ព័ត៌មាន​

មនុស្សពីរនាក់ត្រូវបានចាប់ខ្លួនសម្រាប់ការរំដោះ"ភស្តុតាង"នៅខេត្ដកំពង់ធំ

ប៉ូលីសក្នុងខេត្តកំពង់ធំបានចាប់ខ្លួនមនុស្សពីរនាក់នៅយប់ថ្ងៃសៅរ៍ ខណៈពេលដែលអ្នកភូមិប្រមាណ ៣០នាក់បានព្យាយាមរំដោះយានយន្តរបស់ពួកគេ ដែលត្រូវបានរឹបអូសពីមន្ត្រីរដ្ឋបាលព្រៃឈើ បើយោងតាមពាក្យសម្តីប៉ូលីសបានឱ្យដឹងកាលពីថ្ងៃអាទិត្យ។ ...

សាំង​ សុឥន្ទរិទ្ធ
https://www.cambodiadaily.com/news/two-arrested-for-trying-to-seize-evidence-in-kompong-thom-92916/

អ្នក​ធ្វើការ​ខាង​ព្រំដែន​​រង​ការ​គំរាម​សម្លាប់​ និង​ជេរ​ប្រមាថ

អ្នក​ធ្វើការ​ខាង​ព្រំដែន​ពីរ​រូប​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ជេរប្រមាថ និង​គំរាម​សម្លាប់​តាម​បណ្តាញ​សង្គម​ជុំវិញ​​ការ​ធ្វើ​កិច្ចការ​ព្រំដែន​ កម្ពុជា-វៀតណាម ដែល​មាន​ភាព​ចម្រូងចម្រាស​ស្រប​ពេល​ដែល​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស សម រង្ស៊ី ដែល​​ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ឯកសារ​សន្ធិ ...

តាំង វីដា
http://bit.ly/1LEBT0V

​គម្រោង​វិនិយោគជិត១០០​ត្រូវ​បាន​កត់​ត្រាទុក​នៅ​ក្នុង​ឆមាស​ទី​១

​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ ដែល​បាន​ដកស្រង់​សម្តី​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ បានឱ្យ​ដឹង​ថា​ ក្នុង​អំឡុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ​ ប្រទេស​កម្ពុជា​ បាន​ទទួល​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៩៤​គម្រោង​ ដែល​មាន​តម្លៃ​ប្រហែលជា​ ៣.៤​ពាន់​លាន​ដុល្លារ​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/almost-100-investment-projects-recorded-in-first-semester-8901

ជនជាតិ​ចិន​២២​នាក់​ត្រូវ​ចាប់ខ្លួន​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​បោកប្រាស់​តាម​ទូរស័ព្ទ​

កាលពី ​ថ្ងៃអាទិត្យ​ ទី​២៩​ ខែសីហា​ នគរបាល​កម្ពុជា​ បាន​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​ ២២​ នាក់​ ដែល​ជាប់​សង្ស័យ​នឹង​ការ​បន្លំ​ឆ្លង​ដែន​តាម​ទូរស័ព្ទ​ នៅខេត្ត ស្វាយរៀង​ ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា​។​​ ...

បុគ្គលិកសារព័ត៌មាន CRI English
http://english.cri.cn/12394/2015/08/30/2281s893775.htm

អំណាច​ប្រជាជន​ត្រូវការ​ចាំបាច់​ដើម្បី​រក្សា​និរន្ត​ភាព​ព្រៃឈើ​

អ្នកជំនាញ​និយាយ​ថា​ ទ្វីប​អា​សុីមានឱកាស​ប្រយុទ្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ជួយ​មនុស្ស​ជា​ច្រើន​ឱ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ​ ប្រសិនបើ​ទ្វីប​មួយ​នេះ​វិនិយោគ​កាន់តែ​ច្រើន​ទៅ​ក្នុង​ការ​រស់នៅ​របស់​ សហគមន៍​ព្រៃឈើ​។​​ ...

បុគ្គលិកសារព័ត៌មាន​ The Nation
http://www.nationmultimedia.com/business/People-power-needed-to-sustain-forests-30267420.html

វៀតណាម​ចូលរួម​ពិធីបុណ្យ​ម្ហូប​អាស៊ាន​នៅ​កម្ពុជា​

ប្រទេស​វៀតណាម​ ចូលរួម​ក្នុង​ពិធីបុណ្យ​ម្ហូបអាហារ​អាស៊ាន​ឆ្នាំ​២០១៥​ នៅ​រាជ​ធា​នី​ភ្នំពេញ​ នៃ​ប្រទេស​កម្ពុជា​ កាលពីថ្ងៃ​ទី​ ២៩​ ខែសីហា​។​​ព្រឹត្តិការណ៍​នេះ​ ក៏​មានការ​សម្តែង​សិល្បៈ​ ដែល​បង្ហាញ​ពី​វប្បធម៌​ល្អ​ឯក​របស់​បណ្តា​ប្រទេស ជា​សមាជិក​អាស៊ាន​។​ ...

បុគ្គលិកសារព័ត៌មាន VietNamNet Bridge
http://english.vietnamnet.vn/fms/art-entertainment/140061/vietnam-attends-asean-cuisine-festival-in-cambodia.html

គណរដ្ឋមន្ត្រី​យល់ព្រម​លើ​សេចក្តី​ព្រាង​ស្តី​ពី​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​

កាលពី​ថ្ងៃ​សុក្រ​ គណរដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អនុម័ត​យល់ព្រម​ទៅ​លើ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ ស្តី​ពី​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​ឆ្នាំ​២០១៥-២០១៨​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/the-council-of-ministers-approves-draft-on-public-debt-management-8900

រដ្ឋាភិបាលអនុម័តផែនការដើម្បីបង្កើនការខ្ចីប្រាក់ពីបរទេសក្នុងរយៈពេល ៣ ឆ្នាំខាងមុខ

កាលពីថ្ងៃសុក្រ គណៈរដ្ឋមន្រ្តីបានអនុម័តផែនការដើម្បីបង្កើនចំនួនប្រាក់កម្ចីពីបរទេសប្រមាណជាង ៣៣ ភាគរយក្នុងរយៈពេលបីឆ្នាំខាងមុខ ក្នុងគោលបំណងប្រឆាំង នឹងការធ្លាក់ចុះក្នុងការជំនួយនិងប្រាក់កម្ចីសម្បទានមួយ។ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/govt-approves-plan-to-increase-foreign-borrowing-over-3-years-92892/

មិន​មាន​​ផែន​ការ​​ទទួល​យក​ជន​ភៀស​ខ្លួន​បន្ថែម​ទៀត​មកពី​​ប្រទេស​​ណូរូ​​ទេ​

រយៈ​ពេល​ជិត​៣​ខែ​​បន្ទាប់ពី​ជន​ភៀស​ខ្លួន​បួន​នាក់​​​​បាន​មក​ដល់​ប្រទេស​កម្ពុជា​ពី​ប្រទេស​ណូរូ ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​​តាំង​ទីលំនៅ​ជា​ថ្មី​ដ៏ចម្រូង​ចម្រាស​ជាមួយ​ប្រទេស​អូស្ត្រាលី​ ក្រសួង​មហាផ្ទៃ​​​បាន​និយាយ​កាលពី​ថ្ងៃ ...

ខូលីន ម៉ីយន៍​
http://www.cambodiadailykhmer.com/news/27286/

ក្រុមហ៊ុនស្រា​បៀរ​យល់ព្រម​បង់​សំណង​ឱ្យ​កម្មករ​បណ្តេញចេញ​

ក្រុមហ៊ុនស្រា​បៀរ​ក្ន​ង​ស្រុក​មួយ​ បាន​យល់ព្រម​បង់​សំណង​ឱ្យ​កម្មករ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​មួយ​ក្រុម​ បន្ទាប់​ពី​មានការ​តវ៉ា​និង​ការ​ពិភាក្សា​កាលពី​ដើមខែ​នេះ​។​​ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/cambodia-beer-company-agrees-to-compensation-for-fired-workers/2936410.html

ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ថ្មី​សម្រាប់​អ្នកបោះឆ្នោត​

​ខុមហ្វ្រែល​ អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ បាន​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​កំុព្យូ​ទ័​រ​ថ្មី​មួយ​ ដែល​អាច​ឱ្យ​អ្នកបោះឆ្នោត​តាមដាន​ការងារ​របស់​តំណាងរាស្ត្រ​។​​កម្មវិធី​នេះ​មាន​សម្រាប់​សាធារណជន​ប្រើប្រាស់​ហើយ​ ប៉ុន្តែ​វា​នៅ​តែ​មិន​ទាន​ច្បាស់​ថា​ តើ​កម្មវិធី​នេះ ...

ហ៊ាន សុជាតា
http://www.voacambodia.com/content/cambodia-election-monitor-launches-new-app-for-voters/2936421.html

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នឹង​សាកល្បង​ការ​ចុះបញ្ជី​ឈ្មោះ​តាម​ប្រព័ន្ធ​កុំព្យូ​ទ័​រ​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នឹង​ចាប់ផ្តើម​គម្រោង​សាកល្បង​ចុះ​ឈ្មោះ​អ្នកបោះ​ឆ្នោត​នៅ​៤៣​ភូមិ​ នៅ​ក្នុង​ខែវិច្ឆិកា​ ដោយ​ប្រើ​ប្រព័ន្ធ​កុំព្យូ​ទ័​រ​រក្សា​ទុក​ទិន្នន័យ​ ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ មូលដ្ឋាន​ នៅ​ឆ្នាំ​២០១៧ ...

នៅ វណ្ណារិន
http://www.voacambodia.com/content/cambodia-nec-to-test-computerized-voter-registration/2936401.html

ការសិក្សារកឃើញការរីករាលដាលនៃជំងឺមហារីកមាត់

ការស្ទាបស្ទង់ថ្នាក់ជាតិកម្ពុជានៃជំងឺដែលឆ្លងតាមមាត់ បានបង្ហាញកាលពីម្សិលមិញ នៅឯមហាវិទ្យាល័យសុខភាព នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ ការសិក្សានេះ បានរកឃើញថាអត្រានៃជំងឺមហារីកមាត់ និងជំងឺមាត់ធ្មេញ ដែលមានសក្តានុពល កើតមានក្នុងចំណោមប្រជាជនកម្ពុជាគឺ ៥.៦ភាគរយ – ប្រហែលច្រើនជាង៥ដង ក្នុងចំណោមបណ្តាប្រទេសតំបន់អាស៊ានមួយចំនួនទៀត។   ...

Shaun Turton
http://www.phnompenhpost.com/post-weekend/study-finds-mouth-cancer-rife

ច្រកព្រំដែន​ថៃ​-​កម្ពុជា​ថ្មី​ជា​ច្រើន​នឹង​ត្រូវ​បង្កើត​ឡើង​

​កាលពី​ថ្ងៃ​សុក្រ​ ប្រទេស​ថៃ​ និង​ប្រទេស​កម្ពុជា​ បាន​អះអាង​ថា​ ប្រទេស​ទាំង​ពីរ​នឹង​បើក​ ឬ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ច្រកព្រំដែន​ថ្មី​ជា​ច្រើន​ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​ និង​ការ​ធ្វើ​ដំណើរ​​រវាង​​ប្រទេស​ទាំង​ពីរ​។​​ ...

Penchan Charoeun Suthipan
http://www.bangkokpost.com/news/asean/672900/new-thai-cambodian-border-crossings-set

ជម្លោះ​លើ​ផែនទី​ផ្លូវការ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​

មន្ត្រី​កម្ពុជា​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​កម្ពុ​ជាមួយ​រូប​ បាន​ថ្កោលទោស​តំណាង​រាស្ត្រ​គណបក្សប្រឆាំង​មួយ​រូប​ ដោយ​ចោទប្រកាន់​លោក​ថា​កំពុង​កុហក​ អំពី​ផែនទី​នៃ​ប្រជាជាតិ​អា​សុីអាគ្នេយ៍​មួយ​នេះ​ នៅ​ក្នុង​បណ្ណាល័យ​សភា​សហរដ្ឋ​អា​មេ​រិច​ នៅ​ចំ​ពេល​ដែល​មានការ ...

ហុង សុគន្ធា
http://www.rfa.org/english/news/cambodia/disputes-continue-over-cambodian-governments-official-map-08282015162922.html

ក្នុងឆ្នាំទីពីរនៃការអនុម័តនយោបាយរឹងបណ្តឹង មានតែករណីលួចចម្លងតែមួយគត់

យោងតាមរដ្ឋមន្រ្តីក្រសួងអប់រំបានឱ្យដឹងថា មានតែមួយករណីគត់នៃការលួចចម្លងក្នុងអំឡុងពេលប្រឡងសិស្សថ្នាក់ទី ១២ ឆ្នាំនេះ ដែលបានធ្វើឡើងនៅថ្ងៃចន្ទនិងថ្ងៃអង្គារ។​នេះជាតួរលេខដែលមានការថយចុះ​បើប្រៀបធៀបនឹងចំនួន ២០នាក់កាលពីឆ្នាំមុន។​ការថយចុះនេះ​ជាលិទ្ធផលនៅពេលដែលក្រសួងអប់រំ បានអនុវត្តកំណែទម្រង់ ទូលំទូលាយដើម្បីបំបាត់ការសូកប៉ាន់ និងការលួចចម្លងក្នុងពេលប្រឡង ។ ...

Janelle Retka
https://www.cambodiadaily.com/news/in-2nd-year-of-stricter-exam-only-one-report-of-cheating-92792/

អ្នកវិភាគ៖ ទីផ្សារអចលនទ្រព្យនឹងកើនឡើងដល់កំរិតខ្ពស់បំផុតនៅចុងឆ្នាំនេះ

ទោះបីតម្លៃដីធ្លីត្រូវបានថយចុះនៅទូទាំងតំបន់អាស៊ានក៏ដោយ កម្ពុជានៅតែជាករណីលើកលែងដដែល។ យ៉ាងណាមិញ ក្រុមអ្នកវិភាគបានឱ្យដឹងថា សភាពនេះនឹងមិនបន្តនៅយូរទៀតឡើយ។ ...

Igor Kossov
http://www.khmertimeskh.com/news/15020/market-likely-to-peak-by-year-end--analysts-say/

ក្រសួងនឹងផ្តល់ឯកសារធ្វើដំណើរដល់ពលករចំណាកស្រុុក

ចាប់ផ្តើមពីខែក្រោយនេះ ក្រសួងមហាផ្ទៃនឹងផ្តល់នូវឯកសារធ្វើដំណើរជាក់លាក់ដល់ពលករកម្ពុជាដែលទទួលបានការអនុញ្ញាតឱ្យធ្វើការ នៅក្រៅប្រទេស នេះបើយោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងចុះថ្ងៃទី ២៥ ខែសីហារបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍។ ...

ឃួន ណារិម
https://www.cambodiadaily.com/news/ministry-to-issue-travel-papers-to-migrant-workers-92801/

កង​រាជអាវុធហត្ថ​​​ព្យាយាម​​​ចាប់ខ្លួន​ក្រុម​អ្នក​តវ៉ា​ក្នុង​ខេត្ត​កោះ​កុង

បុគ្គលិក​សិទ្ធិ​មនុស្ស​ម្នាក់ និង​មន្ត្រី​ម្នាក់​បាន​និយាយ​ថា កង​រាជ​អាវុធ​ហត្ថ​បាន​ព្យាយាម​​​​​ចាប់​ ខ្លួន​អ្នក​តវ៉ា​មួយ​ក្រុម ខណៈ​ដែល​ពួក​គាត់​បាន​ហែក្បួន​កាត់​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង កាល​ពី​ព្រឹក​ម្សិលមិញ ដើម្បី​​​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​កំពុង ...

អូន ភាព
http://www.cambodiadailykhmer.com/news/27266/

ផលវិជ្ជមាននិងអវិជ្ជមានក្នុងការផ្លាស់ប្តូរសារាុំង

គ្រឿងញៀនជាបញ្ហារីករាលដាលមួយដែលមានដំណោះស្រាយជាសកលតិចតួច។ យ៉ាងណាមិញ វិធីសាស្រ្តដែលអង្គការមួយយកមកប្រើប្រាស់ ក្នុងការដោះស្រាយជាមួយនឹងបញ្ហានេះក្នុងសហគមន៍មូលដ្ឋាន ហាក់មានសភាពចម្លែក។ ...

Va Sonyka
http://www.khmertimeskh.com/news/15041/the-highs-and-lows-of-needle-exchanges/

ច្រកព្រំដែនកម្ពុជានៅតែបើកដដែល បើទោះជាមានបញ្ហាជម្លោះព្រំដែនក៏ដោយ

គណបក្សប្រឆាំងបានចោទប្រកាន់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ថាបានជាប់គុននៃអំពើបាបមួយ រួមមានប្រគល់ទឹកដីនិងអនុញ្ញាត ឱ្យក្រុមហ៊ុនវៀតណាម ទាញយកធនធានធម្មជាតិរបស់កម្ពុជា។ ...

James Reddick
http://www.khmertimeskh.com/news/15039/despite-conflict--cambodia---s-borders-continue-to-open/

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រកឃើញ​ផែនទី​ ២៦ ​ផ្ទាំង​នៅ​បណ្ណាល័យ​​​សភា​សហរដ្ឋអាមេរិក

លោក អ៊ុំ សំអាន តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​លោក​បាន​រកឃើញ​ផែនទី​ចំនួន ២៦ ផ្ទាំង ទាំង​ផែនទី​ក្រដាស និង​ផែនទី​ឌីជីថល​នៅក្នុង​បណ្ណាល័យ​សភា​សហរដ្ឋ​អាមេរិក​ដែល​ផែនទី​ទាំងនេះ​អាច​ត្រូវ​បាន​​យក​ទៅ​​​តម្កល់​ដោយ​អតីត​ព្រះមហាក្សត្រ​នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី ២ ខែ​មេសា ឆ្នាំ ១៩៦៤ ដើម្បី​ស្នើសុំ​ការ​ទទួល​ស្គាល់ ...

មាស សុខជា
http://bit.ly/1PBKT7Q

ប្រាក់​ចំណេញ​រដ្ឋាករ​ទឹក​នៅ​ត្រីមាស​ទី ២ ធ្លាក់​ចុះ

ប្រាក់​ចំណេញ​បន្ទាប់ពី​ការ​បង់​ពន្ធ​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ (PPWSA​) ធ្លាក់​​ចុះ​នៅ​ត្រីមាស​ទី​ពីរ​ក្នុង​ឆ្នាំ​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​របាយការណ៍​​ប្រចាំ​ត្រី​មាស​របស់​ខ្លួន​ដែល ...

Xueying Chen
http://bit.ly/1htnDOh

តំណាងរាស្ត្រ​ខ្វះ​ការ​ពិភាក្សា​ក្នុង​ការ​អនុម័ត​ច្បាប់

គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (ខុមហ្វ្រែល) បាន​រិះគន់​ក្រុម​សមាជិក​សភា​មកពី​គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ខ្វះ​ការ​ជជែក​ពិភាក្សា​បែប​គុណភាព​ក្នុង​ការ​អនុម័ត​ច្បាប់​។  ...

វង្ស សុខេង
http://bit.ly/1Em9TiP

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ZvPWj
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!