ព័ត៌មាន
គម្រោង Wonders of the Mekong បារម្ភពីការថយចុះនៃធនធានជលផលធម្មជាតិនៅកម្ពុជា
«ធនធានជលផលធម្មជាតិកម្ពុជា មានការថយចុះខ្លាំង ដែលមិនអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនបានគ្រប់គ្រាន់ឡើយ»។ នេះគឺជាការលើកឡើងរបស់គម្រោងអច្ឆរិយទន្លេមេគង្គ (Wonders of the Mekong) កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២។ ...
កែវ កិរិយា
https://www.postkhmer.com/national/2022-09-12-1833-240925.html
អតិផរណាក្នុងឆមាសទី២ នឹងស្ថិតក្រោម ៥%
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានថ្លែងថា អតិផរណារបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះទាបជាង ៥ ភាគរយ នៅឆមាសទី២ ឆ្នាំ ២០២២ ដោយសារតែភាពប្រសើរឡើងនៃសកម្មភាពសេដ្ឋកិច្ចដែលស្ថាប័នខ្លួនបានព្យាករថា នឹងមានកំណើនក្នុងរង្វង់ ៥ ភាគរយ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-09-14-0948-240991.html
ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះត្រូវពន្យារទៅដើមខែធ្នូ
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ ដែលពីមុនបានកំណត់នៅថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ហើយបន្ទាប់មកពន្យារពេលដល់ថ្ងៃទី ២១-២២ ខែវិច្ឆិកា ត្រូវបានពន្យារពេលម្តងទៀតទៅដើមខែធ្នូ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3U5UvQB
ក្វាតេម៉ាឡា និងកម្ពុជា នឹងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងពាណិជ្ជកម្ម
សាធារណរដ្ឋក្វាតេម៉ាឡា ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យវប្បធម៌ និងពាណិជ្ជកម្មជាមួយកម្ពុជា។ ការប្តេជ្ញាចិត្តនេះធ្វើឡើងដោយលោក Carlos Humberto Jiménez Licona ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋក្វាតេម៉ាឡាប្រចាំកម្ពុជា ខណៈចូលជួបសម្តែងការគួរសម និងជូនសារតាំង ជាមួយប្រមុខរដ្ឋស្តីទីកម្ពុជា លោក សាយ ឈុំ នៅទីក្រុងភ្នំពេញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3DmgBIE
នាយករដ្ឋមន្ត្រីអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបដល់ពលរដ្ឋនៅតំបន់រុនតាឯក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបទៅដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជួយសម្រួលឱ្យពួកគាត់។ ...
មេង គ្រុយពន្លក
https://www.vodkhmer.news/2022/09/13/hun-sen-calls-on-microfinance-to-provide-low-interest-loans-to-people-of-run-ta-ek/
កម្ពុជាអំពាវនាវឲ្យមានទំនាក់ទំនងក្នុងតំបន់កាន់តែរឹងមាំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសក្នុងតំបន់ ដើម្បីសម្រេចបាននូវការស្តារឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងសុន្ទរកថាដែលបានថ្លែងកាលពីថ្ងៃអាទិត្យនៅវេទិកាមួយដែលអ្នកជំនាញក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការផ្លាស់ប្តូរបៃតង និងឌីជីថលផងដែរ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3QFmh3t
សហគមន៍ជនជាតិដើមភាគតិចព្រៅនិងគ្រឹងក្នុងខេត្តរតនគិរីទទួលបានដីចំនួន៤ពាន់ហិកតា
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ដីព្រៃរបស់រដ្ឋប្រមាណ៤ ០០០ហិកតាត្រូវបានបែងចែកទៅជាកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី។ ...
ម៉ិច ដារ៉ា
https://www.vodkhmer.news/2022/09/13/brao-kreung-communities-receive-4000-hectares-in-ratanakiri/
លោក Phil Twyford រដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញនៃប្រទេសនូវែលសេឡង់ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយអាស៊ីអាគ្នេយ៍
លោក Phil Twyford រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងនាំចេញ នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចពិភាក្សារបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3xlKiWx
ពលរដ្ឋនៅជាប់បឹងតាមោកតវ៉ាប្រឆាំងអាជ្ញាធរចុះរុះរើកន្លែងចិញ្ចឹមត្រីរបស់ពួកគេ ខណៈជម្លោះដីធ្លីមិនទាន់ដោះស្រាយចប់
ប្រជាពលរដ្ឋប្រហែល៤០នាក់ រស់នៅជាប់បឹងតាមោក ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បាននាំគ្នាតវ៉ាប្រឆាំងអាជ្ញាធរខណ្ឌដែលចុះរុះរើកន្លែងចិញ្ចឹមត្រីរបស់ពួកគាត់នៅលើផ្ទៃបឹងតាមោក ខណៈជម្លោះដីធ្លីមិនទាន់បានដោះស្រាយចប់នៅឡើយ។ ...
រដ្ឋាភិបាលអនុម័តគោលនយោបាយគាំទ្ររយៈពេលវែងសម្រាប់ប្រជាពលរដ្ឋដែលផ្លាស់ចេញពីរមណីយដ្ឋានអង្គរ
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជួយដល់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើចេញពីឧទ្យានបុរាណអង្គរ ក្នុងក្រុងសៀមរាប ទៅកាន់ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3eHyGqh
ក្លឹបសេដ្ឋកិច្ចអាស៊ានបានបើកដោយអំពាវនាវឱ្យរួមគ្នាស្តារឡើងវិញប្រកបដោយចីរភាព
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបើកដាក់អោយប្រើប្រាស់ក្លឹបសេដ្ឋកិច្ចអាស៊ានក្នុងវេទិកាមួយកាលពីថ្ងៃទី១២ ខែកញ្ញា ដោយអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសក្នុងតំបន់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ ...
បុគ្គលិកខ្មែរថាមស៍
https://bit.ly/3qwW78j
គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនក្នុងរាជធានីភ្នំពេញ នឹងត្រូវផ្អាកដំណើរការពីថ្ងៃទី ១០-១២ ខែវិច្ឆិកា ឆ្នាំ២០២២
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកជាបណ្ដោះអាសន្ន គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ និងសម្រួលដល់ចលនាក្បួនរថយន្តគណៈប្រតិភូសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ...
បុគ្គលិកខ្មែរថាមស៍
https://bit.ly/3LbSA8U
ធនាគារវិនិយោគអឺរ៉ុប គ្រោងពង្រីកបន្ថែមនៅកម្ពុជា លើការវិនិយោគបៃតង ក្រោយដាក់ទុនវិនិយោគក្នុងទឹកប្រាក់ ២៤០ លានអឺរ៉ូ
ធនាគារវិនិយោគអឺរ៉ុប គ្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើគម្រោងវិនិយោគបៃតង ក្រោយពីរយៈពេលកន្លងមក ធនាគារវិនិយោគអឺរ៉ុប បានវិនិយោគលើគម្រោងនានា មានទំហំទឹកប្រាក់សរុប ២៤០ លានអឺរ៉ូ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា។ ...
វ៉ន ដារ៉ា និង សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-09-12-1740-240916.html
រដ្ឋាភិបាលបើកកិច្ចប្រជុំបន្ថែមពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល កាលពីថ្ងៃចន្ទម្សិលមិញនេះ បានបើកកិច្ចប្រជុំស្ដីពីការជួញដូរមនុស្ស ខណៈអាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាឱ្យម្ចាស់អគារទាំងអស់រាយការណ៍អំពីអ្នកស្នាក់នៅជាជនបរទេស និងបុគ្គលិកនៅក្នុងបរិវេណអគាររបស់ខ្លួន ត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ ...
ម៉ិច ដារ៉ា
https://www.vodkhmer.news/2022/09/13/more-government-meetings-held-over-human-trafficking/
វៀតណាមជាគោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ដែលប្រជាជនកម្ពុជាចូលចិត្ត
វៀតណាមបានក្លាយជាគោលដៅពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងចំណោមអ្នកធ្វើដំណើរកម្ពុជាចាប់តាំងពីដើមឆ្នាំ២០២២ មក នេះបើតាមសារព័ត៌មានអេឡិចត្រូនិក Thmeythmey ចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3eMBBOn
គម្រោងវិនិយោគថ្មីចំនួន ៣ ដែលមានតម្លៃ ១៦,៥ លានដុល្លារត្រូវបានអនុម័ត
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ ដែលមានទំហំទឹកប្រាក់សរុប ១៦,៥ លានដុល្លារនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3xlDWGB
ក្រសួងអប់រំ បញ្ជាឱ្យផ្អាកដំណើរការគ្រឹះស្ថានសិក្សាសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន
សាលារដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញត្រូវបានបញ្ជាឱ្យផ្អាកដំណើរការរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ដើម្បីកាត់បន្ថយចរាចរណ៍ក្នុងរាជធានីភ្នំពេញសម្រាប់ក្បួនរថយន្តពិសេសក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាង ...
ប្រាក់ ចន្ធុល
https://kiripost.com/stories/education-ministry-orders-school-shut-down-for-asean-summit
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បង្កើតការងារបានជាង ៤ សែនកន្លែង គិតត្រឹមខែសីហាឆ្នាំនេះ
ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរ៉ូយ៉ាល់គ្រុប (PPSEZ) ដែលបានចុះបញ្ជីលើផ្សារមូលបត្រកម្ពុជា បានប្រកាសកំណើនចំនួនការងារជាបន្តបន្ទាប់ក្នុងចំណោមក្រុមហ៊ុនចំនួន ១២០ នៅតំបន់សេដ្ឋកិច្ចរបស់ខ្លួនក្នុងរយៈពេលជាង ២ ឆ្នាំចុងក្រោយនេះ ទោះបីជាមានការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-09-09-1010-240789.html
រាជរដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ថ្នាក់ជាតិ ឆ្នាំនេះ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្នាក់ជាតិឆ្នាំ២០២២នេះ ប៉ុន្តែពិធីទាំងនេះធ្វើទៅបាននៅតាមបណ្តារាជធានីខេត្តទូទាំងប្រទេស តាមលទ្ធភាពដែលអាចធ្វើទៅបាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីម្សិលមិញ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-09-10-1048-240829.html
ទីស្តីការគណៈរដ្ឋមន្ត្រី អនុម័តគោលនយោបាយប្រៃសណីយ៍ថ្មី
កាលពីថ្ងៃទី៩ ខែកញ្ញា ទីស្តីការគណៈរដ្ឋមន្ត្រីបានអនុម័តលើ “សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ឆ្នាំ២០២២-២០៣០”។ គោលនយោបាយនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈមសាធារណៈចំពេលមានការកើនឡើងនៃតម្រូវការប្រើប្រាស់អ៊ីនធឺណិត និងសេវាប្រៃសណីយ៍។ ...
សេក ប្រាក់
https://www.phnompenhpost.com/national/council-ministers-endorses-new-postal-policy
នាយករដ្ឋមន្ត្រី អំពាវនាវឲ្យមានការដឹកជញ្ចូនដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ដើម្បីបញ្ចៀសការឡើងថ្លៃតាក់ស៊ី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យសាលារាជធានីភ្នំពេញ ផ្តល់ការដឹកជញ្ជូនដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដូចកាលមុនកូវីដ-១៩។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/pm-calls-for-free-transport-during-pchum-ben
ការព្រួយបារម្ភបានលើកឡើងជុំវិញសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
សម្ព័ន្ធអ៊ីនធឺណែតអាស៊ី (AIC) បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់កម្ពុជា ដោយអះអាងថា វាមានបទប្បញ្ញត្តិដែលមិនស្របតាមការអនុវត្តអន្តរជាតិ និងបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ឯកជនភាពរបស់អ្នកប្រើប្រាស់។ ...
សេង ម៉េងហេង
https://kiripost.com/stories/fears-raised-over-cybercrime-draft-law
ផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើវិស័យក្រៅប្រព័ន្ធរបស់កម្ពុជា
សៀវភៅថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បង្ហាញឱ្យឃើញពីកម្មករក្រៅប្រព័ន្ធ ១ រូបក្នុង ចំណោម ៥ រូបនៅប្រទេសកម្ពុជាបានបាត់បង់ការងារដោយសារជំងឺរាតត្បាត ខណៈកម្មករស្ត្រីរងគ្រោះខ្លាំងជាងបុរស។ ...
ប៊ុន ថារម្យ
https://kiripost.com/stories/adb-impact-of-covid-19-on-cambodia-informal-sector
អតិផរណាត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះក្រោម ៥ ភាគរយ
បើយោងតាមធនាគារជាតិនៃកម្ពុជា អតិផរណានៅតែស្ថិតក្រោមការគ្រប់គ្រង ហើយត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះក្រោម 5 ភាគរយ ដោយសារស្ថាប័នធនាគារ និងហិរញ្ញវត្ថុនៅតែបន្តជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត។ ...
ប្រាក់ ចន្ធុល
https://kiripost.com/stories/inflation-predicted-to-fall-below-five-percent