ដំណឹង​ល្អ​សម្រាប់​កសិករ​ដាំ​ស្រូវ​នៅ​កម្ពុជា​

​បន្ទាប់​ពី​មានការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​ការ​ព្យួរ​ផ្នែក​ខ្លះ​នៃ​ EBA​ របស់​គណៈកម្មការ​អឺរ៉ុប​ទៅ​លើ​ឧស្សាហកម្ម​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​មក​ មាន​ព័ត៌មាន​ជា​វិជ្ជមាន​បានឱ្យ​ដឹង​ថា​ អង្ករ​ផ្កាម្លិះ​ និង​អង្ករ​ក្រអូប​ ដែល​ជា​ប្រភេទ​ដំណាំ​សំខាន់​បំផុត​របស់​ប្រទេស​កម្ពុជា​ ប្រមាណ​ ៦០​ ម៉ឺន​តោន​នឹង​ត្រូវ​បាន​នាំ​ចេញ​ជា​រៀង​រាល់​ឆ្នាំ​ នេះ​បើ​យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យ​ដឹង​ទៀត​ថា​ ស្រូវ​ក្រអូប​លំដាប់​លេខ​ ១​ នេះ​ អាច​ទទួល​បាន​តម្លៃ​ពី​ ៩០០​ ទៅ​ ៩៥០​ ដុល្លារ​ក្នុង​មួយ​តោន​ ហើយ​គេ​បាន​ប៉ាន់​ប្រមាណ​ថា​ ប្រជាជន​កម្ពុជា​ប្រមាណ​ ៣​ លាន​នាក់​ នឹង​ពឹងផ្អែក​លើ​ដំណាំ​ស្រូវ​ក្រអូប​នេះ​ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​ពួក​គេ​។​ ...​

សុខ ចាន់
https://www.khmertimeskh.com/50694317/future-is-bright-for-nations-rice-farmers