ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

អ្នកស្រាវជ្រាវនិងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជជែកពិភាក្សាគ្នាយ៉ាងក្តីគគុកជុំវិញបញ្ហាផែនទីព្រំដែន

ក្រុមអ្នកស្រាវជ្រាវមួយក្រុមកពីរាជបណ្ឌិតសភាកម្ពុជា នឹងខិតខំប្រឹងប្រែងសិក្សាផែនទីប្រវត្តិសាស្រ្តដើម្បីដោះស្រាយបញ្ហា​ព្រំដែនរវាងកម្ពុជានិងវៀតណាមដោយសន្តិវិធី។   ...

Ven Rathavong
http://www.khmertimeskh.com/news/13592/researchers--cnrp

បញ្ហាជម្លោះដីធ្លីថយចុះក្នុងឆ្នាំ២០១៥បណ្តាលមកពីផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ច

ទោះបីជាចំនួនករណីជម្លោះដីធ្លីទូទាំងប្រទេសបានថយចុះក្នុងរយៈពេលប្រាំមួយខែដំបូងនៃដើមឆ្នាំនេះ ដែលជាលទ្ធផល​នៃការផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ច​ក៏ដោយ ក៏បញ្ហាជម្លោះដីធ្លីដែលមានស្រាប់ទទួលបាន​ការដោះស្រាយតិចតួចបំផុត នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃពុធដោយក្រុមសិទ្ធិមនុស្ស អាដហុក។   ...

ឃួន ណារិម
https://www.cambodiadaily.com/news/land-disputes-down-in-2015-due-to-elc-freeze-89260/

កម្ពុជាឈានមុខប្រទេសក្នុងតំបន់លើផ្នែកដោះមីនក្នុងទឹក

 នៅតំបន់ស្ងប់ស្ងាត់មួយនៃឆ្នេរជ័យជំនះ(Victory)ក្នុងខេត្តព្រះសីហនុ បានទទួលស្វាគមភ្ញៀវទេសចរពិសេសមួយក្រុម ដែលពួកគេមានសមាសភាពជា​ក្រុមដោះមីនក្នុងទឹកជម្រើសជាតិរបស់​មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។អ្នកជំនាញមួយក្រុមនេះ បានធ្វើតេស្ត ឧបករណ៍ sonar ថ្មីទំនើបនិងឧបករណ៍មេដែកដែលជាជំនួយ​ឧបត្ថម្ភរបស់​សហរដ្ឋ​អាមេរិក​។ ...

Jack Laurenson
http://www.khmertimeskh.com/news/13581/cambodia-takes-regional-lead-with-elite-bomb-dive-squad/

សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្សប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ បដិសេធ​ចូលរួម​ពិភាក្សា​សេចក្តីព្រាងច្បាប់​អង្គការ​

អ្នក​ធ្វើ​ច្បាប់​មក​ពី​គណបក្សប្រឆាំង​មួយ​រូប​ បានឱ្យ​ដឹង​ថា​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណ​បក្ស​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ នឹង​មិន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ចម្រូងចម្រាស់​ សំដៅ​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល​ កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​មួយ​នេះ​ ដែល​អនុម័ត ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/opposition-party-senators-refuse-to-participate-in-ngo-draft-law-debate-07222015162125.html

កម្ពុជា​កំពុង​ស្វែងរក​តួនាទី​ជា​អ្នកសម្របសម្រួល​រវាង​អាស៊ាន​ និង​ចិន​

​កាលពី​ថ្ងៃ​ពុធ​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ហោ​ ណាំ​ហុង​ បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ នឹង​បន្ត​ខិតខំ​ឱ្យ​ក្លាយ​ខ្លួន​ជា​អ្នក​សម្រប​សម្រួល​ នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ រវាង​ប្រទេស​ចិន​ និង​បណ្តា​ប្រជាជាតិ​ នៃ​សមាគម​អាស៊ាន​។​​ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/cambodia-seeks-role-as-mediator-between-asean-china/2873352.html

កិច្ច​សហប្រតិបត្តិការ​ខាង​យោធា​កម្ពុជា​-​ចិន​៖​ ឥទ្ធិពល​ប៉េ​កាំ​ង​នៅ​ឥណ្ឌូចិន​កំពុង​ដណ្តើម​ឥទ្ធិពល​វ៉ា​ស៊ី​ង​តោន​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​

អ្នកវិភាគ ​មួយ​ចំនួន​បានឱ្យ​ដឹង​ថា​ នៅ​ខែ​នេះ​ កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ចិន​ និង​ប្រទេស​កម្ពុជា​ បង្ហាញ​ថា​ មេដឹកនាំ​នៅ​ទីក្រុង​ភ្នំពេញ​ ទំនងជា​ត្រឡប់​ទៅ​រក​ទីក្រុង​ប៉េ​កាំ​ង​ សម្រាប់​ការ​គាំទ្រ​នៅ​ក្នុង​ជម្លោះ​តំបន់​ ជៀស​ជាង​ទីក្រុង​វ៉ា​ស៊ី​ន​តោន ...

Michelle FlorCruz
http://www.ibtimes.com/cambodia-china-military-cooperation-beijing-influence-indochina-usurps-washingtons-2019842

ភាព​ប្រកួតប្រជែង​សម្រាប់​ការ​ធ្វើ​ដំណើរ​៖​ ប្រទេស​ហ្វី​លី​ពី​ន​កែ​លម្អ​នៅ​លំដាប់​ទី​៧៤

នៅ​ក្នុង​របាយការណ៍​ស្តី​ពី​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​ធ្វើ​ដំណើរ​ និង​ទេស ចរណ៍​ ឆ្នាំ​ ២០១៥​ លំដាប់ថ្នាក់​របស់​ប្រទេស​ហ្វី​លី​ពី​ន​ បាន​លែ​ក​ម្អ​ពី​លេខ​រៀង​ទី​ ៨២​ នៅ​ក្នុង​ឆ្នាំ​ ២០១៣​ ទៅ​លេខ​រៀង​ទី​៧៤​។​​នៅ​ក្នុង​ក្រប ...

Ted Torres
http://www.philstar.com/headlines/2015/07/22/1479635/travel-competitiveness-philippines-improves-74th

សាលាក្រុងពិចារណាចេញបម្រាមគោចរសម្រាប់ក្លឹបកំសាន្តនិងរង្គសាល

 នៅកណ្តាលអធ្រាត្រនៃរាជធានីភ្នំពេញ កម្មវិធីសប្បាយៗនៅទីកន្លែងមួយចំនួនទើបតែចាប់ផ្តើមឡើង។យ៉ាងណាមិញ កាលពីថ្ងៃចន្ទ សាលារាជធានីភ្នំពេញបានឱ្យដឹងពីការពិចារណា ចេញបញ្ជាឱ្យភោជនីយដ្ឋាន ក្លឹបកំសាន្ត​និងអាជីវកម្មពាក់ព័ន្ធទាំងអស់ដែលលក់ដូរ​គ្រឿងស្រវឹងឱ្យសម្រាកដំណើរការត្រឹមម៉ោង ១២ យប់ ដើម្បីកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរ​ដែលបណ្តាលមកពី​ការទទួលទានគ្រឿងស្រវឹងមុនបើកបរ។ ...

ខេង​ សុធា​
https://www.cambodiadaily.com/news/city-mulling-midnight-curfew-for-clubs-bars-89119/

ប្រធានគយនៃប៉ុស្តិ៍ត្រួតពិនិត្យប៉ោយប៉ែតនឹងត្រូវបានផ្លាស់ប្តូរ

ច្រកត្រួតពិនិត្យអន្តរជាតិប៉ោយប៉ែតជាតំបន់ដែលកើតមានអំពើបាតុកម្មនាពេលថ្មីៗនេះនិងទទួលរងការទិតទៀនជាច្រើនពីសំណាក់ឈ្មួញរុញរទេះ ទាក់ទិននឹងការបង់ថ្លៃសំណូកដើម្បីដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំប្រទល់នៃប្រទេសទាំងពីរ។ប្រធានគយ​នៃច្រកត្រួតពិនិត្យ​នេះ​នឹងត្រូវបានផ្លាស់ប្តូរនៅថ្ងៃពុធ បើយោងតាមការអះអាងរបស់ប្រធានគយខេត្តបន្ទាយមានជ័យ។   ...

Saing Soenthrith
https://www.cambodiadaily.com/news/poipet-checkpoint-customs-chief-to-be-replaced-89115/

ប្រជាពលរដ្ឋដែលរស់នៅក្នុងអាគារប៊ុលឌិងសបានទទួលការព្រមានសុវត្ថិភាពជាថ្មីម្តងទៀត

ចាប់តាំងពីឆ្នាំ ២០០៧ រាជរដ្ឋាភិបាលបានផ្ញើលិខិតទៅកាន់ប្រជាជនដែលកំពុងរស់នៅ​ក្នុង​អគារប៊ុលឌិងសដោយ​បានព្រមានពីអសុវត្ថិភាពរបស់អាគារនិងជំរុញឱ្យប្រជាជនផ្លាស់ទីលំនៅ។យ៉ាងណាមិញ ជារៀងរាល់ឆ្នាំ ភាគច្រើននៃប្រជាជន ៥៤៧គ្រួសារដែលបានចូលតាំងទីលំនៅក្នុងផ្ទះល្វែងដែលមានវ័យចំណាស់នេះ ជ្រើសរើសការស្នាក់នៅបន្ត។   ...

Va Sonyka and Jonathan Cox
http://www.khmertimeskh.com/news/13550/white-building-residents-receive-another-safety-warning/

យើងមិនអាចធ្វើជាអ្នកមានក្នុងចំណោមប្រជាជនក្រីក្ររាប់លាននាក់បានទេ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក​ ស៊ុនចាន់ថុល បានព្រមានសិស្សនៅសាលាភូមិន្ទរដ្ឋបាលកាលពីថ្ងៃអង្គារថា: “យើងមិនអាចរស់នៅលើកោះដ៏សម្បូរបែបនៅកណ្តាលមហាសមុទ្រក្រីក្រមួយបានទេ»។   ...

Tin Sokhavuth
http://www.khmertimeskh.com/news/13548/---we-can---t-be-rich-among-millions-of-poor---/

សមរភូមិហ្វេសប៊ុកទៅលើច្បាប់អង្គការមិនមែនរដ្ឋាភិបាល

រដ្ឋសភាជាតិប្រហែលជាបានអនុញាតិ្តការអនុម័តច្បាប់ស្តីអំពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល (LANGO),ខណៈពេលដែលយុវជនមួយចំនួននៅតែបន្តជម្រុញឱ្យរដ្ឋាភិបាលបោះបង់ចោលការអនុម័តច្បាប់នេះ។   ...

Chea Takihiro
http://www.khmertimeskh.com/news/13552/facebook-battle-over-ngo-law/

អ្នកបម្រើការតាមចំណតយានយន្តមានក្តីព្រួយបារម្ភចំពោះចំណតស្វ័យប្រវត្តិ

គម្រោងសាកល្បងមួយដែលប្រើប្រាស់ប្រព័ន្ធមេកានិចសម្រាប់ការចតយានយន្តនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា បានបង្កឱ្យមានក្តីបារម្ភក្នុងចំណោមអ្នកបម្រើការតាមចតរថយន្តរបស់ទីក្រុងនេះដែលពូកគេប្រកបរបរចិញ្ចឹមជីវិតតាមរយៈប្រាក់ធីប (TIPS)ដែលទទួលបានពីការជួយរកកន្លែងចំណតយានយន្តជូនភ្ញៀវធ្វើដំណើរនោះឯង។   ...

Un Raksmey
http://www.khmertimeskh.com/news/13530/parking-attendants-leery-of-automation/

ឈ្មួញជួញដូរសាច់សត្វព្រៃត្រូវបានចាប់ខ្លួន

 ឈ្មួញជួញដូរសាច់សត្វព្រៃនិងចែកចាយដោយខុសច្បាប់ត្រូវបានចាប់ខ្លួននៅខេត្តរតនគិរីកាលពីថ្ងៃចន្ទ បន្ទាប់ពីឆែកឆេេររកឃើញ សាច់សត្វខ្ទីងចំនួន​៦៥ គីឡូក្រាម ក្បាលសត្វគោព្រៃជិតផុតពូជចំនួនពីរ រួមជាមួយនឹងស្បែកខ្លាស្ងួតពីរ ក្នុងយុទ្ធនាការចុះបង្ក្រាបនៅគេហដ្ឋានរបស់ឈ្មួញរូបនេះផ្ទាល់។ ...

Saing Soenthrith
https://www.cambodiadaily.com/news/illegal-meat-dealer-caught-with-gaur-tiger-parts-89132/

គណៈកម្មាធិការព្រំដែនចុះទៅបំពេញទស្សនកិច្ចនៅបង្គោលព្រំដែនភាគខាងជើង

 រដ្ឋលេខាធិការក្រសួងការបរទេស លោកឡុង វិសាលោ បានដឹកនាំក្រុមការងារមួយក្រុមដើម្បីចុះត្រួតពិនិត្យ តំបន់ជម្លោះ ព្រំដែនជាមួយវៀតណាមនៅខេត្តត្បូងឃ្មុំកាលពីម្សិលមិញ។ ...

Pav Suy
http://www.khmertimeskh.com/news/13549/border-committee-visits-northern-border-posts/

អធិការនគរបាលស្រុកបដិសេធពីបទរំលោភផ្លូវភេទលើសិស្សស្រី

 កាលពីថ្ងៃអង្គារ អធិការនគរបាលស្រុកមួយរូបនៅខេត្តកំពង់ឆ្នាំង ត្រូវបានចោទសួរ​ពីការចោទប្រកាន់​ទាក់ទងនឹងការចាប់រំលោភសិស្សវិទ្យាល័យ​នៅក្នុងការិយាល័យរបស់លោកកាលពីដើមខែនេះ និងបានគំរាមសម្លាប់ក្រុមគ្រួសាររបស់ក្មេងស្រីនោះ​ប្រសិនជានាងហ៊ានប្រាប់ឱ្យនរណា​ដឹងអំពី​ទង្វើនៃការរំលោភបំពាននេះ។ ​ ...

Huot Chanpav
https://www.cambodiadaily.com/news/district-police-chief-denies-raping-high-school-student-89111/

កសិករត្រូវបានចាប់ខ្លួនពីបទវាយប្រហារមន្ត្រីនគរបាល

 កាលពីថ្ងៃអាទិត្យ នគរបាលក្នុងខេត្តក្រចេះ​បានចាប់ខ្លួនកសិករម្នាក់ដែលជាប់ចោទពីបទប៉ុនប៉ងបន្តកាន់កាប់ដីសម្បទាន​សង្គមថ្មី​​សម្រាប់ក្រុមគ្រួសារប្រជាជនក្រីក្រ បន្ទាប់ពីកសិកររូបនេះបានវាយប្រហារក្រុមមន្រ្តី​ដែលចុះមកត្រួតពិនិត្យ​និង​ប្រាប់​គាត់​និងភរិយា​ឱ្យចាកចេញពីដីសម្បទានសង្គមនោះ។ ...

អូន ភាព
https://www.cambodiadaily.com/news/farmer-arrested-for-fighting-police-officers-89122/

កម្ពុជាមានសក្តានុពលផ្នែកថាមពលអគ្គីសនីមិនបំពុលបរិស្ថាន

ការប្រើប្រាស់ថាមពលជាតម្រូវការមូលដ្ឋានដ៏ចាំបាច់របស់មនុស្សដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ប្រភេទនៃការអភិវឌ្ឍនេះ មិនអាចកើតមានឡើងដោយកង្វះខាតថាមពលនិងគោលនយោបាយ​ដើម្បីបំពេញ​តម្រូវការ​ថាមពលនោះឡើយ។   ...

Heng Pheakdey
http://www.khmertimeskh.com/news/13540/cambodia-has-big-clean-energy-potential/

សណ្តាប់​ធ្នាប់ត្រូវ​បាន​រក្សា​នៅ​ព្រំដែន​វៀតណាម​ និង​កម្ពុជា​

​អាជ្ញាធរ​នៅ​ខេត្ត​ភាគ​ខាងត្បូង​ ឡុ​ង​អាន​ និង​ខេត្ត​ជិតខាង​នៃ​ប្រទេស​កម្ពុជា​ ស្វាយ​ រៀង​ បាន​រក្សា​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​ នៅ​តំបន់​ព្រំដែន​ បន្ទាប់​ពី​មាន​ប្រជាជន​កម្ពុ​ជាមួយ​ក្រុម​ បាន​ទៅ​ដល់​បង្គោលព្រំ​ប្រទល់​លេខ​ ២០៣​។​​ ...

បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/society/273340/order-kept-at-vn-cambodia-order.html

ទំនាក់ទំនង​យោធា​របស់​កម្ពុជា​ ជាមួយនឹង​ចិន​ កំពុង​ត្រូវ​បាន​ពង្រឹង​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ប្រទេស​កម្ពុជា​ ទៀ​ បាញ់​ បាន​ធ្វើ​ទស្សនកិច្ច​រយៈពេល​ប្រាំ​ថ្ងៃ​កាលពី​ស​ប្តា​ហ៍​មុន​ នៅ​ប្រទេស​ចិន​ និង​បាន​ជួប​ជាមួយ​មន្ត្រី​យោធា​ជាន់ខ្ពស់​ និង​ ទទួល​បាន​ការ​សន្យា​ខាង​ជំនួយ​ពី​យោធា​ចិន​។​​ ...

នៅ វណ្ណារិន
http://www.voacambodia.com/content/cambodia-military-ties-with-china-strengthening/2871797.html

តុលាការ​នៃ​ប្រទេស​កម្ពុជា​ សម្រេច​ផ្តន្ទាទោស​សកម្មជន​គណបក្សប្រឆាំង​ពី​ "​បទ​បះបោរ​"

កាលពី ​ថ្ងៃ​អង្គារ​ តុលាការ​នៃ​ប្រទេស​កម្ពុជា​ បាន​សម្រេច​ផ្តន្ទាទោស​សកម្មជន​គណបក្ស​ប្រឆាំង​១១​នាក់​ ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​២០​ឆ្នាំ​ ពី​បទ​បះបោរ​ សម្រាប់​ការ​ចូលរួម​ក្នុង​ការ​តវ៉ា​ហិង្សា​មួយ​ ដោយ​បណ្តាល​ឱ្យ​មេធាវី​ការពារ​ចុងចោទ​ និង​ក្រុម​អង្គការសិទ្ធិមនុស្ស​បដិសេធ​ការ​ដាក់ទោស ...

ម៉ម​ មុនីរតន៍
http://www.rfa.org/english/news/cambodia/court-sentences-opposition-party-activists-on-insurrection-charges-07212015164619.html

ប្រជាជន​មានគំនិត​មិន​ស្របគ្នា​ ថា​តើ​ប្រទេស​កម្ពុជា​គួរ​ធ្វើ​តាម​សហរដ្ឋ​អា​មេ​រិច​លើ​ករណី​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​

ការ​ឈាន​ទៅ​ដល់​ការ​សម្រេចសេចក្តី​របស់​តុលាការ​កំពូល​សហរដ្ឋ​អា​មេ​រិច​ ដោយ​អនុ​គ្រោះ​ទៅ​ដល់​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ គឺ​មិនទំនងជាកើតឡើង នៅ​ប្រទេស​កម្ពុជា​ ដែល​ការ​សម្រេច​នេះ​ នាំ​ឱ្យ​មានការ​ជជែក​ពិភាក្សា​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​  ការ​សម្រេចសេចក្តី​នេះ​ បាន​ផ្តល់ ...

ស៊ូ ពិសែន
http://www.voacambodia.com/content/many-split-on-whether-cambodia-should-follow-us-on-same-sex-marriage/2871819.html

ប្រជាជន​កម្ពុជា​១,៨០០​នាក់​ ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​បំពាន​ចូល​ដែនដី​វៀតណាម​

កាលពី ​ថ្ងៃអាទិត្យ​ មន្ត្រី​ឆ្មាំ​ព្រំដែន​ជាន់ខ្ពស់​មួយ​រូប​ បានឱ្យ​ដឹង​ថា​ អាជ្ញាធរ​ព្រំដែន​វៀតណាម​ និង​កម្ពុជា​ បានការ​ពារ​ប្រជា​ជន​កម្ពុជា​ប្រមាណ​ជា​ ១,៨០០​នាក់​ មិន​ឱ្យ​ឆ្លងកាត់​ព្រំដែន​ចូល​ទៅ​ខេត្ត​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ ឡុ​ង​អាន​។​​ ...

បុគ្គលិកសារព័ត៌មាន Tuoitrenews.vn
http://tuoitrenews.vn/society/29344/1800-cambodians-barred-from-intruding-into-vietnams-territory

កម្មវិធី​រំលឹក​ការ​ចង​ចាំ​ អប់រំ​យុវជន​អំពី​ខ្មែរក្រហម​

សំណាក ​រំលឹក​ការ​ចង​ចាំ​ជាង​២០​ ត្រូវ​បាន​សាងសង់​ឡើង​ នៅ​ក្នុង​វិទ្យាល័យ​នៃ​ប្រទេស​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ​២០១០​មក​ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​អប់រំ​យុវជន​អំពី​ខ្មែរក្រហម​។​ គោល​បំ​ណង​​នៃ​គម្រោង​នេះ​ គឺ​បង្រៀន​អំពី​អំពើ​ប្រល័យពូជសាសន៍​ ដើម្បី​ទប់ស្កាត់ ...

ស៊ូ ពិសែន
http://www.voacambodia.com/content/memorial-project-educates-youth-on-khmer-rouge/2871837.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ds2Ac
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!