អ្នក​ចំណាក​ស្រុក និង​មន្ត្រី​បរិស្ថាន​កាប់ឆ្ការ​ដី​អភិរក្ស​នៅ​តំបន់​សំឡូត

ដី​ព្រៃ​នៅ​ដែន​អភិរក្ស​សំឡូត​ក្នុង​ខេត្ត​ប៉ៃលិន​ និង​បាត់ដំបង​កំពុង​ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ខ្លួន​ឯង និង​ជន​ធ្វើ​ចំណាក​​ស្រុក​ធ្វើការ​កាប់​ឆ្ការ​ដើម្បី​​ធ្វើ​កសិកម្ម និង​សង់​លំនៅឋាន​ដោយ​ខុស​ច្បាប់។

មន្ត្រី​អាជ្ញាធរ​សង្កាត់​អូរតាវៅ​ក្នុង​ក្រុង​ប៉ៃលិន និង​មន្ត្រី​អនុរក្ស​បរិស្ថាន​ MJP បាន​អះអាង​ដូច​គ្នា​ថា​ដី​ព្រៃ​នៅ​តំបន់​អភិរក្ស​សំឡូត​សរុប​ជាង​ ២០០ ​ហិកតា​ត្រូវ​បាន​​ជន​​ចំណាក​ស្រុក និង​មន្ត្រី​បរិស្ថាន​ធ្វើ​សកម្មភាព​កាប់ឆ្ការ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ។ ទីតាំង​ដែល​​កំពុង​ទទួល​រង​ការ​ទន្ទ្រាន​នោះ​គឺ​​ស្ថិត​ក្នុង​ភូមិ​សំឡូត (ឃុំ-ស្រុក​សំឡូត) ភូមិ​ដី​ក្រហម អូរ​ប្រើស អូរទ្ទីស ក្រចាប់​ក្រោម​ ក្រចាប់​លើ និង​ភូមិ​​ភ្នំ​ដំបង​ជាដើម។ …

ផាក់ ស៊ាងលី
http://bit.ly/1Mwq4Mf