ព័ត៌មាន
ឡានក្រុងត្រូវបានស្តីបន្ទោសចំពោះការកើនឡើងនៃគ្រោះថ្នាក់ចរាចរ
ប្រធាននាយកដ្ឋាននគរបាលចរាចរ លោក រុន រត្ន័វាសនា បានជួបជាមួយក្រុមហ៊ុនឡានក្រុងឯកជនកាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីរបាយការណ៍ដែលបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរដែលបណ្តាលមកពីឡានក្រុងឯកជនបានកើនឡើង។ ...
សែន ដេវិដ
http://www.khmertimeskh.com/5079677/buses-blamed-increase-accidents/
ប្រឆាំងនឹងបទល្មើសព្រៃឈើ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រកាសពីគោលចំហចំពោះការការពារព្រៃឈើ ដោយជំរុញឱ្យមន្រ្តីបង្កើនប្រសិទ្ធភាពនៃការការពារបទល្មើសព្រៃឈើ។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5079501/fight-forest-crimes-pm-urges/
នាយករដ្ឋមន្ត្រីអំពាវនាវឲ្យកាត់បន្ថយការជ្រើសរើសមន្រ្តីថ្មី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា រដ្ឋាភិបាលនឹងកាត់បន្ថយការជ្រើសរើសមន្ត្រីថ្មីនៅឆ្នាំក្រោយ ដើម្បីកាត់បន្ថយការចំណាយលើប្រាក់ខែមន្ត្រីរាជការ។ ...
Post Staff
http://www.cambodiadailykhmer.com/38598
លោក ហ៊ុន សែន ផ្តល់ដីបន្ថែមដល់ប្រជាពលរដ្ឋដែលមិនទាន់ទទួលយកសំណងនៅតំបន់បឹកកក់
នៅក្នុងការព្យាយាមដើម្បីដោះស្រាយវិវាទដីធ្លីដែលកើតឡើង៨ឆ្នាំមកហើយនោះ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ដីបន្ថែមនៅក្នុងការអភិវឌ្ឍតំបន់បឹងកក់នេះដល់ប្រជាពលរដ្ឋប្រាំពីរគ្រួសារដែលមិនទាន់បានទទួលយកសំណងនៅឡើយ។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/38598
ការជំរុញឲ្យមានការធានារ៉ាប់រងផ្នែកកសិកម្ម
អ្នកក្នុងឧស្សាហកម្មធានារ៉ាប់រងកំពុងជំរុញឱ្យរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បង្កើត និងគាំទ្រគោលនយោបាយផ្តល់ការធានារ៉ាប់រងផ្តល់ប្រាក់កម្ចីក្នុងវិស័យកសិកម្ម។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5079418/push-farm-insurance/
ក្រសួងបានព្រមានប្រព័ន្ធផ្សព្វផ្សាយអំពីការផ្សាយផលិតផលក្លែងក្លាយ
ក្រសួងព័ត៌មានបានព្រមានថា ប្រព័ន្ធផ្សព្វផ្សាយគួរតែពិនិត្យផលិតផលសុខភាព និងផលិតផលកសិកម្មដែលពួកគេធ្វើការផ្សព្វផ្សាយ ដោយហេតុថាថ្នាំព្យាបាល និងថ្នាំសំលាប់សត្វល្អិតដែលគ្មានអាជ្ញាប័ណ្ណមួយចំនួនអាចបង្ករផលប៉ះពាល់ដល់ជីវិតបាន។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5079494/ministry-warns-media-fake-product-ads/
អ្នកបោះឆ្នោតថ្មីនឹងទទួលបានអត្តសញ្ញាណប័ណ្ណ
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាលោក George Edgar កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាពីការចេញប័ណ្ណសម្គាល់ខ្លួនសម្រាប់ការបោះឆ្នោតជាតិខាងមុខនេះ។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5079497/new-voters-get-id-cards/
NGOs៖ សត្វខ្លាកាន់តែច្រើនមានន័យថាភ្ញៀវទេសចរកាន់តែច្រើន
គម្រោងមួយដើម្បីបង្កើនចំនួនសត្វខ្លាព្រៃនៅភាគឦសាននៃប្រទេសកម្ពុជា ត្រូវបានដាក់បញ្ចូនទៅរដ្ឋាភិបាលកម្ពុជាដោយក្រុមអង្គការមិនមែនរដ្ឋាភិបាលមួយកាលពីម្សិលមិញ។ ...
ខ្មែរថាមស៍
http://www.khmertimeskh.com/5079471/tigers-means-lot-tourists-say-ngos/
អភិបាលខេត្តកំពង់ឆ្នាំងរារាំងបក្សសង្គ្រោះជាតិមិនឱ្យធ្វើសិក្ខាសាលា
គណបក្សសង្គ្រោះជាតិបានបង្ខំចិត្តធ្វើសិក្ខាសាលាក្នុងទ្រង់ទ្រាយតូចសម្រាប់មន្ត្រីជាប់ឆ្នោតរបស់ខ្លួននាពេលខាងមុខដែលដឹកនាំដោយលោក កឹម សុខា ប្រធានគណបក្សនៅទីស្នាក់ការរបស់ខ្លួនក្នុងខេត្តកំពង់ឆ្នាំងកាលពីម្សិលមិញ បន្ទាប់ពីអាជ្ញាធរខេត្តមិនអនុញ្ញាតឱ្យធ្វើ ...
អ៊ូច សូនី
http://www.cambodiadailykhmer.com/38592
វិសោធនកម្មច្បាប់អនុញ្ញាតឲ្យបោះឆ្នោតពីបរទសបញ្ជូនទៅសភាហើយ
កាលពីម្សិលមិញ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានអនុម័តការសិក្សាបន្ថែមលើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតដែលនឹងអនុញ្ញាតឱ្យពលករចំណាកស្រុកខ្មែរជាង១លាននាក់បានបោះឆ្នោតពីបរទេស។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/38590
កំណែទម្រង់ការប្រឡងទុតិយភូមិធ្វើឱ្យគ្រួសារក្រីក្រភាគច្រើននៅតាមជនបទកាន់តែយ៉ាប់យឺន
ស្រុកសំរោងទង/ខេត្តកំពង់ស្ពឺ-សាររបស់ក្រសួងអប់រំ យុវជន និងកីឡាចាប់តាំងពីមានការធ្វើកំណែទម្រង់ការប្រឡងទុតិយភូមិទូទាំងប្រទេស៤ឆ្នាំកន្លងមកនេះសម្រាប់សិស្សានុសិស្សបញ្ចប់វិទ្យាល័យបញ្ជាក់យ៉ាងច្បាស់ថា គុណភាពនៃការសិក្សានឹងជួយឱ្យប្រឡងជាប់ មិនមែន ...
ឡេង ឡែន, ធឹម រចនា និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/38585
ជនអន្តោប្រវេសន៍វៀតណាមត្រូវបានចាប់ខ្លួន
មន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា នគរបាលអន្តោប្រវេសន៍បានចាប់ខ្លួនជនជាតិវៀតណាម ២២ នាក់ដែលរស់នៅ និងធ្វើការនៅរាជធានីភ្នំពេញដោយខុសច្បាប់កាលពីម្សិលមិញ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/5079466/vietnamese-immigrants-get-arrested/
លោក ហ៊ុន សែន និយាយថាសារព័ត៌មានខេមបូឌាដេលីត្រូវបង់ពន្ធ ៦,៣ លានដុល្លារ ឬ "ចាកចេញ"
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើនការវាយប្រហាររបស់រដ្ឋាភិបាលទៅលើប្រព័ន្ធផ្សព្វផ្សាយ និងអង្គការក្រៅរដ្ឋាភិបាលនានាកាលពីម្សិលមិញ ដោយលើកឡើងម្តងទៀតនៅក្នុងសុន្ទរកថាមួយថា កាសែតខេមបូឌាដេលីនឹងត្រូវវេចខ្ចប់អីវ៉ាន់របស់ពួកគេហើយ ...
Ananth Baliga និង នៀម ឆេង
http://www.phnompenhpost.com/national/hun-sen-says-cambodia-daily-must-pay-its-63m-tax-bill-or-pack
ក្រសួងនឹងអនុម័តច្បាប់ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំនេះ
រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានថ្លែងកាលពីម្សិលមិញថា ច្បាប់ប្រាក់ឈ្នួលអប្បបរមាជាសកលដ៏ចម្រូងចម្រាស នឹងត្រូវបានអនុម័តនៅឆ្នាំនេះ ដើម្បីទប់ស្កាត់ការតវ៉ាជាថ្មីម្តងទៀតលើប្រាក់ឈ្នួលវិស័យកាត់ដេរ ដែលបានធ្វើឱ្យរាំងស្ទះ ...
Yon Sineat and Ananth Baliga
http://www.phnompenhpost.com/national/ministry-pass-minimum-wage-law-year
លោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋាភិបាលជួយដល់គ្រួសារបឹងកក់ចំនួន ៧ នាក់
កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដោះស្រាយបណ្តឹងជម្លោះដីធ្លីឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ៧ គ្រួសារដែលរស់នៅក្នុងតំបន់បឹងកក់ ដែលជាការបញ្ជាផ្ទុយទៅនឹងសេចក្តីប្រកាសរបស់សាលារាជធានីកាលពីខែមេសាថា ខ្លួនបានបិទដំណើរការដំណោះស្រាយជាផ្លូវការ សម្រាប់ជម្លោះអស់រយៈពេលមួយទសវត្សរ៍។ ...
នៀម ឆេង និង Ananth Baliga
http://www.phnompenhpost.com/national/hun-sen-orders-government-help-7-boeung-kak-families
នាយករដ្ឋមន្រ្តី៖ មិនមានចម្ការសារ៉ាយ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយថា លោកបានច្រានចោលសេចក្តីស្នើសុំវិនិយោគលើចម្ការសារ៉ាយនៅខេត្តព្រះសីហនុ និងខេត្តកែប។ ...
ខ្មែរថាមស៍
http://www.khmertimeskh.com/5079417/pm-no-seaweed-plantations/
អ្នកវិនិយោគអូសាកាសម្លឹងមើលកម្ពុជា
គណៈប្រតិភូជប៉ុនមកពីខេត្តអូសាកា បានសម្តែងគោលបំណងរបស់ខ្លួនក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្ដិ។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5079416/osaka-investors-eye-cambodia/
ឯកជនខកចិត្ត នឹងការយកថ្លៃចំណតផែ
វិស័យឯកជននៅក្នុងឧស្សាហកម្មទេសចរណ៍បង្ហាញពីការមិនសប្បាយចិត្តជាមួយនឹងការយកថ្លៃលើភ្ញៀវទេសចរ ដែលធ្វើដំណើរទៅកោះនានាក្នុងខេត្តព្រះសីហនុ ខណៈអាជ្ញាធរបានឲ្យដឹងថា ការយកនេះគឺសម្រាប់ប្រើប្រាស់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅ ...
ចេង សុខហ័ង
http://bit.ly/2wyYVXX
ព្រឹទ្ធសភាដាក់វិន័យចំពោះការអវត្តមាន
ព្រឹទ្ធសភាបានធ្វើវិសោធនកម្មច្បាប់ផ្ទៃក្នុងរបស់ខ្លួនកាលពីម្សិលមិញ ដើម្បីដាក់វិន័យដល់ព្រឹទ្ធសមាជិកដោយកាត់ប្រាក់បំណាច់ប្រចាំខែចំពោះការអវត្តមានក្នុងសម័យប្រជុំខណៈនោះដែរ ក៏មានការបោះឆ្នោតតែងតាំងភរិយារបស់ លោក ហុង សុខហួរ ដើម្បីបំពេញតួនាទីនៅក្នុងគណៈកម្មាធិការប្រឆាំងអំពើពុករលួយផងដែរ។ ...
មាស សុខជា និង Leonie Kijewski
http://www.phnompenhpost.com/national/senate-passes-rule-punish-absenteeism
អង្គការក្រៅរដ្ឋាភិបាលត្រូវបំពេញកាលបរិច្ឆេទកំណត់
អង្គការក្រៅរដ្ឋាភិបាលសំខាន់ៗកាលពីម្សិលមិញបាននិយាយថា ពួកគេកំពុងព្យាយាមអនុវត្តតាមច្បាប់ថ្មីស្តីពីអង្គការ និងធ្វើឱ្យទាន់ថ្ងៃផុតកំណត់របស់ក្រសួងមហាផ្ទៃដើម្បីដាក់ជូននូវរបាយការណ៍នៅចុងខែកញ្ញា។ ...
ឃួន ណារីម
http://www.khmertimeskh.com/5079234/ngos-meet-deadline/
ការសិក្សាអំពីផលប៉ះពាល់បរិស្ថានសម្រាប់កសិដ្ឋានចិញ្ចឹមត្រី
អ្នកវិនិយោគក្នុងគម្រោងចិញ្ចឹមត្រីសមុទ្រខ្នាតធំដំបូងគេនៅខេត្តព្រះសីហនុ ដែលត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីខែមេសា ត្រូវបានស្នើឲ្យដាក់ការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានទៅក្រសួងបរិស្ថាន មុនពេលដែលអាចចាប់ផ្តើមប្រតិបត្តិការបាន ...
ជា វណ្ណៈ
http://www.khmertimeskh.com/5079194/eia-study-marine-fish-farm/
ផលិតផលក្នុងស្រុកទទួលបានការជំរុញពីក្រសួង
ក្រសួងចំនួនបួនកំពុងជំរុញអ្នកផលិតក្នុងស្រុក ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម ឲ្យលើកកំពស់គុណភាព ស្តង់ដារ និងការវេចខ្ចប់របស់ពួកគេ និងផ្តល់ស្លាកត្រឹមត្រូវដល់ផលិតផល ដើម្បីធ្វើឲ្យផលិតផលក្នុងស្រុកកាន់តែមានភាពទាក់ទាញទៅនឹងផ្សារទំនើប ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5079195/local-products-get-ministries-boost/
ស្ថានីយកុងតឺន័រថ្មីនឹងចាប់ផ្តើមសាងសង់ឆាប់ៗនេះ
ការសាងសង់ស្ថានីយកុងតឺន័រថ្មីមួយ ដែលជាផ្នែកមួយនៃគម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៩ បន្ទាប់ពីប្រទេសជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបប្រមាណជាង ២០៩លានដុល្លារ។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5079196/new-container-terminal-okayed/
លោក ស ខេង ថារដ្ឋាភិបាលសម្រេចឱ្យអង្គការមេត្រីអន្តរជាតិ (AIM) បន្តសកម្មភាពនៅកម្ពុជា
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រីបានថ្លែងកាលពីម្សិលមិញថា រាជរដ្ឋាភិបាលបានសម្រេចឱ្យអង្គការមេត្រីអន្តរជាតិ (AIM) បន្តសកម្មភាពរបស់គេនៅលើទឹកដីកម្ពុជាជាបន្តទៀត។ ទន្ទឹមនឹងអង្គការនេះបានចេញសេចក្តីប្រកាសព័ត៌មាននៅក្នុងសន្និសីទកាសែតនៅថ្ងៃដដែលនេះដែរ ដោយបានសម្តែងការសោកស្តាយ និងសុំទោសចំពោះការប៉ះពាល់និងឈឺចាប់របស់កម្ពុជា។ ...
គង់ មេត្តា និង ម៉ិច ដារ៉ា និង Erin Handley
http://bit.ly/2v1b9Ja