ព័ត៌មាន
EDC ទទួលបានការផ្គត់ផ្គង់ថាមពលសូឡា ក្នុងតម្លៃទាប
ក្រុមហ៊ុន Prime Road Alternative Company Limited បានឈ្នះការដេញថ្លៃផ្គត់ផ្គង់ក្នុងតម្លៃទាបបំផុតសម្រាប់គម្រោងសូឡា ៦០ មេហ្គាវ៉ាត់ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីសប្តាហ៍មុន។ ...
ធូ វិរៈ
https://bit.ly/2kC0EIr
ពលរដ្ឋដែលត្រូវបានជម្លៀសពីទឹកជំនន់កើនដល់ជាង ២ ពាន់គ្រួសារ
មន្ត្រីអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃ អាទិត្យម្សិលមិញថា ចំនួនពលរដ្ឋដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពបានកើនឡើងរហូតដល់ ២២១០ គ្រួសារហើយក្នុងចំណោមអ្នករងផលប៉ះពាល់មានជិត ៨ ពាន់គ្រួសារ ខណៈទឹកទន្លេមេគង្គ និងទន្លេសេកុងកំពុងបន្តជន់លិចកាន់តែ ...
ឃុត សុភចរិយា
https://bit.ly/2m5MAay
ប្រមុខរដ្ឋាភិបាលឲ្យប្រើថវិកា $១០០ លាន ជួសជុលផ្លូវនៅក្រុងព្រះសីហនុ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យប្រើថវិកាជាតិបម្រុង ១០០ លានដុល្លារអាមេរិកដើម្បីជួសជុសផ្លូវ ២២ ខ្សែ ផ្លូវក្រវាត់ក្រុងមួយចំនួន និងស្ថាបនាផ្លូវក្នុងខេត្តព្រះសីហនុ ខណៈរដ្ឋមន្ត្រីក្រសួងសាធារណការបញ្ជាក់ថា ការដោះស្រាយបញ្ហាផ្លូវ និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ គឺត្រូវការលុយរាប់រយលានបន្ថែមទៀត។ ...
ខន សាវិ
https://bit.ly/2m4cfAh
ប្រទេសកម្ពុជាមិនមែនជារដ្ឋដែលពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូងទេ
ប្រទេសកម្ពុជាមិនមែនជារដ្ឋដែលពាក់ព័ន្ធនឹងជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូងទេ ដូច្នេះកម្ពុជាអាចមានជំហរផ្ទាល់ខ្លួនចំពោះបញ្ហានេះ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ (Mahathir Mohamad) បានលើកឡើងនៅក្នុងបទសម្ភាសន៍នាពេល ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50641384/cambodia-not-a-claimant-state-in-south-china-sea-dispute/
គម្លាតនៅក្នុងប្រាក់ឈ្នួលអប្បបរមាដែលបានស្នើឡើង
សហជីព និងនិយោជកបានស្នើតួលេខខុសគ្នាយ៉ាងច្បាស់ពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មកររោងចក្រកាត់ដេរ និងវាយនភ័ណ្ឌដែលគួរតែទទួលបាននៅឆ្នាំក្រោយ។ ការចរចារប្រាក់ឈ្នួលអប្បបរមារវាងនិយោជិក រដ្ឋាភិបាល និងសហជីពបានចាប់ផ្តើមនៅថ្ងៃ ...
មុំ គន្ធា
https://www.khmertimeskh.com/50641382/gap-in-proposed-minimum-wage/
កម្ពុជាត្រៀមខ្លួនអនុវត្តកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មគ្មានក្រដាសស្នាម
កាលពីសប្តាហ៍មុនរដ្ឋាភិបាលបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ដោយគ្មានក្រដាសស្នាម ដែលត្រូវបានចុះហត្ថលេខាកាលពី ២ ឆ្នាំមុន។ កាលពីខែសីហា ឆ្នាំ ២០១៧ ប្រទេសកម្ពុជាបានចុះហត្ថលេខាលើ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50641266/cambodia-ready-to-implement-un-agreement-on-paperless-trade-govt/
ក្រសួងការពារជាតិ រកឃើញមន្ត្រីមានងារឧកញ៉ា ៩៩ នាក់ ក្នុងជួរយោធា
មន្ត្រីយោធាជាន់ខ្ពស់ថ្លែងថា ក្រសួងការពារជាតិ រកឃើញមានឧកញ៉ា ៩៩ នាក់ នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ហើយថា ក្រសួងបាននិងកំពុងរៀបចំនីតិវិធី ដើម្បីដាក់ឲ្យឧកញ៉ាទាំងនោះធ្វើការជ្រើសរើសតួនាទី ១ ក្នុងចំណោមតួនាទីទាំង ២ ...
ម៉ិច ដារ៉ា
https://bit.ly/2kBxvNk
CDC អនុម័តគម្រោងវិនិយោគសណ្ឋាគារ តម្លៃ $៣៧៩ លាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីសប្តាហ៍មុនបានអនុម័តគម្រោងវិនិយោគសណ្ឋាគារចំនួន ២ ដែលមានតម្លៃ ៣៧៩ លានដុល្លារនៅខេត្តព្រះសីហនុដែលជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ CDC នៅលើទំព័រហ្វេសប៊ុក។ ...
ហ៊ឹន ពិសី
https://bit.ly/2lzPcgE
មនុស្ស ៣ នាក់ស្លាប់ និងជិត ១ ៣០០ គ្រួសារ ជម្លៀសរកទីសុវត្ថិភាព ខណៈទឹកជំនន់ឡើងខ្ពស់
មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក កែវ វី ប្រាប់ភ្នំពេញប៉ុស្តិ៍ ម្សិលមិញថា ជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើឲ្យកុមារ ៣ នាក់ស្លាប់ ខណៈពលរដ្ឋជិត ១ ៣០០ គ្រួសារបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេទៅរកទីទួលសុវត្ថិភាព ដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។ ...
ឃុត សុភចរិយា
https://bit.ly/2k2NlAq
ពលរដ្ឋ ៤៥ គ្រួសារ ព្រមរុះរើសំណង់លើចិញ្ចើមផ្លូវទៅនៅទីតាំងថ្មី
ពលរដ្ឋចំនួន ៤៥ គ្រួសារ កាលពីថ្ងៃម្សិលមិញបានស្ម័គ្រចិត្តរុះរើផ្ទះខ្ទមរបស់ពួកគេដែលបានសង់នៅលើចិញ្ចើមផ្លូវនៅចំណុចស្ពានឆេះក្នុងភូមិ ៦ សង្កាត់ ៤ ក្រុងព្រះសីហនុដើម្បីប្ដូរទៅនៅទីតាំងថ្មីជាតំបន់ដីឡូត៍នៅតាមផ្លូវចូលទៅតំបន់ក្បាលឆាយក្នុងភូមិ ១ សង្កាត់ ...
ខន សាវិ
https://bit.ly/2kuQLfx
សកម្មជនចោទក្រុមហ៊ុនស្របច្បាប់ថា កាប់បំផ្លាញព្រៃឈើ
ក្រុមសកម្មជនព្រៃឈើនៅតែអះអាងថា ក្រុមហ៊ុន ស៊ីងបាយអូថេក ខេមបូឌា ខូអិលធីដី (THINK BIOTECH CAMBODAI CO.LTD) បានជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឡង់ ជាពិសេសគឺកាប់បំផ្លាញដើមជ័រច្បោះរបស់ប្រជាពលរដ្ឋអស់រាប់ពាន់ដើម ប៉ុន្តែអាជ្ញាធរថាក្រុមហ៊ុននេះស្របច្បាប់។ ...
ខន សាវិ
https://bit.ly/2lWP2jn
អក្ខរកម្មផ្សារភ្ជាប់នឹងជំនាញមុខរបរ
នៅជុំវិញពិភពលោក រៀងរាល់ថ្ងៃទី ៨ ខែ កញ្ញា គេតែងប្រារព្វទិវាអក្ខរកម្មអន្តរជាតិ ដើម្បីទទួលស្គាល់ពីសារៈសំខាន់របស់អក្ខរកម្ម ថាជាមូលដ្ឋានគ្រឹះសម្រាប់កាត់បន្ថយភាពក្រីក្រ ជំរុញលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទឡ្ហីករណ៍អន្តរជាតិបានបង្ហាញថា អក្ខរកម្មរួមចំណែក ...
បុគ្គលិកខ្មែរថាមស៍
https://bit.ly/2m3xoe9
ក្រសួងបង្ហាញពីតួលេខនាំចេញអង្ករក្រៅផ្លូវការ
របាយការណ៍ចុងក្រោយរបស់ក្រសួងកសិកម្មបានបង្ហាញថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញអង្ករ ១,៦ លានតោនទៅកាន់ប្រទេសជិតខាងដូចជា ប្រទេសវៀតណាមតាមរយៈបណ្តាញក្រៅផ្លូវការ។ យោងតាមក្រសួងបានឱ្យដឹងថា ...
ជា វណ្ណៈ
https://www.khmertimeskh.com/50640842/ministry-reveals-informal-rice-export-figures/
សាលាក្រុងកំពុងស្វែងរកកន្លែងចាក់សំរាមថ្មី
សាលារាជធានីភ្នំពេញកំពុងធ្វើការសិក្សាអំពីលទ្ធភាពនៃកន្លែងចាក់សំរាមមួយទៀត ដើម្បីកាត់បន្ថយបន្ទុកនៅកន្លែងចាក់សំរាមបច្ចុប្បន្នក្នុងខណ្ឌដង្កោ ដែលនឹងត្រូវបំពេញទាំងស្រុងក្នុងរយៈពេលពីរឆ្នាំ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី កាលពីម្សិលមិញបាន ...
ឃួន ណារីម
https://www.khmertimeskh.com/50640937/city-hall-looking-for-new-dumpsite/
កម្ពុជា គ្រោងធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកជាថ្មីទៀត ខណៈចំនួនអ្នកស្លាប់បន្តកើនឡើងខ្ពស់
រដ្ឋាភិបាលនឹងធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញជាថ្មីទៀត ដើម្បីរឹតបន្តឹងបន្ថែម ខណៈដែលចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើនឡើងខ្ពស់ដោយក្នុងឆ្នាំ ២០១៨ មានអ្នកស្លាប់រហូតដល់ចំនួន ១៨០០ នាក់ហើយនៅក្នុងឆ្នាំ ២០១៩ នេះអាចនឹងមានអ្នកស្លាប់កើនឡើងរហូតដល់ជាង ២០០០ នាក់ដែលគិតជា ...
វ៉ន ដារ៉ា
រដ្ឋាភិបាលបើកមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី
មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតីស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីម្សិលមិញ សម្រាប់ទទួលសង្គ្រោះជនមានវិបល្លាសទូទាំងប្រទេស ខណៈរាជរដ្ឋាភិបាលគ្រោងសាងសង់មណ្ឌលស្ដារយុវនីតិសម្បទាដាច់ដោយឡែកបន្ថែមទៀតនៅទីនេះសម្រាប់អប់រំអនីតិជនជាប់ពន្ធនាគារ។ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងក្នុងពិធីសម្ពោធ ...
វ៉ន ដារ៉ា
https://bit.ly/2jYcVqc
អាជ្ញាធររកឃើញឈើ ១២ កំណាត់ ទម្ងន់ជាង ៤០ ម៉ែត្រគុប ដែលគេលាក់ក្នុងព្រៃស្រុកឱរ៉ាល់
ឈើម្រេញ និងឈើគគីរចំនួន ១២ កំណាត់ដែលមានទម្ងន់ប្រហែលជាង ៤០ ម៉ែត្រគុបត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺប្រទះឃើញលាក់ទុកនៅក្នុងព្រៃមួយកន្លែងក្នុងស្រុកឱរ៉ាល់ ដោយអាជ្ញាធរសង្ស័យថា ឈើទាំងនោះអាចដឹកចេញពីខេត្តក្រចេះ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ក្នុងចំណោមឈើទាំង ១២ ...
ខន សាវិ
https://bit.ly/2m0vVFj
លោក ជិន ម៉ាលីន ច្រានចោលរបាយការណ៍ថា កម្ពុជាមានវិបត្តិសិទ្ធិមនុស្ស
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាកាលពីម្សិលមិញ ច្រានចោលការលើកឡើងថា កម្ពុជាមានវិបត្តិសិទ្ធិមនុស្សដូចដែលអង្គការសិទ្ធិមនុស្សបានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោកក៏រំពឹងដែរថា សេចក្ដីសម្រេចមួយអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវធ្វើឡើងដោយមានតុល្យភាព។ លោក ម៉ាលីន ថ្លែងដោយឆ្លើយតបទៅនឹង ...
នៀម ឆេង
https://bit.ly/2lEZ5JJ
រដ្ឋាភិបាលបានបញ្ជាឱ្យអង្គការដករបាយការណ៍ស្តីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
កាលពីម្សិលមិញ រដ្ឋាភិបាលបានបញ្ជាឱ្យអង្គការមិនមែនរដ្ឋាភិបាលចំនួន ២ ដករបាយការណ៍រិះគន់ស្តីពី ផលប៉ះពាល់អវិជ្ជមាននៃមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីបានកោះហៅតំណាងអង្គការឱ្យចូលរួមប្រជុំ ដើម្បីការពារការស្រាវជ្រាវរបស់ពួកគេ។ របាយការណ៍ដែលបានចុះផ្សាយកាលពីខែ ...
ឃួន ណារីម
http://Khuon Narim
មន្ត្រីណែនាំឲ្យពលរដ្ឋត្រៀមឯកសារផ្លូវច្បាប់ ដើម្បីតតាំងក្តីរឿងវិវាទដីធ្លី
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានណែនាំឲ្យភាគីប្រជាពលរដ្ឋចំនួន ២៣ នាក់ត្រៀមឯកសារផ្លូវច្បាប់ សម្រាប់ជាភ័ស្តុតាងដាក់ជូនតុលាការខេត្តព្រះសីហនុ ដើម្បីតតាំងក្តីជាមួយអ្នកស្រី ហុង សួន ភរិយាលោកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកឧកញ៉ា លី យ៉ុងផាត់ ជុំវិញរឿងជម្លោះដីធ្លីដែលពាក់ព័ន្ធនឹងពលរដ្ឋជាង ១០០ គ្រួសារនៅឃុំបិតត្រាំង បន្ទាប់ពីតុលាការបានចេញដីកាកោះហៅឲ្យ ...
ឡុង គីមម៉ារីតា
https://bit.ly/2lD3Kfe
លោក ហ៊ុន សែន ណែនាំឲ្យអាជ្ញាធរត្រៀមបង្ការ និងជួយសង្គ្រោះ ខណៈទឹកជំនន់បានជន់លិចស្រុក ៥ នៃខេត្តស្ទឹងត្រែង
ខណៈដែលជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គបានជន់លិចក្រុង-ស្រុកចំនួន ៥ ក្នុងចំណោមក្រុងស្រុកទាំងអស់ចំនួន ៦ នៃខេត្តស្ទឹងត្រែង និងស្រុកមួយចំនួនទៀតនៃខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ៣-៤ ថ្ងៃជាប់ៗគ្នាកាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឲ្យអាជ្ញាធរ ...
ឃុត សុភចរិយា
https://bit.ly/2m1t8M7
អាជ្ញាធរជាតិអប្សរា នឹងជីកប្រឡាយធ្វើជារបងការពារព្រៃឈើ
អាជ្ញាធរជាតិអប្សរា ចាប់ពីដើមខែកញ្ញានេះ នឹងធ្វើការជីកប្រឡាយតាមព្រំផ្ទៃដីព្រៃឈើក្នុងឧទ្យានអង្គរ ខេត្តសៀមរាប ដើម្បីធ្វើជារបងការពារព្រៃឈើពីការកាប់រានទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ធិ ពីសំណាក់ជនខិលខូចមួយចំនួន។ អគ្គនាយកស្តីទីអាជ្ញាធរ ...
ប៉ិច សុធារី
https://bit.ly/2kgl4ql
GMAC ជំរុញឱ្យរដ្ឋាភិបាលកែប្រែការសម្រេចដំឡើងប្រាក់ ៥ដុល្លារ ដល់កម្មករមកវិញ
ខណៈពេលការចរចារប្រាក់ឈ្នួលអប្បបរមានៅតែបន្ត GMAC បានស្នើសុំឱ្យរដ្ឋាភិបាលបដិសេធការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករកាត់ដេរ ដែលបានព្រមព្រៀងគ្នាតម្លើងចំនួន ៥ ដុល្លារ។ ស្នើសុំដូច្នេះ ព្រោះវាអាចកាត់បន្ថយភាពប្រកួតប្រជែងរបស់ ...
មៃ គុណមករា និង មុំ គន្ធា
https://bit.ly/2kt7mAg
ក្រសួង៖ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាកំពុងកើនឡើង
ក្រសួងកសិកម្មបានឱ្យដឹងថា ចំនួននៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាកំពុងកើនឡើងគួរឱ្យកត់សម្គាល់ដែលជួយបង្កើនផលិតភាព និងលទ្ធភាពទីផ្សារសម្រាប់កសិករ។ ក្រសួងបានប្រកាសក្នុងអំឡុងកិច្ចប្រជុំមួយថា ចាប់ពីខែមករាដល់ខែសីហា ការអនុវត្តផលិតកម្មកសិកម្មតាម ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50639917/contract-farming-schemes-rising-ministry/