ព័ត៌មាន​

គ.ជ.ប បដិសេធសំណើសំខាន់ៗរបស់គណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិល ដើម្បីកែលម្អការបោះឆ្នោត

គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) បាន​​​បដិសេធសំណើ​សំខាន់ៗរបស់​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង ​ដែល​មាន​បំណង​ចង់​ធ្វើឱ្យមានតម្លាភាព​ និង​ភាព​ត្រឹមត្រូវ​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្ក​ដាកាន់តែ​ប្រសើ​រឡើង​។ ...

ស៊ន សារ៉ាត
https://khmer.cambojanews.com/nec-set-to-reject-opposition-parties-ngos-key-recommendations-to-improve-elections/

​រាជរដ្ឋាភិបាល​ប្រកាស​យក​កម្រៃ​ ចំពោះ​ការស្នើសុំ​បន្ត​អាជ្ញា​ប័ណ្ណ​ទេសចរណ៍​

រាជរដ្ឋាភិ​បាល​តាមរ​យៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ទេស​ចរណ៍ បានឱ្យដឹង​ថា ចាប់​ពី​ថ្ងៃទី​​​ ១ ខែមករា ឆ្នាំ​ ២០២៣​ កា​រស្នើសុំ​​បន្ត​អាជ្ញា​ប័ណ្ណ​ទេសច​រណ៍​នឹង​តម្រូវ​ឱ្យ​បង់​ប្រាក់​ជាធម្មតា​វិញ​ ដោយ​ពុំមាន​ការលើក​លែង​កម្រៃ​ទៀត​ឡើយ​។ ...

យុទ្ធ វីរៈ
https://www.postkhmer.com/business/2023-01-02-1836-245440.html

វិស័យ​ឯកជន​រំពឹង​លើ​ទីផ្សារ​កាន់តែ​រីកធំ​ឡើង ​ក្រោយ​ផលិតផល​អំបិល​កំពត-កែប ​ទឹកត្រី​កំពត-​កែប ​និង​បង្កង​តាកែវ​ ចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​

វិស័យ​ឯកជន​រំពឹងថា ​ក្រោយពី​ផលិតផល​របស់​ខ្មែរ ​៣ ​មុខ ​ រួមមាន ​អំបិល​កំពត​-កែប ​ទឹកត្រី​កំពត​-កែប ​និង​បង្កង​តាកែវ ​ចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ​ក្នុង​ឆ្នាំ ​២០២៣​ នេះ​រួចហើយ ​ទីផ្សារ​នៃ​ផលិតផល​ទាំងនេះ ​នឹង​កាន់តែ​ធំ​ជាង​មុន ​ដែល​អាច​នឹង​ឈានដល់​ការនាំ​ចេញ ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-03-1756-245512.html

ក្រសួង​កសិក​ម្មៈ ផល​នេសាទ​ត្រី​នា​រដូវ​នេះ​មានការ​កើនឡើង​ ៤០% ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា ក្នុង​រដូវ​ប្រមូល​ត្រី​ប្រហុក​នៅ​ចុងឆ្នាំ​​ ២០២២ និង​ដើមឆ្នាំ ​២០២៣​ នេះ​មានការ​កើនឡើង ​៤០ ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​កំណើន​នេះ​បង្ហាញឱ្យឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រីជលផល និង​កងកម្លាំង​ចម្រុះ​ដែល​បាន​ទប់ស្កាត់​បទល្មើស​នេ​សាទ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​រដូវ ...

ឡាយ សាមាន
https://www.postkhmer.com/national/2023-01-05-0825-245586.html

គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រារព្ធ​មី​ទ្ទិ​ង​អបអរសាទរ​ទិវា​ជ័យជម្នះ​ ៧ ​មករា ​ដោយមាន​អ្នកចូលរួម​រាប់ម៉ឺន​នាក់​

គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រារព្ធ​ពិធី​មី​ទ្ទិ​ង​អបអរសាទរ​ខួប​លើក​ទី​​៤៤ នៃ​ទិវា​ជ័យជម្នះ ៧ ​មករា​នៅ​ថ្ងៃទី ​៧ ខែមករា ដោយមាន​អ្នក​ចូលរួម​រាប់ម៉ឺន​នាក់ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​រំឭក​ដល់​ប្រជាជន​ឱ្យ​ចងចាំ​ថ្ងៃ​ដែល រួច​ផុតពី​ការកាប់សម្លាប់​នៃ​របប​ប្រល័យ​​ពូជសាសន៍​ខ្មែរក្រហម​។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-01-04-1001-245529.html

ឆ្នាំមុន​មានការ​បញ្ជូន​សំណុំរឿង​បទល្មើស​ជលផល​ជាង ១០០​ ករណី ទៅ​តុលាការ​

ក្នុង​ឆ្នាំ ​២០២២ រដ្ឋ​​បាល​ជលផល​បាន​កសាង​សំណុំរឿង​បទល្មើស​ជលផល​ជាង​​ ១០០​ ករណី ទៅ​តុលាការ ហើយ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​ទូទាំងប្រទេស​បាន​ជិត ៣ ០០០ ​ករណី ដោយ​ពិន័យ​ជា​អន្តរការណ៍​បាន​ទឹកប្រាក់​ជាង​ ៣១០​ លាន​រៀល​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-01-04-1335-245527.html

អាជ្ញាធរខេត្ត​ក្រចេះ​ និង​ស្ទឹងត្រែង ប្តេជ្ញា​ពង្រឹង​ការអនុវត្ត​ច្បាប់​ដើម្បី​អភិរក្ស​ផ្សោត

អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង នៅ​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ ២០២៣ បាន​ប្ដេជ្ញា​រួម​គ្នា​បន្ត​ពង្រឹង​យន្តការ​អនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​តឹងរ៉ឹង​បន្ថែមទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​និង​លុបបំបាត់​នូវ​រាល់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ក្នុង​តំបន់​ការពារ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​។​ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2023-01-04-0910-245528.html

​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ នឹង​បើក​រោងចក្រ​ផលិត​គ្រឿងអលង្ការ​នៅ​កម្ពុជា​

ក្រុមហ៊ុន​ផលិត​គ្រឿងអលង្ការ​អន្តរជាតិ​ដ៏​ល្បី​មួយ​បានប្រកាស​ជ្រើស​រើសយក​កម្ពុជា​ធ្វើជា​គោលដៅ​សម្រាប់​បង្កើត​រោងចក្រ​ផលិត​គ្រឿងអលង្ការ​របស់ខ្លួន​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​អន្តរជាតិ ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិ​ការវិនិយោគ​នៅ​ដើមឆ្នាំ​២០២៤ ខាងមុខ​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-01-04-0912-245526.html

ផែនការ​ជំរុញ​ការ​នាំ​ចេញ​កសិផល​ និង​បង្កើន​តម្លៃ​ស្រូវ​នៅ​ឆ្នាំ​ ២០២៣

​យុទ្ធសាស្ត្រ​របស់​ក្រសួងកសិកម្ម​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​ ជា​ពិសេស​តម្លៃ​ស្រូវ​របស់​កសិករ​នឹង​ត្រូវ​បាន​ពង្រឹង​នៅ​ឆ្នាំ​២០២៣​។​ ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-plans-to-boost-agricultural-exports-and-increase-rice-prices-in-2023

​រដ្ឋសភា​នឹង​ដោះស្រាយ​បណ្តឹង​មុន​ការ​បោះ​ឆ្នោត​

​រដ្ឋសភា​បាន​បិទ​សម័យប្រជុំ​ពេញអង្គ​កាលពី​ម្សិលមិញ​ ដែល​បាន​ចាប់ផ្តើម​ក្នុង​ខែតុលា​ ឆ្នាំ​២០២២​ ដោយ​ទទួល​បាន​ពាក្យបណ្តឹង​ជិត​ ២០​ ហើយ​បាន​ប្តេជ្ញា​ថា​នឹង​ដោះស្រាយ​វា​មុន​ពេល​បោះ​ឆ្នោតជាតិ​នា​ពេល​ខាង​មុខ​។​ ...

ស៊ុន មិនា
https://www.khmertimeskh.com/501213228/national-assembly-to-solve-complaints-before-the-election/

​គ​.​ជ​.​ប​ កំណត់​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​ ២០២៣

​ខណៈ​ដែល​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​ ២០២៣ កាន់តែ​ខិត​ជិត​មក​ដល់​ វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ (RAC)​ និង​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ (CCJ)​ បាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​បង្ហាញ​ពី​តួនាទី​សំខាន់​របស់​អ្នក​សារព័ត៌មាន​ក្នុង​ការ​បោះ​ឆ្នោត​។​ ...

ហុង រស្មី
https://www.phnompenhpost.com/national/nec-defines-medias-role-2023-general-election

​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ RCEP​ កើនឡើង​ ៥​ ភាគរយ​ក្នុង​តម្លៃ​ ៥,៦​ ពាន់​លាន​ដុល្លារ​

​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​កាលពី​ម្សិលមិញ​ថា​ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ​ ៥,៦៧១​ លាន​ដុល្លារ​ទៅ​កាន់​សមាជិក​នៃ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​ (RCEP)​ ក្នុង​រយៈពេល​ ១១​ ខែ​នៃ​ឆ្នាំ​មុន​ កើនឡើង​ ៥​ ភាគរយ​បើ​ធៀប​នឹង ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501213231/cambodias-export-to-rcep-countries-up-5-percent-at-5-6b/

​ការ​អនុវត្ត​ចំណូល​ថ្មី​ ពន្ធលើប្រាក់បៀវត្ស​រ៍​ចូល​ជា​ធរមាន​

​ស្ថាប័ន​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចាប់ផ្តើម​អនុវត្ត​ពន្ធ​ថ្មី​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​បុគ្គល​ និង​អាជីវកម្ម​ដែល​មានកម្ម​សិទ្ធិ​ផ្តាច់មុខ​ និង​ប្រាក់បៀវត្សរ៍​ប្រចាំខែ​របស់​និយោជិត​ចាប់ពី​ថ្ងៃ​ទី​ ១​ ខែមករា​ ឆ្នាំ​ ២០២៣​ តទៅ​ បន្ទាប់​ពី​អនុក្រឹត្យ​ថ្មី​ដែល​ចេញ ...

​កង​ ​សុធា​
https://www.khmertimeskh.com/501213229/implementation-of-new-income-salary-tax-come-into-effect/

​បទល្មើស​នេសាទ​ខុសច្បាប់​ទូ​ទាំង​ប្រទេស​ធ្លាក់​ចុះ​ជាង​៤០០​ករណី​សម្រាប់​ឆ្នាំ​២០២២

​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដែល​ខ្មែរ​ថា​ម​ស៍ទ​ទួល​បាន​ពី​ម្សិលមិញ​បាន​បង្ហាញ​ថា​ បទល្មើស​នេសាទ​ផ្សេងៗ​នៅ​ទូ​ទាំង​ប្រទេស​សម្រាប់​ឆ្នាំ​នេះ​បាន​បង្ហាញ​ទន្ន​ន័យ​ធ្លាក់​ចុះ​ធៀប​នឹង​ឆ្នាំ​២០២១​។​ នេះ​ជា​ផ្នែក ...

ត​ន​ ​វិបុល​
https://bit.ly/3jNKQR7

​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់​ និង​ផ្លូវ​នឹង​ជួយ​កម្ពុជា​ឲ្យ​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

​អ្នក​ស្រាវជ្រាវ​កម្ពុជា​ម្នាក់​បាន​និយាយ​ថា​ គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ​ (BRI)​ នឹង​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ និង​ក្នុង​តំបន់​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ហើយនឹង​ជួយ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​ក្លាយជា ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ieHLJl

កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ចិន​ចំពោះ​ពាណិជ្ជកម្ម​សេរី​ និង​ចែករំលែក​ទីផ្សារ​ក្នុងស្រុក​ដ៏​ធំ​របស់​ខ្លួន​ជាមួយ​ពិភពលោក​

​ការ​ជំរុញ​ដ៏​ទូលំទូលាយ​របស់​ប្រទេស​ចិន​សម្រាប់​មាគ៌ា​ឆ្ពោះទៅ​កាន់​ទំនើបភាវូបនីយកម្ម​បាន​ជំរុញ​ឱ្យ​មានការ​រំពឹង​ទុក​ថា​ប្រទេស​ជាតិ​នឹង​នាំ​មក​នូវ​ឱកាស​កាន់តែ​ច្រើន​ និង​បង្កើត​ថាមវន្ត​នៃ​កំណើន​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ទូលំទូលាយ​សម្រាប់​ពិភពលោក​ នេះ​បើ​យោង ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Q9ondr

​អាជ្ញាធរ​មីនប្រគល់​សម្ភារ​បោសសម្អាត​មីន​ដល់​កងវិស្វកម្ម​ និង​កង​អង្គរក្ស​ក្នុង​ទឹកប្រាក់​ជាង ​$៧៨ ​ម៉ឺន

ម៉ាស៊ីនរាវមីន អាវ​ការពារ និង​ឧបករណ៍​គ្រឿង​បំផ្ទុះ ជាច្រើន​គ្រឿង ដែល​សរុប​ជា​ទឹកប្រាក់ ជាង​​ ៧៨​ ម៉ឺន​ដុល្លារ​អាមេរិក ត្រូវ​​បាន​អាជ្ញាធរ​មីន​កម្ពុជា​ប្រគល់ជូន​បញ្ជាការដ្ឋាន​ក​ង​វិស្វកម្ម​កងទ័ព​ជើងគោក និង​បញ្ជាការដ្ឋាន​អង្គរក្ស នា​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ២០២៣ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី​លី ធុជ អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន​។ ...

នាង សុគន្ធ
https://www.postkhmer.com/national/2023-01-03-1015-245455.html

ស្ពាន​ឆ្លងទន្លេ​មេគង្គ​ និង​ផ្លូវ​ត​ភ្ជាប់​គ្រោង​ចំណាយ​ជាង $១១៤ លាន​ បាន​បើក​ការដ្ឋាន​សាងសង់​

ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ​ដែលមាន​ប្រវែង​ជាង​​ ១ ​ពាន់​ម៉ែត្រ ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ២០២៣ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​វ៉ាង វិ​ន​ធាន ឯកអគ្គ​​រដ្ឋទូត​នៃ​សាធារណរដ្ឋ​​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-01-03-0849-245458.html

​រដ្ឋមន្ត្រី​កសិកម្ម​សាទរ​ទិន្ន​ផល​ត្រី​ឆ្នាំនេះ​ហក់​ឡើង​ខ្លាំង ដោយសារ​ការទប់ស្កាត់​បទល្មើស​ក្នុង​បឹង​ទន្លេសាប

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្តែង​ការ​សាទរ​ចំពោះ​ទិន្នផល​ត្រី​នៅ​ឆ្នាំនេះ​មាន​ច្រើន​ខ្លាំង ដោយ​ដាយ​ត្រី​ ​១ អាច​ចាប់បាន​ត្រី​រហូតដល់​ទៅជិត​ ៣​ តោន​ក្នុង​រយៈពេល​មិន​ដល់​ ១​ ម៉ោង​ផង​។ លោក​បញ្ជាក់ថា​លទ្ធផល​នេះ​កើត​មានបាន ដោយសារ​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​បទល្មើស​ក្នុង​បឹង​ទន្លេសាប កាលពី​រដូវ​ត្រី ...

អោម ប៊ុនធឿន និង ឡាយ សាមាន
https://www.postkhmer.com/business/2023-01-02-0747-245427.html

កម្ពុជា​ប្រកាស​បើកទូលាយ​សម្រាប់​ដំណើរ​កម្សាន្ត​របស់់​ភ្ញៀវទេសចរ​ចិន ខណៈ​ប្រទេស​មួយចំនួន​បានបង្ហាញ​ការ​រឹតត្បិត​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា​កម្ពុជា​នឹងមិន​រើសអើង ហើយ​បើកទ្វារ​ទទួល​ស្វាគមន៍​ភ្ញៀវ​ចិន​ជាមួយ​ក្តី​រំពឹងថា​នឹង​អាច​ទទួលបាន​ទេសចរ​ចិន​ប្រមាណ ២​​ ​លាន​នាក់​ក្នុង​ឆ្នាំ​​​ ២០២៣ នេះ ខណៈ​ប្រទេសមួយ​ចំនួន​លើ​ពិភពលោក​កំពុង​ស្ទាក់ស្ទើរ ឬ​បាន​ដាក់ចេញ​វិធានការ​ទាក់ទង​នឹង​ការ​ធ្វើដំណើរ​របស់​ជនជាតិ​ចិន​ដោយ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-01-03-1024-245453.html

លោក​ ហ៊ុន សែន គ្រោង​ទៅ​ទស្សនកិច្ច​នៅ​ចិន ដើម្បី​ចរចា​លើ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ចិន ដើម្បី​ជួបចរចា​នឹង​ភាគី​ចិន ក្នុងការ​សម្របសម្រួល​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ បន្ថែមទៀត ក្នុងនោះ​ក៏មាន​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​ផងដែរ ចំពេល កម្ពុជា និង​ចិន គម្រប់​ខួប​ទី​​ ៦៥ នៃ​ទំនាក់ទំនង​មិត្តភាព​ទ្វេភាគី​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-01-03-0850-245454.html

នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​មាន​តំបន់​អភិរក្ស​ការពារ​សត្វ​ផ្សោត​

​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ជំរុញ​ឱ្យ​ពង្រឹង​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​ និង​ត្រី​ធំៗ​ ដោយ​បង្កើត​ជា​តំបន់​អភិរក្ស​ស្នូល​ ដើម្បី​ការពារ​ប្រភេទ​សត្វ​ក្នុង​ខេត្តក្រចេះ​ និង​ស្ទឹង​ត្រែង​ ដែល​ស្ថិត​ក្រោម​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​អាជ្ញាធរ​ខេត្ត​។​ ...

មាស ម៉ូលីកា
https://kiripost.com/stories/pm-calls-for-conservation-areas-to-protect-dolphins

វិស័យសេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២២៖​ ការ​កើនឡើង​នៃ​សម្ពាធ​ទីផ្សារ​ផ្ដល់​ផល​ប៉ះពាល់​ដល់​កម្មករ​ និង​ពលរដ្ឋ​

​ស្រប​ពេល​ដែល​កម្ពុជា​បាន​ព្យាយាម​បង្ហាញ​ពី​ការ​ងើបឡើង​វិញ​នៃ​ពាណិជ្ជកម្ម​ និង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ ក្នុង​នោះ​ មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​តាម​ដងផ្លូវ​សាធារណៈ​ក្នុងឆ្នាំនេះ​ ជុំវិញ​ការ​គាបសង្កត់​នៅ​កន្លែងធ្វើការ​ និង​ទីតាំង​ប្រកប​អាជីវកម្ម​របស់​ពួក ...

Michael Dickison
https://vodenglish.news/workers-families-feel-rising-markets-pressure-economy-2022/

​សម្តេច​តេ​ជោ​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ចាក់​ដូ​ស​ជំរុញ​វ៉ាក់សាំង​កូ​វី​ដ​-១៩

​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចាក់​ដូ​ស​ជំរុញ​វ៉ាក់សាំង​កូ​វី​ដ​-១៩​ខណៈ​ករណី​មាន​សញ្ញា​កើនឡើង​ជុំវិញ​ពិភពលោក​។​ ​ ...

សេង ម៉េងហេង
https://kiripost.com/stories/pm-urges-residents-to-receive-covid-19-booster

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

XU9ed
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!