ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

ការ​ចុះបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ត្រូវ​បាន​ផ្អាក​សារ​ជា​ថ្មី​

កាលពីម្សិលមិញ អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធាបានឱ្យដឹងថា ប្រទេសកម្ពុជាស្ថិតនៅក្នុងដំណើរការប្រក្រតីនៅឡើយសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០១៧ បើទោះបីជាគណៈកម្មាធិការនេះបានបង្អាកការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធឌីជីថលថ្មី ដោយសារកត្តាកង្វះខាតសម្ភារៈបរិក្ខារក៏ដោយ។ ...

ប៊ុន សេងគង់
http://www.phnompenhpost.com/national/registration-voters-bumped-back-again

នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ពី​ការ​អភិរក្ស​សត្វព្រៃ​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានប្រាប់ប្រជាជនកម្ពុជាឱ្យឈប់ធ្វើការបរបាញ់និងការបំពុលសត្វព្រៃ ដែលតួរលេខសត្វព្រៃទាំងនេះត្រូវបានធ្លាក់ចុះដោយសារកត្តាគ្រោះរាំងស្ងួតនិងភ្លើងឆេះព្រៃ។ ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/pm-calls-bird-preservation

កម្មវិធីផ្លាស់ប្តូរមិត្តភាពព្រំប្រទល់ត្រូវបានប្រារព្ធនៅទីក្រុងហាណូយ

ព្រឹត្តិការណ៍នេះត្រូវបានចូលរួមដោយលោកប្រធានាធិបតីវៀតណាម លោក Tran Dai Quang, រដ្ឋមន្ត្រីក្រសួងការពារជាតិ Ngo Xuan Lich, រដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈ To Lam, នាយកនៃនាយកដ្ឋាននយោបាយនៃប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ Luong Cuong ក៏ដូចជាមន្ត្រីការបរទេសចិនប្រចាំនៅប្រទេសវៀតណាម លោក Hong Xiaoyong, មន្ត្រីការបរទេសឡាវ Thongsavanh Phomvihane, និងមន្ត្រីការបរទេសកម្ពុជា លោក ហ៊ុន ផានី។ ...

Vietname Net Bridge
http://english.vietnamnet.vn/fms/government/156136/border-friendship-exchange-programme-held-in-hanoi.html

អេស៊ីលីដា និងក្រុមហ៊ុនធានារ៉ាប់រង Forte សហការគ្នា​

អេ​ស៊ី​លី​ដា​ ជា​ធនាគារពាណិជ្ជ​ដែល​នាំមុខ​គេ​នៅ​កម្ពុជា​ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ Forte​ បាន​ចុះហត្ថលេខា​ព្រមព្រៀង​គ្នា​មួយ​កាលពី​ថ្ងៃ​សុក្រ​ ទៅ​លើ​សេវា​ធានា​រ៉ាប់រង​ទូទៅ​ និង​ធានា​រ៉ាប់រង​ខ្នាត​តូច​បំផុត​ និង​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​បង្កើត​ក្រប​ខណ្ឌ ...

សុខ ចាន់
http://www.khmertimeskh.com/news/24706/acleda--forte-insurance-to-work-together/

ពលរដ្ឋកម្ពុជាប្រមាណ ៤ ពាន់នាក់ជាងជិះកង់ដើម្បីអបអរដល់ទិវាសន្តិភាព និងឯកភាពនៃទ្វីបអឺរ៉ុប

កាលពី​ថ្ងៃ​សៅរ៍​ មនុស្ស​ប្រមាណ​ ៤​ពាន់​នាក់​ជាង​នៅ​កម្ពុជា​ បាន​នាំ​គ្នា​ជិះ​កង់​ដើម្បី​អបអរ​ដល់​ទិវា​សន្តិភាព​ និង​ឯកភាព​នៃ​ទ្វីបអឺរ៉ុប​ និង​ដើម្បី​បង្កើន​ការ​យកចិត្តទុកដាក់​អំពី​បរិស្ថាន​។​ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ សហការ ...

ក្រុមការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/24713/over-4-000-people-in-cambodia-cycle-to-mark-europe-day/

ចាប់ខ្លួនអ្នកផលិតប្រេងម្រះព្រៅខុសច្បាប់

កសិករ​ ពីរ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ និង​ផ្តន្ទាទោស​កាលពី​ម្សិលមិញ​ បន្ទាប់​ពី​ប៉ូ​លី​សបាន​រក​ឃើញ​ប្រេង​ម្រះព្រៅ​ប្រមាណ​ ១០០​លី​ត្រ​ជាង​នៅផ្ទះ​របស់​ពួក​គេ​ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ សាលា​គំរូ​ ឃុំ​ផ្ទះ​ព្រៃ​ ខេត្ត​ពោ​សាត់​ នេះ​បើ​យោង​តាម​លោក ...

ប៊ុត រស្មីគង្គារ
http://www.khmertimeskh.com/news/24716/illegal-oil-leads-to-arrests/

សេវាធានារ៉ាប់រងនៅកម្ពុជាកើនបាន ៣៨%ក្នុងត្រីមាសទី១

វិស័យឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជាត្រូវបានរាយការណ៍ថា សេវាធានារ៉ាប់រងសរុបកើនឡើង ៣៨ភាគរយនៅក្នុងត្រីមាសដំបូងនៃឆ្នាំ ២០១៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើតាមសមាគមធានារ៉ាប់រងកម្ពុជា (IAC)បាននិយាយកាលពីថ្ងៃអាទិត្យ។ ...

ក្រុមការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/24711/cambodia---s-insurance-premium-up-38-pct-in-q1/

មន្ត្រី​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ត្រូវ​បាន​កាត់ទោស​ពី​បទ​ស៊ីសំណូក​

មន្ត្រីមួយរូបនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាត្រូវបានកាត់ទោសពីបទស៊ីសំណូកកាលពីចុងសប្តាហ៍មុន បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំអំពើពុករលួយ (ACU) កាលពីប៉ុន្មានសប្តាហ៍កន្លង និងបន្ទាប់ពីអង្គភាព ដដែលបានចាប់ខ្ឡួនមន្ត្រីក្រសួងការបរទេសនិងឯកអគ្គរាជទូតកម្ពុជាប្រចាំសារធារណៈរដ្ឋកូរ៉េ។ ...

អូន ភាព
https://www.cambodiadaily.com/news/development-council-officer-charged-over-bribery-claim-112324/

កាកបាទក្រហមកម្ពុជា​រក​ប្រាក់​ឧបត្ថម្ភ​បាន​១៣​លាន​ដុល្លារ​ក្នុង​មួ​​យ​ថ្ងៃ​

ក្រុមអភិជននយោបាយនិងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានខិតខំប្រមែរប្រមូលបច្ច័យដើម្បីបរិច្ចាគក្នុងទិវាសប្បុរសធម៌ ប្រចាំឆ្នាំរបស់កាកបាទក្រហមកម្ពុជាដែលបានប្រព្រឹត្តឡើងនៅរាជធានីភុំ្នពេញ ដែលប្រមូលបានមូលនិធិសរុបចំនួន ១៣.៤៣លានដុល្លារក្នុងពិធីបុណ្យកាកបាទក្រហមពិភពលោក។ ...

ខេង​ សុធា​
https://www.cambodiadaily.com/news/cambodian-red-cross-raises-more-than-13m-in-one-day-112338/

លោកមេបញ្ជាការដែលបានចម្លងប្លង់ប្រាសាទព្រះវិហារត្រូវបានផ្លាស់ប្តូរតំណែង

មេបញ្ជាការថៃ ដែលជាមេខ្លោងនៅពីក្រោយការចម្លងមាត្រដ្ឋាននៃបរិវេណតួប្រាសាទព្រះវិហារដែលស្ថិតនៅលើច្រាំងភ្នំ Pha Mor E-Daeng ដែលជាផ្នែកមួយភ្នំដងរែក ត្រូវបានផ្លាស់ប្តូរតំណែងបន្ទាប់ពីមានការព្រួយបារម្ភដោយក្រសួងការបរទេសថៃអំពីផលប៉ះពាល់នៃរចនាបថទៅលើទំនាក់ទំនងជាមួយប្រទេសកម្ពុជា។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/24722/preah-vihear-replica-commander-transferred/

ជើងហោះហើរថ្មីដើម្បីគោលដៅភ្ញៀវទេសចរណ៍តំបន់សមុទ្រ

ក្រុមហ៊ុនអាកាសចរណ៍ជាតិ អង្គរអ៊ែរ នឹងចាប់ដំណើរការជើងហោះហើរទៀងទាត់របស់ខ្លួន ព្រះសីហនុ-ហូជីម៉ិញ នៅថ្ងៃទី១៧ ខែមិថុនា ដើម្បីឆ្លើយតបទៅនឹងកំនើននៃការចង់បានឱ្យមានជើងហោះហើរនេះពីសំណាក់ភ្ញៀវទេសចរណ៍។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/24707/new-flights-to-target-beach-tourists/

ប្រជាជន​៣១​នាក់​​ធ្លាក់ខ្លួន​ឈឺដោយសារថ្នាក់​សំលាប់​សត្វល្អិត

ទឹកដែលមានផ្ទុកសារធាតុថ្នាំសម្លាប់សត្វល្អិតត្រូវបានចោទថាជាដើមហេតុសម្រាប់ការធ្លាក់ខ្លួនឈឺរបស់ប្រជាជនចំនួន៣១នាក់ក្នុងស្រុកសំឡូតខេត្តបាត់ដំបង។ ...

គង់ មេត្តា និងIgor Kossov
http://www.phnompenhpost.com/national/pesticides-blamed-sickening-31-battambang

រដ្ឋាភិបាលនឹងធ្វើដំណើរទៅកាន់កោះណេរុដើម្បីទទួលយកជនផ្លាស់ទីរំពឹងទុក

មន្ត្រីទទួលបន្ទុកជនភៀសខ្លួននឹងធ្វើដំណើរទៅកាន់កោះណេរុក្នុងខែនេះ ដើម្បីធ្វើបទសម្ភាសន៍ជាមួួយជនភៀសខ្លួន សញ្ជាតិអ៊ីរ៉ាក់និងពិភាក្សាអំពីការបំលាស់ទីមកកាន់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចព្រមព្រៀងដ៏ចម្រុងចម្រាស់មួយរវាងកម្ពុជាជាមួួយរដ្ឋាភិបាលអូស្ត្រាលី។ ...

Erin Handley and Bun Sengkong
http://www.phnompenhpost.com/national/govt-headed-nauru-soon-over-potential-resettlements

គេហទំព័ររបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេលួចវាយប្រហារ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​គំរាម​ដល់​អ្នក​ដែល​បាន​ចូល​វាយប្រហារ​គេហទំព័រ​របស់​លោក​កាលពី​ព្រលឹម​ថ្ងៃ​សៅរ៍​ថា​ លោក​នឹង​ប្រើ​វិធានការ​ចាត់ការ​តាម​ផ្លូវច្បាប់​ទៅ​លើ​បុគ្គល​នោះ​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/24690/prime-minister-s-website-hacked/

កំណើន​អាហារ​រហ័សតាមរបស់ប​ស្ចឹ​ម​ប្រទេស​នាំ​ឱ្យ​មាន​កង្វល់​បញ្ហា​សុខភាព​

ខណៈពេលដែលស៊ីតុណ្ហភាពនៅរាជធានីភ្នំពេញកើនឡើងដល់៣៩អង់ស្សាកាលពីថ្ងៃអង្គារ គូស្នេហ៍សញ្ជាតិអង់គ្លេសមួយគូបានដើរចូលទៅក្នុងហាងBurger King ដែលបំពាក់ទៅដោយម៉ាស៊ីនត្រជាក់។ ...

Ben Paviour
https://www.cambodiadaily.com/news/as-fast-food-takes-hold-health-fears-grow-112289/

ក្មេង​ប្រុស​ចំនួន​បី​រូប​ត្រូវ​បាន​ស្លាប់​ក្រោយ​មា​នប​ន្ទុះ​សំបក​គ្រាប់បែក​

កាលពីថ្ងៃសុក្រ ក្មេងប្រុសចំនួនបីរូបត្រូវបានស្លាប់ក្នុងខេត្តឧត្តរមានជ័យ បន្ទាប់ពីគ្រាប់បែកដៃសំបកដែលពួកគេកំពុងលេង ជាមួយត្រូវបានផ្ទុះ។ ...

ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/boys-killed-after-grenade-launcher-explodes-112296/

មានមនុស្សស្លាប់២នាក់និងផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញ

យ៉ាងហោចណាស់មានមនុស្សពីរនាក់ត្រុវបានស្លាប់ក្នុងខ្យល់ព្យុះដ៏កាចសាហាវដែលបានបោកបក់មកកាន់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលបានបំផ្លាញដំបូងផ្ទះ និងផ្ទះរាប់រយខ្នង។ ...

ប៊ុត គីមសាយ
https://www.cambodiadaily.com/news/at-least-two-killed-in-storm-hundreds-of-houses-destroyed-112291/

យុ​ទ្ធ​នា​ការ​ផ្តល់​ជំ​នួ​យ​សង្គ្រោះ​ភាពរាំងស្ងួត​មិន​បាន​ទៅ​ដល់​មនុស្ស​ចំនួន​៥០០​ ០០០​នាក់​នោះ​ទេ​

ប្រជាជន​កម្ពុជា​ប្រមាណ​ជិត​ ៥០០​ ០០០​នាក់​កំពុង​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​កង្វះ​ទឹក​ ហើយ​ពួក​គេ​នៅ​មិន​ទាន់​ទទួល​បាន​ ជំ​នួ​​យ​ពី​រដ្ឋាភិបាល​តាំងពី​មាន​យុ​​ទ្ធ​នា​ការ​ផ្តល់​ជំ​នួ​យ​សង្គ្រោះ​ដែល​បាន​ចាប់ផ្តើម​តាំងពី ...

សែន ដាវីត និង Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/govt-drought-relief-efforts-cant-reach-500000-people

ពន្ធនាគារត្រូវបានផ្តល់ជំនួយអភិវឌ្ឍន៍កម្មវិធីបណ្ណាល័យ

កម្មវិធី​បណ្ណាល័យ​តាម​ពន្ធនាគារ​នៅ​កម្ពុជា​ នឹង​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ ៦០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​ភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ (FAD)​ និង​អង្គការ​ Sipar​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/24670/prisons-granted-more-funds-to-develop-libraries/

សកម្មជន​នឹង​ធ្វើ​ក្បួន​ដង្ហែបាតុកម្ម​​ទោះបី​គ្មាន​ការ​អនុញ្ញាតិ​ពី​សាលាក្រុង​

​សកម្មជន​ដែលបាន​រៀបចំក្បួន​ដង្ហែ​បាតុកម្ម​ទៅ​កាន់​ទីស្នាក់ការ​កណ្តាល​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​យ​នៅ​ទីក្រុង​ភ្នំ​ពេ​ញ​បានឱ្យ​ដឹង​ថា ​ពួក​គេ​នឹង​បន្ត​ជា​មួ​យ​គម្រោង​បាតុកម្ម​នេះ​ បើ​ទោះបីជា​សាលាក្រុង​បាន​បដិសេធ​សំណើរ​របស់​ពួក​គេ​ក៏ ...

បែន​ សុខហ៊ាន
https://www.cambodiadaily.com/news/protesters-to-march-on-acu-despite-city-hall-ban-112240/

PPSEZ ទទួល​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​វិនិយោគិន​មកពី​ប្រទេស​ថៃ

បន្ទាប់​ពី​មាន​ការ​ចាប់​អារម្មណ៍​ពី​​វិនិយោគិន​ថៃ​ដែល​មិន​នឹក​ស្មាន​ដល់​ ក្រុមហ៊ុន​​តំបន់​សេដ្ឋកិច្ច​ពិសេស​ Phnom Penh SEZ Plc បាន​អះអាង​ពី​ការ​​គ្រប​ដណ្ដប់​​យ៉ាង​ពេញ​លេញ​​​​លើ​យុទ្ធសាស្ដ្រ​ និង​​ការ​បែង​ចែក​ភាគហ៊ុន​ដែល​​ស្ទាបស្ទង់ ...

Cam McGrath
http://bit.ly/1Tvm7qL

កម្ពុជា​រង់ចាំ​ការ​អនុ​ញ្ញា​ត្តិឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ជម្ងឺគ្រុនឈាម​

ទោះបីជា​ចំនួន​នៃ​ករណី​ជំងឺគ្រុនឈាម​នៅ​កម្ពុជា​កើនឡើង​ជិត​៣​ដង​ក្នុងអំឡុងពេល​១៧​ស​ប្តា​ហ៍​ដំបូង​នៃ​ឆ្នាំ​ ២០១៦ក៏ដោយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ មន្ត្រី​សុខាភិបាល​បានឱ្យ​ដឹង​ថា​វ៉ាក់សាំង​សម្រាប់​ជម្ងឺ​នេះ​នៅ​តែ​តម្រូវឱ្យមាន​ការ​ត្រួតពិនិត្យ​ដោយ ...

Yesenia Amaro
http://www.phnompenhpost.com/national/cambodia-waiting-who-dengue-vaccine-approval

រដ្ឋាភិបាល​លើកឡើង​ថា តំណាង​រាស្ត្រ​ត្រូវ​គោរព​ដីកាកោះ​ហៅ​

កាល​ពី​ម្សិលមិញ ក្រសួង​យុត្តិធម៌​​បាន​ច្រាន​​​ចោល​ការ​​ជំទាស់​របស់​ គណបក្ស​សង្គ្រោ​ះ​​​​ជាតិ​​ដែល​បដិសេធ​ការ​សាក​សួរ​របស់​​ព្រះ​រាជ​អាជ្ញា​ ធរ​​ជុំវិញ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក កឹម សុខា អនុប្រធានគណបក្ស​ ដោយ​ហៅ​ការ​អះ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/31406/

ប្រេសិត​ស្វី​ស​ថ្មី​នឹង​មក​កាន់​ប្រទេស​កម្ពុជា​

​កាលពី​ថ្ងៃ​ពុធ​ ក្រសួងការបរទេស​ស្វី​សបាន​ប្រកាស​ថា​ ឯកអគ្គរាជទូត​ស្វី​ស​ប្រចាំ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​ Anna​ Maj​ Hultgard​ នឹង​បញ្ចប់បេសកម្ម​នៅ​ខែកញ្ញា​។​ ...

Jack Davies
http://www.phnompenhpost.com/national/sweden-names-new-envoy-cambodia

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

AHaVV
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!