ព័ត៌មាន
អាជ្ញាធរឲ្យអ្នកភូមិរងគ្រោះដោយទឹកជំនន់ប្រយ័ត្ន ខណៈចាប់បានក្រពើ ១ ក្បាល
អាជ្ញាធរខេត្តបន្ទាយមានជ័យកាលពីម្សិលមិញបានអំពាវនាវដល់ពលរដ្ឋក្នុងតំបន់ដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង បង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាពសន្តិសុខ និងសុខុមាលភាពផ្ទាល់ខ្លួនបន្ថែមទៀត បន្ទាប់ពីក្រុមកម្លាំងសមត្ថកិច្ចចាប់បានសត្វក្រពើមួយក្បាលដែលបានបង្ហាញខ្លួននៅលើវាលស្មៅ ...
ឃុត សុភចរិយា
http://bit.ly/2hQZ3fY
អ្នកកាសែតដេលី ២ នាក់ត្រូវចោទពីបទញុះញង់
អតីតអ្នកសារព័ត៌មាន ២ នាក់របស់កាសែត ឌឹខេមឌាដេលី ត្រូវបានតុលាការខេត្តរតនគិរីចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ បើទោះបីជាកាសែតនេះត្រូវបង្ខំចិត្តបិទទ្វារឈប់ដំណើរការហើយយ៉ាងណាក៏ដោយ។ ...
ផាក់ ស៊ាងលី
http://bit.ly/2fTU7Xa
ការនាំចេញអង្កររយៈពេល ៩ខែ កើន១៦ភាគរយ
ការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧ នៅតែបន្តកើនឡើង ខណៈក្រុមហ៊ុននាំចេញជាច្រើនកំពុងជំរុញដើម្បីបំពេញកូតានាំចេញទៅកាន់ទីផ្សារចិន ស្របពេលទីផ្សារអឺរ៉ុបនៅរក្សាបានស្ថិរភាព។ ...
ចេង សុខហ័ង
http://bit.ly/2y6EIJX
អ្នកភូមិ ៨ នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីការប៉ះពាល់ដោយគ្រាប់បែកគីមី
គ្រាប់បែកគីមីមួយផ្សេងទៀតត្រូវបានគេរកឃើញនៅឃុំគគីរ ខេត្តស្វាយរៀងកាលពីម្សិលមិញ ខណៈដែលមន្រ្តីបានធ្វើការបោសសម្អាតគ្រាប់បែកពីរផ្សេងទៀតពីសាលារៀន និងវត្ត។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5084894/five-villagers-fall-ill-chemical-bomb-exposure/
ការកើនឡើងនៃការរឹបអូសរថយន្តផ្ទុកលើសទម្ងន់
ក្រសួងដឹកជញ្ជូនបានរឹបអូសឡានដឹកទំនិញដែលផ្ទុកលើសទម្ងន់ចំនួន ៦៤២ នៅទូទាំងប្រទេស ហើយបានដាក់ពិន័យលើប្រាក់ពិន័យច្រើនជាង ២៥០.០០០ ដុល្លារកាលពីខែមុន។ ក្រសួងបានចេញរបាយការណ៍មួយកាលពីថ្ងៃពុធដោយនិយាយថា ខ្លួនបានរឹបអូសយករថយន្តដឹកទំនិញធុនធ្ងន់ចំនួន ៦៤២ គ្រឿងនៅទូទាំងប្រទេស ហើយបានផាកពិន័យសរុបចំនួន ២៦៧.៦២៧ ដុល្លារក្នុងមួយខែនេះ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5084898/spike-seizures-overloaded-trucks/
ជនពិការទទួលបានការងារជាមន្ត្រីរាជការ
បុរសពិការម្នាក់វ័យ ២៦ ឆ្នាំម្នាក់ដែលបានជួបការលំបាកក្នុងការស្វែងរកការងារធ្វើ ហើយត្រូវបានគេដាក់បង្ហាញវត្តមានរបស់គាត់នៅក្នុងកាសែតខ្មែរថាមស៍ កាលពីខែកក្កដាកន្លងទៅ បានជាប់នៅក្នុងការប្រឡងមន្ត្រីរាជការ ...
សែន ដារីត
http://www.khmertimeskh.com/5084880/disabled-graduate-lands-civil-service-job/
ដៃគូបរទេសជួយដល់ការបោះឆ្នោតស្វែងរកព័ត៌មានពី គ.ជ.ប
តំណាងពីស្ថានទូតអាមេរិកសហភាពអឺរ៉ុប និងជប៉ុនបានជួបជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាពអំពីការចុះឈ្មោះអ្នកបោះឆ្នោតបច្ចុប្បន្ន ខណៈឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលោក George Edgar ថ្លែងថាភាពតានតឹងនយោបាយបច្ចុប្បន្នមិនត្រូវបានលើកឡើងលម្អិត ...
ម៉ិច ដារ៉ា
http://bit.ly/2yLwYtU
អាយុចូលនិវត្តន៍របស់គ្រូបង្រៀន និងប្រាក់ខែបានកើនឡើង
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបានប្រកាសថា រដ្ឋាភិបាលគ្រោងពន្យារអាយុចូលនិវត្តន៍របស់គ្រូបង្រៀនឱ្យបានប្រាំឆ្នាំដល់ ៦៥ ឆ្នាំដើម្បីរក្សាស្ថេរភាពនៃចំនួនគ្រូបង្រៀន។ ...
សែន ដេវិដ
http://www.khmertimeskh.com/5084879/teacher-retirement-age-salaries-bumped/
រដ្ឋទិញស្ពានពីក្រុមហ៊ុន LYP Group
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបាននិយាយថា រដ្ឋាភិបាលនឹងគ្រប់គ្រងលើស្ពានមួយដែលសង់នៅលើទន្លេសាបដោយក្រុមហ៊ុនដែលជាសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/5084897/state-buys-bridge-lyp-group/
សមត្ថកិច្ចរារាំងគ្រូ២០នាក់មិនឱ្យប្រារព្ធទិវាគ្រូ
យ៉ាងហោចណាស់គ្រូបង្រៀនប្រមាណជា២០នាក់មកពីសមាគមគ្រូបង្រៀនឯករាជ្យ (CITA) ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងភ្នំពេញរារាំងមិនឱ្យមានការប្រមូលផ្តុំគ្នាប្រារព្ធទិវាគ្រូបង្រៀនកាលពីម្សិលមិញនៅទីធ្លាសាធារណៈជិតវត្តភ្នំ ក្នុងពេលជាមួយគ្នាដែលលោក ហ៊ុន សែន នាយក ...
បែន សុខហ៊ាន និង យន់ ស៊ីនាត
http://bit.ly/2fVFfb0
GIZ ដាក់ដំណើរការគម្រោងសម្របសម្រួលពាណិជ្ជកម្មកសិកម្មក្នុងតំបន់
ភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) កាលពីម្សិលមិញបានដំណើរការគម្រោងសម្របសម្រួលពាណិជ្ជកម្មទំនិញកសិកម្មនៅអាស៊ាន (FTAG) ដែលជាគំនិតផ្តួចផ្តើមរយៈពេល២ឆ្នាំដើម្បីលើកកម្ពស់ការសម្រួលពាណិជ្ជកម្មតាមបណ្តោយព្រំដែនជាមួយថៃ និងវៀតណាម និងជួយពាណិជ្ជករអាចចូលទីផ្សារ ...
ចេង សុខហ័ង
http://bit.ly/2ytfrdR
ជំនន់ទឹកភ្លៀងជន់លិចផ្ទះពលរដ្ឋជាង ១៣០០ ខ្នង
លំនៅឋានប្រជាពលរដ្ឋជាង ១៣០០ ខ្នងក្នុងស្រុក ក្រុង ចំនួន ៣ នៅខេត្តបន្ទាយមានជ័យបានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង និងទឹកដែលហូរធ្លាក់ពីតំបន់អូរព្រំដែនថៃ ប៉ុន្តែពុំបានបណ្តាលឲ្យពលរដ្ឋណាម្នាក់ទទួលរងគ្រោះថ្នាក់ដល់ជីវិតនោះទេ។ ...
ឃុត សុភចរិយា
http://bit.ly/2fMFgdD
មនុស្ស ១ ម៉ឺន ៣ ពាន់នាក់ត្រូវបានចាប់ខ្លួនពីការបង្ក្រាបគ្រឿងញៀន
មនុស្សជាង ១ ម៉ឺន ៣ ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបគ្រឿងញៀន ៩ ខែឆ្នាំនេះនៅក្នុងប្រទេសកម្ពុជា ខណៈដែលអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិរ៉ូណា ស្មីត បានរាយការណ៍ទៅ អ.ស.ប កាលពីសប្តាហ៍មុនថាការយកអ្នកប្រើប្រាស់គ្រឿងញៀនទៅដាក់នៅមណ្ឌលអប់រំ ...
នៀម ឆេង និង Leonie Kijewski
http://bit.ly/2xjhImI
ឧកញ៉ាប្ដឹងមេទាហានជើងទឹករំលោភយកដី
យោងតាមអាជ្ញាធរខេត្តព្រះស៊ីហនុបានឲ្យដឹងថាអាជ្ញាធរខេត្តបានធ្វើការស៊ើបអង្កេតលើពាក្យបណ្តឹងរបស់ឧកញ៉ា តែ តាំងប៉ ដែលបានប្តឹងមេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹករាមឈ្មោះ អ៊ុក សីហា និងឈ្មោះ អឿ សារឿន ពីបទរំលោភយកទ្រព្យជាអចលនវត្ថុ។ ...
ម៉ិច ដារ៉ា
http://bit.ly/2hPqCGy
CNRP កំពុងប្រឈមនឹងបក្សពីរប្តឹងសុំរំលាយចោល
ប្រធានគណបក្សយុវជនកម្ពុជាបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃពីម្សិលមិញដោយសុំឲ្យពិនិត្យលើនីតិវិធីឈានទៅរំលាយគណបក្សសង្គ្រោះជាតិ ខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹងដាក់ពាក្យប្ដឹងដូចគ្នា ក្រោយពីលោក កឹម សុខា ប្រធានគណបក្សប្រឆាំងនេះត្រូវចោទថាបានប្រព្រឹត្ត ...
សុទ្ធ គឹមសឿន
http://bit.ly/2yJPSBj
លោក ហ៊ុន សែន អំពាវនាវឲ្យខ្មែរនៅអាមេរិក បង្កើនការប្រុងប្រយ័ត្ន
ជាមួយនឹងការអំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិកឲ្យបង្កើនការប្រុងប្រយ័ត្ន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ហាក់ដូចជាចំអកឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ បន្ទាប់ពីព្រឹត្តិការណ៍បាញ់ប្រហារដ៏អាក្រក់នៅអាមេរិកដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ ហើយបានបណ្ដាលឲ្យមនុស្សជិត ៦០ នាក់ ...
បែន សុខហ៊ាន
http://bit.ly/2xV79bj
GMAC ស្នើឲ្យរដ្ឋាភិបាលបន្ធូរពន្ធ និងរដ្ឋបាល
តំណាងវិនិយោគិនក្នុងឧស្សាហកម្មកាត់ដេរកម្ពុជាកាលពីម្សិលមិញ បានស្នើឲ្យរដ្ឋាភិបាលជួយសម្រួល បន្ទាបថ្លៃរដ្ឋបាល និងពន្ធដារមួយចំនួនដើម្បីប៉ះប៉ូវលើការចំណាយកាន់តែខ្ពស់ដែលពួកគេត្រូវប្រឈមទល់នឹងការបង្កើនប្រាក់ឈ្នួលអប្បបរមា និងថ្លៃរបបសន្តិសុខសង្គមដល់កម្មករ។ ...
ហ៊ គីមសាយ
http://bit.ly/2xWGTNU
បរទេស ៧ ម៉ឺននាក់មានឯកសារមិនប្រក្រតីត្រូវដកហូត
ក្រសួងមហាផ្ទៃកាលពីម្សិលមិញបានព្រមានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសប្រមាណជា ៧ ម៉ឺននាក់កំពុងកាន់កាប់ប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាដែលមន្ត្រីនគរបាលជាន់ខ្ពស់ចេញឲ្យដោយខុសនីតិវិធី ដែលយ៉ាងយូរនឹងចាប់ផ្ដើមអនុវត្តនៅខែក្រោយនេះ ...
គង់ មេត្ដា
http://bit.ly/2yrzuZW
ប្រទេសកម្ពុជាស្នើសុំប្រព័ន្ធអនុគ្រោះទូទៅ
តំណាងមកពីសហជីព និងសមាគមនិយោជកនឹងដាក់សំណើទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិចដើម្បីពិចារណាពង្រីកការអនុគ្រោះដែលគេហៅថាប្រព័ន្ធអនុគ្រោះទូទៅ (GSP) សម្រាប់ផលិតផលកម្ពុជាមួយចំនួន។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5084793/cambodia-asks-gsp-status/
ផ្លូវដែកតភ្ជាប់ទៅប្រទេសថៃកាន់តែខិតជិត
តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បាននិយាយកាលពីម្សិលមិញថា ខណៈដែលកិច្ចព្រមព្រៀងលើការដឹកជញ្ជូនតាមផ្លូវដែកបានធ្វើឱ្យប្រទេសកម្ពុជា និងថៃគ្រោងនឹងរៀបចំពិធីនៅដើមឆ្នាំក្រោយ ដើម្បីអបអរសាទរបើកសម្ពោធជាផ្លូវការផ្លូវដែកដែលតភ្ជាប់រាជធានីភ្នំពេញ និងបាងកក។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5084794/rail-link-thailand-step-closer/
ប្រព័ន្ធលូត្រូវបានសម្អាត
សាលារាជធានីភ្នំពេញគ្រោងនឹងបង្កើតស្ថានីយ៍បូមទឹកថ្មីមួយនៅក្នុងខណ្ឌមានជ័យនៅឆ្នាំក្រោយ ដើម្បីកាត់បន្ថយការជន់លិចទីក្រុងក្នុងខណ្ឌសែនសុខ ខណ្ឌមានជ័យ និងពោធិ៍សែនជ័យ។ ...
សែន សេវិដ
http://www.khmertimeskh.com/5084747/pipe-systems-cleaned/
ប្រទេសថៃបានបញ្ជូនត្រឡប់សាកសពប្រជាជនកម្ពុជាចំនួន ៥០០ នាក់
យោងតាមមន្ត្រីក្រសួងមហាផ្ទៃឱ្យដឹងថា ពលរដ្ឋកម្ពុជាជាង ៥០០ នាក់បានស្លាប់នៅក្នុងប្រទេសថៃក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០១៧។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងបានថ្លែងកាលពីម្សិលមិញថា សាកសព ៥០០ នាក់ត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យចំនួនបីនៅក្នុងខេត្តបន្ទាយមានជ័យ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5084746/thailand-repatriates-500-dead-cambodians/
ការអំពាវនាវឱ្យបញ្ចប់កិច្ចសន្យាការងាររយៈពេលខ្លី
កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យម្ចាស់រោងចក្រកាត់ដេរកាត់បន្ថយការប្រើប្រាស់កិច្ចសន្យាការងាររយៈពេលខ្លី។ ថ្លែងទៅកាន់កម្មករនិយោជិក និងនិយោជកជាង ១៥.០០០ នាក់ដែលតំណាងឱ្យរោងចក្រចំនួន ១០ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចសន្យារយៈពេលខ្លីគំរាមកំហែងដល់សុខភាពនិយោជិក។ ...
មុំ គន្ធា
http://www.khmertimeskh.com/5084729/call-end-short-term-work-contracts/
កំពង់ធំទទួលបានព្រៃសហគមន៍
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកាលពីម្សិលមិញបានប្រកាសពី ការបង្កើតតំបន់ព្រៃសហគមន៍ចំនួនពីរនៅលើផ្ទៃដីទំហំ ៤.៥០០ ហិកតានៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5084730/kampong-thom-gets-community-forests/