ភាសាខ្មែរបកប្រែដោយអូឌីស៊ី
នៅក្នុងសវនាការលើករណីឆ្លងជំងឺហ៊ីវ បុគ្គលិកសុខភាពនៅកម្ពុជានិយាយថា 'មិនមានចេតនាធ្វើឲ្យឆ្លងទេ'
កាលពីថ្ងៃអង្គារ បុគ្គលិកសុខាភិបាលមិនមានអាជ្ញាប័ណ្ណ ដែលត្រូវចោទប្រកាន់ពីការបង្ករឲ្យមានការឆ្នងជម្ងឺហុីវក្នុងទ្រង់ទ្រាយធំ ដោយការព្យាបាលអ្នកជំងឺជាមួយនឹងម្ជុលប្រើរួច បាននិយាយថា លោកបានរម្ងាស់ម្ជុលសម្លាប់មេរោគរ៍ជានិច្ច និងមិន ...
ហ៊ុំ ចំរើន
http://www.rfa.org/english/news/cambodia/trial-10202015134546.html
អ្នកភូមិនៅកម្ពុជាទាមទារសំណងសម្រាប់ផលប៉ះពាល់អាចគ្រោងទុកបានពីទំនប់វារីអគ្គិសនីចិន
កាលពីថ្ងៃអង្គារ អ្នកភូមិនៅខេត្តឧត្តមានជ័យ បានជម្រុញឲ្យរដ្ឋាភិបាល បញ្ឈប់ជាបណ្តោះអាសន្ននូវការសាងសង់ទំនប់វារីអគ្គសនីចិន ដោយសារតែជំនន់ នឹងពន្លិចសហគមន៍ ព្រៃឈើ និងដីស្រែចំការ ប្រសិនបើគម្រោងនេះ ត្រូវបានអនុញ្ញាតឲ្យ ...
ហង្ស សាវយុត
http://www.rfa.org/english/news/cambodia/compensation-10202015164331.html
ប្រធានរដ្ឋ៖ វៀតណាមផ្តល់អាទិភាពលើការរឹតចំណងជាមួយកម្ពុជា
កាលពីថ្ងៃច័ន្ទ នាទីក្រុងហ៊ុយ ប្រធានរដ្ឋវៀតណាម ត្រឿង តានសាង បានធ្វើសេចក្តីថ្លែងការណ៍ពីការពង្រឹងចំណងទាក់ទង ជាមួយនឹងប្រទេសកម្ពុជា នៅក្នុងជំនួបរបស់លោកជាមួយនឹងព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី ដែលបានចាប់ផ្តើមដំណើរកំសាន្តរយៈពេល ៤ថ្ងៃនៅប្រទេសវៀតណាម ...
បុគ្គលិកសារព័ត៌មាន Tuoitrenew
http://tuoitrenews.vn/politics/31096/vietnam-gives-priority-to-promotion-of-ties-with-cambodia-state-president
វៀតណាម និងកម្ពុជាសន្យាបង្កើនទំនាក់ទំនងសហប្រតិបត្តិការ
ប្រទេសវៀតណាម និងប្រទេសកម្ពុជាប្តេជ្ញារឹតបន្តឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយការយោគយល់ រវាងប្រជាជាតិទាំងពីរ ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា និងសេចក្តីប្រាថ្នារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។នៅត្រឹម ...
បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/politics-laws/277314/viet-nam-cambodia-pledge-to-further-co-operative-relations.html
អ្នកតស៊ូមតិនិយាយថា បណ្តឹងប្រឆាំងបុគ្គលិកសិទ្ធិមនុស្សគឺជាទង្វើបំភិតបំភ័យ
បុគ្គលិកសិទ្ធិមនុស្សឈានមុខមួយរូបរបស់ប្រទេសកម្ពុជា ត្រូវបានកោះហៅឲ្យបង្ហាញខ្លួន នៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ ដែលជាអ្វី សហសេវិករបស់លោកហៅថាជា កិច្ចខិតខំប្រឹងប្រែងបំភិតបំភ័យអ្នកតស៊ូមតិខាងសិទ្ធិមនុស្ស។ ...
រដ្ឋមន្ត្រីមហាផ្ទៃបញ្ជារអភិបាលខេត្តឲ្យរាយការណ៍ពីដីនៅព្រំដែនជួលឲ្យប្រទេសជិតខាង
ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជារទៅកាន់គ្រប់អភិបាលខេត្ត ឲ្យប្រមូលព័ត៌មានលើបញ្ហាដែលកសិករកម្ពុជាបានជួលដីស្រែរ ទៅឲ្យអ្នកភូមិនៃប្រទេសជិតខាងសម្រាប់ធ្វើស្រែ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/interior-minister-orders-provincial-governors-to-report-over-land-along-border-rent-to-neighboring-countries-9033
ជនភៀសខ្លួនតាំងទីលំនៅថ្មីនៅកម្ពុជាត្រូវបានរាយការណ៍ថាបានផ្លាស់ទៅស្នាក់នៅជាឯកជន
នៅក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងតម្លៃរាប់សិបលានដុល្លារជាមួយ នឹងប្រទេសអូស្ត្រាលី ជនភៀសខ្លួនតាំងទីលំនៅជាថ្មីនៅប្រទេសកម្ពុជា បានផ្លាស់ទៅកន្លែងស្នាក់អាស្រ័យឯកជនហើយ។ ...
Stephanie Anderson
http://www.abc.net.au/news/2015-10-20/refugees-resettled-in-cambodia-moved-into-private-accomodation/6870970
នាយករដ្ឋមន្ត្រីកម្ពុជាចាប់ផ្តើមចូលចិត្ត ហ្វេសប៊ុក ខណៈពេលបក្សប្រឆាំងព្យាយាមរកការគាំទ្រពីអ្នកបោះឆ្នោតតាមអនឡាញ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា កំពុងតែបោះជំហានយឺតៗទៅក្នុងសម័យអុីនធឺណេត ក្នុងគោលបំណងទាក់ទាញអ្នកបោះឆ្នោតវ័យក្មេងនៅទីក្រុង ខណៈពេលដែលលោកព្យាយាមទប់ស្តាត់ការប្រកួតប្រជែងមិនធ្លាប់មានពីគណបក្សប្រឆាំង បន្ទាប់ពីកាន់អំណាច ...
ប្រាក់ ចាន់ធុល
http://www.reuters.com/article/2015/10/20/us-cambodia-socialmedia-idUSKCN0SE2RW20151020
និយោជកចង់ឲ្យមានផលិតភាពច្រើនបន្ទាប់ពីការដំឡើងប្រាក់ឈ្នួល
រោងចក្រនៅក្នុងឧស្សាហកម្មកាត់ដេរនៃប្រទេសកម្ពុជា បានឲ្យដឹងថា ពួកគេត្រូវការផលិតភាពកាន់តែច្រើនទៀតពីកម្មករ ប្រសិនបើពួកគេទទួលបានការដំឡើងប្រាក់ឈ្នួលថ្មី។នៅដើមខែនេះ រដ្ឋាភិបាលបានយល់ព្រមបង្កើនប្រាក់ឈ្នួលអប្បបរមា ១៤០ ដុល្លារ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/employers-want-more-productivity-following-wage-hike/3015378.html
ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់នៅកម្ពុជាស្ថិតក្នុងភាពប្រថុយប្រថានខណៈដែលបន្ទាត់ចំណាយលើសមូលនិធិជំនួយ
ការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់នៅប្រទេសកម្ពុជា កំពុងស្ថិតក្នុងភាពប្រឈមនឹងការរាំងស្ទះ ដោយសារការមិនស្រុះស្រួលគ្នាលើការទូទាត់ចំណាយរវាងរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងអង្គការមូលនិធិសកល, ម្ចាស់ជំនួយធំជាងគេសម្រាប់កម្មវិធីគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា ...
Jamie Elliott
http://www.theguardian.com/global-development/2015/oct/20/cambodia-battle-against-malaria-at-risk-global-fund-government-expenses-row
សន្និសិទស្តីពីគ្រឿងញៀន ធ្វើឡើងនៅទីក្រុងបាងកក
ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិរបស់ប្រទេសកម្ពុជា បានចូលរួមសន្និសិទស្តីពីបញ្ហានៃការផលិតថ្នាំញៀន និងការជួញដូរមនុស្ស នៅទីក្រុងបាងកក ប្រទេសថៃ កាលពីម្សិលមិញ។ សន្និសិទនេះ មានរយៈពេលបីថ្ងៃ ដែលមានការចូលរួមពីប្រតិភូ ១៤០ នាក់ មកពីប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ...
Charles Parkinson
http://www.phnompenhpost.com/national/drug-officials-meet-bangkok
មន្ត្រីគយរឹបអូសបានសត្វល្មូនរត់ពន្ធ ជនសង្ស័យរត់គេចខ្លួនបាត់
កាលពីថ្ងៃចន្ទ មន្ត្រីគយក្នុងខេត្តកណ្តាលរឹបអូសបានសត្វពស់និងអណ្តើករស់ពីបុរសម្នាក់ដែលព្យាយាមរត់ពន្ធសត្វព្រៃចូលតាមច្រកព្រំដែន ទៅកាន់ប្រទេសវៀតណាម ប៉ុន្តែបរាជ័យក្នុងការចាប់ខ្លួនជនសង្ស័យដោយបុគ្គលនោះបានភៀសខ្លួនបាត់តាមថ្មើរជើង នេះបើយោង ...
សេក ឧត្តម
https://www.cambodiadaily.com/news/officials-seize-reptiles-from-smuggler-suspect-flees-97632/
អ្នកគាំទ្រគណបក្សប្រឆាំងក្នុងខេត្តបន្ទាយមានជ័យបានចុះចូលនឹងគណបក្សប្រជាជន
ប្រមាណជិត ១០០នាក់នៃអ្នកគាំទ្រនិងសមាជិករបស់គណបក្សសង្គ្រោះជាតិកម្ពុជា (CNRP)ជាមួយនឹងសមាជិករាប់សិបនាក់ទៀត នៃគណបក្សហ្វ៊ុនស៊ិចបុិចក្នុងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យបានចុះជាមួយគណបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញ ដោយក្នុងចំណោមនោះរួម ...
Ros Chanveasna
http://www.khmertimeskh.com/news/16929/opposition-supporters-in-banteay-meanchey-defect/
ជនកាប់ឈើខុសច្បាប់នៅប្រទេសថៃត្រូវបានបញ្ចូនមកកាន់កម្ពុជាវិញ
ជនកាប់ឈើខុសច្បាប់ចំនួន២៩នាក់ត្រូវបានបញ្ជូនឱ្យត្រឡប់មកប្រទេសកម្ពុជាពីប្រទេសថៃវិញ បន្ទាប់ពីក្រុមនេះត្រូវបានចាប់ខ្លួនដោយទាហានថៃ ខណៈពេលកំពុងកាប់ឈើគ្រញូងឆ្លងកាត់ព្រំដែនពីខេត្តបន្ទាយមានជ័យកាលពីថ្ងៃអាទិត្យ នេះបើយោងតាម ...
សាំង សុឥន្ទរិទ្ធ
https://www.cambodiadaily.com/news/trafficked-loggers-returned-from-thailand-97617/
កំពង់ផែដាក់បង្ហាញផ្លូវចរាចរដើម្បីទាក់ទាញវិនិយោគទុនសាធារណៈដំបូង(IPO)ជាមួយសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន
កាលពីម្សិលមិញ កំពង់ផែស្វយ័តភ្នំពេញ (PPAP) បានចាប់ផ្តើមដាក់បង្ហាញផ្លូវចរាចរដើម្បីទាក់ទាញវិនិយោគិន មុនពេលគម្រោងវិនិយោគទុន សាធារណៈដំបូង(IPO)បើកដំណើរការ ដោយបានឱ្យដឹងថាតម្លៃភាគហ៊ុននឹងចាប់ផ្តើមពីចន្លោះ ១.០៨ដុល្លារ និង ១.៥០ ដុល្លារ ក៏ដូចជាបញ្ជាក់ដែលថា ...
Sum Manet
http://www.khmertimeskh.com/news/16919/port-begins-roadshow-for-ipo-with-cautious-optimism/
កសិកររងរបួសបន្ទាប់ពីលេងជាមួយបំនែកគ្រាប់បែកចាស់
កាលពីថ្ងៃអាទិត្យ កសិករដាំដំឡូងមីបានទទួលរងរបួសត្រង់ជើងនិងដៃខណៈពេលបំនែកគ្រាប់បែកចាស់ មួយបានផ្ទុះនៅជិតផ្ទះរបស់លោក ក្នុងខេត្តប៉ៃលិនបន្ទាប់ពីលោកបានបោះថ្មមួយទៅលើវា នេះបើយោង តាមពាក្យសម្តីរបស់លោកប៉ូលីសបានឱ្យដឹងថាកាលពីម្សិលមិញ។ ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/farmer-injured-after-playing-with-old-bomb-part-97634/
ក្រុមអ្នកតវ៉ាចង់ឱ្យរដ្ឋាភិបាលស្តារឆ្នេរទ្រុឌទ្រោមឡើងវិញ
តំណាងអ្នកលក់១៨នាក់ក្នុងក្រុងព្រះសីហនុបានស្នើឱ្យរដ្ឋាភិបាលផ្តល់ជំនួយក្នុងការរុះរើឡើងវិញនូវតំបន់ដែលពួកគេធ្លាប់រស់នៅនិងរកសុី ដោយពួកគេអះអាងថាការដ្ឋានសាងសង់បានពាក់កណ្តាលនៅក្បែរនោះបានបំផ្លាញតំបន់និង ...
Chea Takihiro
http://www.khmertimeskh.com/news/16930/protesters-want-government-to-revitalize-dilapidated-beach/
តំបន់សេដ្ឋកិច្ចពិសេសជាគន្លឹះសម្រាប់ការអភិវឌ្ឍទៅថ្ងៃអនាគត
តំបន់សេដ្ឋកិច្ចពិសេសបាននាំយកឱកាសការងារប្រមាណជិត ៧០ ០០០ នៃការងារថ្មីមកកាន់ប្រទេសកម្ពុជា នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។ ជាមួយនឹងការលើកលែងពន្ធលើសម្ភារផលិតកម្មពន្ធ ពន្ធលើប្រាក់ចំណេញទាប ...
Jonathan Cox
http://www.khmertimeskh.com/news/16920/special-economic-zones----key-to-future---/
អ្នកដោះមីនកម្ពុជានាំយកបទពិសោធន៍ទៅប្រទេសសាយព្រឺស
ឃ្លាតពីផ្ទះសម្បែងមួយចំហៀងផែនដី អ្នកជំនាញកម្ពុជា ពុះពារនៅក្រោមពន្លឺព្រះអាទិត្យ ដើម្បីដោះមីននៅកោះមេឌីទែរ៉ាណេនៃប្រទេស សាយព្រឺស ដោយប្រើជំនាញដែលពួកគេបានសម្រិតសម្រាំងជួយមាតុភូមិពួកគេ ឲ្យរួចផុតពីគ្រាប់មីន។ ...
Nadera Bouazza
http://news.yahoo.com/cambodian-deminers-bring-expertise-cyprus-112433166.html
ហ៊ុន សែន ណែនាំនិស្សិតកុំឲ្យបោះឆ្នោតសម្រាប់គណបក្សប្រឆាំង
ការអត្ថាធិប្យាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កើតមានឡើង បន្ទាប់ពីលោក សម រង្សុី រិះគន់រដ្ឋាភិបាល និងការចេញសញ្ញាបត្របញ្ចប់ការសិក្សា ដែលជាញយៗឥតប្រយោជន៍។ ...
នៅ វណ្ណារិន
http://www.voacambodia.com/content/hun-sen-cautions-students-against-voting-for-opposition/3013721.html
នាយករដ្ឋមន្ត្រីកម្ពុជា៖ នៅប្រទេសប្រជាធិបតេយ្យ អំណាចមិនអាចផ្ទេរឲ្យកូនដោយផ្ទាល់ទេ
យោងទៅតាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រាប់ឲ្យដឹងនៅក្នុងពិធីប្រគល់សញ្ញាបត្រ នាព្រឹកនេះថា នៅក្នុងប្រទេសប្រជាធិបតេយ្យ អំណាចមិនអាចត្រូវបានផ្ទេរពីឪពុក ទៅឲ្យ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodian-premier:-in-democratic-countries-power-cannot-be-transferred-directly-to-child-9028
ព្រះមហាក្សត្រធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម
យោងតាមប្រភពព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃប្រទេសវៀតណាម ព្រះមហាក្សត្រនៃប្រទេសកម្ពុជា បានចាកចេញពីរាជធានីភ្នំពេញ នៅព្រឹកនេះ សម្រាប់ការធ្វើទស្សកិច្ច និងសម្រាកវិ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/his-majesty-the-king-leaves-for-visit-in-vietnam-9027
វៀតណាមនិងកម្ពុជា នឹងធ្វើកិច្ចសន្ទនាលើគោលនយោបាយការពារជាតិជាលើកទី១
ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ គណៈប្រតិភូមន្ត្រីជាន់ខ្ពស់មួយក្រុមដឹកនាំដោយអនុរដ្ឋមន្ត្រីការពារជាតិ ង្វៀន ជីវិញ នឹងចូលរួមកិច្ចសន្ទនាវៀតណាម-កម្ពុជា ស្តីពីគោលនយោបាយការពារជាតិ ចាប់ពីថ្ងៃទី ១៨-២០ ខែតុលា នៅប្រទេសកម្ពុជា ...
បុគ្គលិកសារព័ត៌មាន Vietnamnet
http://english.vietnamnet.vn/fms/government/144285/vietnam--cambodia-hold-first-defence-policy-dialogue.html
អ្នកវិភាគនិយាយថា កម្ពុជាមិនគួរយកចិត្តទុកដាក់លើភាពជាដៃគូអន្តរប៉ាស៊ីហ្វិក
ខណៈដែលកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក បានបោះជំហានទៅមុខ អ្នកវិភាគនិយាយថា ប្រទេសកម្ពុជាគួរផ្តោតការយកចិត្តទុកដាក់លើកាតព្វកិច្ចដទៃទៀតនៅក្នុងតំបន់។Jayant Menon អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំធនាគារអភិវឌ្ឍន៍អា ...