការងារ​ របស់​ក្រសួង​ការងារ​ បាន​ធ្វើ​កិច្ចប្រជុំ​លើក​ដំបូង​របស់​ខ្លួន​កាលពី​ម្សិលមិញ​ ដោយ​សន្យា​ធ្វើការ​ស៊ើបអង្កេត​អំពី​មូលហេតុ​នៃ​ការ​សន្លប់​ក្នុង​ចំណោម​កម្មករ​រោងចក្រ​។​ ...

មុំ គន្ធា
http://www.khmertimeskh.com/50108422/committee-probe-factory-faintings/

វិស័យ​ទេសចរណ៍​មាន​តម្លៃ​ ៣.៦​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧

វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​ចំនួន​ ៣.៦៣​ ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​មុន​ ពោល​គឺ​កើនឡើង​ ១៣.៣​ ភាគរយ​។​ នេះ​បើ​យោង​តាម​តួលេខ​ចុង​ក្រោយ​បំផុត​ពី​ក្រសួងទេសចរណ៍​។​ យោង​តាម​លោកគង់ សុភារក្ស​​ នាយក​នៃ​នាយកដ្ឋាន​ស្ថិតិ​ ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា ...

ជា វណ្ណៈ
http://www.khmertimeskh.com/50108419/tourism-sector-worth-3-6-billion-2017/

នាយក​រដ្ឋមន្ត្រី​ស្នើ​សុំ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​កាត់​បន្ថយ​ចំណាយ​សម្រាប់​កសិករ​

​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អំពាវនាវ​ កាលពី​ថ្ងៃ​ម្សិលមិញ​លើ​វិស័យ​សាធារណៈ​ វិស័យ​ឯកជន​ និង​វិស័យ​មិន​រក​ប្រាក់​កម្រៃ​ ឱ្យធ្វើ​ការ​រួម​គ្នា​ក្នុង​ការ​កាត់​បន្ថយ​តម្លៃ​នៃ​ការ​ដាំ​ដុះ​ស្រូវ​ ដើម្បី​ជួយ​កសិករ​ដែល​កំពុង​ជួប​ការ​លំបាក​នៅ​ទូ​ទាំង ...

សុខ ចាន់
http://www.khmertimeskh.com/50108462/prime-minister-asks-cooperation-bring-costs-rice-farmers/

​ជនអនាថា​ ២៤​ នាក់​រត់​ចេញពី​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​

​អ្នក​សុំទាន​ ២៤​ នាក់​ និង​ប្រជាជន​គ្មាន​ផ្ទះសម្បែង​ បាន​រត់គេច​ពី​មជ្ឈមណ្ឌលសំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ថ្ងៃ​ចន្ទ​។​ ...

សែន ដាវីត
http://www.khmertimeskh.com/50108441/24-escape-social-affairs-centre/

​មនុស្ស​ ៩​ នាក់​ធ្លាក់ខ្លួន​ឈឺ​ ដោយសារ​គ្រាប់បែក​គីមី​

អ្នក​ភូមិ​ចំនួន​ ៩​ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ទទួល​ការ​ព្យាបាល​ បន្ទាប់​ពី​ត្រូវ​បាន​ទទួល​រង​ឥទ្ធិពល​ប៉ះពាល់​ដោយសារ​គ្រាប់បែក​គីមី​ នៅ​ឃុំ​គគីរ​ខេត្តស្វាយរៀង​។​ ...

វ៉ែន រដ្ឋាវង្ស និង ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50108421/nine-ill-chemical-bomb/

ប្រទេស​កម្ពុជា​ និង​វៀតណាម​នឹង​បង្កើន​ទំនាក់ទំនង​

​ឯកឧត្តម​ប្រាក់​សុ​ខុន​រដ្ឋមន្ត្រី​ក្រសួងការបរទេស​បាន​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​វៀតណាម​ថ្មី​ដែល​ទើប​តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា​លោក​ Vu​ Quang​ Minh​ ដើម្បី​ពិភាក្សា​ពី​ការ​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/50108459/cambodia-vietnam-boost-ties/

​គ​.​ជ​.​ប​ ព្រមាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ជនបរទេស​

​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ជនបរទេស​ត្រូវ​បាន​គេ​ព្រមាន​ថា​ ពួក​គេ​អាច​ប្រឈម​នឹង​ការ​ផាកពិន័យ​ ឬ​ការ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ដោយសារ​តែ​បង្ក​ការ​ភាន់ច្រឡំ​ ឬ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ខាង​មុខ​នេះ​។​ លោក​ ហង្ស​ ពុទ្ធា ...

មុំ សុភ័ណ
http://www.khmertimeskh.com/50108174/nec-warns-ngos-foreigners/

​ជប៉ុន​​ផ្តល់​មូលនិធិ​ដល់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​រាជធានី​

​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ដំបូង​នឹង​ត្រូវ​សាងសង់​នៅ​ក្នុង​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ដោយ​មាន​ជំនួយ​ជា​ទឹកប្រាក់​ ២៧​ លាន​ដុល្លារ​ពី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​។​ ​លោក​ សាំ​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ប្រាប់​អ្នក​យក ...

មុំ គន្ធា
http://www.khmertimeskh.com/50108258/japan-funds-wastewater-treatment-plant-capital/

​សកម្មជន​មាតា​ធម្មជាតិ​ដល់​ពេល​ត្រូវ​ដោះ​លែង​

​សកម្មជន​មាតា​ធម្មជាតិ​ពីរ​នាក់​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ និង​ការ​រំលោភ​កម្មសិទ្ធិឯកជន​ដោយ​សាលាដំបូង​ខេត្តកោះកុង​អាច​នឹង​ត្រូវ​បាន​ដោះ​លែង​នៅ​ថ្ងៃនេះ​ បន្ទាប់​ពី​ការ​បញ្ចប់​នៃ​រយៈពេល​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំ​ខែ​របស់​ពួក​គេ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50108261/mother-nature-activists-due-prison-release/

​ឧទ្យាន​ជាតិ​សមុទ្រ​ដំបូង​គេ​ដែល​បាន​បង្កើត​ឡើង​នៅ​កោះ​រ៉ុ​ង​

​រដ្ឋាភិបាល​បាន​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន​អំពី​ការ​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​ដំបូង​គេ​របស់​ប្រទេស​ គឺ​ឧទ្យាន​ជាតិ​កោះ​រ៉ុ​ង​ ​ដែល​គ្របដណ្តប់​លើ​ប្រជុំ​កោះ​រ៉ុ​ង​ចេញពី​ឆ្នេរ​ខេត្ត​ព្រះ​សីហ​នុ​។​ ឧទ្យាន​ជាតិ​ថ្មី​ដែល​បង្កើត ...

ជា វណ្ណៈ
http://www.khmertimeskh.com/50108066/first-marine-national-park-established-koh-rong/

​រដ្ឋមន្ត្រី​ជួប​គ្នា​ម្ដងទៀត​ដើម្បី​បញ្ជូន​ពលករ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​

​រដ្ឋមន្ត្រី​ការងារ​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ស​ប្តា​ហ៍​មុន​ ដើម្បី​ពិភាក្សា​អំពី​ការ​បញ្ជូន​ពលករ​ចំណាកស្រុក​ និង​អ្នកបម្រើ​នៅ​ទីនោះ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ធនធានមនុស្ស​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​ ក្រសួង​ការងារ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ...

មុំ គន្ធា
http://www.khmertimeskh.com/50108042/ministers-meet-send-workers-malaysia/

​មន្ត្រី​បាន​បង្ក្រាប​រថយន្ត​ដឹក​ទំនិញ​ខុសច្បាប់​ចំនួន​ ៥០០​ គ្រឿង​

​អាជ្ញាធរ​បាន​បង្ក្រាប​រថយន្ត​ដឹក​ជញ្ជូន​កែ​ច្នៃ​ខុសច្បាប់​ចំនួន​ ៥០០​ គ្រឿង​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ពីរ​បី​ថ្ងៃមុន​ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​គំរាម​ដក​តួនាទី​មុខ​តំណែង​មន្ត្រី​ដែល​មិន​ការពារ​ផ្លូវថ្នល់​ និង​ស្ពាន​របស់​ប្រទេស​។​ ​យោង ...

សែន ដាវីត
http://www.khmertimeskh.com/50108059/officials-crack-500-illegal-trucks-2/

​តើ​គម្រោង​ឥណទាន​កាបូន​របស់​ក្រុមហ៊ុន​ ឌី​ស​នី​ ជា​ការ​ស្រមើស្រមៃ​មែន​ទេ​?

​ក្រុម​អ្នក​សង្កេតការណ៍​បាន​និយាយ​ថា​ ការ​សំលាប់​អ្នក​អភិរក្ស​ចំនួន​ ៣​ នាក់​ដែល​ដើរ​ល្បាត​គម្រោង​ឥណទាន​កាបូន​ធំ​ជាងគេ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ជម្លោះ​ផលប្រយោជន៍​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ដែល​ក្រុមហ៊ុន​ធំៗ​ដូច​ជា​ ឌី​ស​នី​ និង​ Virgin​ Atlantic​ បាន ...

David Boyle និង ស៊ុន ណារិន
https://www.voanews.com/a/are-disney-cambodian-carbon-credits-a-fantasy/4247348.html

វិវាទ​ដីធ្លី​ជាមួយនឹង​ក្រុមហ៊ុន​រ៉ែ​នៅ​ខេត្តព្រះវិហារ​

​មន្ត្រី​មក​ពី​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តព្រះវិហារ​ និង​ស្រុក​រវៀង​ កាលពី​ម្សិលមិញ​ បាន​ចុះ​ពិនិត្យ​មើល​ដី​មួយ​កន្លែង​ ដែល​មាន​វិវាទ​រវាង​ ក្រុមហ៊ុន​រ៉ែ​មាស​ Delcom​ និង​គ្រួសារ​ចំនួន​ ៥៦​ តាម​ញត្តិ​របស់​គ្រួសារ​ដាក់​ទៅ​ក្រសួង​ដែនដី​ នគរូបនីយកម្ម ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/families-dispute-mine-land-preah-vihear

លោក​ ហ៊ុន​ សែន​ រិះគន់​ឡាន​ដឹក​ទំនិញ​ដែល​ផ្ទុក​លើស​ទម្ងន់​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ការ​ខូចខាត​ផ្លូវ​នៅ​កម្ពុជា​ភាគច្រើន​គឺ​បណ្តាល​មក​ពី​រថយន្ត​ស៊ីម៉ងត៍​ដែល​ផ្ទុក​លើស​ទម្ងន់​។​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​ធ្វើ​អត្ថាធិប្បាយ​នេះ​ នៅ​ពេល​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​របស់​ក្រុមហ៊ុន ...

ឃួន ណារីម
http://www.khmertimeskh.com/50107266/hun-sen-decries-overloaded-trucks/

រឹប​អូ​ស​ និង​ផាកពិន័យ​ម្ចាស់​សត្វ​ពស់​នៅ​ខេត្តពោធិ៍សាត់​

មន្ត្រី​កងរាជអាវុធហត្ថ​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ និង​មន្ត្រី​អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ​ កាលពី​ថ្ងៃ​ពុធ​ បាន​ចុះ​បង្ក្រាប​ ឆែកឆេរ​ផ្ទះ​មួយ​នៅ​ក្នុង​ខេត្តពោធិ៍សាត់​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សម្រួល​ដល់​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ ដោយ​រឹបអូស​បាន​ពស់​ជិត​ ៨០​ គីឡូក្រាម​។​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50107472/snakes-seized-pursat-owner-fined/

កម្មករ​រោងចក្រ​កាត់ដេរ​តវ៉ា​រឿង​គ្មាន​ប្រាក់​ឈ្នួល​

កម្មករ​ជិត​ ១០០០​ នាក់​មក​ពី​រោងចក្រ​ចំនួន​ ៣​ នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ម្សិលមិញ​ បាន​ធ្វើ​កូដកម្ម​បន្ទាប់​ពី​បានដឹង​ថា​ និយោជក​របស់​ពួក​គេ​បាន​រត់គេច​ខ្លួន​ដោយ​មិន​បង់​ប្រាក់ខែ​របស់​ពួក​គេ​។​ ...

សែន ដាវីត
http://www.khmertimeskh.com/50107383/garment-workers-protest-unpaid-wages-2/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

TEzgU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!