ព័ត៌មាន​

ពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​យក ដី​បឹង​ដែល​ពួកគាត់​អាស្រ័យ​ផល

ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣០០ នាក់​តំណាង ៣៥០ គ្រួសារ​នៅ​ភូមិ​ ស្ទឹងជ្រៅ សង្កាត់​ដើម​មៀន ក្រុង​ តាខ្មៅ បាន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​បិទ​ទ្វារ​ចូល​សាលា​ខេត្ត​ កណ្តាល ដើម្បី​ទាមទារ​ឲ្យ​អភិបាល​ខេត្ត និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍ ទៅ​ក្រុមហ៊ុន​ ING ដោយ​ពួក​គាត់​ថា ក្រុម​ហ៊ុន​នេះ បាន​ឃុប​ឃិត​គ្នា​ជាមួយ​មន្ត្រី​មួយ​ចំនួន លួច​ធ្វើ​ប័ណ្ណ ...

សុទ្ធ គឹមសឿន
https://bit.ly/2JbI4OC

ឥទ្ធិពល​ចិនទៅ​លើអាង​ទន្លេមេគង្គ

ឥទ្ធិ​ពល​​ខ្លាំង​ឡើង​របស់​​ចិន​​ ទៅ​​លើ​​អាង​ទន្លេ​មេ​គង្គ​​ ត្រូវ​បាន​ធ្វើ​ឲ្យ​​ឃើញ​ច្បាស់​នៅ​​ថ្ងៃ​ទី​​មួយ​នៃ​​កិច្ច​ប្រជុំ​កំពូល​​នៃ​​គណៈ​កម្មាធិការ​ទន្លេ​មេ​គង្គ​ ...

Alessandro Marazzi Sassoon
https://bit.ly/2q1PV8S

មន្ត្រី​បរិស្ថាន​ ២ ​នាក់​ត្រូវ​តុលាការ​កោះ​ហៅ​រឿង​កាប់​រាន​ដីព្រៃ

មន្ត្រី​បរិស្ថាន ២ នាក់ ដែល​ជា​នាយក និង​អតីត​នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ ឱរ៉ាល់​ ត្រូវ​បាន​បង្គាប់​ឲ្យ​ចូល​ខ្លួន ដើម្បី​សួរ​នាំ​នៅ​តុលាការ​ខេត្ត​ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ពី​បទ​រុករាន​ដី​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​ដែល​ពួកគេ​គ្រប់​​គ្រង​យក​​ទៅ​ ...

ផាក់ ស៊ាងលី
https://bit.ly/2GuFt4I

ការ​ផ្តល់​ហិរញ្ញប្បទាន​ធានា​សុវត្ថិភាព​គំរោង​ជួសជុល​ផ្លូវថ្នល់​នៅ​កម្ពុជា​ឡើង​វិញ​

​ហិរញ្ញប្បទាន​ត្រូវ​បាន​ធានា​សម្រាប់​គម្រោង​ស្ថាបនា​ផ្លូវ​សំខាន់ៗ​នៅ​កម្ពុជា​។​ ការងារ​កំពុង​ត្រូវ​បាន​អនុវត្ត​លើ​គម្រោង​ផ្លូវ​ចំនួន​៦​ នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រវែង​សរុប​ ៦០០​ គីឡូម៉ែត្រ​ និង​ស្ពាន​មួយ​ដែល​មាន​តម្លៃ​ ៤៩០​ លាន​ដុល្លារ​។​ ប្រាក់​កម្ចី​ ៩៤ ...

World Highways
http://www.worldhighways.com/categories/auctions-equipment-supply-servicing-finance/news/cambodia-road-reconstruction-projects-financing-secured/

​ការ​ប្រឈម​មុខ​រវាង​សហរដ្ឋអាមេរិក​ និង​កម្ពុជា​

​កាលពី​ចុង​ខែមករា​ឆ្នាំ​មុន​ប្រទេស​ចិន​បាន​ផ្តល់​រថក្រោះ​ ១០០​ គ្រឿង​ដល់​កម្ពុជា​។​ ហើយ​យោធា​នៃ​ប្រទេស​ទាំង​ពីរ​ទើបតែ​បាន​ប្រារព្ធ​ខួប​លើក​ទី​ ៦០​ នៃ​ទំនាក់ទំនង​ការទូត​រវាង​ចិន​ និង​កម្ពុជា​ដោយ​បញ្ចប់​លំ​ហាត់​សមយុទ្ធ​នាគ​មាស​ប្រចាំឆ្នាំ​របស់ ...

សេក សុផល
https://www.bangkokpost.com/opinion/opinion/1439187/us-cambodia-standoff

ប្រទេស​កម្ពុជា ​និង​ថៃ ​យល់ព្រម​បើក​ច្រកព្រំដែន​អន្តរជាតិ ​នៅ​ពាក់កណ្តាល​ខែឧសភា​

មន្ត្រី​មួយ​រូប​បាន​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ថា​ កម្ពុជា ​និង​ថៃ ​គ្រោង​នឹង​បើក​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​មួយ​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ខែឧសភា​។​​ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/cambodia-thailand-agree-open-international-border-checkpoint-mid-may

GMS ​អនុម័ត​គម្រោង​អភិវឌ្ឍន៍​ $៦៦ ​ពាន់​លាន

នៅ​កិច្ចប្រជុំ​កំពូល​របស់​មហា​អនុតំបន់​ទន្លេ​មេគង្គ (GMS) ក្នុង​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​សៅរ៍​តំណាង​មកពី​ប្រទេស​ទាំង​ ៦ របស់​តំបន់​នេះ​បាន​អនុម័ត​ជា​ផ្លូវការ​នូវ​ក្របខ័ណ្ឌ​វិនិយោគ​ថ្មី​ចំនួន​ ២ ដើម្បី​ពង្រីក​គម្រោង​វិនិយោគ​របស់​ខ្លួន​ក្នុង​តំបន់ ដែល​ដាក់​បន្ថែម​ទឹកប្រាក់​ ៦៦ ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់ ...

Robin Spiess
https://bit.ly/2Ea9hNX

​គ​.​ជ​.​ប​ ជ្រើសរើស​មន្ត្រី​ ៧០០​ រូប​សម្រាប់​ការងារ​បោះ​ឆ្នោត​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា​ គណៈកម្មាធិការ​បោះ​ឆ្នោត​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ទាំងអស់​នឹង​ជ្រើសរើស​មន្ត្រី​កិច្ចសន្យា​រយៈពេល​ខ្លី​ចំនួន​ ៧០២​ នាក់​ដើម្បី​ធ្វើការ​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​នេះ​នៅ​ក្នុង​ខែកក្កដា ...

មុំ សោភ័ណ
http://www.khmertimeskh.com/50298198/nec-recruiting-700-officials-for-election-work/

​នាយក​រដ្ឋមន្ត្រី​ផ្តល់​សំបុត្រ​ឡានក្រុង​ឥត​គិតថ្លៃ​សម្រាប់​ឆ្នាំ​ថ្មី​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ប្រជាពលរដ្ឋ​ទាំងអស់​អាច​ជិះ​រថយន្ដ​សាធារណៈ​ដោយ​ឥត​គិតថ្លៃ​នៅ​ភ្នំពេញ​ និង​ពី​រាជធានី​ទៅ​កាន់​តាម​បណ្តា​ខេត្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១​ និង​លេខ​ ៥​ សម្រាប់​បុណ្យចូលឆ្នាំ​ខ្មែរ​។​ ...

មុំ គន្ធា
http://www.khmertimeskh.com/50298150/pm-touts-free-bus-tickets-for-new-year/

​នគរបាល​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន​កម្មករ​វៀតណាម​គ្មាន​ឯកសារ​

​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឃុំខ្លួន​ជនជាតិ​វៀតណាម​ ២៧​ នាក់​ដែល​ឆ្លងកាត់​ព្រំដែន​ដោយ​ខុសច្បាប់​នៅ​ក្រុង​សែន​មនោ​រម្យ​។​ លោក​ ទៀង​ សៅ​រ័​ត្ន​ ស្នងការ​រង​នគរបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​ ពួក​គេ​ត្រូវ​បាន​ឃាត់ខ្លួន​សម្រាប់​ការ​សាកសួរ​កាលពី​ថ្ងៃ​សៅរ៍​នៅ ...

ឃួន ណារីម
http://www.khmertimeskh.com/50298197/mondulkiri-police-detain-undocumented-vietnamese-workers/

សមត្ថកិច្ច​តាម​រក​ម្ចាស់​គ្រឿងចក្រ​ឈូស​ដីព្រៃ

សមត្ថកិច្ច​កំពុង​ស្វែងរក​ម្ចាស់​គ្រឿងចក្រ​ដែល​បាន​ធ្វើការ​ឈូសឆាយ​ដីព្រៃ​បម្រុងទុក​របស់​រដ្ឋ​យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ដើម្បី​ប្តឹង​ទៅ​តុលាការ​ បន្ទាប់ពី​បាន​ចាប់​ឃាត់​គ្រឿងចក្រ​មួយ​គ្រឿង​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ព្រៃ​ឡង់​កាលពី​ថ្ងៃ​សុក្រ​។ ...

ឃុត សុភចរិយា
https://bit.ly/2uDeXAF

កម្ពុជា​កំពុង​ប្រឈម​នឹង​បន្ទុក​ទ្វេ​ដង​នៃ​ជំងឺឆ្លង​ និង​ជំងឺមិនឆ្លង​

​ក្រុម​អ្នកជំនាញ​បាន​ថ្លែង​ថា​ កម្ពុជា​ កំពុង​ប្រឈម​នឹង​បន្ទុក​ទ្វេ​ដង​នៃ​ជំងឺឆ្លង​ និង​ជំងឺមិនឆ្លង​ ប៉ុន្តែ​ប្រទេស​នេះ​នៅ​តែ​អាច​ការពារ​មិន​ឱ្យ​បញ្ហា​នេះ​ក្លាយជា​«​មហន្តរាយ​»​ ដោយ​អនុវត្ត​វិធានការ​គ្រប់គ្រាន់​ និង​ផ្ដល់​ថវិកា​សម​ស្រប​ដើម្បី​ដោះស្រាយ​ជំងឺរ៉ាំរ៉ៃ​។ ...

Yesenia Amaro និង​ គង់ មេត្តា
https://www.phnompenhpost.com/national/kingdoms-disease-burden-shifting

​ការ​សាកល្បង​ដំឡូងបារាំង​កំណត់​តំបន់​ដាំ​ដុះ​

​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដំឡូងបារាំង​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ខេត្ត​ និង​ក្រុង​ចំនួន​ ៥​ នឹង​ក្លាយជា​មជ្ឈមណ្ឌល​របស់​ប្រទេស​កម្ពុជា​សម្រាប់​ការ​ដាំដំឡូង​បារាំង​ បន្ទាប់​ពី​ការ​ធ្វើតេស្ត​ដោយ​ជោគជ័យ​ត្រូវ​បាន​បញ្ចប់​នា​ពេល​ថ្មីៗ​នេះ ...

សុខ ចាន់
http://www.khmertimeskh.com/50269548/potato-trials-identify-growth-areas/

ប្រាក់​ចំណូល​អង្គរ​កើនឡើង​ តែ​ចំនួន​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ​

​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ឧទ្យាន​បុរាណ​អង្គរ​បាន​ឈាន​ដល់​ ៣៩,៤៨​ លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​១​នៃ​ឆ្នាំ​ ២០១៨​ ដែល​ខ្ពស់​ជាង​ឆ្នាំ​មុន​ ២៨​ ភាគរយ​។​ ទិន្នន័យ​របស់ ...

មុំ គន្ធា
http://www.khmertimeskh.com/50269499/angkor-revenue-up-tourists-amount-down/

​ការ​បើក​ដំណើរការ​គម្រោង​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​នៅ​ខេត្តមណ្ឌលគិរី​

​កាលពី​ម្សិលមិញ​ សហភាព​អឺរ៉ុប​ និង​អង្គការ​ WWF​ បាន​ចាប់ផ្តើម​គម្រោង​ ៣,៤​ លាន​ដុល្លារ​ ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​នៅ​ខេត្តមណ្ឌលគិរី​។​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​ សហភាព​អឺរ៉ុប​ និង​អង្គការ​ WWF​ បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នូវ​គម្រោង​មួយ​ដែល​មាន​តម្លៃ ...

សែន ដាវីត
http://www.khmertimeskh.com/50269437/project-launched-to-conserve-natural-resources-in-mondulkiri/

NBC៖ មាន​តែ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​៧​ប៉ុណ្ណោះ​មាន​សិទ្ធ​ទទួល​ប្រាក់​បញ្ញើ

ធ​នាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) នៅ​ថ្ងៃ​ព្រហស្បត្តិ៍​​​នេះ ​បាន​ចេញ​ផ្សា​យ​សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​​មួយ​ដោយ​បញ្ជាក់​ថា ​មាន​តែ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​ ៧ ប៉ុណ្ណោះ​​ដែល​បាន​ទទួល​អា​ជ្ញា​ប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី ...

ហ៊ គីមសាយ
https://bit.ly/2GVunmq

ពលរដ្ឋ​ដាក់​ញត្តិ ​ទៅ​ក្រសួង​ឲ្យ​ជួយ​ដោះស្រាយ​ដីធ្លី

ប្រជាពលរដ្ឋ​ចំនួន​ ២៥៣ ​គ្រួសារ​នៅ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​បាន​ឲ្យ​តំណាង​ប្រមាណ​ជា​ ២០ ​នាក់​មក​កាន់​ទីក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​ដើម្បី​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ​សាជាថ្មី ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​នេះ​ឲ្យ​ជួយ​ជំរុញ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​បញ្ហាដីធ្លី​ក្រោយ​ពី​ពួកគេ​ត្រូវ ...

សុទ្ធ គឹមសឿន
https://bit.ly/2GC9BdI

EU​ ចាប់ផ្ដើម​ស៊ើបអង្កេត​អង្ករ​ពី​កម្ពុជា​

គណៈកម្មាធិការ​អឺរ៉ុប​បាន​រក​ឃើញ​ភ័ស្ដុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​ការ​ស៊ើបអង្កេត​មួយ​ថា​ តើ​អង្ករ​កម្ពុជា​ដែល​ត្រូវ​បាន​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ បង្ហាញ​ពី​ភាព​មិន​ស្មើ​ចំពោះ​កសិករ​នៅ​អឺរ៉ុប​ដែរ​ឬ​យ៉ាងណា​? ...

ចេង សុខហ័ង និង Brendan O’Byrne
https://bit.ly/2GISO97

កងទ័ព​កម្ពុជា-ចិន​​ បញ្ចប់​សមយុទ្ធ​នាគមាស​ឆ្នាំ​ ២០១៨ ​ជោគជ័យ​ដោយ​បង្ហាញ​ទំនាក់ទំនង​យោធា​រឹងមាំ

សមយុទ្ធ​យោធា​រួម​គ្នា​រវាង​ចិន និង​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា នាគ​មាស​ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​យោធា​មកពី​ប្រទេស​ទាំង​ ២ ​ធ្វើ​សមយុទ្ធ​រួម​គ្នា​បាញ់​គ្រាប់​ពិត​នៅឯ​ភ្នំ​ធំ​ម្រះព្រៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ហើយ​មន្ត្រី​មកពី​ប្រទេស​ទាំង ...

បែន សុខហ៊ាន
https://bit.ly/2J4YCId

មន្ត្រី​បរិស្ថាន​ត្រូវ​ហៅ​សួរ​រឿង​គេ​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វ

មន្ត្រី​បរិស្ថាន​កំពុង​តែ​ត្រូវ​បាន​ហៅ​សាកសួរ​រក​អ្នក​ពាក់ព័ន្ធ​ ក្រោយ​ពី​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ និង​មន្ត្រី​មូលដ្ឋាន​បាន​រក​ឃើញ​កំណាត់ឈើ​ធំៗ​ជិត​ ១០០​ កំណាត់​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ ក្នុងស្រុក​វាល​វែង​។​ ...

ផាក់ ស៊ាងលី
https://bit.ly/2J5J4UH

​គ្រួសារ​ចំនួន​ ៨០០​ ត្រូវ​បាន​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​

​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​កាលពី​ម្សិលមិញ​បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ជិត​ ៨០០​ គ្រួសារ​ដែល​កំពុង​រស់នៅ​លើ​សម្បទាន​ដី​សង្គមកិច្ច​ក្នុងស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​។​ ក្រសួង​បាន​និយាយ​ថា​ ការ​ធ្វើ​សម្បទាន​ដី​ និង​ប័ណ្ណ​កម្ម​សិ​ទិ្ធ​ដីធ្លី ...

ប៉ិច សុធារី
http://www.khmertimeskh.com/50269438/land-titles-granted-to-nearly-800-families/

​អាសនៈ​ចំនួន​២​ត្រូវ​បាន​បន្ថែម​ទៅ​រដ្ឋ​សភាជាតិ​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា​ ចំនួន​អាសនៈ​របស់​រដ្ឋសភា​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​នឹង​កើនឡើង​ចំនួន​ ២​ អាសនៈ​ ដែល​ធ្វើ​ឱ្យ​ចំនួន​អាសនៈ​សរុប ...

មុំ គន្ធា
http://www.khmertimeskh.com/50269628/two-more-seats-added-to-the-national-assembly/

ស្នង​ការ​រាជ​ធានី បញ្ជា​ឲ្យ​នគរ​បាល​​តាម​ដាន​អង្គការ​សង្គម​ស៊ី​វិល​​ដែល​មាន​និន្នាការ​ប្រឆាំង

ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ​ លោក ជួន សុវណ្ណ បាន​​បញ្ជាឲ្យ​កង​កម្លាំង​នគរបាល​​ទាំងអស់ ត្រូវ​​​តាម​ដាន​ក្តាប់​រាល់​ព័ត៌មាន​របស់​អង្គការសង្គម​ស៊ីវិល សហ​ជីព​ សហគមន៍​ ដែល​លោក​ហៅ​ថា មាន​និន្នាការ​ប្រឆាំង ទាំង​ក្នុង​នឹង​ក្រៅប្រទេស​ ដើម្បី​ទប់ស្កាត់​​ឲ្យ​បាន​ទាន់ពេល​វេលា ​រាល់​​សកម្មភាព​របស់ ...

ម៉ិច ដារ៉ា
https://bit.ly/2pP511l

​គ្រួសារ​នៅ​កោះ​រ៉ុ​ង​ភ័យ​ខ្លាច​បាត់បង់​ដី​របស់​ពួក​គេ​

​ប្រជាពលរដ្ឋ​ប្រហែល​ ៤០​ គ្រួសារ​នៅ​សង្កាត់​កោះ​រ៉ុ​ង​ ​ក្រុងព្រះសីហនុ​ដែល​បារម្ភ​ពី​ការ​បាត់បង់​ដីធ្លី​របស់​ពួក​គេ​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​ ដើម្បី​បញ្ឈប់​សកម្មភាព​របស់​ឧកញ៉ា​ សុខ​ ប៊ុ​ន​ និង​មន្ត្រី​មក​ពី​ក្រសួង​ដែនដី​។​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50202044/koh-rong-families-fear-losing-their-land/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mRMgK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!