ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

ប្រធានគយនៃប៉ុស្តិ៍ត្រួតពិនិត្យប៉ោយប៉ែតនឹងត្រូវបានផ្លាស់ប្តូរ

ច្រកត្រួតពិនិត្យអន្តរជាតិប៉ោយប៉ែតជាតំបន់ដែលកើតមានអំពើបាតុកម្មនាពេលថ្មីៗនេះនិងទទួលរងការទិតទៀនជាច្រើនពីសំណាក់ឈ្មួញរុញរទេះ ទាក់ទិននឹងការបង់ថ្លៃសំណូកដើម្បីដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំប្រទល់នៃប្រទេសទាំងពីរ។ប្រធានគយ​នៃច្រកត្រួតពិនិត្យ​នេះ​នឹងត្រូវបានផ្លាស់ប្តូរនៅថ្ងៃពុធ បើយោងតាមការអះអាងរបស់ប្រធានគយខេត្តបន្ទាយមានជ័យ។   ...

Saing Soenthrith
https://www.cambodiadaily.com/news/poipet-checkpoint-customs-chief-to-be-replaced-89115/

ប្រជាពលរដ្ឋដែលរស់នៅក្នុងអាគារប៊ុលឌិងសបានទទួលការព្រមានសុវត្ថិភាពជាថ្មីម្តងទៀត

ចាប់តាំងពីឆ្នាំ ២០០៧ រាជរដ្ឋាភិបាលបានផ្ញើលិខិតទៅកាន់ប្រជាជនដែលកំពុងរស់នៅ​ក្នុង​អគារប៊ុលឌិងសដោយ​បានព្រមានពីអសុវត្ថិភាពរបស់អាគារនិងជំរុញឱ្យប្រជាជនផ្លាស់ទីលំនៅ។យ៉ាងណាមិញ ជារៀងរាល់ឆ្នាំ ភាគច្រើននៃប្រជាជន ៥៤៧គ្រួសារដែលបានចូលតាំងទីលំនៅក្នុងផ្ទះល្វែងដែលមានវ័យចំណាស់នេះ ជ្រើសរើសការស្នាក់នៅបន្ត។   ...

Va Sonyka and Jonathan Cox
http://www.khmertimeskh.com/news/13550/white-building-residents-receive-another-safety-warning/

យើងមិនអាចធ្វើជាអ្នកមានក្នុងចំណោមប្រជាជនក្រីក្ររាប់លាននាក់បានទេ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក​ ស៊ុនចាន់ថុល បានព្រមានសិស្សនៅសាលាភូមិន្ទរដ្ឋបាលកាលពីថ្ងៃអង្គារថា: “យើងមិនអាចរស់នៅលើកោះដ៏សម្បូរបែបនៅកណ្តាលមហាសមុទ្រក្រីក្រមួយបានទេ»។   ...

Tin Sokhavuth
http://www.khmertimeskh.com/news/13548/---we-can---t-be-rich-among-millions-of-poor---/

សមរភូមិហ្វេសប៊ុកទៅលើច្បាប់អង្គការមិនមែនរដ្ឋាភិបាល

រដ្ឋសភាជាតិប្រហែលជាបានអនុញាតិ្តការអនុម័តច្បាប់ស្តីអំពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល (LANGO),ខណៈពេលដែលយុវជនមួយចំនួននៅតែបន្តជម្រុញឱ្យរដ្ឋាភិបាលបោះបង់ចោលការអនុម័តច្បាប់នេះ។   ...

Chea Takihiro
http://www.khmertimeskh.com/news/13552/facebook-battle-over-ngo-law/

អ្នកបម្រើការតាមចំណតយានយន្តមានក្តីព្រួយបារម្ភចំពោះចំណតស្វ័យប្រវត្តិ

គម្រោងសាកល្បងមួយដែលប្រើប្រាស់ប្រព័ន្ធមេកានិចសម្រាប់ការចតយានយន្តនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា បានបង្កឱ្យមានក្តីបារម្ភក្នុងចំណោមអ្នកបម្រើការតាមចតរថយន្តរបស់ទីក្រុងនេះដែលពូកគេប្រកបរបរចិញ្ចឹមជីវិតតាមរយៈប្រាក់ធីប (TIPS)ដែលទទួលបានពីការជួយរកកន្លែងចំណតយានយន្តជូនភ្ញៀវធ្វើដំណើរនោះឯង។   ...

Un Raksmey
http://www.khmertimeskh.com/news/13530/parking-attendants-leery-of-automation/

ឈ្មួញជួញដូរសាច់សត្វព្រៃត្រូវបានចាប់ខ្លួន

 ឈ្មួញជួញដូរសាច់សត្វព្រៃនិងចែកចាយដោយខុសច្បាប់ត្រូវបានចាប់ខ្លួននៅខេត្តរតនគិរីកាលពីថ្ងៃចន្ទ បន្ទាប់ពីឆែកឆេេររកឃើញ សាច់សត្វខ្ទីងចំនួន​៦៥ គីឡូក្រាម ក្បាលសត្វគោព្រៃជិតផុតពូជចំនួនពីរ រួមជាមួយនឹងស្បែកខ្លាស្ងួតពីរ ក្នុងយុទ្ធនាការចុះបង្ក្រាបនៅគេហដ្ឋានរបស់ឈ្មួញរូបនេះផ្ទាល់។ ...

Saing Soenthrith
https://www.cambodiadaily.com/news/illegal-meat-dealer-caught-with-gaur-tiger-parts-89132/

គណៈកម្មាធិការព្រំដែនចុះទៅបំពេញទស្សនកិច្ចនៅបង្គោលព្រំដែនភាគខាងជើង

 រដ្ឋលេខាធិការក្រសួងការបរទេស លោកឡុង វិសាលោ បានដឹកនាំក្រុមការងារមួយក្រុមដើម្បីចុះត្រួតពិនិត្យ តំបន់ជម្លោះ ព្រំដែនជាមួយវៀតណាមនៅខេត្តត្បូងឃ្មុំកាលពីម្សិលមិញ។ ...

Pav Suy
http://www.khmertimeskh.com/news/13549/border-committee-visits-northern-border-posts/

អធិការនគរបាលស្រុកបដិសេធពីបទរំលោភផ្លូវភេទលើសិស្សស្រី

 កាលពីថ្ងៃអង្គារ អធិការនគរបាលស្រុកមួយរូបនៅខេត្តកំពង់ឆ្នាំង ត្រូវបានចោទសួរ​ពីការចោទប្រកាន់​ទាក់ទងនឹងការចាប់រំលោភសិស្សវិទ្យាល័យ​នៅក្នុងការិយាល័យរបស់លោកកាលពីដើមខែនេះ និងបានគំរាមសម្លាប់ក្រុមគ្រួសាររបស់ក្មេងស្រីនោះ​ប្រសិនជានាងហ៊ានប្រាប់ឱ្យនរណា​ដឹងអំពី​ទង្វើនៃការរំលោភបំពាននេះ។ ​ ...

Huot Chanpav
https://www.cambodiadaily.com/news/district-police-chief-denies-raping-high-school-student-89111/

កសិករត្រូវបានចាប់ខ្លួនពីបទវាយប្រហារមន្ត្រីនគរបាល

 កាលពីថ្ងៃអាទិត្យ នគរបាលក្នុងខេត្តក្រចេះ​បានចាប់ខ្លួនកសិករម្នាក់ដែលជាប់ចោទពីបទប៉ុនប៉ងបន្តកាន់កាប់ដីសម្បទាន​សង្គមថ្មី​​សម្រាប់ក្រុមគ្រួសារប្រជាជនក្រីក្រ បន្ទាប់ពីកសិកររូបនេះបានវាយប្រហារក្រុមមន្រ្តី​ដែលចុះមកត្រួតពិនិត្យ​និង​ប្រាប់​គាត់​និងភរិយា​ឱ្យចាកចេញពីដីសម្បទានសង្គមនោះ។ ...

អូន ភាព
https://www.cambodiadaily.com/news/farmer-arrested-for-fighting-police-officers-89122/

កម្ពុជាមានសក្តានុពលផ្នែកថាមពលអគ្គីសនីមិនបំពុលបរិស្ថាន

ការប្រើប្រាស់ថាមពលជាតម្រូវការមូលដ្ឋានដ៏ចាំបាច់របស់មនុស្សដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ប្រភេទនៃការអភិវឌ្ឍនេះ មិនអាចកើតមានឡើងដោយកង្វះខាតថាមពលនិងគោលនយោបាយ​ដើម្បីបំពេញ​តម្រូវការ​ថាមពលនោះឡើយ។   ...

Heng Pheakdey
http://www.khmertimeskh.com/news/13540/cambodia-has-big-clean-energy-potential/

សណ្តាប់​ធ្នាប់ត្រូវ​បាន​រក្សា​នៅ​ព្រំដែន​វៀតណាម​ និង​កម្ពុជា​

​អាជ្ញាធរ​នៅ​ខេត្ត​ភាគ​ខាងត្បូង​ ឡុ​ង​អាន​ និង​ខេត្ត​ជិតខាង​នៃ​ប្រទេស​កម្ពុជា​ ស្វាយ​ រៀង​ បាន​រក្សា​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​ នៅ​តំបន់​ព្រំដែន​ បន្ទាប់​ពី​មាន​ប្រជាជន​កម្ពុ​ជាមួយ​ក្រុម​ បាន​ទៅ​ដល់​បង្គោលព្រំ​ប្រទល់​លេខ​ ២០៣​។​​ ...

បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/society/273340/order-kept-at-vn-cambodia-order.html

ទំនាក់ទំនង​យោធា​របស់​កម្ពុជា​ ជាមួយនឹង​ចិន​ កំពុង​ត្រូវ​បាន​ពង្រឹង​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ប្រទេស​កម្ពុជា​ ទៀ​ បាញ់​ បាន​ធ្វើ​ទស្សនកិច្ច​រយៈពេល​ប្រាំ​ថ្ងៃ​កាលពី​ស​ប្តា​ហ៍​មុន​ នៅ​ប្រទេស​ចិន​ និង​បាន​ជួប​ជាមួយ​មន្ត្រី​យោធា​ជាន់ខ្ពស់​ និង​ ទទួល​បាន​ការ​សន្យា​ខាង​ជំនួយ​ពី​យោធា​ចិន​។​​ ...

នៅ វណ្ណារិន
http://www.voacambodia.com/content/cambodia-military-ties-with-china-strengthening/2871797.html

តុលាការ​នៃ​ប្រទេស​កម្ពុជា​ សម្រេច​ផ្តន្ទាទោស​សកម្មជន​គណបក្សប្រឆាំង​ពី​ "​បទ​បះបោរ​"

កាលពី ​ថ្ងៃ​អង្គារ​ តុលាការ​នៃ​ប្រទេស​កម្ពុជា​ បាន​សម្រេច​ផ្តន្ទាទោស​សកម្មជន​គណបក្ស​ប្រឆាំង​១១​នាក់​ ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​២០​ឆ្នាំ​ ពី​បទ​បះបោរ​ សម្រាប់​ការ​ចូលរួម​ក្នុង​ការ​តវ៉ា​ហិង្សា​មួយ​ ដោយ​បណ្តាល​ឱ្យ​មេធាវី​ការពារ​ចុងចោទ​ និង​ក្រុម​អង្គការសិទ្ធិមនុស្ស​បដិសេធ​ការ​ដាក់ទោស ...

ម៉ម​ មុនីរតន៍
http://www.rfa.org/english/news/cambodia/court-sentences-opposition-party-activists-on-insurrection-charges-07212015164619.html

ប្រជាជន​មានគំនិត​មិន​ស្របគ្នា​ ថា​តើ​ប្រទេស​កម្ពុជា​គួរ​ធ្វើ​តាម​សហរដ្ឋ​អា​មេ​រិច​លើ​ករណី​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​

ការ​ឈាន​ទៅ​ដល់​ការ​សម្រេចសេចក្តី​របស់​តុលាការ​កំពូល​សហរដ្ឋ​អា​មេ​រិច​ ដោយ​អនុ​គ្រោះ​ទៅ​ដល់​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ គឺ​មិនទំនងជាកើតឡើង នៅ​ប្រទេស​កម្ពុជា​ ដែល​ការ​សម្រេច​នេះ​ នាំ​ឱ្យ​មានការ​ជជែក​ពិភាក្សា​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​  ការ​សម្រេចសេចក្តី​នេះ​ បាន​ផ្តល់ ...

ស៊ូ ពិសែន
http://www.voacambodia.com/content/many-split-on-whether-cambodia-should-follow-us-on-same-sex-marriage/2871819.html

ប្រជាជន​កម្ពុជា​១,៨០០​នាក់​ ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​បំពាន​ចូល​ដែនដី​វៀតណាម​

កាលពី ​ថ្ងៃអាទិត្យ​ មន្ត្រី​ឆ្មាំ​ព្រំដែន​ជាន់ខ្ពស់​មួយ​រូប​ បានឱ្យ​ដឹង​ថា​ អាជ្ញាធរ​ព្រំដែន​វៀតណាម​ និង​កម្ពុជា​ បានការ​ពារ​ប្រជា​ជន​កម្ពុជា​ប្រមាណ​ជា​ ១,៨០០​នាក់​ មិន​ឱ្យ​ឆ្លងកាត់​ព្រំដែន​ចូល​ទៅ​ខេត្ត​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ ឡុ​ង​អាន​។​​ ...

បុគ្គលិកសារព័ត៌មាន Tuoitrenews.vn
http://tuoitrenews.vn/society/29344/1800-cambodians-barred-from-intruding-into-vietnams-territory

កម្មវិធី​រំលឹក​ការ​ចង​ចាំ​ អប់រំ​យុវជន​អំពី​ខ្មែរក្រហម​

សំណាក ​រំលឹក​ការ​ចង​ចាំ​ជាង​២០​ ត្រូវ​បាន​សាងសង់​ឡើង​ នៅ​ក្នុង​វិទ្យាល័យ​នៃ​ប្រទេស​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ​២០១០​មក​ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​អប់រំ​យុវជន​អំពី​ខ្មែរក្រហម​។​ គោល​បំ​ណង​​នៃ​គម្រោង​នេះ​ គឺ​បង្រៀន​អំពី​អំពើ​ប្រល័យពូជសាសន៍​ ដើម្បី​ទប់ស្កាត់ ...

ស៊ូ ពិសែន
http://www.voacambodia.com/content/memorial-project-educates-youth-on-khmer-rouge/2871837.html

អតីតមេឃុំសារភាពពីការប៉ុនប៉ងធ្វើឃាត

ក្នុងសាវណការនៅសាលាក្រុងភ្នំពេញ អតីតមេឃុំសង្កាត់ព្រែកព្នៅបានសារភាព​ពីការរៀបចំធ្វើឃាត​ គូបដិបក្សក្នុងជួរនយោបាយ ដែលជាជនរងគ្រោះបានគេចផុត ពីការបោកគ្រាប់បែក​ដែលបានប្រលះជីវិតកូនប្រុសអាយុ១១ឆ្នាំរបស់លោក។ ...

អ៊ួច សូនី
https://www.cambodiadaily.com/news/ex-commune-chief-admits-to-planning-murder-88991/

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិព្រមាននឹងប្រើសិទ្ធិក្នុងនាមជាពលរដ្ឋអាមេរិកកាំង

មាជ សុវណ្ណា តំណាងអ្នកនាំពាក្យរបស់គណបក្សប្រឆាំង បានព្រមាននឹងប្រើប្រាស់សិទ្ធិ​ក្នុងនាមជាប្រជាពលរដ្ឋអាមេរិក ប្រសិនបើតុលាការក្រុងភ្នំពេញមិនបិទការស៊ើបអង្កេត​ទៅកាន់រូបលោក ក៏ដូចជាតួនាទីរបស់លោកជុំវិញបាតុកម្មហឹង្សានៅទីលាន​ប្រជាធិបតេយ្យ​ កាលពីឆ្នាំមុន។ ...

Chea Takihiro and Pav Suy
http://www.khmertimeskh.com/news/13505/opposition-leader-threatens-to-play-american-card/

សន្តិសុខក្រុុមហ៊ុន UDG​ ត្រូវបានចោទប្រកាន់ពីបទវាយប្រហារដោយហឹង្សា

មន្ត្រីតុលាការនិងជនរងគ្រោះបានឱ្យដឹងថា អ្នកយាមសន្តិសុខរបស់ក្រុមហ៊ុន Union Development Group ដែលជាក្រុមហ៊ុនចិនធ្វើការវិនិយោគទៅលើគម្រោង​អភិវឌ្ឍន​តំបន់ទេសចរខ្នាតធំ​ គិតជាទឹកប្រាក់ចំនួន ៣.៨លានដុល្លារ នៅបរិវេណតំបន់ឆ្នេរ​ដាច់ស្រយាល​នៃខេត្ត​កោះកុង ត្រូវបានពន្យាការកាត់ទោសរយៈពេល១ឆ្នាំពីបទ​ វាយតប់ស្រ្តីម្នាក់ចំកណ្តាលមុខកាលពីឆ្នាំទៅមិញ ។ ...

ឃួន ណារិម
https://www.cambodiadaily.com/news/udg-security-guard-found-guilty-over-2014-violent-attack-89000/

ពង្រីក​សហប្រតិបត្តិការ​សន្តិសុខ​អឺរ៉ុប​អា​សុី

បន្ទាប់​ពី​ការ​អភិវឌ្ឍន៍​អស់​រយៈពេល​១៤​ឆ្នាំ​ អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​ (SCO)​ បាន​ឈាន​ទៅ​ដល់​ការ​កំណត់​ទិស​ដៅ​សម្រាប់​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ នៅ​ឯ​កិច្ចប្រជំុលើក​ទី​១៥​ នៃ​ក្រុមប្រឹក្សា​ប្រមុខរដ្ឋ​របស់​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ ...

Bai Shi
http://www.bjreview.com.cn/world/txt/2015-07/20/content_696694.htm

សេវា​រថយន្តក្រុង​ឆ្លងកាត់​ប្រទេស​ថៃ​-​ឡាវ​-​វៀតណាម​ ត្រូវ​បាន​គ្រោងទុក​

​ក្រុមហ៊ុន​ដឹក​ជញ្ជូន​រដ្ឋ​ Transport​ Co​ របស់​ប្រទេស​ថៃ​ គ្រោង​នឹង​ដំណើរការ​សេវា​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ដំបូង​គេ​ ជាមួយនឹង​ប្រទេស​ឡាវ​ និង​ប្រទេស​វៀតណាម​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​លើ​សេវា​ឆ្លងកាត់​ប្រទេស​របស់​ខ្លួន​។​​សេវា​ទៅ​ប្រទេស​កម្ពុជា​ រត់​ពី​ទីក្រុង ...

បុគ្គលិកសារព័ត៌មាន Today
http://www.todayonline.com/world/asia/thai-lao-vietnamese-bus-service-planned

មន្ត្រី​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​មក​ជួប​គ្នា​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ផ្លាស់​ប្តូរ​ទស្សនវិស័យ​លើ​ស្ថាបត្យកម្ម​សន្តិសុខ​ក្នុង​តំបន់​

ឧបនាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហ​ប្រ​តិ​ប​ត្តិ​ការ​អន្តរជាតិ​ បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ច័ន្ទ​ មន្ត្រី​មក​ពី​បណ្តា​ប្រទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​បាន​ជួប​គ្នា ​ នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្លាស់​ប្តូរ​ទស្សនវិស័យ​លើ​ស្ថាបត្យកម្ម​សន្តិសុខ ...

បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=293404

អាជ្ញាធរ​ចេញ​បញ្ជា​បណ្តេញ​អ្នក​រស់នៅ​ក្នុង​ "​អគារ​ស​"

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹង​ជម្លៀស​អ្នក​រស់នៅ​អគារ​ប្រវត្តិ​សាស្ត្រ​ចំណាស់​មួយ នៅ​ចំ​កណ្តាល​ទីក្រុង​។​​ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/authorities-issue-eviction-order-of-historic-white-building/2870470.html

បណ្តា​ប្រជាជាតិ​ជា​សមាជិក​អាស៊ាន​ត្រូវ​បាន​ជម្រុញ​ឱ្យធ្វើ​សុខដុម​នី​កម្ម​កម្រិត​កាបូន​ទាប​ ទៅ​ទី​ក្រុងប៉ារីស​

ក្រុម​អ្នក​បរិស្ថាន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ កំពុង​ជម្រុញ​រដ្ឋាភិបាល​របស់​ប្រជា ជាតិ​ទាំង​ ១០​ ដែល​ជា​សមាជិក​អាស៊ាន​ ឱ្យ​បង្ហាញ​ពី​ផែនការសកម្មភាព​អាកាសធាតុ​រួម​គ្នា​ និង​ប្រកបដោយ​មហិច្ឆតា​ នៅ​ក្នុង​សន្និសីទ​ស្តី​ពី​អាកាស ធាតុ​ នៅ​ពេល​ខាង​មុខ​ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ទី ...

Medilyn Manibo
http://www.eco-business.com/news/asean-urged-to-harmonise-low-carbon-path-to-paris/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

YWGGv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!